-
អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ឡើងវិញអំពីស្ថានការណ៍ដែលបាននិងកំពុងវិវឌ្ឍន៍ និងការងារដែលភាគីកម្ពុជា-ថៃ បានព្រមព្រៀងគ្នា

ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ឡើងវិញជូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសអំពីស្ថានការណ៍ដែលបាននិងកំពុងវិវឌ្ឍន៍ និងការងារដែលភាគីទាំងពីរ កម្ពុជា–ថៃ បានព្រមព្រៀងគ្នានិងត្រូវអនុវត្តដើម្បីដោះស្រាយបញ្ហាចំពោះមុខដែលកំពុងប្រឈម។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានរម្លឹកជូនអំពីខ្លឹមសារនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចទី៣ដែលចែងថា ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចំរុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ ភាគីទាំងពីរឯកភាពគ្នាថា នឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចំរុះព្រំដែនដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់ក្រុមការងារវាស់វែងចំរុះនៅលើទីតាំងជាក់ស្តែងដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីការជាន់មីន។ ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចំរុះព្រំដែននឹងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការងារវាស់វែងនិងខ័ណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ដែលមានជនស៊ីវិលរស់នៅ។ (នេះគឺជាខ្លឹមសារដែលមានចែងក្នុងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូឆ្នាំ២០២៥។) អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ពីជំហររបស់កម្ពុជាថា ៖កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា–ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន–សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង–សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន–សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។ សកម្មភាពណាដែលប្រព្រឹត្តខុសពីការឯកភាពគ្នានៅក្នុងសេចក្តីប្រកាសរួមកាលពីថ្ងៃទី២៧ ខែធ្នូ និងកិច្ចព្រមព្រៀងដែលមានកន្លងមក គឺជាសកម្មភាពខុសច្បាប់ និងរំលោភបំពានលើកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់។ អ្នកនាំពាក្យបានបញ្ជាក់ជូនជនរួមជាតិថា អ្វីដែលយើងបានឃើញនៅកន្លែងមួយចំនួនតាមបណ្តោយព្រំដែន មិនមែនជាព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរទេ។ សូមរង់ចាំក្រុមការងារជំនាញ ប្រទេសទាំងពីរចុះវាស់វែងសិននោះទើបជាខ្សែបន្ទាត់ព្រំដែនអន្តរជាតិពិតប្រាកដរវាងប្រទេសទាំងពីរ៕ ដោយ៖ពលជ័យ
-
