Category: Politico 360

  • រដ្ឋមន្ត្រីការបរទេសកម្ពុជា-ចិន ជួបពិភាក្សាការងារទ្វេភាគីមុនកិច្ចប្រជុំត្រីភាគី កម្ពុជា ថៃ និងចិន

    រដ្ឋមន្ត្រីការបរទេសកម្ពុជា-ចិន ជួបពិភាក្សាការងារទ្វេភាគីមុនកិច្ចប្រជុំត្រីភាគី កម្ពុជា ថៃ និងចិន

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេសចិន នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តយូណាន ប្រទេសចិន។ ជំនួបរបស់ប្រមុខការទូតកម្ពុជា-ចិននេះ គឺដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជា និងចិនដែលរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់និងពិភពលោកទាំងមូល។ សូមជម្រាបថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កំពុងស្ថិតនៅខេត្តយូណាន ប្រទេសចិនដើម្បីចូលរួមកិច្ចប្រជុំត្រីភាគី កម្ពុជា ថៃ និងចិន ដែលប្រព្រឹត្តទៅពីថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីពិភាក្សាពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនរវាងកម្ពុជា និងថៃ៕ដោយ៖ពលជ័យរូបភាព៖អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស

  • អ្នកនាំពាក្យ៖ ការសម្រេចបានបទឈប់បាញ់ជាថ្មីនាពេលនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនៃយើងដែលមានសម្តេចតេជោ និងសម្តេចធិបតី

    អ្នកនាំពាក្យ៖ ការសម្រេចបានបទឈប់បាញ់ជាថ្មីនាពេលនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនៃយើងដែលមានសម្តេចតេជោ និងសម្តេចធិបតី

    ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ចំណុចមួយចំនួនពាក់ព័ន្ធនឹងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ ដែលចូលជាធរមានកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥។ ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា ចំណុចចំនួន៤ ពាក់ព័ន្ធនឹងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ មានដូចជា៖ទី១៖ពាក់ព័ន្ធនឹងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ ដែលចូលជាធរមានកាលពីវេលាម៉ោង១២ ថ្ងៃត្រង់ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ នេះ ខ្ញុំសូមបងប្អូនជនរួមជាតិអានឱ្យច្បាស់នូវខ្លឹមសារគ្រប់ចំណុចដែលមានចែងនៅក្នុងសេចក្តីប្រកាសរួមនេះ ហើយពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយដើម្បីយល់ពីអត្ថន័យ ចៀសវាងការជឿទៅលើការបកស្រាយបំភ្លៃពីក្រុមមនុស្សមួយចំនួនដែលបម្រើឱ្យសង្គ្រាមចិត្តសាស្ត្រក្នុងគោលបំណងបំបែកបំបាក់សង្គមខ្មែរ។ ដូច្នេះ ការស្វែងយល់ដោយខ្លួនឯងឱ្យគ្រប់ជ្រុងជ្រោយ និងទទួលយកតែប្រភពព័ត៌មានច្បាស់លាស់គឺជារឿងសំខាន់ដើម្បីកុំឱ្យមានអ្នកណាបោកប្រាស់យើងបាន។ទី២៖ការសម្រេចបានបទឈប់បាញ់ជាថ្មីនាពេលនេះ វាគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនៃយើងដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការគាំទ្រយ៉ាងរឹងមាំពីសំណាក់ព្រះសង្ឃ មន្ត្រីរាជការ និងប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស ដែលរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិខ្មែរយ៉ាងរឹងមាំដើម្បីទាមទារសន្តិភាព…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាតាមទូរសព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក ដើម្បីពិភាក្សាអំពីការវិវត្តសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាតាមទូរសព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក ដើម្បីពិភាក្សាអំពីការវិវត្តសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ

