-
រដ្ឋមន្ត្រីការបរទេសកម្ពុជានឹងចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-អាមេរិក នៅដើមសប្តាហ៍ក្រោយ
ភ្នំពេញ : ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការ បរ ទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញ ចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី២២ ខែឧសភា។ សេចក្តីប្រកាសបន្តថា រដ្ឋមន្រ្តីការបរទេសអាស៊ាន និងលោក អេនតូនី ប្លីនខេន (Antony Blinken) នឹងពិភាក្សាគ្នាអំពីវិធីសាស្ត្រនានា ដើម្បីលើកកម្ពស់ បន្ថែមទៀតកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងភាពជាដៃគូរវាងអាស៊ាន និងសហរដ្ឋ អាមេរិក ជាពិសេសក្នុងការដោះស្រាយវិបត្តិសុខុមាលភាពសកលនាពេលបច្ចុប្បន្ន និង ឮផ្លាស់ប្តូរយោបល់គ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍រួម ។ ជំនួបតាមប្រព័ន្ធវីដេអូនេះ ឆ្លុះបញ្ចាំងអំពីឆន្ទៈនយោបាយ និងការប្តេជ្ញាក្នុងការជំរុញភាពជាដៃគូ យុទ្ធសាស្រ្តអាស៊ាន-សហរដ្ឋអា មេរិក សម្រាប់កិច្ចសហប្រតិបត្តិការយូរ អង្វែង ដើម្បីសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងនិងក្រៅតំបន់៕ ដោយៈពលជ័យ
-
សម្តេចពិជ័យសេនា: ក្រសួងការពារជាតិរៀបចំចងក្រងឯកសារប្រវត្តិសាស្ត្រស្តីពីលទ្ធផលស្នាដៃកម្លាំងក្រុមគ្រូពេទ្យ កម្លាំងកងទ័ពបំពេញបេសកកម្មចុះចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី
ភ្នំពេញ: សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានមានប្រសាសន៍ប្រាប់ AMS នៅព្រឹកថ្ងៃទី២២ ខែឧសភានេះថា ក្រសួងការពារជាតិ បានរៀបចំចងក្រងឯកសារប្រវត្តិសាស្ត្រស្តីពីលទ្ធផលស្នាដៃ ដែលកម្លាំងក្រុម គ្រូពេទ្យ កម្លាំងកងទ័ព ដែលបានបំពេញបេសកកម្មចុះចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ចាប់ពីថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំងម្ជុលទី១ និងកំពុងបន្តចាក់ម្ជុលទី២ បន្តទៀត គឺចាប់ពីថ្ងៃទី១៦ ឧសភាកន្លងមក ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់។ សម្តេចពិជ័យសេនា បានមានប្រសាសន៍បន្តថា រឿងនេះក៏ដូចជារឿងមួយចំនួនដែរ ព្រោះព្រឹត្តិការណ៍នៅក្នុងបរិបទកូវីដ១៩ បានបំផ្លិចបំផ្លាញសុខមាលភាព ក៏ដូចជាបំផ្លាញនូវកិច្ចការសង្គម និងសេដ្ឋកិច្ចធំធេងណាស់។ ក៏ប៉ុន្តែកិច្ចការងារ នេះ តាំងពីកើតជំងឺកូវីដ១៩មក មានការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន យើងបាននាំគ្នាខិតខំតស៊ូប្រយុទ្ធ ជាមួយកូវីដជាបន្តបន្ទាប់ ក៏ប៉ុន្តែនៅដំណាក់កាលចុងក្រោយនេះ ជាពិសេសព្រឹត្តិការណ៍ថ្ងៃទី២០ កុម្ភៈ មានសភាពធ្ងន់ធ្ងរ ដូច្នេះក្នុងសភាពដែលធ្ងន់ធ្ងររបៀបនេះ ក៏បានទទួលការប្រគល់ភារកិច្ច និងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ឱ្យទៅធ្វើកិច្ចការងារប្រឆាំងជាមួយកូវីដ ជាពិសេសឲ្យកងទ័ពចុះទៅតំបន់ដែលមានហានិភ័យខ្ពស់គឺតំបន់ក្រហម នៅក្នុងរាជធានីភ្នំពេញ។ រឿងនេះក៏ចាត់ទុកថាជាប្រវត្តិសាស្ត្រមួយដែរ។ ដូច្នេះសម្តេចក៏បានណែនាំឱ្យមានការកកត់ត្រា និងផ្តិតនៅទិដ្ឋភាពទាំងឡាយដែលយើងបានធ្វើកិច្ចការងារដ៏មានសារៈសំខាន់នេះក្នុងការចូលរួមប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩…
-
លោក ផាន់ ច័ន្ទសាក់៖ អ្នកដែលរិះគន់លោក គឺមិនបានសិក្សាអំពីទិដ្ឋភាពចំនួន២
ភ្នំពេញៈ លោក ផាន់ ច័ន្ទសាក់ មេធាវីការពារលោក កឹម សុខា និងជាអតីតសមាជិកគណៈកម្មាធិការនាយកនៃអតីតគណបក្សសង្គ្រោះជាតិ បានឆ្លើយតបចំពោះអ្នករិះគន់លោក ដែលលោកបានសុំសិទ្ធិធ្វើនយោបាយឡើងវិញនោះ គឺលោក មិនចាប់អារម្មណ៍ចំពោះមតិរិះគន់មកលើរូបលោក និងលោក ប៉ុល ហំម នោះទេ។ លោក ផាន់ ច័ន្ទសាក់ ទើបទទួលបាននូវនីតិសម្បទានយោបាយកាលពីថ្ងៃទី២០ ខែឧសភាកន្លងទៅនេះ។ លោកបានប្រាប់ AMS តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២១ ខែឧសភាថា នៅក្នុងសង្គមប្រជាធិបតេយ្យ ការផ្លាស់ប្តូរគណបក្សនយោបាយ ការផ្លាស់ប្តូរទស្សនៈនយោបាយ ការយល់ឃើញអំពីនិន្នាការនយោបាយ វាជាសេរីភាពដែលពលរដ្ឋម្នាក់ៗ ដែលត្រូវបាន ការពារដោយរដ្ឋធម្មនុញ្ញ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ ដូច្នេះ អ្នកដែលរិះគន់អំពីទស្សនៈនយោបាយ គោលជំហរ នយោបាយ ឬក៏និន្នាការនយោបាយ គេហៅថា មនុស្សដែលអត់បានសិក្សាស្វែងយល់អំពីទិដ្ឋភាព២។ ទិដ្ឋភាពទី១. មិនបានសិក្សាស្វែងយល់អំពីច្បាប់រដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា និងទិដ្ឋភាពទី២.មិនបានសិក្សាអំពីទិដ្ឋភាពសង្គម គឺសង្គមរងបស់យើង ជាសង្គមប្រជាធិបតេយ្យ សេរី និងពហុបក្ស។ ហេតុនេះវាអត់មានអីដែលត្រូវចម្លែកទេ ព្រោះអ្នកដែលរិះគន់ហ្នឹងអត់បានមើលទិដ្ឋភាពពីរហ្នឹងទេ។ ពីរហ្នឹង ដែលជាមូលដ្ឋានគ្រឹះរបស់ប្រទេសជាតិ។ លោកបានបញ្ជាក់ថា “លើកលែងតែប្រទេសយើងស្ថិតក្នុងរបបឯកបក្ស ឬក៏របបកុម្មុយនីស្ត ឬក៏របបដូចជា…
-
លោក ប៉ុល ហំម និយាយពីការធ្វើនយោបាយឡើងវិញ
ភ្នំពេញៈលោក ប៉ុល ហំម អតីតអនុប្រធាននៃអតីតគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា លោកសប្បាយចិត្តបន្ទាប់ពីការរួចផុតពីការហាមឃាត់មិនឱ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥ឆ្នាំ ដែលនេះ គឺជាការផ្តល់យុត្តិធម៌ ដល់រូបលោក ពីព្រោះលោកមិនដែលបានធ្វើអ្វីខុសហើយលោកធ្វើអ្វីៗ នៅក្នុងក្របខ័ណ្ឌនយោបាយ។ ថ្លែងប្រាប់AMS តាមទូរសព្ទ លោកបាននិយាយបន្តថា មានការចោទសួរថា បន្ទាប់ពីទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ តើលោកនឹងធ្វើអ្វី?