-
ឯកឧត្តម ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា បានពុះពាររួមសុខរួមទុក្ខ និងហែលឆ្លងការលំបាកជាច្រើនជាមួយប្រជាជនកម្ពុជា

ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានមានប្រសាសន៍បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានពុះពាររួមសុខរួមទុក្ខ និងហែលឆ្លងការលំបាកជាច្រើនជាមួយប្រជាជនកម្ពុជាជាប់រហូតមក ហើយក៏នឹងបន្តរួមដំណើរដ៏វែងឆ្ងាយតទៅមុខទៀត ដើម្បីធ្វើយ៉ាងណាបន្តនិរន្តរភាពនៃសុខសន្តិភាព និងភាពសុខសាន្តជូនប្រជាពលរដ្ឋ។
-
ឯកឧត្តម ហ៊ុន ម៉ានី៖ ក្នុងនាមជាយុវជនជំនាន់ក្រោយ យើងនឹងបន្តចងចាំក្រោមពាក្យស្លោក “បំភ្លេចម្តេចបាន”

ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ និងជាអនុប្រធានទី១ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានថ្លែងថា ជាពាក្យដែលថ្នាក់ដឹកនាំ (ជាយុវជនជំនាន់មុន) បានក្រើនរំឭកឱ្យយើង (ជាយុវជនជំនាន់ក្រោយ) ដែលកើតធំធាត់ និងមានឱកាសច្រើនជាងពួកគាត់ ចងចាំដល់សោកនាដកម្មដែលប្រទេសជាតិ និងប្រជាជនស្លូតត្រង់របស់កម្ពុជាបានឆ្លងកាត់ និងពលីយ៉ាងអយុត្តិធម៌ក្នុងរបបខ្មែរក្រហម។
-
អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី២៨-៣០ ខែមីនា

តបតាមការអញ្ជើញរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រ កម្ពុជា និងដឹកនាំបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនីលើកដំបូងនៅអាស៊ីអាគ្នេយ៍ (MECA) ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។
-
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបដិសេធចំពោះការចោទប្រកាន់របស់ស្ត្រីឈ្មោះ ឡុង គឹមហ៊ាង មកលើរាជរដ្ឋាភិបាលកម្ពុជា

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា ស្ត្រីឈ្មោះ ឡុង គឹមហ៊ាង គឺជាភរិយារបស់ឈ្មោះ វ៉ាត់ រ័ត្នមុន្នី ដែលបុរសរូបនេះធ្លាប់បានធ្វើសកម្មភាពលួងលោមជនរងគ្រោះពីរនាក់ ម្តាយ និងកូនស្រី ឲ្យថតជាខ្សែរវីដេអូឯកសារ ដោយកុហកថា ជាខ្សែវីដេអូ និយាយអំពីការរីកចម្រើនរបស់ប្រទេសកម្ពុជាក្រោយរបបខ្មែរក្រហម និងសង្គ្រាមស៊ីវិលជា ច្រើនឆ្នាំ។ ប៉ុន្តែតាមការពិតខ្សែវីដេអូដែលថតនេះ ត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គមមានចំណង ជើងថា «ម្ដាយខ្ញុំលក់ខ្ញុំ» ដែលមានខ្លឹមសារធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស ប្រពៃណីជាតិ និងសេចក្តី ថ្លៃថ្នូររបស់ស្ត្រីខ្មែរ។
-
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដឹកនាំកិច្ចប្រជុំពិសេស ដើម្បីពិនិត្យនិងពិភាក្សាកែសម្រួលបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស

លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានថ្លែងប្រាប់ AMS បន្ទាប់ពីចប់កិច្ចប្រជុំថា កិច្ចប្រជុំពិសេសនេះ បានសម្រេចគាំទ្រទាំងស្រុងលើការកែសម្រួលបទបញ្ជាផ្ទៃក្នុងគណបក្ស សមស្របតាមការដឹកនាំរបស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្ស។ គាំទ្រលើសេចក្តីព្រាងគោលនយោបាយអាទិភាព៩ចំណុច សម្រាប់ចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ដែលត្រូវនឹងផ្សព្វផ្សាយ នៅពេលខាងមុខនេះ។ ឯកភាពផ្ទៃក្នុង រួមរួបគ្នា សាមគ្គីគ្នា ដើម្បីគណបក្សទទួលបានជោគជ័យ និងទទួលបានអាសនៈសាជាថ្មី
-
ឯកឧត្តម ហ៊ុន ម៉ានី៖ យុវជន គឺជាសសរទ្រូងដ៏រឹងមាំ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមកសាងអភិវឌ្ឍន៍ និងកំណត់ជោគវាសនាប្រទេសជាតិ

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា យុវជន គឺជាសសរទ្រូងដ៏រឹងមាំ និងជាធនធានមនុស្សដ៏មានសក្តានុពលដែលមិនអាចខ្វះបាន ដោយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមកសាងអភិវឌ្ឍន៍ និងកំណត់ជោគវាសនាប្រទេសជាតិ។ ស្ថិតក្នុងបរិការណ៍នេះ ស្របតាមបេសកកម្ម និងបុព្វហេតុរបស់ខ្លួន ស.ស.យ.ក តែងតែផ្តល់ឱកាស និងប្រមូលផ្តុំកម្លាំងយុវជនគ្រប់ទិសទីដើម្បីរួមគ្នាក្នុងការកសាងសង្គមកម្ពុជាមួយឯករាជ្យ អធិបតេយ្យ សន្តិភាព សេរីភាព និងការអភិវឌ្ឍនៅលើគ្រប់វិស័យ។ យុវជនជាសរសៃឈាមដ៏រស់រវើក និងរឹងមាំក្នុងការបន្តដំណើរលើមាគ៌ារួមរបស់ប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា។
-
អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់ពីការចាប់ឆ្នោតលំដាប់លេខរៀងបញ្ជីបេក្ខជនលើសន្លឹកឆ្នោតនិងការបោះពុម្ពសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់

-
គ.ជ.ប បង្ហាញលទ្ធផលបណ្ដោះអាសន្ននៃការចាប់ឆ្នោតកំណត់លំដាប់លេខរៀងលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

យោងតាមរបាយការណ៍ពីគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) នៅទូទាំងប្រទេស ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលបានគិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ការចាប់ឆ្នោតកំណត់លំដាប់លេខរៀងបញ្ជីបេក្ខជនលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ សម្រេចបានចំនួន ១.៤២៨ ឃុំ សង្កាត់ នៃចំនួនឃុំ សង្កាត់សរុប ១.៦៥២។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២។
-
ក្រសួងការបរទេសបង្ហាញលទ្ធផលនៃទស្សនកិច្ចលើកទី១ របស់ប្រេសិតពិសេសប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ានៅមីយ៉ាន់ម៉ា ៖«ប្រេសិតពិសេសអំពាវនាវឱ្យមានការបញ្ឈប់អំពើហិង្សា ការផ្តល់ជំនួយមនុស្សធម៌ និងកិច្ចសន្ទនាក្នុងចំណោមគ្រប់ភាគី»

គោលបំណងចម្បងនៃទស្សនកិច្ចនេះគឺដើម្បី (១) តាមដាននូវលទ្ធផលនៃដំណើរទស្សន-កិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ៧-៨ ខែមករា ឆ្នាំ២០២២ (២) សម្របសម្រួលដល់ការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ដែលត្រូវបានសម្រេចនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ និង (៣) ផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនដែលត្រូវការក្នុងប្រទេសមីយ៉ាន់ម៉ា។
-
លទ្ធផលបណ្ដោះអាសន្ននៃការចាប់ឆ្នោតកំណត់លំដាប់លេខរៀងលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់

យោងតាមរបាយការណ៍ពីគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) នៅទូទាំងប្រទេស ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលបាន គិតត្រឹមថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ការចាប់ឆ្នោតកំណត់លំដាប់លេខរៀងបញ្ជីបេក្ខជនលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ សម្រេចបានចំនួន ១.៣៥៥ ឃុំ សង្កាត់ នៃចំនួនឃុំ សង្កាត់សរុប ១.៦៥២។