-
Positive Cambodia Ep38: សម្តេច តេជោ ហ៊ុន សែន លើកទឹកចិត្តជនមានពិការភាព មានសមត្ថភាពឱ្យមានសិទ្ធិចូលបម្រើការងារ

-
Positive Cambodia Ep37: ប្រទេសកម្ពុជា បានទទួលសិទ្ធពីប្រទេសចិនដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជាទទូលបានសិទ្ធិពីប្រទេសចិន ដើម្បីផលិតវ៉ា់ក់សាំងបង្ការកូវីដ-១៩ ជាផលិតផលចុងក្រោយនៅកម្ពុជា។ ក្រោមកិច្ចព្រមព្រៀងរវាងក្រុមហ៊ុននៅកម្ពុជា និងក្រុមហ៊ុនចិន និងមានការគាំទ្ររវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជា-ចិន ទីបំផុតកម្ពុជាអាចផលិតវ៉ាក់សាំង ស៊ីណូវ៉ាក់នៅក្នុងទឹកដីប្រទេសកម្ពុជា
-
Positive Cambodia Ep36: យុវជនឆ្នើមកម្ពុជាត្រូវមានសក្តានុពលបែបណាដើម្បីបន្តវេន ?

-
Positive Cambodia Ep35: សីលធម៌និងវប្បធម៌ គឺជាអត្តសញ្ញាណនៃជាតិសាសន៍ដែលត្រូវការមនុស្សគ្រប់គ្នាចូលរួមលើកកម្ពស់និងតម្កើង

រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានលើកឡើង អំពីសីលធម៌ វប្បធម៌ គឺជាអត្តសញ្ញាណនៃជាតិសាសន៍ ដូចដែលពាក្សចាស់មួយឃ្លា បានលើកឡើងសម្រាប់ទុកក្រើនរំលឹកមនុស្សគ្រប់គ្នាថា វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើនថ្កាន។ «សីលធម៌សង្គម មិនមែនជាការទទួលខុសត្រូវ របស់តែស្ថាប័ននៃរាជរដ្ឋាភិបាល ឬឯកជនណាមួយឡើយ តែគឺជាការទទួលខុសត្រូវរបស់យើងគ្រប់គ្នា ពោលគឺស្ថិតក្នុងដៃយើងទាំងអស់គ្នាក្នុងការសម្រេចចិត្ត ដើម្បីលើកកម្ពស់តម្លៃសីលធម៌ និងវប្បធម៌របស់សង្គមជាតិខ្មែរ»។ នេះគឺជាការលើកឡើងនេះ លោកជំទាវ រដ្ឋមន្ត្រី កិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ដែលបានធ្វើឡើងក្នុង ពិធី បើកកិច្ចប្រជុំអន្តរក្រសួង របស់គណៈកម្មាធិការជាតិ លើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ តាមប្រព័ន្ធវីដេអូអនឡាញ ដែលមានអ្នកចូលរួមសរុបប្រមាណ៩៤នាក់ នាពេលកន្លងទៅថ្មីៗនេះ។កិច្ចប្រជុំនេះ គឺបានរៀបចំឡើងក្នុងគោលបំណងស្វែងរកធាតុចូល ពីសំណាក់អ្នកចូលរួម ដើម្បីស្វែងយល់ពីបញ្ហាសង្គមថ្មីៗ ដែលប៉ះពាល់ទៅដល់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ដែលកំពុងកើតមានឡើង តាមរយៈបណ្តាញសង្គម ដែលអាចប្រើប្រាស់ជារួមក្នុងការរៀបចំគោលការណ៍ ណែនាំនៃអនុវត្តគំរូរស្តង់ដា (Standard Operating Procedure) មួយ ដែលអាចអនុវត្តឆ្លើយតបបានទូលំទូលាយ ទៅនឹងរូបភាពអវិជ្ជមាននានា នៅក្នុងសង្គមបានទាន់ពេលវេលា ឆ្ពោះទៅពង្រឹងតម្លៃសីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕
-
សម្តេចតេជោទម្លាយសំបុត្រសម្ងាត់មួយច្បាប់កាលពីឆ្នាំ១៩៩៤

ជាមួយនឹងរូបថតក្នុងកាយវិកាយស្រដៀងគ្នា និងក្រដាសសំបុត្រចំនួនបីសន្លឹក សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា នេះជាសំបុត្រសម្ងាត់របស់ឯកឧត្តម ហ៊ុន ម៉ាណែត កូនប្រុសសរសេរមក សម្តេច ក្នុងពេលឯកឧត្តម ហ៊ុន ម៉ាណែត កំពុងសិក្សានៅសហរដ្ឋអាមេរិក។ សម្តេចតេជោ បានបញ្ជាក់ថាពេលនេះ លិខិតនេះលែងមានភាពចាំបាច់ដើម្បីរក្សាទុកជាការសម្ងាត់ទៀតទេ។
-
Positive Cambodia Ep34: សម្តេចតេជោ អំពាវនាវឱ្យជំរុញការលើកកម្ពស់សេវាទឹកស្អាត និងអនាម័យជនបទ

-
Positive Cambodia Ep33: ការរក្សាបាននូវសុវត្ថិភាព និង សណ្តាប់ធ្នាប់ ក្រោយបើកប្រទេសឡើងវិញរបស់កម្ពុជា

-
Positive Cambodia Ep32: កម្ពុជាចំណាយ១៩០០លានដុល្លារ ប្រយុទ្ធប្រឆាំងកូវីដ-១៩

-
AVIVoice Ep52: លំហអ៊ីនធឺណិត និងទំនាក់ទំនងអន្តរជាតិ

-
បណ្ឌិត គិន ភា៖ អាមេរិកប្រើប្រាស់«កិច្ចប្រជុំកំពូលដើម្បីលទ្ធិប្រជាធិបតេយ្យ» ដើម្បីធ្វើឱ្យការបែងចែកភូមិសាស្ត្រនយោបាយកាន់តែធ្ងន់ធ្ងរ និងប៉ុនប៉ងបំបែកពិភពលោកទៅជាប្លុកជាថ្មីម្តងទៀត

ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា សន្និសីទអន្តរជាតិរបស់យើងបានរៀបចំឡើង ស្របពេលដែលសហរដ្ឋអាមេរិកបានរៀបចំកិច្ចប្រជុំមួយ ដែលគេហៅថា «កិច្ចប្រជុំកំពូលដើម្បីលទ្ធិប្រជាធិបតេយ្យ» ដែលបានអញ្ជើញប្រទេសជាង១០០ប្រទេសចូលរួម។ ប៉ុន្តែកិច្ចប្រជុំកំពូលនេះ ត្រូវបានគេមើលឃើញថា ត្រូវបានប្រើប្រាស់ដើម្បីធ្វើឱ្យការបែងចែកភូមិសាស្ត្រនយោបាយកាន់តែធ្ងន់ធ្ងរ និងប៉ុនប៉ងបំបែកពិភពលោកទៅជាប្លុកជាថ្មីម្តងទៀត។ លទ្ធិប្រជាធិបតេយ្យកំពុងត្រូវបានគេប្រើប្រាស់ ដើម្បីក្លែងបន្លំពិភពលោកទាំងមូលលើ «ការព្រួយបារម្ភអំពីលទ្ធិប្រជាធិបតេយ្យ» និងបង្កើតផ្នត់គំនិតនៃសង្រ្គាមត្រជាក់ជាថ្មី។