    នាយប់ថ្ងៃទី ២៥ ធ្នូ ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបពិភាក្សាតាមទូរសព្ទជាមួយ ឯកឧត្តម Marco Rubio រដ្ឋមន្ត្រីការបរទេសនៃសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីការវិវត្តសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងជំរុញឱ្យមានបទឈប់បាញ់ឱ្យបានឆាប់រហ័ស និងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដើម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជា និងថៃ។ ឯកឧត្តមរដ្ឋមន្ត្រី Rubio បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា សហរដ្ឋអាមេរិក ចង់ឃើញសន្តិភាពស្ថិតស្ថិររវាងកម្ពុជានិងថៃ និងខិតខំជំរុញឱ្យមានបទឈប់បាញ់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបន្តអនុវត្តតាមស្មារតីសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ និងសង្ឃឹមថា ភាគីទាំងពីរនឹងបន្តធ្វើការជាមួយគ្នាស្របតាមកិច្ចព្រមព្រៀងដែលមាន។ កម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមកិច្ចព្រមព្រៀង និងយន្តការដែលបានឯកភាពគ្នានាពេលកន្លងមក រួមទាំងសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ៕ដោយ៖ពលជ័យ

  • លោក ឆាំង យុ៖ យុទ្ធសាស្រ្តរបស់ថៃក្នុងការដណ្ដើមយកដែនអធិបតេយ្យភាពរបស់កម្ពុជា

    លោក ឆាំង យុ៖ យុទ្ធសាស្រ្តរបស់ថៃក្នុងការដណ្ដើមយកដែនអធិបតេយ្យភាពរបស់កម្ពុជា

    ប្រទេសថៃផ្តល់អាទិភាព និងថែមទាំងទាមទារឱ្យមានយន្តការចរចាទ្វេភាគី ជាជាងបង្កើតឱ្យមានយន្តការ ឬកិច្ចព្រមព្រៀងពហុភាគី ពីព្រោះតាមរយៈយន្តការចរចាទ្វេភាគី ប្រទេសថៃគឺមានអំណាចខ្លាំងក្លាក្នុងការគាបសង្កត់ សម្លុត បង្ខិតបង្ខំ និងប្រើល្បិចកលយុទ្ធសាស្ត្រគ្របដណ្ដប់លើដៃគូដែលខ្សោយជាងខ្លួន តាមទំនើងចិត្ត ហើយមិនប្រឈមនឹងការរិះគន់ ឬការធ្វើឱ្យរាំងស្ទះមកពីមជ្ឈដ្ឋានខាងក្រៅ។ ប្រទេសកម្ពុជាមិនទាន់មានឧត្តមភាពផ្នែកសព្វាវុធ និងកម្លាំងទ័ពលើសប្រទេសថៃ ប៉ុន្តែក្នុងជម្លោះតាមបណ្តោយព្រំដែន ប្រទេសកម្ពុជាមានប្រៀបលើទស្សនៈអន្តរជាតិ បូករួមទាំងសេចក្តីសម្រេចពីតុលាការយុត្តិធម៌អន្តរជាតិដែលឯករាជ្យ និងអព្យាក្រឹត។ ហេតុដូច្នេះ ប្រទេសថៃអាចសម្រេចបាននូវឧត្តមភាពលើដែនអធិបតេយ្យភាពរបស់កម្ពុជានៅតំបន់ព្រំដែនបាន លុះត្រាណាតែតាមរយៈយន្តការចរចាទ្វេភាគីដោយបិទទ្វារ គាបសង្កត់ សម្លុត បង្ខិតបង្ខំ ដែលជាការរំលោភបំពានរបស់ប្រទេសថៃ ហើយមិនត្រូវបានមើលឃើញ ដោយសហគមន៍អន្តរជាតិ (ឬយ៉ាងហោចណាស់ យន្តការចរចាទ្វេភាគីនេះហាក់មានលក្ខណៈជាកិច្ចព្រមព្រៀងដែលអាចទទួលយកបានពីគ្រប់ភាគី បើទោះបីជាមានវិសមភាពយ៉ាងណាក៏ដោយ)។ ប្រទេសថៃបរាជ័យដោយមិនអាចឈានទៅបង្កើតយន្តការចរចាទ្វេភាគី ហេតុដូច្នេះហើយទើបប្រទេសថៃបានទទួលយកយន្តការចរចាពហុភាគី និងយល់ព្រមតាមកិច្ចព្រមព្រៀងដែលត្រូវបានរៀបចំឡើងជាយន្តការពហុភាគី ដូចជាកិច្ចព្រមព្រៀងបទឈប់បាញ់ចុងក្រោយបង្អស់នៅទីក្រុងកូឡាឡំពួរ។ ទោះបីជាយ៉ាងណាក៏ដោយ បទឈប់បាញ់មិនបាននាំប្រទេសថៃខិតទៅរកគោលដៅចុងក្រោយរបស់ខ្លួនក្នុងការគ្រប់គ្រងទឹកដីដែលខ្លួនបានជឿថា គឺជាកម្មសិទ្ធិស្របច្បាប់របស់ខ្លួន។ ជាក់ស្តែងតំបន់ទាំងនោះ គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសកម្ពុជាអស់ជាច្រើនសតវត្សរ៍មកហើយ ហើយតំបន់ទាំងនោះនៅតែបន្តស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសកម្ពុជាមកដល់សព្វថ្ងៃនេះ។ ទោះបីជាយ៉ាងនេះក្តី ប្រទេសថៃបានគ្រប់គ្រងលើតំបន់ទាំងនោះដោយខុសច្បាប់ក្នុងរយៈពេលខ្លីតែប៉ុណ្ណោះពីអតីតកាល ហើយប្រទេសថៃត្រូវបានបង្ខំដោយរដ្ឋាភិបាលលោកខាងលិចឱ្យប្រគល់ទឹកដីទាំងនោះមកឱ្យប្រទេសកម្ពុជាចំនួនពីរលើកគឺ (លើកទីមួយនៅឆ្នាំ១៩០៧ ប្រទេសបារាំងបានបង្ខំប្រទេសថៃឱ្យប្រគល់ទឹកដីប្រទេសកម្ពុជាដែលខ្លួនទន្ទ្រានយកមកឱ្យកម្ពុជាវិញ និងលើកទីពីរនៅឆ្នាំ១៩៤៦ សហរដ្ឋអាមេរិកបង្ខំប្រទេសថៃឱ្យប្រគល់ទឹកដីរបស់ប្រទេសកម្ពុជាដែលខ្លួនកាត់យកដោយខុសច្បាប់នៅឆ្នាំ១៩៤១ មកឱ្យកម្ពុជាវិញ)។ ប្រទេសថៃនៅតែបន្តចាត់ទុកការបង្ខិតបង្ខំរបស់រដ្ឋាភិបាលលោកខាងលិច គឺជាឧទាហរណ៍នៃការដាក់គំនាបដោយមិនសមស្របរបស់អាណានិគមដែលប្រទេសថៃបដិសេធមិនទទួលយកជាដាច់ខាត។ បញ្ហាទឹកដីទាំងនោះបានបន្សល់ទុកឱ្យយើងនូវស្ថានភាពដូចបច្ចុប្បន្ន ដែលយន្តការចរចាទ្វេភាគី ហាក់បីដូចជាមិនទទួលបានផ្លែផ្កា ហើយយន្តការចរចាពហុភាគី ក៏មិនអាចជួយឱ្យប្រទេសថៃសម្រេចបាននូវគោលដៅចុងក្រោយរបស់ខ្លួន…