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សម្រាប់រាល់ស្ថានការណ៍វិវត្ត និងបច្ចុប្បន្នភាពថ្មីៗ ជុំវិញស្ថានភាពកម្ពុជា-ថៃ សូមបន្តតាមដាននិងទទួលព័ត៌មានពីប្រភពផ្លូវការក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា សម្រាប់រាល់ស្ថានការណ៍វិវត្ត និងបច្ចុប្បន្នភាពថ្មីៗ ជុំវិញស្ថានភាពកម្ពុជា-ថៃ សូមអ្នកសារព័ត៌មាន និងសាធារណជន បន្តតាមដាន និងទទួលព័ត៌មានពីប្រភពផ្លូវការក្នុងប្រទេសកម្ពុជា។ ការផ្តល់បច្ចុប្បន្នភាពប្រចាំថ្ងៃត្រូវបានធ្វើឡើងដើម្បីផ្សព្វផ្សាយស្តីពីស្ថានភាពពិតនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងការវិវត្តជាមួយបច្ចុប្បន្នភាពច្បាស់លាស់ ដោយមានការផ្ទៀងផ្ទាត់ព័ត៌មានយ៉ាងហ្មត់ចត់ និងត្រឹមត្រូវច្បាស់លាស់។ ដូច្នេះសូមអ្នកសារព័ត៌មាន និងសាធារណជនតាមដានបច្ចុប្បន្នភាពតាមរយៈការផ្សាយផ្ទាល់ពេលព្រឹក និងរសៀល របស់ប្រព័ន្ធផ្សព្វផ្សាយជាតិ បណ្តាញផ្សាយរបស់ក្រសួង ស្ថាប័ន រាប់បញ្ចូលទាំងការផ្សាយលើបណ្តាញសង្គមផ្លូវការរបស់រាជរដ្ឋាភិបាល និងក្រសួង ស្ថាប័នដែលមានសមត្ថកិច្ចពាក់ព័ន្ធ។ អ្នកនាំពាក្យក្រសួងព័ត៌មានបានបន្តថា ប្រភពព័ត៌មានផ្លូវការរួមមាន៖ ក)ថ្នាក់ដឹកនាំកំពូលរបស់ជាតិ, ខ)ក្រសួងការពារជាតិ, គ)ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ, ឃ)ក្រសួងព័ត៌មាន, ង)ក្រសួងមហាផ្ទៃ, ច)រដ្ឋលេខាធិការដ្ឋានទទួលបន្ទុកកិច្ចការព្រំដែន, ឆ)អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា និងក្រសួង ស្ថាប័នពាក់ព័ន្ធ។ សូមបញ្ជាក់ជាថ្មីម្តងទៀត ព័ត៌មានពីបណ្តាញសង្គម ពិសេសព័ត៌មានដែលមានប្រភពពីក្រៅប្រទេស ពុំមែនជាព័ត៌មាន ដែលអ្នកសារព័ត៌មាន និងសាធារណជន អាចទុកចិត្តបានឡើយ ព្រោះព័ត៌មានលើបណ្តាញសង្គមទាំងនោះមិនត្រូវបានផ្ទៀងផ្ទាត់មុនផ្សាយឡើយ! ហេតុដូច្នេះ នៅពេលទទួលព័ត៌មានពីបណ្តាញសង្គម យើងចាំបាច់ត្រូវផ្ទៀងផ្ទាត់ព័ត៌មានទាំងនោះជាមួយប្រភពផ្លូវការ សម្រាប់សុវត្ថិភាពព័ត៌មានសាធារណៈ។ សូមចូលរួមផ្សព្វផ្សាយ និងចែករំលែកព័ត៌មាន ដែលមានប្រភពច្បាស់លាស់ និងមានការផ្ទៀងផ្ទាត់ត្រឹមត្រូវ ដើម្បីចូលរួមក្នុងកិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុងការរក្សាបទឈប់បាញ់អចិន្ត្រៃយ៍ និងធានាដំណោះស្រាយដោយសន្តិវិធី តាមផ្លូវច្បាប់ សម្រាប់សន្តិភាពជានិរន្តរ៍តាមបណ្តោយព្រំដែន៕ដោយ៖ពលជ័យ
-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ៖ ឆ្នាំ២០២៥ ជាឆ្នាំមួយដែលធ្វេីឱ្យយេីងមិនអាចបំភ្លេចបាន…ជាឆ្នាំដែលបានបង្ហាញឱ្យឃេីញនូវអត្ថន័យនៃផលវិបាកនៃសង្គ្រាម និងពាក្យសន្តិភាពពិតប្រាកដ

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានសរសេរនៅលើបណ្តាញសង្គមថា ឆ្នាំ២០២៥កន្លងមកនេះជាឆ្នាំមួយដែលធ្វេីឲ្យយេីងមិនអាចបំភ្លេចបាន…ជាឆ្នាំដែលបានបង្ហាញឲ្យឃេីញនូវអត្ថន័យនៃផលវិបាកនៃសង្គ្រាម និងពាក្យសន្តិភាពពិតប្រាកដដែលជំនាន់ជីដូន ជីតា ឪពុកម្តាយតែងតែអប់រំយេីង។ ជាឆ្នាំដែលជាលេីកដំបូងជាងរយៈពេល៤០ឆ្នាំដែលខ្មែររួបរួមកម្លាំងគ្នា ទាំងក្នុងប្រទេសនិងក្រៅប្រទេស