។ តាមធម្មតា អ្នកនយោបាយតែងតែចង់ធ្វើនយោបាយហើយ។ លោកមើលឃើញសព្វថ្ងៃនេះ គឺគណបក្សកាន់អំណាចគ្រប់គ្រងអាសនៈនៅក្នុងរដ្ឋសភាទាំងអស់។ លោកយល់ថា ដើម្បីឲ្យមានតុល្យភាពក្នុងការគ្រប់គ្រងប្រទេសមួយដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ ត្រូវតែមានគណបក្សប្រឆាំងមួយហើយធ្វើការប្រឆាំងនៅក្នុងក្របខ័ណ្ឌរដ្ឋធម្មនុញ្ញ។ មិនធ្វើអីឱ្យឆ្វេងពេក មិនស្តាំពេក។ ធ្វើការប្រឆាំងក្នុងភាពជាអ្នកនយោបាយថ្លៃថ្នូរ។ លោក ប៉ុល ហំម បានបញ្ជាក់ថា “ខ្ញុំសម្រេចចិត្តថា ចេញមកខ្ញុំនឹងធ្វើនយោបាយ។ ខ្ញុំសម្លឹងមើលថា តើគណបក្សណាដែលមើលទៅក្នុងលក្ខណៈសមរម្យ ខ្ញុំអាចទៅធ្វើជាមួយបាន ខ្ញុំអត់មានគំនិតអីទៅចង់បង្កើតគណបក្សនយោបាយខ្លួនឯង ប៉ុន្តែឃើញគណបក្សប្រឆាំងច្រើន ដូច្នេះជាជម្រើសរបស់ខ្ញុំដែលខ្ញុំត្រូវពិនិត្យមើលថាតើគណបក្សណាដែលខ្ញុំអាចទៅ ធ្វើជាមួយបាន។ លោកបន្តថា រហូតមកទល់ពេលនេះ ខ្ញុំអត់លាក់ទេ ខ្ញុំមើលទៅលើគណបក្សមួយតាមខ្ញុំដឹងក្រសួងមហាផ្ទៃបានផ្តល់សិទ្ធិឱ្យ ហើយនឹងបំពេញបែបបទតទៅទៀត គឺឯកឧត្តម អ៊ូ ច័ន្ទរ័ត្ន។ ខ្ញុំមើលឃើញថា មានការគាំទ្រពីអ្នកនយោបាយមួយ ដែលមិនឆ្វេងពេក មិនស្តាំពេក សមរម្យអាចធ្វើការអាចធ្វើនយោបាយបានក្នុងក្របខ័ណ្ឌមានការអនុវត្តលទ្ធិប្រជាធិបតេយ្យ នៃរដ្ឋធម្មនុញ្ញក្នុងព្រះរាជាណាចក្រកម្ពុជា”។ គួររំលឹកថា លោក…
-
រដ្ឋមន្រ្តីក្រសួងផែនការ ដឹកនាំកិច្ចប្រជុំពន្លឿន និងជំរុញការប្រមូលទិន្នន័យសម្រាប់អនុវត្តកម្មវិធី ”ជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់” ឱ្យបានត្រឹមថ្ងៃទី២៥ ខែឧសភា
ភ្នំពេញៈរដ្ឋមន្រ្តីក្រសួងផែនការ បានដឹកនាំកិច្ចប្រជុំជាមួយអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ដើម្បីពន្លឿន និងជំរុញការប្រមូលទិន្នន័យសម្រាប់អនុវត្តកម្មវិធី “ជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់” ឱ្យបានត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ជាកំណត់។ កិច្ចប្រជុំនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ នៅទីស្តីការក្រសួងផែនការ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំជាមួយឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត និងអង្គភាព អាជ្ញាធរពាក់ព័ន្ធ ដើម្បីអនុវត្តសេចក្តីសម្រេចលេខ០២៣ សហវ ចុះថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២១ ស្តីពីយន្តការ និងនីតិវិធីនៃការអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយ ពេលបិទខ្ទប់សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព, ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និង មានការលំបាកផ្នែកជីវភាព និងគ្រួសារ ប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ ឱ្យបានតាមពេលវេលាកំណត់។ ក្នុងកិច្ចប្រជុំឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានមានប្រសាសន៍ថា កន្លងមកក្រសួងផែនការ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានអនុវត្តការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រតាមជុំ និងតាមការស្នើសុំ ដោយបានផ្តល់ទិន្នន័យជូនក្រសួងស្ថាប័នពាក់ព័ន្ធ សម្រាប់ប្រើប្រាស់ក្នុងកម្មវិធីធំចំនួន៣…
-
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បដិសេធពាក្យចោទប្រកាន់បែបញុះញង់របស់ឈ្មោះ គឹម សុខ មកលើថ្នាក់ដឹកនាំក្រសួងថា បានលក់ទីស្តីការក្រសួងមហាផ្ទៃ
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមធ្វើការបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់លោក គឹម សុខ ដែលបានប្រើប្រាស់វោហារសព្ទចោទប្រកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថាបានលក់ទីស្ដីការក្រសួងមហាផ្ទៃ ដែលការលើកឡើងរបស់អ្នកវិភាគសរសៃប្រសាទរូបនេះ គឺជាការវិភាគតាម ការយល់សប្តិ បែបមមើមមាយ និងឡប់សតិតែប៉ុណ្ណោះ ព្រោះគ្មានការបញ្ជាក់ពីប្រភពព័ត៌មាន ឬយកមូលដ្ឋានអ្វីមកជាសំអាងក្នុងការនិយាយនោះឡើយ ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមប្រកាសជាឱឡារិកថា គ្មានការទិញ-លក់ទីស្ដីការក្រសួងមហាផៃ្ទ ដូចសំដីដ៏ស្អុយគគ្រុករបស់ឈ្មោះ គឹម សុខ នោះទេ។ ទីស្តីការក្រសួងមហាផ្ទៃនៅតែជាទ្រព្យសម្បត្តិរបស់រដ្ឋ ស្ថិតក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយក៏គ្មាន និងមិនអាចមានទាល់តែសោះ នូវការទិញ-លក់ ដូចការផ្សព្វផ្សាយបំផ្លើសនោះឡើយ។ អ្នកនាំពាក្យបន្ដថា ការណ៍ដែលឈ្មោះ គឹម សុខ ចេះតែដើរនិយាយ បរិហារកេរ្ដិ៍មួលបង្កាច់គេឯងផ្តេសផ្តាស គឺជាចេតនាដ៏លាមក ដើម្បីញុះញង់ឲ្យមានការបែកបាក់ផ្ទៃក្នុងជាតិ ក៏ប៉ុន្តែចំពោះប្រជាពលរដ្ឋដែលមានសតិសម្បជញ្ញៈ ចាត់ទុកសំដីរបស់ គឹម សុខ ជាសំដីប៉ប្លេចប៉ប្លូចឥតខ្លឹមសារ និងជាអ្នកវិភាគដែលមានជំងឺសរសៃប្រសាទ។ ម្យ៉ាងវិញទៀត សំដីស្អុយគគ្រុករបស់ គឹម សុខ នេះ ក៏ជាអ្វីដែលសារព័ត៌មាន The Cambodia Daily ដែលអះអាងខ្លួនថាជាសារព័ត៌មានអព្យាក្រឹតនោះ តែងនិយមយកមកផ្សព្វផ្សាយ ដែលបង្ហាញឲ្យ ឃើញនូវចរិតជាសារព័ត៌មានមួយដែលខ្វះវិចារណញ្ញាណក្នុងវិជ្ជាជីវៈ…
-
បន្ទាប់ទទួលសិទ្ធិធ្វើនយោបាយឡើងវិញ លោក ប៉ុល ហំម និងលោក ផាន់ ច័ន្ទសាក់ ថ្លែងអំណរព្រះគុណដល់ព្រះមហាក្សត្រ, សម្តេចតេជោ ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង
ភ្នំពេញៈ បន្ទាប់ពីទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ លោក ប៉ុល ហំម អតីតអនុប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ និងលោក ផាន់ ច័ន្ទសាក់ សមាជិកគណៈកម្មាធិការនាយកនៃអតីតគណបក្សសង្រ្គោះជាតិ និងជាមេធាវីលោក កឹម សុខា បានថ្លែងអំណរព្រះគុណដល់ព្រះករុណាព្រះមហាក្សត្រកម្ពុជា សម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចក្រឡាហោមឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ លោក ប៉ុល ហំម បានមានប្រសាសន៍ប្រាប់ AMS ថា លោកសូមថ្លែងអំណរព្រះគុណដល់អង្គព្រះមហាក្សត្រ ដែលបានព្រះរាជទាន ការលើកបម្រាមនយោបាយចំពោះរូបលោក ។ លោកសូមអរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានស្នើសុំព្រះមហាក្សត្រសូមការផ្តល់នីតិសម្បទា និងអរគុណសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានធ្វើឲ្យដំណើរការនៃការស្នើសុំសិទ្ធិធ្វើនយោបាយរបស់លោកបានត្រឡប់មកវិញ។ ចំណែកលោក ផាន់ ច័ន្ទសាក់ ក៏បានបញ្ជាក់ស្រដៀងគ្នានឹងលោក ប៉ុល ហំម ដែរ។ លោកបានប្រាប់AMSនៅរសៀលថ្ងៃ ទី២១ខែឧសភានេះថា លោកសូមថ្លែងអំណរគុណសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងអរព្រះគុណព្រះករុណា ព្រះបាទ…
-
លោក ប៉ុល ហំម៖ “ខ្ញុំធ្វើអីតាមឧត្តមគតិខ្ញុំ, ខ្ញុំអត់ភ័យនឹងអ្នកដែលមិនបានគិតដិតដល់ ហើយរិះគន់ខ្ញុំទេ”
ភ្នំពេញៈលោក ប៉ុល ហំម អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថា លោកយល់ថាមិនមានអ្នកនយោបាយណាមួយ ដែលមិនទទួលបានរិះគន់ទេ។ នេះគឺជារឿងធម្មតាទេ។ លោកអត់ភ័យនឹងអ្នកដែលមិនបានគិតដិតដល់ហើយរិះគន់លោកទេ។ លោក ប៉ុល ហំម អតីតអនុប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ និងលោក ផាន់ ច័ន្ទសាក់ មេធាវីការពារលោក កឹម សុខា ទើបបានទទួលនីតិសម្បទាធ្វើនយោបាយឡើងវិញកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ដោយព្រះរាជក្រឹត្យ ត្រាស់បង្គាប់របស់ព្រះករុណាព្រះមហាក្សត្រកកម្ពុជា។ ប៉ុន្តែទន្ទឹមនឹងការទទួលបានសិទ្ធិធ្វើនយោបាយនេះ ក៏មានការរិះគន់ពីជនអគតិមួយចំនួនចំពោះរូបលោក។ លោក ប៉ុល ហំម បានប្រាប់AMS តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២១ ខែឧសភានេះថា លោកយល់ថា មិនមានអ្នកនយោបាយណាមួយដែលមិនទទួលបានរិះគន់ទេ។ នេះគឺជារឿងធម្មតាទេ។ អ្នករិះគន់យើងខ្លះ គេរិះគន់ដោយស្ថាបនាក៏យើងត្រូវ យកមកពិនិត្យពិចារណា។ អ្នករិះគន់ខ្លះដូចបំផ្លាញ ហើយបើគេចង់ធ្វើបែបនេះ ក៏ឲ្យគេធ្វើតទៅទៀតទៅ។ បើសិនណា ជាយើងគិតតែពីរឿងមើលអ្នករិះគន់ ហើយមិនគិតពីកិច្ចការដែលយើងចង់ធ្វើទៅស្របតាមឧត្តមគតិរបស់យើង ដូច្នេះអត់ធ្វើអីកើតទេ។ លោកបានបញ្ជាក់យ៉ាងដូច្នេះទៀតថា “ខ្ញុំមិនមែនជាអ្នកដឹកនាំ , នាំមុខគេអីប៉ុន្មានទេ។ ខ្ញុំគ្រាន់ជាអ្នកចូលរួមជាហូរហែមកទេ ដើម្បីកុំឱ្យមនសិការខ្ញុំបន្ទោស ពីព្រោះកើតជាខ្មែរម្នាក់ហើយ វាត្រូវតែមានការចូលរួមទោះតិចក្តីច្រើនក្តីបានជោគ ជ័យ ឬមិនបានជោគជ័យក្តី។…
-
លោក ប៉ុល ហំម និងលោក ផាន់ ច័ន្ទសាក់ បានទទួលនីតិសម្បទាធ្វើនយោបាយឡើងវិញ
ភ្នំពេញៈលោក ប៉ុល ហំម អតីតអនុប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ និងលោក ផាន់ ច័ន្ទសាក់ អតីតសមាជិកគណៈ កម្មាធិការនាយកដែលត្រូវបានហាមឃាត់មិនឱ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥ឆ្នាំតាមអំណាចដីកា លេខ៣៤០ (ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូលនោះ បានទទួលនូវនីតិសម្បទាឡើងវិញហើយ។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។ លោក ប៉ុល ហំម និង លោកផាន់ ច័ន្ទសាក់ បានដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញទៅក្រសួងមហាផ្ទៃកាល ពីថ្ងៃទី១៧ ខែឧសភាកន្លងទៅ។ យោងតាមលិខិតរបស់លោក ប៉ុល ហំម និងលោក ផាន់ ច័ន្ទសាក់ ដាក់ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ បញ្ជាក់ថា “ខ្ញុំបាទ ប៉ុល ហំម អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍, ខ្ញុំបាទ ផាន់ ច័ន្ទសាក់ អតីតសមាជិកគណៈកម្មាធិការនាយកដែលកំពុងស្ថិតនៅក្នុងការហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយ សម្រាប់រយៈពេល៥ឆ្នាំ តាមអំណាចសាលដីកាលេខ៣៤(ឆ)ករណីគណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧…
-
តម្លៃនៃទិវាជាតិ២០ឧសភា និងតម្លៃនៃសន្តិភាព
ភ្នំពេញៈថ្ងៃនេះ២០ឧសភា ដែលយើងបានដឹងគ្រប់ៗគ្នាថា ជា”ទិវាជាតិនៃការចងចាំ”។ ដោយសារការរាតត្បាតនៃ ជំងឺកូវីដ១៩រយៈពេលពីរឆ្នាំចុងក្រោយនេះ កម្ពុជាពុំបានរៀបចំធ្វើពិធីជួបជុំធំដុំ និងប្រារព្ធពិធីបង្សុកូលតាមប្រពៃណី សាសនា ដូចបានធ្វើរាល់ឆ្នាំឡើយ។ នាព្រឹកព្រលឹមថ្ងៃនេះជាមួយគំនូរ និងរូបថតជាប្រវត្តិសាស្រ្តជាង១០សន្លឹក ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចបានសរសេរជាសារមួយថា “ថ្ងៃនេះ ជាថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យឬហៅថារបបប្រល័យ ពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត។ ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត” ។ សម្តេចតេជោបានបន្តថា ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។…