  • អ្នកនាំពាក្យ៖ សកម្មភាពព្រៃផ្សៃ និងអមនុស្សធម៌របស់យោធាថៃ គឺជាអំពើផ្គើន និងចំអកឡកឡឺយចំពោះសហគមន៍អន្តរជាតិ 

    អ្នកនាំពាក្យ៖ សកម្មភាពព្រៃផ្សៃ និងអមនុស្សធម៌របស់យោធាថៃ គឺជាអំពើផ្គើន និងចំអកឡកឡឺយចំពោះសហគមន៍អន្តរជាតិ 

    ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា ៖ ការប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទដែលមានសមត្ថភាពបំផ្លាញខ្ពស់ដូចជា យន្តហោះទម្លាក់គ្រាប់បែក F-16  នាវាចម្បាំង កាំភ្លើងផ្លោង គ្រាប់បែកចង្កោម ដ្រូនគ្រប់ប្រភេទ និងការបាញ់ផ្សែងពុលមកលើកងទ័ពនិងប្រជាពលរដ្ឋស៊ីវិលកម្ពុជា បានកើតឡើងជារៀងរាល់ថ្ងៃ។ សកម្មភាពព្រៃផ្សៃនិងអមនុស្សធម៌នេះ គឺជាអំពើផ្គើននិងចំអកឡកឡឺយចំពោះសហគមន៍អន្តរជាតិ មានដូចជា សហរដ្ឋអាម៉េរិក ចិន សហភាពអឺរ៉ុប ប្រធានប្តូរវេនអាស៊ាន និងបណ្តាប្រទេសផ្សេងទៀតដែលបានអំពាវនាវឱ្យបញ្ឈប់ការផ្ទុះអាវុធហើយងាកមកគោរពកិច្ចព្រមព្រៀងឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួម ស្តីពីសន្តិភាពទីក្រុងកូឡាឡំពួរវិញ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះការវាយប្រហារយ៉ាងសាហាវព្រៃផ្សៃ និងអមនុស្សធម៌របស់កងទ័ពឈ្លានពានថៃ មកលើជនស៊ីវិលស្លូតត្រង់ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជា និងសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធទៅលើប្រទេសថៃឱ្យបញ្ឈប់សកម្មភាពបំពានច្បាប់អន្តរជាតិ និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងររបស់ខ្លួនជាបន្ទាន់ និងបង្ខំឱ្យប្រទេសនេះងាកមករកដំណោះស្រាយដោយសន្តិវិធីវិញជាចាំបាច់៕ ដោយ៖ពលជ័យ

  • តើហេតុអ្វីបានជាពិបាកសម្រាប់ប្រទេសថៃ ដោយគ្រាន់តែនិយាយពាក្យថា «សន្តិភាពនិងឈប់បាញ់»

    តើហេតុអ្វីបានជាពិបាកសម្រាប់ប្រទេសថៃ ដោយគ្រាន់តែនិយាយពាក្យថា «សន្តិភាពនិងឈប់បាញ់»

    «ប្រជាជនកម្ពុជា និងប្រជាជនថៃ មានទស្សនៈរួមមួយ គឺចង់ដោះស្រាយជម្លោះព្រំដែននេះឱ្យចប់ត្រឹមជំនាន់នេះ។ ប៉ុន្តែបែរជាខុសគ្នាស្រឡះចំពោះវិធីសាស្រ្តដោះស្រាយ។ ការប្រើកម្លាំងយោធាមិនមែនជាដំណោះស្រាយ។ វានឹងអូសបន្លាយគ្រប់ជំនាន់។ ការបន្តប្រើកម្លាំងយោធាដើម្បីដោះស្រាយគឺប្រៀបដូចជា «ទឹកក្តៅកំពុងតែពុះ»។ នៅពេលអ្នកប្រឹងបិទគម្របកំសៀវហើយថែមភ្លើង នោះនឹងធ្វើឱ្យទឹកកាន់តែពុះខ្លាំង ហៀរចេញមកក្រៅ រហូតដល់រីង។ ទីបំផុតអ្នកនឹងមិនទទួលបានអ្វីទាំងអស់។ ប៉ុន្តែប្រសិនបើយើងបើកគម្របកំសៀវ ពន្លត់ភ្លើង ហើយទុកឱ្យទឹកត្រជាក់ នោះយើងនឹងទទួលបានទឹកឆ្អិនពិសាទាំងអស់គ្នា»។ បើទោះបីជាមានសង្រ្គាមពាក្យសម្តីយ៉ាងខ្លាំងក្លារវាងប្រជាជនថៃ និងប្រជាជនកម្ពុជាចាប់តាំងពីមានជម្លោះព្រំដែន និងការឈ្លានពានរបស់ទាហានថៃមកលើប្រទេសកម្ពុជា ប្រជាជនកម្ពុជា និងប្រជាជនថៃមានទស្សនៈរួមមួយ គឺចង់ដោះស្រាយជម្លោះនេះឱ្យចប់ត្រឹមជំនាន់នេះ។ ប៉ុន្តែបែរជាខុសគ្នាស្រឡះក្នុងការដោះស្រាយ។ ប្រទេសថៃព្យាយាមប្រើកម្លាំងយោធាដើម្បីឈ្លានពានប្រទេសកម្ពុជា និងបំផុសចលនាប្រជាជនថៃឱ្យគាំទ្រយុទ្ធនាការរបស់ខ្លួន ដោយយកហេតុផលមិនត្រឹមត្រូវថា នេះធ្លាប់ជាទឹកដីរបស់ថៃ និងសន្យាទាមទារយកមកវិញ។ ចំណែកប្រទេសកម្ពុជាព្យាយាមអត់ធ្មត់ និងដោះស្រាយជម្លោះដោយសន្តិវិធី ហើយប្រកាន់គោលការណ៍ការពារខ្លួននិងទឹកដីគឺ៖ «បើទាហានថៃមិនបាញ់វីរកងទ័ពកម្ពុជាមុនទេ វីរកងទ័ពកម្ពុជាមិនតបតទៅវិញទេ»។ ហេតុអ្វីបានជាពាក្យថា «សន្តិភាពនិងបទឈប់បាញ់»​ ពិបាកសម្រាប់ប្រជាជនថៃនិយាយចេញមក បើទោះបីខ្លួនបានទទួលស្គាល់ថា ទាហានថៃបានឈ្លានពានប្រទេសកម្ពុជាពិតមែន? នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ Miss World 2025 Opal Suchata បានជំរុញឱ្យយុវជនថៃស្វែងរក និងគាំទ្រសន្តិភាព នៅក្នុងពិធីទទួលពានរង្វាន់ Global Leadership Achievement Award…