ដេីម្បីការពារប្រទេសកម្ពុជាពីការឈ្លានពាន។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានបន្តថា សូមឲ្យយកការឈឺចាប់ក្នុងឆ្នាំ២០២៥នេះ កែប្រែមកជាការខំប្រឹងប្រែងរៀនសូត្រ ពង្រឹងខ្លួនឯងឲ្យបានខ្លាំង បន្តការរួបរួមជាតិ ចេះស្រលាញ់ជាតិ និងប្រជាពលរដ្ឋរបស់ខ្លួន ជួយជាតិយេីងតាមចំណេះរៀងៗខ្លួន ដេីម្បីឲ្យជាតិយេីង ប្រទេសយេីងបានខ្លាំងព្រោះយេីងមិនចង់ឲ្យកូនចៅយេីងជួបហេតុការណ៍ដូចយេីងក្នុងឆ្នាំ២០២៥នេះទៀតទេ។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិត បានថ្លែងអំណរគុណជូនដល់វីរកងទ័ព វីរនគបាលជាតិនិងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានខិតខំការពារទឹកដីកម្ពុជាេយីងពីការឈ្លានពានដោយអង់អាចក្លាហាន បេីគ្មានពួកគាត់ក៏យេីងទាំងអស់គ្នាមិនបានឆ្លងឆ្នាំដោយសប្បាយរីករាយដែរ។ សូមឲ្យឆ្នាំ២០២៦ប្រទេសកម្ពុជាមានសុខសន្តិភាពឡេីងវិញ ប្រជាពលរដ្ឋ ជាពិសេសវីរកងទ័ព វីរនគបាលជាតិ មានសុខសុវត្ថិភាពមានសុភមង្គល និងមានសុខភាពល្អទាំងអស់គ្នា៕ ដោយ៖ពលជ័យ
-
អ្នកនាំពាក្យក្រសួងការពារជាតិបញ្ជាក់ពីការដោះលែងវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រឡប់មកកម្ពុជាវិញ

ភ្នំពេញ៖ ភាគីថៃបានដោះលែងវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រឡប់មកកម្ពុជាវិញហើយ។ ការប្រគល់វីរកងទ័ពទាំង១៨រូប គឺនឹងធ្វើនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តចន្ទបុរី ប្រទេសថៃ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ។ ការដោះលែងយោធិនកម្ពុជាចំនួន១៨រូបត្រឡប់មកកម្ពុជាវិញ គឺធ្វើឡើងក្រោមការឯកភាពគ្នារវាងកម្ពុជានិងថៃ នៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន វេលាម៉ោង ១០:០០ នាទីព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ យោធិនកម្ពុជាទាំង១៨រូប ដែលបានស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃអស់រយៈពេល១៥៥ថ្ងៃមកហើយ ត្រូវបានដោះលែង និងបញ្ជូនត្រឡប់មកមាតុប្រទេសវិញ ដោយសុខសុវត្ថិភាព។ សូមគូសបញ្ជាក់ផងដែរថា ការដោះលែងយោធិនកម្ពុជាចំនួន១៨រូបត្រឡប់មកកម្ពុជាវិញ គឺធ្វើឡើងក្រោមការឯកភាពគ្នារវាងកម្ពុជានិងថៃ នៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងចំនុចទី១១ ដែលបានកំណត់ថា…
-
រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ បើគ្មានអ្វីប្រែប្រួលនៅម៉ោង១២ថ្ងៃត្រង់ថ្ងៃស្អែក កម្ពុជានឹងទទួលស្វាគមន៍វីរកងទ័ពទាំង១៨នាក់ត្រលប់មកកម្ពុជាវិញ

