-
មេដឹកនាំបាតុកម្មខុសច្បាប់ស្វែងរកការចរចាដោះស្រាយនិងអំពាវនាវឱ្យបុគ្គលិក និងអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍រក្សាភាពស្ងប់ស្ងាត់

នៅទីបំផុត មេដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៅក្រុមហ៊ុនណាហ្គាវើលដ៍ និងអតីតបុគ្គលិកសរុបចំនួន៨រូប ដែលកំពុងនៅក្នុងពន្ធនាគារព្រៃស បានធ្វើលិខិតស្នើសុំទៅរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលលវិជ្ជាជីវៈ ដើម្បីស្វែងរកការចរចាដោះស្រាយទូទាត់សំណងតាមផ្លូវច្បាប់ផ្លូវច្បាប់ និងបានអំពាវនាវឱ្យបុគ្គលិក និងអតីតបុគ្គលិករបស់ក្រុមហ៊ុនណាហ្គាវើលដ៍សម្រាកនៅផ្ទះ និងរក្សាភាពស្ងប់ស្ងាត់ ដើម្បីបង្កបរិយាកាសសម្រាប់ការចរចាជាមួយក្រុមហ៊ុន និងក្រសួងការងារ។
-
ឯកឧត្តម ហ៊ុន ម៉ានី៖ តើមានពេលលំបាកណាមួយដែលគ្មានវត្តមានគណបក្សប្រជាជនកម្ពុជានៅជួយដោះស្រាយបញ្ហាជាមួយគ្នា?

ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាអគ្គលេខាធិការគណៈចលនាមហាជន បានថ្លែងបញ្ជាក់ថា អ្នករំដោះប្រជាជនចេញពីរបបខ្មែរក្រហមឱ្យមានជីវិតទី២ គឺគណបក្សប្រជាជនកម្ពុជា។ ការចរចាស្វែងរកសន្តិភាពក៏គណបក្សប្រជាជនកម្ពុជា។ ការនាំមកនូវសន្តិភាពពេញលេញក៏គណបក្សប្រជាជនកម្ពុជា។ ការគ្រប់គ្រងស្ថានការណ៍ពេលមានជម្លោះឈ្លានពានពីប្រទេសជិតខាងក៏គណបក្សប្រជាជនកម្ពុជា។ ការគ្រប់គ្រងជំងឺកូវីដ-១៩ក៏គណបក្សប្រជាជនកម្ពុជា។ ការចាក់វ៉ាក់សាំងការពារជីវិតប្រជាជនពីជំងឺកូវីដ-១៩ ក៏គណបក្សប្រជាជនកម្ពុជា។ ឯកឧត្តម ហ៊ុន ម៉ានី បានចោទជាសំណួរថា តើមានពេលលំបាកណាមួយដែលគ្មានវត្តមានគណបក្សប្រជាជនកម្ពុជានៅជួយដោះស្រាយបញ្ហាជាមួយគ្នា?
-
សម្តេចក្រឡាហោម ស ខេង ទទួលស្គាល់សមាជវិសាមញ្ញគណបក្សខ្មែររួបរួមជាតិ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រចទទួលសមាជវិសាមញ្ញគណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ដោយបានអនុម័តដោយសំឡេងគាំទ្រជាឯកច្ឆន្ទក្នុងការគាំទ្រ៖ ១.)ជ្រេីសតាំងបន្ថែមសមាជិកក្រុមប្រឹក្សាជាតិ ២)ធ្វេីវិសោធនកម្មលក្ខន្តិក:គោលនយោបាយគណបក្ស និងទី៣)ជ្រេីសតាំងសហជីវិន ព្រំ ស៊ូ ជាប្រធានកិត្តិយស ស្របតាមលក្ខខណ្ឌកំណត់ក្នុងលក្ខន្តិក:គណបក្សតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយ។
-
អ្នកនាំពាក្យក្រសួងព័ត៌មាន បដិសេធចំពោះការចោទប្រកាន់របស់សមាគមសារព័ត៌មានខេមបូចា