  • ឯកឧត្តម ហ៊ុន ម៉ានី៖ «ពួកយើងមិនទៅណាចោលបងប្អូននោះទេ គឺពួកយើងនឹង​នៅបន្តរួបរួមគ្នាជាធ្លុងមួយដើម្បីឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា»

    ឯកឧត្តម ហ៊ុន ម៉ានី៖ «ពួកយើងមិនទៅណាចោលបងប្អូននោះទេ គឺពួកយើងនឹង​នៅបន្តរួបរួមគ្នាជាធ្លុងមួយដើម្បីឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា»

    នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងក្រុមការងារបាននាំយកជំនួយពីសប្បរសជន ដែលបានកៀរគររួមគ្នាក្រោមការរៀបចំរបស់ស.ស.យ.ក. និងមូលនិធីម៉ានី ទៅប្រគល់ជូនដល់ក្រុមគ្រួសារជនភៀសសឹកចំនួន៥៩៤គ្រួសារ ដែលកំពុងស្នាក់នៅតំបន់សុវត្ថិភាព ក្នុងខេត្តសៀមរាប។ សម្ភារៈ រួមមាន៖ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគនានា និងថវិកាទាំងអស់នេះសុទ្ធសឹងជារបស់របរចាំបាច់នៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃរបស់បងប្អូនដែលកំពុងជួបប្រទះការលំបាកពីការរត់គេចពីសង្រ្គាម។ ជាមួយនឹងការពាំនាំការសាកសួរសុខទុក្ខពីសំណក់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឯកឧត្តមបានអំពាវនាវសូមឱ្យបងប្អូនបន្តជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងស្ថានការណ៍ ដើម្បីយើងអាចត្រឡប់ទៅប្រក្រតីភាពកាន់តែឆាប់រហ័ស។ ជាមួយគ្នានេះ ឯកឧត្តមបានបន្តថា ប្រជាជននៅសមរភូមិក្រោយ ដែលក្នុងនោះមាន ក្រុមគ្រួសារ ស.ស.យ.ក. មិនទៅណាចោលបងប្អូននោះទេ គឺពួកយើងនឹងនៅបន្តរួបរួមគ្នាជាធ្លុងមួយដើម្បីឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា៕រូបភាព៖សសយក

  • ប្រធានសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកប្រចាំកម្ពុជា លើកឡើងពីអំពើឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជា

    ប្រធានសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកប្រចាំកម្ពុជា លើកឡើងពីអំពើឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជា

    នៅក្នុងបណ្ដាញសង្គមរបស់លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ បានបញ្ជាក់អំពីការឈ្លានពានប្រទេសកម្ពុជាពីសំណាក់ប្រទេសថៃ ដូចតទៅ៖ នៅឆ្នាំ ២០២៥ ការចោទប្រកាន់របស់ថៃថាទាហានកម្ពុជាបាញ់ឆ្លងព្រំដែន គេកំពុងប្រើម្ដងទៀតជាលេសឈ្លានពានប្រទេសកម្ពុជា។ ការអះអាងស្រដៀងគ្នានេះ ក៏ធ្លាប់ជាមូលដ្ឋាននៃការឈ្លានពានកម្ពុជារបស់ថៃនៅឆ្នាំ១៩៤១ ដែរ។ នៅពេលនោះដូចជាឥឡូវនេះ សកម្មភាពយោធារបស់ថៃមានគោលបំណងបញ្ចូលទឹកដីកម្ពុជាឱ្យទៅជាផ្នែកមួយរបស់ខ្លួន។ ទោះបីជាថៃដឹងច្បាស់អំពីអំពើប្រល័យពូជសាសន៍របស់ជប៉ុននៅប្រទេសចិន រួមទាំងសម្លាប់រង្គាលនៅណានជីងឆ្នាំ១៩៣៧ ដែលបានសម្លាប់ប្រហែល ២០០,០០០ នាក់ (ពលរដ្ឋស៊ីវិល និងអ្នកទោសសង្គ្រាម) ក៏ដោយ ក៏ថៃនៅតែចូលរួមចុះហត្ថលេខាលើសន្ធិសញ្ញាជាមួយជប៉ុននៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ ១៩៤០។ កិច្ចព្រមព្រៀងនេះបានបង្កើតមូលដ្ឋានឱ្យជប៉ុនបន្តកាន់កាប់ឥណ្ឌូចិនបារាំង និងម៉ាឡាយ៉ាអង់គ្លេស។ បន្ទាប់ពីអនុម័តសន្ធិសញ្ញានេះ ថៃបានឈ្លានពានកម្ពុជា និងឡាវនៅខែមករា ឆ្នាំ១៩៤១ ដោយអះអាងថាកងកម្លាំងអាណានិគមបារាំងនៅកម្ពុជាបានបាញ់ឆ្លងព្រំដែនចូលក្រុងអារ៉ាញប្រទេស (Aranyaprathet) នៃប្រទេសថៃ។ តាមពិតទៅ ថៃបានត្រៀមរៀបចំសម្រាប់ការឈ្លានពានមកហើយអស់រយៈពេលជាច្រើនខែ។ ក្នុងរយៈពេលតែប៉ុន្មានសប្ដាហ៍ ថៃបានបង្ខំយក (បញ្ចូល) ខេត្តភាគជើងនៃកម្ពុជា និងទឹកដីភាគលិចរបស់ឡាវ។ នៅខែធ្នូ ឆ្នាំ១៩៤១ ថៃ និងជប៉ុនបានចុះកិច្ចព្រមព្រៀងបន្ថែមមួយទៀត សម្រាប់ការគាំទ្រយោធារួមគ្នា ដោយជប៉ុនបានគាំទ្រយ៉ាងច្បាស់លាស់ចំពោះការអះអាងទឹកដីរបស់ថៃ រួមទាំងតំបន់ដែលបានបញ្ចូលពីកម្ពុជា ឡាវ ម៉ាឡាយ៉ា…

  • ឯកឧត្តម កែវ ឈា បញ្ជាក់សាជាថ្មីអំពីជំហរមិនងាករេរបស់​កម្ពុជាក្នុងការគោរពយ៉ាងមុតមាំនូវច្បាប់អន្តរជាតិ និងធម្មនុញ្ញអ.ស.ប.

    ឯកឧត្តម កែវ ឈា បញ្ជាក់សាជាថ្មីអំពីជំហរមិនងាករេរបស់​កម្ពុជាក្នុងការគោរពយ៉ាងមុតមាំនូវច្បាប់អន្តរជាតិ និងធម្មនុញ្ញអ.ស.ប.

    ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ បានចូលរួម និងធ្វើសេចក្តីថ្លែងការណ៍នៅក្នុង “កិច្ចប្រជុំកម្រិតខ្ពស់ដើម្បីប្រារព្ធខួបទី៦៥ នៃសេចក្តីប្រកាសស្តីពីការប្រគល់ឯករាជ្យជូនប្រទេស និងប្រជាជនអាណានិគម” ដែលត្រូវបានរៀបចំនៅទីស្នាក់ការអ.ស.ប. នៅទីក្រុងញូវយ៉ក ក្រោមអធិបតីភាពរបស់លោកជំទាវ Annalena Baerbock ប្រធានមហាសន្និបាតអ.ស.ប. លើកទី៨០។ នៅក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តមបានបញ្ជាក់សាជាថ្មីអំពីជំហរមិនងាករេរបស់កម្ពុជាក្នុងការគោរពយ៉ាងមុតមាំនូវច្បាប់អន្តរជាតិ និងធម្មនុញ្ញអ.ស.ប. ការប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី និងគោរពបូរណភាពទឹកដី និងអធិបតេយ្យជាតិ ហើយក៏បានសង្កត់ធ្ងន់ថា ការប្តេជ្ញាចិត្តទាំងនេះមិនត្រឹមតែជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏មានសារៈសំខាន់ចំពោះការសម្រេចបានរួមគ្នានូវសន្តិភាព និងយុត្តិធម៌សម្រាប់ប្រទេសនានាផងដែរ៕ដោយ៖ពលជ័យ

  • សម្តេចធិបតី៖ កម្ពុជាត្រូវការសន្តិភាព​ (Cambodia Needs Peace)

    សម្តេចធិបតី៖ កម្ពុជាត្រូវការសន្តិភាព​ (Cambodia Needs Peace)

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសរសេរនៅលើបណ្តាញសង្គមនៅយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ថា មហាគ្រួសារកម្ពុជា​ មហានៃសាមគ្គីភាពស្មារតីតែមួយ​ សំឡេងតែមួយបានស្រែកឡើងដូចគ្នា​ គឺ​ កម្ពុជាត្រូវការសន្តិភាព​ សូមផ្ញើជូនពិភពលោកពីបេះដូងដ៏បរិសុទ្ធ​ និងចេតនាដ៏ស្មោះស្ម័គ្របំផុត​។ សម្តេចធិបតីបន្តថា មហាកម្លាំងសាមគ្គីនៃប្រជាជាតិខ្មែរមកពីគ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការនយោបាយ និងសាសនា បានមកជួបជុំគ្នាក្រោមស្មារតីខ្មែរតែមួយ ដើម្បីធ្វើព្យុហយាត្រា «ដើរដើម្បីសន្តិភាព» របស់មហាគ្រួសារខ្មែរ បានចាប់ផ្ដើមចេញដំណើរពីបរិវេណផ្សាររាត្រីមាត់ទន្លេ ឆ្ពោះទៅកាន់សួនច្បារវិមានឯករាជ្យ ក្នុងបរិយាកាសពោរពេញដោយក្ដីសង្ឃឹម ក្ដីជឿជាក់ និងស្មារតីសាមគ្គីភាពជាតិ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សំឡេងរបស់ប្រជាពលរដ្ឋកម្ពុជា គឺជាសំឡេងដែលឱ្យតម្លៃលើសន្តិភាព និងប្រាថ្នាការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយគ្រប់ប្រជាជាតិទាំងអស់ តាមរយៈការផ្ញើសារសន្តិភាពចេញពីបេះដូងប្រជាពលជនខ្មែរ ទៅកាន់សង្គមជាតិ និងសហគមន៍អន្តរជាតិថា កម្ពុជាមិនចង់ឃើញការបំផ្លិចបំផ្លាញ វិនាសកម្ម និងការបាត់បង់អាយុជីវិតណាមួយឡើយ ទោះជាក្នុងកាលៈទេសៈ ឬបរិបទណាក៏ដោយ។ ជាមួយគ្នានេះ សម្តេចធិបតីបានសូមកោតសរសើរ និងថ្លែងអំណរគុណ ចំពោះស្មារតីចូលរួមយ៉ាងផុសផុល ដែលនេះជាទឹកចិត្តដ៏ធំធេងសម្រាប់រាជរដ្ឋាភិបាល ក្នុងការខិតខំស្វែងរកសន្តិភាពសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ សូមអរគុណដល់សហភាពសហព័ន្ធយុវជនកម្ពុជា​ ដែលបានចូលរួមរៀបចំកម្មវិធីដ៏មានសារសំខាន់នេះ​ ដើម្បីផ្តល់ឱកាសឱ្យមហាគ្រួសារខ្មែរចូលរួម​ និងសម្តែងមតិក្នុងការចង់បានសន្តិភាព៕ដោយ៖ពលជ័យរូបភាព៖ នាំផ្លូវ