-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ការការពារសន្តិសុខ សុវត្ថិភាព និងអាយុជីវិតថ្នាក់ដឹកនាំជាតិ គឺជាកិច្ចការចាំបាច់បំផុត

-
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទប្រកាសគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅថ្ងៃអនាគត

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងក្នុងនាមសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា នាយឧត្តមសេនីយ៍ វង្ស ពិសេន ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ បានផ្ញើសារគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចជាឯកច្ឆន្ធរបស់អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ជ្រើសតាំងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត។
-
ប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច អបអរសាទរសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ នៃគណបក្សប្រជាជនកម្ពុជា

ប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានធ្វើលិខិតអបអរសាទរសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ នៃគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ បានសម្រេចជាឯកច្ឆន្ទបន្តគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងជ្រើសតាំងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត និងបោះឆ្នោតជ្រើសតាំងបន្ថែមសម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។
-
គណៈកម្មាធិការកណ្ដាលសម្រេចបោះឆ្នោតជ្រើសតាំងសម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា

-
របៀបវារៈចំនួន៤នឹងលើកយកមកពិភាក្សានៅក្នុងសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅថ្ងៃស្អែក

ឯកឧត្តម សុខ ឥសាន ថ្លែងប្រាប់ AMS តាមទូរស័ព្ទនាល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះថា របៀបវារៈចំនួន៤ នឹងត្រូវលើកយកមកប្រជុំពិភាក្សានៅក្នុងសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែធ្នូ រួមមាន៖ ទី១)បោះឆ្នោតជ្រើសតាំងអនុប្រធានគណបក្សចំនួនពីរូប ទី២)បោះឆ្នោតសម្តែងការគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រី ជាយុវជនជំនាន់ក្រោយ ដើម្បីអាណត្តិក្រោយៗ អាណត្តិទៅអនាគត ទី៣)សម្តេចក្រឡា ហោម ស ខេង នឹងណែនាំកិច្ចការមួយចំនួនពាក់ព័ន្ធនឹងការឆ្ពោះទៅរកការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅពេលខាងមុខ និងទី៤)ប្រសាសន៍របស់សម្តេចតេជោប្រធានគណបក្សណែនាំសមាជិកសមាជិកាគណៈកម្មាធិការកណ្តាល។
-
អ្នកនាំពាក្យហ៊្វុនស៊ិនប៉ិចបដិសេធចំពោះក្រុមលោក សាយ ហាក់ ប្រជុំជ្រើសរើសប្រធានថ្មីដែលផ្ទុយពីច្បាប់

អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លោក ញឿន រ៉ាដែន បានបញ្ជាក់ថា ក្រុមលោក សាយ ហាក់, លោក ហេង ចន្ថា, លោក ផាន់ សិទ្ធី និងមនុស្សមួយចំនួនទៀត ដែលអះអាងថា ខ្លួនជាសមាជិកគណៈកម្មការនាយកគណបក្សហ៊្វុនស៊ិនប៉ិច និងបានទៅបង្កើតគណៈកម្មការប្រជុំដោយចិត្តឯងបែបនេះ គឺផ្ទុយពីច្បាប់ ពីព្រោះមនុស្សទាំងអស់នោះ បានបាត់បង់នីតិសម្បទា និងសមាជិកភាពពីគណបក្សហ៊្វុនស៊ិនប៉ិចហើយ ដោយអ្នកខ្លះត្រូវបានបញ្ចប់ពីតួនាទី ខ្លះបានសុំលាលែង និងខ្លះទៀតត្រូវបានសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ (កាលនៅមានព្រះជន្ម) បណ្តេញចេញពីគណបក្ស។
-
Black & White Ep47: កម្ពុជាគួរទម្លាក់បទចោទមន្ត្រីបក្សប្រឆាំង និងសកម្មជនសង្គម ដើម្បីសាទរធ្វើជាប្រធានអាស៊ាន”?

-
Black & White Ep46: ករណីយកិច្ចទំនួលខុសត្រូវរបស់ពលរដ្ឋកម្ពុជា ចំពោះប្រទេសជាតិ និងមាតុភូមិជាទីស្រលាញ់

-
Black & White Ep45: កម្ពុជាកំពុងជំរុញដំណើរការសកម្មភាពសេដ្ឋកិច្ចឡើងវិញ

-
បណ្ឌិត គិន ភា៖ ទង្វើរបស់ក្រុមនិស្សិតភូមា គឺមិនយល់ពីបំណងល្អ និងសុឆន្ទៈរបស់សម្តេចតេជោ ហ៊ុន សែន

ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ប្រាប់ AMS នៅថ្ងៃទី២៣ ខែធ្នូនេះថា ប្រជាជនភូមាមួយចំនួនតូច ប្រហែលជាគាត់មិនយល់បំណងល្អ និងសុឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគឺរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាមគ្គុទ្ទេសដ៏ឆ្នើម និងមានបំណងពិតប្រាកដក្នុងការជួយស្វែងរកសន្តិភាព ស្វែងរកការបង្រួបបង្រួមផ្សះផ្សាជាតិជូនប្រជាជាតិភូមា។ សម្តេចតេជោ ហ៊ុន សែន គឺជាយុទ្ធសាស្ត្រវិទូ ហើយក៏ជាអគ្គស្ថាបនិកនៃនយោបាយឈ្នះឈ្នះ នៃទស្សនវិទ្យាបង្រួបបង្រួមជាតិរបស់កម្ពុជា ដែលសម្រេចបានជោគជ័យក្នុងការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំ។