-
បុរសជនជាតិចិនម្នាក់បើករថយន្តបត់ឆ្លងផ្លូវទៅបុករថយន្តមួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ រួចមិនចង់ដោះស្រាយហៅបក្ខពួកមកកាងត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត តូយូតាព្រូសមួយគ្រឿងមកឈប់ភ្លើងស្តុបស្រាប់តែមានបុរសជនជាតិចិនម្នាក់បើករថយន្ត រ៉េងរ៉ូវើរមួយគ្រឿងមកពីក្រោយបត់ឆ្វេងដៃទៅបុក ពាក់កណ្ដាល រថយន្ត ព្រូស បណ្ដាលខូចខាត រួចមិនចង់ធ្វើការដោះស្រាយ ហើយហៅបក្ខពួកមកកាងត្រូវសមត្ថកិច្ចឃាត់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃអាទិត្យ ទី២០ នៅចំណុចស្តុប ព្រលានថ្មី តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត តូយូតាព្រូស ពណ៌ស មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ2BG.6385ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សុីទឹសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានឈប់រងចាំភ្លើងស្តុប ខណៈនោះក៏មានបុរសជនជាតិចិនម្នាក់ បើករថយន្តរ៉េងរ៉ូវើរ មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BE.0516ធ្វើដំណើរ មកពីក្រោយស្របទឹសគ្នារួចបត់ឆ្វេងដៃទៅបុក ចំហៀង រថយន្ត តូយូតាព្រូសផ្នែកខាងស្ដាំបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ រួចឆោឡោមិនចង់ដោះស្រាយ និងហៅបក្ខពួកមកកាងបន្ថែមទៀត ទើបបង្កឱ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចមូលដ្ឋាននិងជំនាញចុះមកធ្វើការឃាត់ខ្លួនរួចបញ្ជូនទៅអធិការខណ្ឌពោធិ៍សែនជ័យយកមកសួនាំភ្លាមៗ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានផ្នែកជំនាញចរាចរណ៍បានធ្វើការវាស់វែង យករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាន ខណ្ឌពោធិ៍សែនជ័យរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖ ជីម ភារ៉ា
-
នគរបាលប៉ុស្តិ៍អូរបែកក្អមឃាត់ខ្លួនជនសង្ស័យ៥នាក់បន្តបន្ទាប់ករណីរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀន

ភ្នំពេញ៖ សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទាំង៥នាក់នេះឃាត់ខ្លួនបាននៅវេលាម៉ោង០០និង៣០នាទី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ ជនសង្ស័យ ទី១-ឈ្មោះ នួន រិទ្ធីដាវីន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិស្លែងរលើង សង្កាត់អូរបែក្អម ខណ្ឌសែនសុខ ។ ទី២-ឈ្មោះ ស៊ុន រដ្ឋា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ(ដកហូតក្រាម សថ្លា ០២កូនថង់តូច) ។ ទី៣-ឈ្មោះ ម៉ែន ចាន់សិរីរ័ត្ន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ ទី៤-ឈ្មោះ មាន ប៊ុនហុង ភេទប្រុស អាយុ១៩ឆ្នាំ…
-
ជនអនាមិកបានបង្កើតកម្មវិធីហ្គេម Cyberpunk 2077 ក្លែងក្លាយដើម្បីអុិនគ្រីបទិន្នន័យជំរិតទារប្រាក់