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា បើមិនមានអ្វីប្រែប្រួលទេនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ កម្ពុជានឹងទទួលស្វាគមន៍វីរកងទ័ពទាំង១៨រូប ដែលថៃចាប់ខ្លួនកាលពីពេលកន្លងទៅត្រលប់មកវិញហើយ។ ការបញ្ជាក់នេះ ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥។ រដ្ឋមន្ត្រីការបរទេសកម្ពុជាបានបញ្ជាក់ថា៖ យើងក៏ត្រៀមលក្ខណៈ ហើយសង្ឃឹមថា នឹងមិនមានបញ្ហាអ្វីកើតឡើងពីនេះ ទៅដល់ម៉ោង១២ថ្ងៃត្រង់ថ្ងៃស្អែក នឹងបានទទួលស្វាគមន៍ទាហានយើងទាំង១៨នាក់ ដើម្បីគាត់បានវិលត្រឡប់មកផ្ទះសម្បែងជួបជុំគ្រួសារ ប្រពន្ធ កូន ឪពុកម្ដាយ របស់គាត់វិញដោយសុវត្ថិភាព។ នេះជាលទ្ធផលដែលយើងសម្រេចបាននៅក្នុងកិច្ចប្រជុំពីរថ្ងៃកន្លងទៅនេះ៕ដោយ៖ពលជ័យ
-
អត្ថបទវិភាគ៖ «ជម្រើសសន្តិភាព និងការរក្សាបានពេញលេញនូវសិទ្ធិដោះស្រាយបញ្ហាព្រំដែនជាមួយថៃតាមផ្លូវច្បាប់ ជាជម្រើសល្អបំផុតសម្រាប់កម្ពុជា»

តាមរយៈបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កម្ពុជាសម្រេចបាននូវគោលដៅដ៏សំខាន់ពីរ៖ ទី១ គឺការឈប់បាញ់ដើម្បីការពារអាយុជីវិតកងទ័ពនិងប្រជាជនស៊ីវិល ក៏ដូចជាការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។ នេះជាជម្រើសឈរនៅខាងសន្តិភាព ដែលជាជំហររបស់រដ្ឋាភិបាលកម្ពុជាតាំងពីជំនាន់ លោក ហ៊ុន សែន នៅជានាយករដ្ឋមន្ត្រី រហូតដល់លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន និងទី២ គឺការរក្សាបាននូវសិទ្ធិពេញលេញក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃតាមផ្លូវច្បាប់។ ជាការពិត តាមរយៈកិច្ចព្រមពៀងឈប់បាញ់នេះ មានការមន្ទិលសង្ស័យ ឬព្រួយបារម្ភអំពីការបាត់បង់បូរណភាពទឹកដី ដោយសារតែកងទ័ពថៃបានឈរជើងនៅទីតាំងមួយចំនួនដោយកម្លាំងយោធា។ ប៉ុន្តែ ក្តីបារម្ភ នេះបានរំសាយ បន្ទាប់ពីបានឃើញសាររបស់លោកនាយករដ្ឋមន្ត្រី ក៏ដូចជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលយើងអាចយល់បានថា «ការរក្សាកងកម្លាំងឈរជើងនៅតាមទីតាំងជាក់ស្តែងនានានៅម៉ោងនៃការចាប់ផ្តើមអនុវត្តបទឈប់បាញ់ មិនមែនបញ្ជាក់ពីកម្មសិទ្ធិស្របច្បាប់ នៅលើដីនោះទេ»។ ចំណុចនេះ ត្រូវបានលោកនាយករដ្ឋមន្ត្រីអះអាងថា «ភាគីទាំងពីរ ពោលគឺកម្ពុជានិងថៃ បានទទួលស្គាល់ជាផ្លូវការនិងជាលាយលក្ខណ៍អក្សរថា មិនមានការពាក់ព័ន្ធដល់ការកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរនោះឡើយ ដូចមានចែងក្នុងចំណុចទី៣ នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥»។ ហើយចំណុចនេះទៀតសោត ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាទាមទារកំណត់ច្បាស់នៅក្នុង «សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជានិងថៃ»។ នេះមានន័យថា បន្ទាត់ព្រំដែនត្រូវកំណត់យកតាមការវាស់វែងជាក់ស្តែងរបស់ក្រុមការងារនៃគណៈកម្មការចម្រុះខណ្ឌសីមា ព្រំដែនគោក (JBC) គឺមិនមែនកំណត់តាមយោធាឈរជើងនោះឡើយ។ ប្រការនេះបញ្ជាក់ច្បាស់ថា កម្ពុជានៅតែរក្សាបានពេញលេញនូវសិទ្ធិក្នុងការដោះស្រាយបញ្ហាព្រំដែននេះ…
-
សម្តេចធិបតី៖ ការជ្រើសរើសយកការអនុវត្តបទឈប់បាញ់មិនមែនមានន័យថា កម្ពុជាចុះចាញ់ ឬសុខចិត្តយកបូរណភាពទឹកដី ទៅដូរយកសន្តិភាពឡើយ

