-
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា : សម្តេចតេជោ ហ៊ុន សែន គាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី គឺជារឿងត្រឹមត្រូវ

ឯកឧត្តម គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគបានមាន ប្រសាសន៍ថា ជាការពិតរបៀបធ្វើការរបស់គណបក្សប្រជាជនកម្ពុជា គឺជាទូទៅមានការចាត់តាំង មានវិន័យ ច្បាស់លាស់ ហើយការគាំទ្ររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងការគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីគឺមិនមានអ្វីខុសឆ្គងនោះទេគឺជារឿងត្រឹមត្រូវ។
-
លោក ហ៊ុន ម៉ានី៖ បងធំខ្ញុំ មុខនៅក្មេងជាងគេ ប៉ុន្តែគាត់មានភាពចាស់ទុំ…

នៅលើបណ្ដាញសង្គមហ្វេសប៊ុកនារសៀលថ្ងៃទី២ខែធ្នូឆ្នាំ២០២១នេះ លោក ហ៊ុន ម៉ានី ដែលជាបុត្រារបស់ សម្ដេចតេជោហ៊ុន សែន និងជាប្អូនលោក ហ៊ុន ម៉ាណែត បានសរសេរសារខ្លីមួយថា”បងធំខ្ញុំ មុខនៅក្មេងជាងគេ ប៉ុន្តែគាត់មានភាពចាស់ទុំ ដែលប្អូនៗទាំងអស់គ្នាឲ្យតម្លៃខ្ពស់ និងមានការគោរពស្រលាញ់”។
-
ព្រះសពសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ នឹងយាងដង្ហែមកដល់កម្ពុជានៅថ្ងៃទី៥ ខែធ្នូ

តាមគម្រោងព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចនិងជាប្រធានក្រុមឧត្តម ប្រឹក្សាផ្ទាល់នៃព្រះមហាក្សត្រ នឹងយាងដង្ហែមកដល់ព្រះរាជាណាចក្រកម្ពុជានៅថ្ងៃអាទិត្យ ទី០៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១១ ថ្ងៃតាមយន្តហោះពិសេសពីប្រទេសបារាំង។ នេះ បើតាមការបញ្ជាក់របស់លោកញឿន រ៉ាដែន អ្នកនាំពាក្យ គណបក្សហ្វ៊ុនស៊ិនប៉ិចថ្លែង ប្រាប់AMSនារសៀលថ្ងៃទី២ ខែធ្នូឆ្នាំ២០២១។
-
មនុស្សជំនិតលោក កឹម សុខា ទម្លាយពីសារព្រមានរបស់លោក ប្រេដ អាដាំ៖កម្ពុជា មាន សម រង្ស៊ី ដូចដេកឱបគ្រាប់បែក!

-
AVD Ep01: Cambodia’s ASEAN Chairmanship in 2022 and Development in Myanmar

-
លោក កឹម សុខា៖ “ខ្ញុំធ្វើអ្វីដោយឆន្ទៈពិតរបស់ខ្ញុំ មិនធ្វើតាមអ្នកណាគំរាមបង្ខំខ្ញុំឡើយ”

-
Cambodia2050 Ep30: កិច្ចការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌ខ្មែរឱ្យក្លាយជាបេតិកភណ្ឌពិភពលោក

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកន្លងមក ជាពិសេសលោកជំទាវព្រឹទ្ធសភាចារ្យរដ្ឋមន្ត្រី គាត់យកចិត្តទុកដាក់ទៅលើការងារហ្នឹងច្រើនណាស់។ យើងបានផ្ដោតទៅលើបញ្ហាបេតិកភណ្ឌវប្បធម៌ ដែលមានពីរផ្នែកគឺ បេតិកភណ្ឌវប្បធម៌ផ្នែករូបិយ និងអរូបិយ កន្លងមកនេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានយកចិត្តទុកដាក់ខ្លាំងណាស់ បានបង្កើតនូវសកម្មភាពធំៗដើម្បីធ្វើការអភិរក្ស និងអភិវឌ្ឍន៍លើវិស័យសិល្បៈវប្បធម៌។
-
Cambodia2050 Ep29: កិត្យានុភាពកម្ពុជាផ្នែកវប្បធម៍លើឆាកអន្តរជាតិ

កម្ពុជាបានក្លាយជាប្រទេសនៃបណ្តុំសិល្បៈ វប្បធម៌ ក្នុងរៀបចំមហោស្រពវប្បធម៌អាស៉ីអឺរ៉ុប ដែលជាព្រឹត្តិការណ៍អមផ្លូវការ នៃកិច្ចប្រជុំជំនួបកំពូលកម្រិតពិភពលោក។ ទាក់ទងទៅនឹងព្រឹត្តិការណ៍ដ៏មានន័យទូលំទូលាយណាស់ សម្រាប់កម្ពុជាយើង យើងនឹងបើកកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបនេះនៅថ្ងៃទី 25-26 គឺកិច្ចប្រជុំកំពូលធំតែម្ដង ដោយឡែកនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនេះ យើងនឹងមានព្រឹត្តិការណ៍អម
-
AVIVoice Ep49: ការបោះឆ្នោតនៅលីប៊ី និងស្ថានភាពមនុស្សធម៌

នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ប្រទេសលីប៊ីនឹងបើកការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់ខ្លួន បន្ទាប់ពីមានការពន្យាពេលបោះឆ្នោតតាំងពីឆ្នាំ២០១៨ ហើយក៏មានការចូលរួមពីសំណាកតួអង្គអន្តរជាតិជាច្រើនរួមមានអង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិកជាដើម។ បើទោះជាយ៉ាងណា ស្ថានភាពនៃវិបត្តិមនុស្សធម៌នៅលីប៊ីនៅតែបន្តអូសបន្លាយ ដោយសារតែអស្ថិរភាពនយោបាយ សន្តិសុខ និងសង្គមចាប់តាំងពីរបបរបស់លោក Gaddafi ត្រូវបានដួលរលំនៅឆ្នាំ២០១១។ ក្នុងកិច្ចសម្ភាហ៍នេះ លោក ធិន វុត្ថា បានបកស្រាយពីទិដ្ឋភាពទូទៅនៃការបោះឆ្នោតនៅលីប៊ីខាងមុខនេះ និងមូលហេតុធំចម្បងដែលបង្កនូវវិបត្តិមនុស្សធម៌ដ៏រាំរ៉ៃនៅប្រទេសនេះ
-
បិទបញ្ចប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត៖មានប្រជាពលរដ្ឋជាង៤៤ម៉ឺននាក់ ទៅចុះឈ្មោះបោះឆ្នោតថ្មី