យោងតាម នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានផ្សាយថា ហ្គេម Cyberpunk 2077 របស់ក្រុមហ៊ុន CD Projekt RED គឺជាហ្គេមដែលកំពុងតែមានភាពពេញនិយមខ្លាំងគួរសមដែរនៅក្នុងទសវត្សរ៍ចុងក្រោយនេះ ហើយមានអ្នកលេងហ្គេមរាប់លានអ្នកបានទាញយកកម្មវិធីនេះ ប៉ុន្តែនៅពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន Kaspersky ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីកម្ចាត់មេរោគដ៏ល្បីមួយនោះ បានរកឃើញគេហទំព័រក្លែងក្លាយដែលមានរូបភាព និងទម្រង់ស្រដៀងនឹង Google Play Store ដែលជនអនាមិកបានប្រើដើម្បីចែកចាយកម្មវិធីហ្គេម Cyberpunk ដោយមានមេរោគអ៊ិនគ្រីបទិន្នន័យដើម្បីជំរិតទារប្រាក់។ ជាសំណាងល្អ ជនអនាមិកបានប្រើកម្មវិធីជំរិតទារប្រាក់ CoderWare ដើម្បីក្លែងបន្លំជាកម្មវិធីហ្គេមខាងលើសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ដែលអាចធ្វើឱ្យអ្នកស្រាវជ្រាវឃើញនូវលេខកូដដែលគេបានប្រើដើម្បីអុិនគ្រីបទិន្នន័យ ដូច្នេះប្រសិនបើអ្នកប្រើប្រាស់មានចំណេះដឹងគួរសមដែរនោះ ពួកគេមិនចាំបាច់បង់លុយដើម្បីឌីគ្រីបទិន្នន័យបានមកវិញនោះទេ។ គួរបញ្ជាក់ផងដែរថា កាលពីខែវិច្ឆិកាកន្លងទៅក្រុមអ្នកស្រាវជ្រាវនៅក្រុមហ៊ុន MalwareHunterTeam ក៏បានរកឃើញកម្មវិធីជំរិតទារប្រាក់ សម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows បន្លំធ្វើជាកម្មវិធី Windows Cyberpunk 2077 ដែលប្រើប្រាស់ប្រភេទមេរោគ BlackKingdom។ ដោយមើលឃើញពីហានិភ័យក្នុងការទាញយកកម្មវិធីដោយមិនបានបង់លុយនោះ នាយកដ្ឋានសូមឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្នក្នុងការទាញយកកម្មវិធីផ្សេងៗ ម្យ៉ាងវិញទៀតសូមធ្វើការ backup ទិន្នន័យនៅក្នុងកុំព្យូទ័ររបស់លោកអ្នកជាប្រចាំ ដើម្បីចៀសវាងពីការបាត់បង់ក្នុងករណីដែលមានការវាយប្រហារជំរិតទារប្រាក់ណាមួយនោះកើតឡើង៕កឹម ទៀង
-
ក្រុមការងារអភិវឌ្ឍន៍យុវជនស្រុកពោធិ៍រៀង ចែកសម្ភារជូនដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋ នៅតាមសាលាចំនួន៤ ក្នុងឃុំពោធិ៍រៀង និងឃុំកំពង់ឫស្សី

ព្រៃវែង៖ លោក សែម គន្ធា ប្រធានក្រុមការងារអភិវឌ្ឍន៍យុវជនស្រុកពោធិ៍រៀង និងមានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុក លោកអនុប្រធាន និងក្រុមការងារ បានអញ្ជើញចុះចែកសម្ភារៈជូនដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋជួបការលំបាក ក្នុងនោះ សិស្សានុសិស្សចំនួន ៤០០នាក់ នៅតាមសាលាចំនួន៤សាលាក្នុងឃុំពោធិ៍រៀង និងឃុំកំពង់ឫស្សី ទទួលបាន អាវរងាចំនួន៤០០អាវ ជែល៤០០ដប ម៉ាស់ ចំនួន២៥០០ ម៉ាស់ ម៉ាស៉ីនវាស់កំដៅ ចំនួន៤គ្រឿង និងឧបត្ថម្ភគ្រួសារក្រីក្រចំនួន ០៥គ្រួសារ ក្នុង១គ្រួសារ ទទួលបាន អង្ករ ២០គីឡូក្រាម ទឹកត្រី១ យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ និងថវិកា ៤០,០០០៛ និងរទេះរុញ១គ្រឿងជូនដល់អ្នកពិការភាពនៅឃុំពោធិ៍រៀង៕កឹម ទៀង
-
កម្ពុជានឹងរងឥទ្ធិពលកូនព្យុះក្រវាញ ដែលនឹងធ្វើឲ្យអាកាសធាតុកម្ពុជាចុះត្រជាក់

-
បុរសម្នាក់ជិះម៉ូតូទៅបុករថយន្តកំពុងឆ្លងកាត់ទទឹងផ្លូវបណ្ដាលឲ្យរងរបួសធ្ងន់ ឯរថយន្តបើកគេចបាត់