តាមរយៈសារផ្ញើជូនជូនចំពោះបងប្អូនវីរកងទ័ព និងវីរនគរបាល ដ៏អង់អាចក្លាហានគ្រប់រូប និងបងប្អូនជនរួមជាតិ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការជ្រើសរើសយកការអនុវត្តបទឈប់បាញ់នេះ មិនមែនមានន័យថា កម្ពុជា ចុះចាញ់ ឬ សុខចិត្តយកបូរណភាពទឹកដី ទៅដូរយកសន្តិភាពឡើយ ហើយរឹតតែមិនមែនមានន័យថា កម្ពុជាអស់សមត្ថភាព ឬ បោះបង់សិទ្ធិស្វ័យការពារខ្លួននោះដែរ។ ផ្ទុយទៅវិញ, ការសម្រេចចិត្តនេះ បង្ហាញថា កម្ពុជាបានសម្រេចប្រកាន់យកមាគ៌ាសន្តិភាព និងការតម្កល់អាយុជីវិត និង សុខទុក្ខរបស់ប្រជាជន ជាអាទិភាពចម្បងបំផុត និងខ្ពស់បំផុតមួយរបស់ខ្លួន បើទោះជាត្រូវប្រឈមមុខនឹងសម្ពាធ ឬការលំបាកយ៉ាងណាក៏ដោយ។ សម្តេចធិបតីបន្តទៀតថា ក្នុងស្មារតីនេះ, រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី និងនៅតែបន្តព្យាយាមចរចាតាមគ្រប់រូបភាពទាំងអស់ ដើម្បីបញ្ចប់ការប្រឈមមុខគ្នាដោយអាវុធ និងវិលត្រឡប់ទៅដោះស្រាយបញ្ហាព្រំដែន តាមយន្តការបច្ចេកទេស និងក្របខណ្ឌច្បាប់ ដែលមានជាធរមាន។ ក្រោយពីការព្យាយាមចរចាប្រកបដោយភាពអត់ធ្មត់ខ្ពស់បំផុត, កម្ពុជា និង ថៃ បានឯកភាពអនុវត្តបទ «ឈប់បាញ់ភ្លាម នៅនឹងកន្លែង» ដែលបានចូលជាធរមានចាប់ពីម៉ោង ១២:០០ ថ្ងៃត្រង់, ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ…
-
អត្ថបទវិភាគ៖ «ឈប់បាញ់ ឈប់បង្ហូរឈាម ងាកទៅរកការចរចាវិញ តើមានអ្វីប្រសើរជាងនេះ?»

គេនៅចងចាំបានយ៉ាងច្បាស់ពីគោលជំហរឥតប្រែប្រួលរបស់រដ្ឋាភិបាលកម្ពុជាតាំងពីពេលដឹកនាំដោយលោក ហ៊ុន សែន រហូតដល់លោក ហ៊ុន ម៉ាណែត នោះគឺជំហរដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈការចរចាតាមផ្លូវការទូត និងផ្លូវច្បាប់។ ក្នុងករណីព្រំដែន គឺត្រូវប្រើប្រាស់យន្តការដែលមានស្រាប់ ពិសេសគឺគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងច្បាប់អន្តរជាតិ។ ប៉ុន្តែ ភាគីថៃ បែរជាចង់ភ្លក់រសជាតិសង្គ្រាម ហើយបង្ខំឱ្យកម្ពុជាត្រូវតបត ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួន។ ការផ្ទុះសង្គ្រាមទាំងពីរលើក មិនមែនជាជម្រើសរបស់កម្ពុជាទេ ប៉ុន្តែកម្ពុជាក្នុងនាមជាអ្នករងគ្រោះ បានខិតខំស្វែងរកបទឈប់បាញ់តាមគ្រប់យន្តការដែលអាចធ្វើទៅបាន។ នៅទីបំផុត បទឈប់បាញ់ក៏កើតមានជាថ្មី និងក៏បានធ្វើឱ្យបទឈប់បាញ់លើកមុននៅទីក្រុងកូឡាឡាំពួរ ដូចមានចែងយ៉ាងច្បាស់នៅក្នុងចំណុចទី២ និងទី៣នៃសេចក្តីថ្លែងការណ៍រួមស្តីពីបទឈប់បាញ់ ដែលបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីការពារជាតិកម្ពុជា ថៃ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រស់ឡើងវិញ។ អ្វីដែលសំខាន់ជាងនេះទៅទៀត គឺបទឈប់បាញ់នេះ មិនត្រឹមតែមិនប៉ះពាល់ដល់ដំណើរនៃការវាស់វែងខ្សែបន្ទាត់ព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែវាក៏តម្រូវឱ្យក្រុមការងារ JBC ត្រូវដំណើរការវាស់វែងខ្សែព្រំដែនជាបន្ទាន់ទៀតផង។ ក្រៅពីនេះ ក៏មានការសន្យាដោះលែងយោធិនកម្ពុជាទាំង១៨នាក់ ក្រោយអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់រយៈពេល៧២ម៉ោងផងដែរ។ តាមរយៈខ្លឹមសារនៃកិច្ចព្រមព្រៀងឈប់បាញ់នេះ យើងអាចយល់បានថា គោលជំហររបស់រដ្ឋាភិបាលកម្ពុជានៅតែរក្សាបានយ៉ាងល្អ ពោលគឺដំណោះស្រាយបញ្ហាព្រំដែនត្រូវតែផ្អែកលើការចរចាដោយសន្តិវិធី តាមរយៈយន្តការបច្ចេកទេសនិងច្បាប់អន្តរជាតិ។ កម្លាំងកងទ័ពមិនមែនជាដំណោះស្រាយឡើយ ហើយការឈរជើងរបស់កងទ័ព តាមរយៈការប្រយុទ្ធគ្នាក៏មិនមែនជាការកំណត់ខ្សែបន្ទាត់ព្រំដែននោះដែរ។ ដូច្នេះ…
-
ជំនួយមនុស្សធម៌រដ្ឋាភិបាលចិនវគ្គដំបូង តម្លៃជិត៣លានដុល្លារបានមកដល់កម្ពុជា

ភ្នំពេញ៖ អំណោយមនុស្សធម៌ជើងទី១ របស់រដ្ឋាភិបាលចិន បានមកដល់អាកាសយានដ្ឋានអន្តរជាតិមរតកតេជោ នៅថ្ងៃអាទិត្យទី២៨ ខែធ្នូ ឆ្នាំ២០២៥ ដែលជំនួយបន្ទាន់សម្រាប់ផ្តល់ជូនជនភៀសសឹកកម្ពុជា។ ជាមួយរូបថតជាច្រើនសន្លឹក ឯកឧត្តម វ៉ាង វិនប៊ិន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានសរសេរនៅលើបណ្ដាញសង្គមផ្លូវការរបស់លោកថា ចាប់តាំងពីផ្ទុះជម្លោះព្រំដែនកម្ពុជា ថៃមក ចិនជាប្រទេសទីមួយដែលផ្តល់ជំនួយដល់កម្ពុជា ហើយក៏ជាប្រទេសដែលបានផ្តល់ជំនួយច្រើនជាងគេបំផុត សក្ខីភាពនៃមិត្តភាពដ៏ស៊ីជម្រៅរវាងចិន និងកម្ពុជា។ ឯកឧត្តមបន្តថា ដើម្បីជួយជនស៊ីវិលដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា ថៃ រដ្ឋាភិបាលចិនបានសម្រេចផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន២០លានយ័ន ឬប្រមាណ២លាន៨សែនដុល្លារដល់រដ្ឋាភិបាលកម្ពុជា។ ថ្ងៃនេះជំនួយចិនវគ្គទី១ មកដល់កម្ពុជា ក្នុងនោះមាន តង់ ភួយ ម្ហូបអាហារ។ សង្ឃឹមថា ការផ្គត់ផ្គង់ទាំងនេះនឹងត្រូវបានជួយទាន់ពេលវេលាសម្រាប់ប្រជាជនខ្មែរដែលរងគ្រោះដោយជម្លោះ ដើម្បីកែលម្អលក្ខខណ្ឌរស់នៅ និងជម្នះការលំបាកនាពេលបច្ចុប្បន្ន។ បន្ទាប់ពីការប្រយុទ្ធដែលចាប់ផ្តើមពីថ្ងៃទី៧ ខែធ្នូ រហូតដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលជាថ្ងៃដែលកម្ពុជា ថៃ បានព្រមព្រៀងឈប់បាញ់ ជនភៀសសឹកកម្ពុជាមានជាង៦០ម៉ឺននាក់។ លើបណ្ដាញសង្គមដដែលឯកអគ្គរដ្ឋទូតចិន បានបន្តថា សូមអបអរសាទរដល់កម្ពុជានិងថៃ ក្នុងការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់។ សង្ឃឹមថា កិច្ចព្រមព្រៀងបទឈប់បាញ់នឹងត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ហើយជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរនឹងវិលមករកភាពប្រក្រតីវិញក្នុងពេលឆាប់ៗនេះ។ ភាគីចិននៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសម្របសម្រួលជំរុញនិងចរចា នឹងបន្តដើរតួនាទីស្ថាបនាក្នុងការកសាងសន្តិភាពឡើងវិញ។ ខណៈជំនួយចិនបានមកដល់កម្ពុជានៅថ្ងៃទី២៨ ខែធ្នូ នេះដែរ…
-
អត្ថបទវិភាគ៖ «តើក្រុមប្រឆាំងជ្រុលនិយមបានបំផ្លាញជាតិបែបណាខ្លះ នៅពេលផ្ទុះសង្គ្រាមឈ្លានពានទឹកដី?»

