-
បុរសម្នាក់បើករថយន្តបញ្ច្រាសផ្លូវទៅបុកម៉ូតូពេញទំហឹងបណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ភ្នំពេញ ៖ បុរសជាប្តីបានស្លាប់នៅនឹងកន្លែង ចំណែកស្ត្រីជាប្រពន្ធបានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ខណៈកំពុងជិះម៉ូតូមួយគ្រឿងឌុបគ្នា ស្រាប់តែត្រូវរថយន្ត lexus 450 បេីកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រាធ្វេីដំណេីរបញ្ច្រាសទិសមកបុកពីមុខពេញទំហឹង កាលពីវេលាម៉ោង០៨និង ៥០នាទីយប់ថ្ងៃទី ១៨ ខែធ្នូឆ្នាំ២០២០ នៅចំណុចមុខកងពលតូចលេខ៧០ តាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សពជនរងគ្រោះជាប្តី មានឈ្មោះសុន ណង់ អាយុ៣៦ឆ្នាំ មានស្រុកកំណើត ភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។ចំណែកប្រពន្ធរងរបួសធ្ងន់មិនស្គាល់អត្តសញ្ញាណ។ រីឯម្ចាស់រថយន្តបង្កមានឈ្មោះ ភិន សុផុន ភេទប្រុស អាយុ៥២ឆ្នាំ ស្នាក់នៅសង្កាត់បឹងកែងកង ខណ្ឌបឹងកែងកង។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុឃើញប្តីប្រពន្ធពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ ២០១៥ ពណ៌ខ្មៅពាក់ស្លាកលេខកណ្ដាល1R-7396ធ្វើដំណើរទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏មានបុរសម្នាក់បើករថយន្ត lexus 450 ស៊េរីចាស់មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2I-7318 ធ្វើដំណើរបញ្ច្រាសទិសដៅគ្នា និងបញ្ច្រាស់ទិសចរាចរណ៍ ពីត្បូងទៅជើង ក្នុងល្បឿនលឿនហេីយជ្រុលទៅបុកម៉ូតូពីមុខពេញទំហឹងបណ្ដាលឲ្យបុរសជាប្ដីស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ចំណែកស្ត្រីជាប្រពន្ធបានរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ដោយឡែកម្ចាស់រថយន្តបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាល ចោមចៅ២ ដើម្បីធ្វើការសួរនាំបន្ត។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមច្បាប់។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕ដោយ…
-
ជិះម៉ូតូដេញតាមចោរឆក់ខ្សែក រហូតបញ្ច្រាស់ផ្លូវតាមចោរជ្រុលទៅបុក PassApp រងរបួសធ្ងន់ស្រាល៣នាក់

ភ្នំពេញ៖ ប្រុសស្រី៣នាក់បានរងរបួសធ្ងន់ស្រាល ហេីយត្រូវរថយន្តសង្គ្រោះបន្ទាន់របស់ឯកជនដឹកយកទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីពួកគាត់ជិះម៉ូតូឌុបគ្នាដេញតាមចោរឆក់ខ្សែកបានសម្រេចនៅតាមផ្លូវបេតុងខាងក្រោយសាលារៀនណត្យឡាញ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ហេីយជិះបញ្ច្រាស់ផ្លូវតាមចោរឆក់បានជ្រុលទៅបុករុឺម៉ក PassApp កំពុងធ្វេីដំណេីរតាមផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ចំពីមុខពេញទំហឹង កាលពីវេលាម៉ោង១១ និង០៥នាទីយប់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃេីញហេតុការណ៍ខាងលេីបានឲ្យដឹងថា មុនកេីតហេតុ គេឃេីញម៉ូតូ២គ្រឿង ដែល១គ្រឿងមិនចាំម៉ាកជិះដោយបុរសម្នាក់ធ្វេីដំណេីរចេញពីផ្លូវបេតុងខាងក្រោយសាលារៀនណត្យឡាញ ទិសដៅពីជេីងមកត្បូងក្នុងល្បឿនលឿន ហេីយឆ្លងកាត់ផ្លូវមុន្នីរ៉េត មកបញ្ច្រាស់ចរាចរណ៍ ក្នុងនោះក៏មានម៉ូតូ១គ្រឿងទៀតម៉ាក ហុងដាឌ្រីម ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GI-1646 ជិះឌុបគ្នា៣នាក់ (ប្រុស១ ស្រី២) ដេញតាមពីក្រោយ មិនប្រយ័ត្នបានបុកនឹងរុឺម៉ក PassApp ដែលកំពុងធ្វេីដំណេីរស្របផ្លូវ និងដឹកភ្ញៀវចំពីមុខពេញទំហឹង បណ្ដាលឲ្យភាគីខាងម៉ូតូហុងដាឌ្រីមជិះឌុបគ្នា៣នាក់ខាងលេី បានរងរបួសធ្ងន់២នាក់ ស្រាលម្នាក់។ បន្ទាប់មកប្រជាពលរដ្ឋក៏សួរទៅកាន់ជនរងគ្រោះដែររងរបួសស្រាលបានប្រាប់ថា ពួកគេត្រូវចោរឆក់ខ្សែកបានសម្រេច ទេីបនាំគ្នាដេញតាមចាប់ ក៏ជ្រុលមកបុករុឺម៉ក PassAp យ៉ាងដូច្នេះ ចំណែកជនសង្ស័យម្នាក់ដែលឆក់ខ្សែកជនរងគ្រោះបានសម្រេចនោះ ក៏បានជិះម៉ូតូគេចខ្លួនដោយសុវត្ថិភាព។ ក្រោយកេីតហេតុ ជនរងគ្រោះប្រុសស្រីទាំង៣នាក់ខាងលេី ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យឯកជនភ្លាមៗ។ ចំណែករុឺម៉ក PassApp និងម៉ូតូជនរងគ្រោះដែលរងការខូចខាតខាងលេី…
-
សម្តេចតេជោ ផ្ញើសារលិខិតជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ស្តីពី “តួនាទីសារព័ត៌មានក្នុងបរិបទ ជំងឺរាតត្បាតសកល និងព័ត៌មានក្លែងក្លាយ”

