-
ឯកសារចំនួនប្រាំពីរនឹងត្រូវបានចុះហត្ថលេខានៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានរដ្ឋវៀតណាមនៅកម្ពុជា

យោងតាមកម្មវិធីដែលបានគ្រោងទុកឯកសារចំនួនប្រាំពីរនឹងត្រូវចុះហត្ថលេខាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ង្វៀន សួនហ្វ៊ុក ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី ២១ ខែធ្នូ ២០២១ នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី បន្ទាប់ពីជំនួបពិភាក្សាការងាររវាងលោកទាំងពីររួច។
-
ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅកម្ពុជា

-
លោក ហ៊ុន កុសល៖បើយល់ថា លោកកឹម សុខា អស់ប្រជាប្រិយហើយម៉េចក៏នៅតែយកឈ្មោះគាត់ទៅនិយាយ ភ្ជាប់ជាមួយក្រុមខ្លួនធ្វើអី្វ?

មន្ត្រីនិយមលោកកឹម សុខា បានបន្តប្រតិកម្មទៅលើក្រុមអ្នកនយោបាយបញ្ឆោត និងក្រុមបញ្ឆេះរួមទាំងក្រុមនិយម ទណ្ឌិត សម រង្ស៊ី ដែលនៅតែបន្តយកឈ្មោះលោកកឹម សុខា ទៅប្រើដើម្បីដើរបោកប្រាស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត។ មានការលើកជាសំណួរថា បើយល់ថា លោកកឹម សុខា អស់ប្រជាប្រិយហើយម៉េចក៏នៅតែយកឈ្មោះគាត់ទៅនិយាយ ភ្ជាប់ជាមួយក្រុមខ្លួនធ្វើអី្វ?។
-
ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែធ្នូនេះ

តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ង្វៀន សួនហ្វ៊ុក ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ។
-
លោកសួន សេរីរដ្ឋា : អរិភាពនៃនយោបាយការទូតរវាងកម្ពុជា-អាមេរិក គឺភាគីអាមេរិកជាអ្នកបង្កឡើង

លោកសួន សេរីរដ្ឋា៖ចុងក្រោយនេះពេល ដែលកម្ពុជាពង្រឹងសន្តិសុខ ស្ថិរភាពនយោបាយ និងខំការពារសន្តិភាព ដែលខ្លួនមានដើម្បីទុកពេលវេលាកសាងនិងអភិវឌ្ឍន៍ប្រទេស បែរជាភាគីអាមេរិកខ្លួនឯងបានខិតខំបង្កើតអរិភាពជាមួយកម្ពុជា ដោយម្តងហើយម្តងទៀត។ បានបង្កើតរឿងរ៉ាវមិនពិត មួលបង្កាច់បង្ខូចអំពីទំនាក់ទំនងដែលកម្ពុជាមានជាមួយចិន ព្រមទាំងរិះគន់ជំនួយចិនដែលជួយមកកម្ពុជា និងដាក់ទណ្ឌកម្មលើក្រុមហ៊ុនអ្នករកស៊ីចិន ដែលដាក់ទុនវិនិយោគនៅកម្ពុជា ។
-
សមត្ថកិច្ចចុះអនុវត្តដីកាសម្រេចតុលាការបង្គាប់ឲ្យស្រាវជ្រាវស្ថានភាពបច្ចុប្បន្នអគារកម្មសិទ្ធិរបស់ទណ្ឌិត សម រង្ស៊ី

នៅព្រឹកថ្ងៃទី២០ខែធ្នូឆ្នាំ២០២១នេះអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធបានអនុវត្តដីកាសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបង្គាប់ឲ្យស្រាវជ្រាវពីស្ថានភាពបច្ចុប្បន្ននៃអចលនទ្រព្យរបស់ទណ្ឌិត សម រង្ស៊ី ស្ថិតនៅផ្ទះលេខ ៥៧៦ ផ្លូវជាតិលេខ២ ភូមិ ព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (អតីតទីស្នាក់ការកណ្តាលនៃអតីតគណបក្សសង្គ្រោះជាតិ) ។
-
តុលាការចេញដីកាសម្រេចឃុំខ្លួន ឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ និងលោកវរសេនីយ៍ឯក កែវ ណារុន ពាក់ព័ន្ធការកាន់កាប់ព្រៃលិចទឹក នៅតំបន់ហាមឃាត់

-
សម្តេចតេជោ ហ៊ុន សែន៖ ជំនួយរបស់ចិនមិនមែនគ្រាន់តែត្រឹមមានន័យលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប៉ុណ្ណោះទេ វាក៏បានជួយទៅដល់ការពង្រឹងនូវឯករាជ្យ អធិបតេយ្យភាពខាងនយោបាយរបស់កម្ពុជាផងដែរ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា ជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន មិនមែនគ្រាន់តែត្រឹមមានន័យលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប៉ុណ្ណោះទេ ក៏ប៉ុន្តែជំនួយនេះវាក៏បានជួយទៅដល់ការពង្រឹងនូវឯករាជ្យ អធិបតេយ្យភាពខាងនយោបាយរបស់កម្ពុជាផងដែរ។ សម្តេចសង្ឃឹមថា មិនមានសម្ពាធណាផ្សេងទៀតដែលតម្រង់ឆ្ពោះមកដាក់ទណ្ឌកម្មលើកម្ពុជា ដែលគ្រាន់តែកម្ពុជាមានសេរីភាពនៅក្នុងការធ្វើទំនាក់ទំនងជាមួយសាធារណរដ្ឋប្រជាមានិតចិននោះទេ។
-
ក្រុមនិយមលោក កឹម សុខា បន្តវ៉ៃប្រហារលើទណ្ឌិត សម រង្ស៊ី និងបក្ខពួក ដែលនៅតែខំប្រឹងស្រែកគ្មានអៀនមាត់ថា កឹម សុខា-សម រង្ស៊ី ជាមនុស្សតែមួយ

-
អង្គជំនុំជម្រះតុលាការកំពូលបដិសេធសំណើសុំបញ្ជូនសំណុំរឿង០០៣ ប្រឆាំងនឹង មាស មុត ទៅជំនុំជម្រះ