អ្នកនាំពាក្យក្រសួងព័ត៌មាន ឯកឧត្តម មាស សុភ័ណ្ឌ បានបញ្ជាក់ប្រាប់ AMS ថា ពាក់ព័ន្ធទៅនឹងការថ្កោលទោសរបស់សមាគមសារព័ត៌មានខេមបូចា បានចោទប្រកាន់ថា អ្នកសារព័ត៌មាន VOD ពីររូប ត្រូវបានគំរាមកំហែងដោយកម្លាំងអាជ្ញាធរ មិនឱ្យថតរូប និងបង្ខំឱ្យលុបរូបភាព ក្នុងអំឡុងពេលយកព័ត៌មានអំពីការបន្តធ្វើកូដកម្មនៅណាហ្គាវើលដ៍ ជារឿងមិនពិតដូចការចោទប្រកាន់នោះទេ។
-
អ្នកនាំពាក្យក្រសួងការបរទសកម្ពុជា បដិសេធពុំមានការជួញដូរសរីរាង្គនៅកម្ពុជាទេ

ពាក់ព័ន្ធនឹងព័ត៌មានចុះផ្សាយក្នុង Thai Examiner ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ អំពីករណីមានស្រ្តីជនជាតិថៃម្នាក់បានអះអាងថាខ្លួនបានប្រឈមនឹងគ្រោះថា្នក់នៃការជួញដូរសរីរាង្គនៅកម្ពុជា អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ជុំ សុន្ទរី បានធ្វើការបំភ្លឺដូចខាងក្រោម៖ ១.អាជ្ញាធរមានសមត្ថកិច្ចខេត្តព្រះសីហនុ បានប្រកាសបដិសេធរួចហើយថានោះ គឺជាការលើកឡើងដោយគ្មានមូលដ្ឋានត្រឹមត្រូវពិតប្រាកដ។ ២.ទន្ទឹមនឹងនេះ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ ក៏បានទាក់ទងជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃ ស្វែងរកការបញ្ជាក់លើព័ត៌មាននេះ តែរហូតមកដល់ពេលនេះ (ព្រឹកថ្ងៃទី១៣ ខែមីនា) ពុំទាន់ទទួលបានការ បញ្ជាក់ណាមួយថានេះជាករណីដែលបានកើតមានឡើងនៅកម្ពុជា ដូចព័ត៌មានដែលបានផ្សាយនោះឡើយ។
-
អ្នកនាំពាក្យក្រសួងព័ត៌មានច្រានចោលចំពោះការផ្សព្វផ្សាយរបាយការណ៍របស់ CCIM

អ្នកនាំពាក្យក្រសួងព័ត៌មានបានច្រានចោលចំពោះការផ្សព្វផ្សាយរបាយការណ៍របស់មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)ស្ដីពីសេរីភាពសារព័ត៌មាននៅកម្ពុជាសម្រាប់ឆ្នាំ២០២២នេះថា សេរីភាពសារព័ត៌មាន នៅកម្ពុជាក្នុងឆ្នាំ២០២១ បានធ្លាក់ចុះកាន់តែអាក្រក់បើប្រៀបធៀបនឹងឆ្នាំ២០២០កន្លងទៅ។
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ការការពារសន្តិសុខ សុវត្ថិភាព និងអាយុជីវិតថ្នាក់ដឹកនាំជាតិ គឺជាកិច្ចការចាំបាច់បំផុត

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានមានប្រសាសន៍បញ្ជាក់ថា ការការពារសន្តិសុខ សុវត្ថិភាព និងអាយុជីវិតថ្នាក់ដឹកនាំជាតិ គឺជាកិច្ចការចាំបាច់បំផុត ពីព្រោះនេះ គឺជាកត្តាកំណត់ជោគវាសនា និងភាពនឹងនរទាំងបច្ចុប្បន្ន និងអនាគតរបស់ជាតិ។ ជាក់ស្តែងបញ្ជាការដ្ឋានអង្គរក្ស គឺដូចនឹងបណ្តាកងឯកភាពផ្សេងទៀត មានភារកិច្ចស្នូលក្នុងការការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជន ដោយឡែក ក្នុងនាមជាអង្គភាពទ័ពជំនាញ បញ្ជាការដ្ឋានអង្គរក្ស ក៏ត្រូវបានប្រគល់ភារកិច្ចពិសេសបន្ថែមមួយទៀត គឺការពារប្រមុខរាជរដ្ឋាភិបាល ដែលជាក់ស្តែងដូចជា សម្តេចតេជោ ហ៊ុន សែន ព្រោះលោកជានាយករដ្ឋមន្ត្រី កើតចេញពីការបោះឆ្នោតស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងគោលការណ៍ប្រជាធិបតេយ្យ។
-
គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កោតសរសើរចំពោះវឌ្ឍនភាពនានាដែលកម្ពុជាសម្រេចបាន

គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានសម្តែងនូវការកោតសរសើរចំពោះវឌ្ឍនភាពនានាដែលកម្ពុជាសម្រេចបាន ក្នុងការអនុវត្តបទប្បញ្ញត្តិនៃការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ព្រមទាំងលើកជាសំណួរដើម្បីទទួលបានព័ត៌មាន ការបំភ្លឺ ការបកស្រាយ និងការពន្យល់បន្ថែមពាក់ព័ន្ធនឹងវិស័យមួយចំនួន ដូចជា ក្របខ័ណ្ឌច្បាប់ជាតិ ការបង្កើតស្ថាប័នសិទិ្ធមនុស្សជាតិ ការប្រឆាំងអំពើពុករលួយ ច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាអាសន្ន ច្បាប់កូវីដ-១៩ វិធានការច្បាប់ក្នុងស្ថានភាពកូវីដ បញ្ហានិទណ្ឌភាព ការមិនរើសអើង អំពើហិង្សាប្រឆាំងនារីភេទ ការសម្លាប់មនុស្សក្រៅប្រព័ន្ធ តុលាការ អំពើទារុណកម្ម ការដកហូតសេរីភាព ការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចការងារ ឯករាជ្យភាពតុលាការ សេរីភាពបញ្ចេញមតិ សមាគម និងការជួបប្រជុំលំហប្រជាធិបតេយ្យនិងសង្គមស៊ីវិល សិទ្ធិបោះឆ្នោត និងសិទ្ធិចូលរួមក្នុងកិច្ចការនយោបាយ ប្រព័ន្ធយុត្តិធម៌អនីតិជន បញ្ហា យុត្តិធម៌សង្គម បញ្ហាដីធ្លី និងសិទ្ធិជនជាតិដើមភាគតិចជាដើម។
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ សម្តេចតេជោ ហ៊ុន សែន គឺជាឥស្សរជនដែលលេចធ្លោជាងគេប្រកបដោយបទ ពិសោធន៍លើសលប់ និងចក្ខុវិស័យខ្ពង់ខ្ពស់

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា នៅក្នុងការជ្រើសរើសថ្នាក់ដឹកនាំកំពូលរបស់ប្រទេសដែលជាបុគ្គលសំខាន់នៅក្នុងការកំណត់ទិសដៅអនាគត ធានារក្សាការពារសុខសន្តិភាព និងភាពសុខសាន្តសម្បូរសប្បាយជូនប្រទេសជាតិ និងប្រជាជន។ យើងអាចមើលឃើញថា សម្តេចតេជោ គឺជាឥស្សរជនដែលលេចធ្លោជាងគេក្នុងនាមជាអ្នកនយោបាយប្រកបដោយបទពិសោធន៍លើសលប់ និងចក្ខុវិស័យខ្ពង់ខ្ពស់ដែលបានបង្ហាញនូវស្នាដៃ និងលទ្ធផលជាក់ស្តែងជាច្រើននៅក្នុងដំណាក់កាលផ្សេងៗ នៃប្រវត្តិសាស្ត្រកម្ពុជា
-
មិនមែនជារឿងសម្ងាត់! សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ពីកងទ័ពស្វ័យការពារជប៉ុននឹងទៅទស្សនាកំពង់ផែរាម

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ប្រាប់ AMS នៅរសៀលថ្ងៃទី១១ ខែមីនានេះថា កងទ័ពស្វ័យការពារជប៉ុន គឺមកតាមនាវាដោយចូលសុំចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ រយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី១៤-១៧ ខែមីនា ឆ្នាំ២០២២ខាងមុខនេះ។ ក្នុងអំឡុងពេលនោះ កងទ័ពស្វ័យការពារជប៉ុនក៏នឹងទៅមើលកំពង់ផែរាមផងដែរ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ចំណុចសំខាន់បំផុត គឺកងទ័ពស្វ័យការពារជប៉ុនមកចូលរួមរម្លឹកខួបអបអរសាទរខួប៣០ឆ្នាំ ដែលកងទ័ពស្វ័យការពារជប៉ុនបានបញ្ជូនកម្លាំងចេញទៅក្រៅប្រទេស។ គឺប្រតិបត្តិការរក្សា សន្តិភាពអង្គការសហប្រជាជាតិនៅកម្ពុជាជាលើកទី១។