-
ពពុះសណ្តែក មានផ្ទុកសារធាតុគីមីហាមឃាត់ បូរ៉ាក់ជាង២២ គីឡូក្រាម ត្រូវសមត្ថកិច្ចរកឃើញ និងដកហូតនៅក្នុងផ្សារ២ នារាជធានីភ្នំពេញ

ភ្នំពេញ៖ ក្រុមការងារចំពោះកិច្ច កាំកុងត្រូល រាជធានីភ្នំពេញ ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មរាជធានី និងអាជ្ញាធរដែនដី នៅថ្ងៃបានបន្តចុះផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យគុណភាព នៅផ្សារសាមគ្គី ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ ៣ ខណ្ឌទួលគោក និងផ្សារអូរឬស្សី ក្នុងសង្កាត់អូរឬស្សី ២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ក្នុងសកម្មភាពនោះ មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួន រួមមាន មី គុយទាវ លត បាញ់កាញ់ គ្រឿងសមុទ្រ និងពពុះសណ្តែក ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។ ជាលទ្ធផលនៃការវិភាគ មន្ត្រីជំនាញបានរកឃើញផលិតផល ពពុះសណ្តែក មានផ្ទុកសារធាតុគីមីហាមឃាត់ បូរ៉ាក់ ចំនួន ២២គីឡូក្រាមកន្លះ ពីផ្សារសាមគ្គី និងផ្សារអូរឬស្សី។ បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកមកកម្ទេចចោលតាមនីតិវិធីនាពេលក្រោយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តន៍ទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕កឹម ទៀង
-
រថយន្តសណ្តោងដឹកស៊ីម៉ងត៍បើកបរជែងគ្នាមិនប្រយ័ត្នរេចង្កូតធ្លាក់ប្រឡាយទឹកស្អុយ

ភ្នំពេញ ៖ រថយន្តសណ្តោងដឹកស៊ីម៉ងត៍របស់ក្រុមហ៊ុន CIMC បើកបរលឿនជែងគ្នាមិនប្រយ័ត្នពេលឃើញមានឧបសគ្គនៅខាងមុខក៏គេចរេចង្កូតជ្រុលទៅធ្លាក់ប្រឡាយទឹកស្អុយ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កេីតឡេីងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកេីតហេតុ បានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃេីញរថយន្តសណ្តោងធុនធំដឹកស៊ីម៉ងត៍របស់ក្រុមហ៊ុន CIMC ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 4A-8807 ធ្វើដំណើរតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងទិសដៅពីលិចទៅកេីត ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុខាងលើ ក៏បានបើកជែងរថយន្តធុនធំនៅខាងមុខ តែដោយសារមានរថយន្ត និងម៉ូតូមកពីខាងមុខទេីបរថយន្តសណ្តោងដឹកសុីម៉ងត៍នោះខំប្រឹងបើកគេចរហូតរ៉េចង្កូតជ្រុលទៅឆ្វេងដៃធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយតែម្តង។ តែមិនបង្កឲ្យមាននណាម្នាក់រងរបួសនោះទេ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់កន្លែងកើតហេតុ ដោយមើលឃើញមិនខូចខាតដល់ទ្រព្យសម្បត្តិរដ្ឋ និងទ្រព្យសម្បត្តិអ្នកដទៃក៏ព្រមឲ្យម្ចាស់រថយន្តទាកទងទៅខាងរថយន្តស្ទូចមកស្ទូចចេញទៅពីកន្លែងតែម្តង៕ ដោយ: ឆៃ ហួត
-
អភិបាលខណ្ឌចំការមន ថ្លែងថា អំពាវនាវដល់បងប្អូនប្រជាពរដ្ឋ ប្រុងប្រយ័ត្នចំពោះបញ្ហាអគ្គិភ័យ ខណៈរដូវរំហើយបានចូលមកដល់

