-
នាយករដ្ឋមន្ត្រីកម្ពុជា-ជប៉ុន អំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សានៅមីយ៉ាន់ម៉ា បញ្ឈប់ការនាំអាវុធចូល និងស្នើគ្រប់ភាគីទាំងអស់អត់ធ្មត់

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម គីស៊ីដា ហ្វឹមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន បានសម្តែងការព្រួយបារម្ភចំពោះស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា បញ្ឈប់ការនាំអាវុធចូល និងស្នើគ្រប់ភាគីទាំងអស់ឱ្យធ្វើការអត់ធ្មត់ជាអតិបរមា និងចាប់ផ្ដើមដំណើរការចរចាសម្រាប់ដំណោះស្រាយប្រកបដោយសន្តិវិធី ដោះលែងអ្នកជាប់ឃុំដោយរឿងនយោបាយ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាព និងប្រព័ន្ធនយោបាយប្រជាធិបតេយ្យ។
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ គោលនយោបាយរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាផ្តោតលើការជំរុញនាវាកម្ពុជាឱ្យធ្វើដំណើរទៅមុខ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា រហូតមកដល់ដំណាក់កាលអភិវឌ្ឍដូចបច្ចុប្បន្ននេះរួចហើយ គឺគោលនយោបាយរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក៏នៅបន្តផ្តោតលើការជំរុញនាវាកម្ពុជាឱ្យធ្វើដំណើរទៅមុខ ហើយបើទោះជាជួបបញ្ហាប្រឈមច្រើនដោយសារការរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលជាង០២ឆ្នាំកន្លងមកនេះ ក៏រាជរដ្ឋាភិបាលបានខិតខំតស៊ូយកឈ្នះគ្រោះវិបត្តិនេះរហូតជោគជ័យគួរជាទីមោទនៈ ជាពិសេសអាទិភាពសំខាន់ចាំបាច់បំផុត គឺការការពារអាយុជីវិតប្រជាពលរដ្ឋ តាមរយៈការស្រោចស្រពវ៉ាក់សាំង ព្រមជាមួយនឹងការរៀបចំទីតាំងព្យាបាលរបស់រដ្ឋនៅទូទាំងប្រទេសដោយមានការទំនុកបម្រុងថ្នាំសង្កូវ និងអាហារហូបចុកបរិបូរគ្រប់គ្រាន់។
-
រឿងប្រឌិតករណីបូមយកឈាម និងវះយកសរីរាង្គនៅខេត្តព្រះសីហនុ៖ ស្ត្រីជនជាតិថៃសារភាពទទួលកំហុស និងបានធ្វើការសុំទោសជាសារធារណៈ

មន្ត្រីជាន់ខ្ពស់នគរបាលជាតិបានប្រាប់ AMS ថា ក្រោមកិច្ចសហប្រតិបត្តិអន្តរជាតិរវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គស្នងការនគរបាលភូមិនថៃ បានស្រាវជ្រាវរកឃើញថា ករណីនារីជនជាតិថៃមួយរូបដែលបានរាយការណ៍ទៅនគរបាលភូមិន្ទថៃថា ជនជាតិចិននៅខេត្តព្រះសីហនុ ចាប់បង្ខាំង និងបូមឈាមយកទៅលក់នោះ ជារឿងដែលនាងប្រឌិតឡើងក្នុងគោលបំណងចង់ឱ្យនគរបាលថៃជួយឱ្យនាងបានទៅប្រទេសថៃវិញ ក្រោយពីលួចឆ្លងដែនចូលមកធ្វើការនៅប្រទេសកម្ពុជាដោយខុសច្បាប់។ក្រោយពីបានធ្វើការសាកសួរ និងស្រាវជ្រាវយ៉ាងហ្មត់ចត់ នារីខាងលើបានសារភាពទទួលកំហុស និងបានធ្វើការសុំទោសជាសារធារណៈចំពោះនគរបាលទាំងពីរប្រទេសផងដែរ។
-
ក្រសួងការបរទេសបង្ហាញលទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត

តបតាមការអញ្ជើញរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ (His Highness Prince Faisal bin Farhan Al Saud ) រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានយាងមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ សំដៅពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។
-
ឯកឧត្តម ហ៊ុន ម៉ាណែត៖ យុវជនជាឆ្អឹងខ្នងដ៏រឹងមាំរបស់សង្គមជាតិ និងជាកម្លាំងបន្តវេនដ៏មុតស្រួច

ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានមានប្រសាន៍បញ្ជាក់ថា យុវជនជាឆ្អឹងខ្នងដ៏រឹងមាំរបស់សង្គមជាតិ និងជាកម្លាំងបន្តវេនដ៏មុតស្រួច ក្នុងការដឹកនាំកម្ពុជាឆ្ពោះទៅរកវឌ្ឍនភាពជឿនលឿន រុងរឿង។ ដូច្នេះ សូមខិតខំប្រឹងប្រែង យកចិត្តទុកដាក់ពង្រឹង និងពង្រីកសក្តានុពលរបស់ខ្លួនឱ្យកាន់តែរឹងមាំច្បាស់លាស់ទាំងផ្នែកសមត្ថភាពចំណេះដឹងជំនាញ និងផ្នែកចរិយាសម្បត្តិប្រកបដោយគុណធម៌ សីលធម៌ រួមជាមួយនឹងស្មារតី និងសកម្មភាពចូលរួមថែរក្សានូវសមិទ្ធផលដែលមានស្រាប់ឱ្យបានគង់វង្ស និងបន្តពង្រីកបន្ថែមទៀតនូវសមិទ្ធផលវិជ្ជមានថ្មីៗ សម្រាប់ជាប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជន។
-
លោក ហ៊ុន ម៉ានី ជំរុញស.ស.យ.ក. ឱ្យបន្តបំផុសស្មារតី និងឆន្ទៈ របស់យុវជន និងប្រជាជនឱ្យចូលរួមបម្រើ និងការពារអធិបតេយ្យ បូរណភាពទឹកដី ការពារឱ្យបានដាច់ខាតនូវសន្តិភាព និងសុខដុមរមនារបស់កម្ពុជា

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលស..ស.យ.ក. នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ លោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. បានគូសបញ្ជាក់ពីភាពចាំបាច់នៃសុខសន្តិភាព ដែលទាមទារការចូលរួមពីយុវជនក្នុងការបន្តរក្សា ការពារសមិទ្ធផលសន្តិភាពដែលកម្ពុជាសម្រេចបានដ៏លំបាក។
-
លោក សាយ សំអាល់៖ «ក្រុមគ្រួសារ ស.ស.យ.ក. បានអនុវត្តតួនាទី ភារកិច្ច បេសកកម្ម ប្រកបដោយការទទួលខុសត្រូវ ឯករាជ្យម្ចាស់ការ និងគំនិតច្នៃប្រឌិតខ្ពស់ស្របតាមបំណងប្រាថ្នារបស់យុវជន និងប្រជាជន និង ការវិវឌ្ឍសភាពការណ៍ថ្មីៗ»

ឯកឧត្តម សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.)បានឱ្យដឹងថា៖ «ក្រុមគ្រួសារ ស.ស.យ.ក. ទូទាំងប្រទេសបានអនុវត្តតួនាទី ភារកិច្ច បេសកកម្ម ប្រកបដោយការទទួលខុសត្រូវ ឯករាជ្យម្ចាស់ការ និងគំនិតច្នៃប្រឌិតខ្ពស់ស្របតាមបំណងប្រាថ្នារបស់យុវជននិងប្រជាជននិងការវិវឌ្ឍសភាពការណ៍ថ្មីៗដោយទទួលបានលទ្ធផលគួរជាទីមោទកៈ។»
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសជាតិក្នុងរយៈកាលកន្លងមកនេះប្រកបដោយការលះបង់ និងការប្តេជ្ញាចិត្តខ្ពស់

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានមានប្រសាសន៍បញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសជាតិក្នុងរយៈកាលកន្លងមកនេះប្រកបដោយការលះបង់ និងការប្តេជ្ញាចិត្តខ្ពស់ រួមជាមួយនឹងការទទួលខុសត្រូវសម្រេចអារកាត់គ្រប់កាលៈទេសៈ ទាំងក្នុងស្ថានការណ៍គ្រោះថ្នាក់ និងការកំណត់ទិសដៅដើម្បីអភិវឌ្ឍជាតិ រហូតទទួលបាននូវជំនឿទុកចិត្ត និងការគាំទ្រពីសំណាក់ប្រជាពលដ្ឋគ្រប់មជ្ឈដ្ឋាន។
-
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅមីយ៉ាន់ម៉ា ពីថ្ងៃទី ២១-២៣ ខែមីនា

ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
-
គ.ជ.ប.បង្ហាញលទ្ធផលនៃការដោះស្រាយពាក្យបណ្តឹងចំនួនបីពាក់ព័ន្ធនឹងបញ្ជីបេក្ខជនដំបូង

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប. និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប. បានបើកសវនាការសង្ខេប ដើម្បីដោះស្រាយពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ចំនួនបី(សំណុំរឿងលេខ០០២ លេខ០០៣ និង លេខ០០៤)ដែលបានប្តឹងជំទាស់ទៅនឹងបញ្ជីបេក្ខជនដំបូងរបស់ គណបក្សភ្លើងទៀននិងគណបក្សឆន្ទៈខ្មែរកាលពីរសៀលថ្ងៃព្រហស្បតិ៍ទី១៧ខែមីនាឆ្នាំ២០២២នៅសាលប្រជុំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។