ភ្នំពេញ៖ រថយន្តមិនចាំម៉ាក មួយគ្រឿង បានបេីកឆ្លងកាត់ទទឹងផ្លូវ ត្រូវបានបុរសម្នាក់ជិះម៉ូតូ ហុងដាឌ្រីម មួយគ្រឿងក្នុងល្បឿនលឿន មកបុកពីចំហៀងពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង១១:៤៥នាទីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ មានរថយន្តមួយគ្រឿងមិនចាំម៉ាក បានបេីកចេញពីផ្លូវបេតុងក្បែរទីស្នាក់ការលោកតាម្ចាស់ស្រុក ហេីយកាត់ទទឹងផ្លូវជាតិលេខ២ ខណៈពេលនោះ ក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Honda Dream ពណ៍ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ 1IK-4841 ទិសដៅពីត្បូងមកជេីង ក្នុងល្បឿនលឿន ក៏ជ្រុលទៅបុករថយន្តពីចំហៀងពេញទំហឹង បណ្ដាលរងរបួសធ្ងន់ និងហូរឈាមត្រចៀក ។ ចំណែករថយន្តបានបន្ថែមល្បឿនបេីកគេចខ្លួនបាត់ បន្សល់តែជនរងគ្រោះដេកដួលក្បែរម៉ូតូ បង្កការភ្ញាក់ផ្អើលឡេីងដល់ បងប្អូនប្រជាពលរដ្ឋ និងអ្នកដំណេីរឆ្លងកាត់នោះ រាយការណ៍ប្រាប់សមត្ថកិច្ចនិងទាក់ទងរថយន្តសង្គ្រោះមកដឹកយកទៅមន្ទីរពេទ្យ ភ្លាមៗ។ ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ឲ្យធ្វេីការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុក រង់ចាំប្រគល់ជូនម្ចាស់នៅពេលក្រោយ៕ ដោយ៖ ភារ៉ា និងប៊ុនធី
-
ប្អូនប្រុស បាញ់បងប្រុសបង្កើត រួចគេចខ្លួនបាត់ ដោយមូលហេតុខឹងបងប្រុស ចេះដឹងរឿងប្តីប្រពន្ធរបស់ខ្លួន ចង់បំបែកបំបាក់

កណ្តាល៖ ប្អូនប្រុសដែលសមត្ថកិច្ច អះអាងថា ជាមនុស្សប្រើប្រាស់គ្រឿងញៀន បានបាញ់បងប្រុសបង្កើតមួយគ្រាប់ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ រួចគេចខ្លួនបាត់ ដែលពេលនេះ សមត្ថកិច្ចកំពុងតាមចាប់ខ្លួន ។ ការបាញ់នេះ បានកើតឡើងកាលពីវេលាម៉ោងជាង៧ព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ នេះ នៅចំណុចផ្ទះជនសង្ស័យ ភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនរងគ្រោះ ឈ្មោះ ឆាយ សៀមមី អាយុ៤៣ឆ្នាំ មុខរបរជាងភ្លើង មានទីលំនៅភូមិកាហេ ឃុំកាហេ ស្រុកកងមាស ខេត្តកំពង់ចាម ។ ចំណែក ជនសង្ស័យជាប្អូនបង្កើតមានឈ្មោះ ឆាយ សាលាភ អាយុ៣៦ឆ្នាំ មានទីលំនៅក្នុងភូមិសង្កាត់កើតហេតុមុខរបរ មិនពិតប្រាកដ ដោយជិះម៉ូតូ១គ្រឿងម៉ាក Scoopy ពណ៌ក្រហម ។ លោក ឡាក់ ម៉េងធី បានប្រាប់ឱ្យដឹងថា ៖ មុនពេលកើតហេតុ ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀនហើយតែងតែឈ្មោះគ្នាជាមួយប្រពន្ធ ដោយប្រពន្ធជាអ្នករកស៊ីលក់ផលិតផលតាមអនឡាញ ។ លុះមកដល់ថ្ងៃទី១៨ ខែធ្នូ…
-
លោកជំទាវ បាន ស្រីមុំ អភិបាលថ្មី នៃខេត្តប៉ៃលិន នឹងត្រូវប្រកាសចូលកាន់តំណែងនៅថ្ងៃទី២១ ខែធ្នូ ខាងមុខនេះ

ភ្នំពេញ៖ ពិធីប្រកាសចូលកាន់តំណែងអភិបាលថ្មី នៃខេត្តប៉ៃលិន នឹងត្រូវធ្វើឡើងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។ នេះបើតាមលិខិតអញ្ជើញរបស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិននៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០។ គួរជម្រាបថា ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ២ ដាច់ដោយឡែកពីគ្នា ដោយតែងតាំង លោកជំទាវ បាន ស្រីមុំ អតីតតំណាងរាស្រ្តមណ្ឌលប៉ៃលិន ជាអភិបាលខេត្តប៉ៃលិន ជំនួស ឯកឧត្តម ផាន់ ចាន់ធុល ដែលត្រូវបានដំឡើងជា អនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ។ ព្រះរាជក្រឹត្យតែងតាំងអ្នកទាំងពីរនេះ បានធ្វើឡើងតាមសំណើរទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ឯកឧត្តម ផាន់ ចាន់ធុល បានឡើងកាន់តំណែងជាអភិបាលខេត្តប៉ៃលិន ជំនួស ឯកឧត្តមកើត សុធា ដែលដាក់ឱ្យចូលនិវត្តន៍ កាលពីខែមេសា ឆ្នាំ២០១៨។ ដោយឡែក…
-
សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញចុះជួបសួរសុខទុក្ខ ប្រជាពលរដ្ឋ នៅសង្កាត់ស្នោរ ខណ្ឌកំបូល

ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានក្រុមកាងារ ចុះជួយរាជធានីភ្នំពេញ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខអាជ្ញាធរ កងកម្លាំង និងប្រជាពលរដ្ឋ ក្នុង ភូមិ កុលក្រស្នារ សង្កាត់ ស្នោរ ខណ្ឌ កំបូល រាជធានីភ្នំពេញ នាព្រឹកថ្ងៃសៅរ៍ ៥កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២០ ។ក្នុងឱកាសនោះ សម្តេចភក្តី បានសំណេះសំណាលសាកសួរសុខទុក្ខ អំពីបញ្ហាសុខភាព អំពីជីវភាពប្រចាំថ្ងៃ មុខរបរ និងការងារបង្ករ បង្កើនផល ក្នុងក្រុមគ្រួសារ ក្នុងសហគមន៍ និងសភាពការណ៍ សន្តិសុខសណ្តាប់ធ្នាប់ ក្នុងមូលដ្ឋានផងដែរ។ សម្តេចប្រធានក្រុមការងារ ក៏បានជំរាបជូនដែរ អំពីគោលនយោបាយ របស់រាជរដ្ឋាភិបាល ចំពោះប្រជាពលរដ្ឋក្រីក្រ កម្មករ បុគ្គលិក និងមន្រ្តីរាជការ ជាពិសេស ក្នុងសភាពការណ៍បច្ចប្បន្ន ដែលប្រទេសជាតិកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារវិបត្តិនៃ ជម្ងីរាតត្បាត កូវីដ-១៩។…
-
អាជ្ញាធរខណ្ឌសែនសុខចុះបង្ក្រាបផ្ទះលក់ការហ្វេបង្កប់ល្បែងស៊ីសងឆ្នោតឡូតូ ឃាត់មនុស្ស៣នាក់

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខចុះបង្ក្រាបផ្ទះលក់កាហ្វេមួយកន្លែងដែលបង្កប់ល្បែងស៊ីសងខុសច្បាប់( ឆ្នោតឡូតូ) ឃាត់ខ្លួនមនុស្សស្រី៣នាក់ និងចាប់យកវត្ថុតាងមួយចំនួន។ ករណីនេះកើតឡើងកាលពីវេលាម៉ោង ១៤នឹង៣០នាទីរសៀល ថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្ទះលក់កាហ្វេតាមបណ្តោយផ្លូវ២៧១កែងនឹងផ្លូវ២០០៤(ស្តប់ណូគា) ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រតិបត្តិការ ចុះបង្ក្រាបបទល្មើសល្បែងស៊ីសងនេះ ដឹកនាំបញ្ជាផ្ទាល់ដោយលោកម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ លោកវរសេនីយ៍ឯកហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ លោកឃឹម រ័ត្ន ចៅសង្កាត់អូរបែកក្អម លោកនាង ផល្លី នាយនគរបាលប៉ុស្តិ៍អូរបែកក្អម និងកម្លាំងមានសមត្ថកិច្ចជាច្រើនទៀត។ សូមរំលឹកថា កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឱ្យមានការស៊ើបអង្កេតជាបន្ទាន់ ។ លោកឧត្ដមសេនីយ៍ឯក សៀង សេន ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា លោកបានទទួលបទបញ្ជាដ៏ម៉ឺងម៉ាត់ពី លោកនាយឧត្ដមសេនីយ៍អគ្គស្នងការនគរបាលជាតិ រួចហើយ ដើម្បីដឹកនាំកម្លាំងស្រាវជ្រាវករណីក្រុមហ៊ុន ស៊ីន នីវ ដែលប្រជាពលរដ្ឋរាយការណ៍ ថា បាននឹងកំពុងបើកល្បែងស៊ីសងតាមអនឡាញ Keno Online…