ប្រជាពលរដ្ឋខ្មែរគ្រប់រូបពិតជាបានឃើញច្បាស់នូវទង្វើ ដែលមិនគួរឱ្យជឿរបស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសមួយក្តាប់តូច ក្នុងអំឡុងពេលដែលកម្ពុជារងការឈ្លានពានពីប្រទេសថៃ។ ដូច្នេះ សំណួរថា «តើក្រុមនេះបានជួយអ្វីខ្លះដល់ប្រទេសជាតិ?» ពិតជាមិនអាចសួរកើតទេ ប៉ុន្តែសំណួរដែលត្រឹមត្រូវបំផុតគឺ «តើក្រុមប្រឆាំងជ្រុលនិយមទាំងនេះបានបំផ្លាញជាតិខ្លួនឯងបែបណាខ្លះ?» ពិតណាស់ តើធ្វើនយោបាយដើម្បីអ្វី គឺដើម្បីជួយប្រទេសជាតិ និងប្រជាពលរដ្ឋរបស់ខ្លួនមែនដែរឬទេ? ដើម្បីអាចជួយប្រទេសជាតិបាន អ្នកនយោបាយត្រូវធ្វើសកម្មភាព ដើម្បីឱ្យប្រទេសជាតិរីកលូតលាស់ទៅមុខ និងឱ្យប្រជាពលរដ្ឋមានសេចក្តីសុខ និងរស់នៅក្នុងសន្តិភាពយូរអង្វែង។ លើសពីនេះ អ្នកនយោបាយត្រូវចេះបែងចែកអ្វីជារឿងនយោបាយផ្ទៃក្នុង និងអ្វីជានយោបាយការបរទេស ដែលត្រូវទប់ទល់ជាមួយឥទ្ធិពលពីខាងក្រៅ ជាពិសេសពេលប្រទេសជួបគ្រោះ ដូចជាការរំលោភបំពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជាជាដើម។ សម្រាប់នយោបាយថ្នាក់ជាតិ អ្នកនយោបាយប្រកួតគ្នាដើម្បីរកសេចក្តីរីកចម្រើនជូនជាតិ និងប្រជាជន តាមរយៈការដាក់ចេញគោលនយោបាយ និងសកម្មភាពជាក់ស្តែង។ ការរិះគន់គ្នា បើទោះជាពេលខ្លះមានសភាពខ្លាំងក្លាយ៉ាងណាក៏ដោយ ក៏ជារឿងធម្មតាឱ្យតែក្នុងក្របខណ្ឌនៃការប្រកួតប្រជែងគ្នាផ្នែកគំនិត និងបញ្ញា។ ប៉ុន្តែ ក្រុមប្រឆាំងជ្រុលនិយមដែលមានទណ្ឌិត សម រង្ស៊ី និងគូកនមួយក្តាប់តូច ដូចជា អ៊ុំ សំអាន ជាសេនាធិការ មិនដែលប្រកាន់យកគំនិតនយោបាយបែបជឿនលឿននេះមកអនុវត្តទេ។ ផ្ទុយទៅវិញ ពួកគេបែរជាប្រកាន់យកទស្សនៈនយោបាយចាស់គំរឹល ហួសសម័យ តាមបែបគំនុំសងសឹក ផ្ទាល់ខ្លួនទៅវិញ បើទោះបីជាប្រវត្តិសាស្ត្របង្ហាញថា ទស្សនៈនយោបាយនេះបានបង្កគ្រោះថ្នាក់ធំធេងជាបន្តបន្ទាប់ដល់ប្រទេសជាតិ និងប្រជាពលរដ្ឋក៏ដោយ។ ក្នុងផ្នត់គំនិតរបស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួករបស់ខ្លួន…