ភ្នំពេញ៖ ដោយសង្កេតឃើញថា មកដល់ពេលនេះ ជារដូវរំហើយ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានអំពាវនាវដល់បងប្អូនប្រជាពរដ្ឋ ប្រុងប្រយ័ត្នចំពោះបញ្ហាអគ្គិភ័យ ដោយនៅមុនពេលចេញពីផ្ទះ សូមពិនិត្យមើលនៅភ្លើងចង្ក្រាន ទាន ធូប បញ្ហាចរន្តអគ្គិសនី និងសូមចៀសវាងកុំដាក់ដាំបាយ ដាំទឹក ទុកចោលជាដើម ។ លោក ថេង សុថុល អភិបាលខណ្ឌចំការមន និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានលើកឡើងបែបនេះ ក្នុងឱកាសនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន២០គ្រួសារ នៅក្នុងសង្កាត់ទន្លេបាសាក់ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ដោយមានការចូលរួមពីលោក ព្រុំ សំខាន់ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌចំការមន អភិបាលរងខណ្ឌ និងមន្ត្រីខណ្ឌ-សង្កាត់ផងដែរ។ លោក ថេង សុថុល បានជម្រាបជូនប្រជាពលរដ្ឋថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសពីការកម្មង់ទិញវ៉ាក់សាំងការពារមេរោគកូវីដ-១៩ ជាជំហានដំបូង ចំនួន១លានដូស សម្រាប់យកមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ។ ក្នុងឱកាសនេះ លោកអភិបាលខណ្ឌ បានសំណូមពរឲ្យចៅសង្កាត់ក្នុងមូលដ្ឋានខណ្ឌ…
-
ពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ៣២០គ្រួសារ ស្ថិតនៅក្នុងតំបន់តាប៉ុក (ដីក្រហម) នៃដែនជម្រកសត្វព្រៃ «ព្រៃឡង់»

កំពង់ធំ ៖ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន កាលពីថ្ងៃព្រហស្បតិ៍ ៣កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ៣២០គ្រួសារ ស្ថិតនៅក្នុងតំបន់តាប៉ុក (ដីក្រហម) នៃដែនជម្រកសត្វព្រៃ «ព្រៃឡង់» ភូមិសាស្រ្តឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឯកឧត្តម សេន ណាស៉ី អនុរដ្ឋលេខាធិការ ឯកឧត្តម សុខខេង នវិន្ទ អនុរដ្ឋលេខាធិការ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ឯកឧត្តម នង វាសនា អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ធំ លោក ហុង តរ៉ាវុធ ប្រធាននាយកដ្ឋានអភិរក្សដីគោកខាងជើងបឹងទន្លេសាប លោក អ៊ា សុខា ប្រធាននាយកដ្ឋានអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ សហការី និងអាជ្ញាធរមូលដ្ឋាន។ ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តមរដ្ឋលេខាធិការ…
-
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល នាំយកអំណោយមនុស្សធម៌ជូនក្រុមគ្រួសារសពក្មេងលង់ទឹកស្លាប់នៅស្រុកស្អាង

កណ្តាល៖ រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានអញ្ជើញចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌ ប្រគល់ជូនប្រជាពលរដ្ឋចំនួនពីរគ្រួសារ ដែលមានកូនស្រីចំនួន០២នាក់ បានស្លាប់ដោយសារលង់ទឹកប្រឡាយព្រែកធំ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។ ក្នុងឱកាសដ៏ក្រៀមក្រំ និងពោរពេញដោយសេចក្តីសោកស្តាយនេះ លោក សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព និងបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងក្តីសោកស្តាយបំផុត ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចតេជោនាយករដ្ឋមន្រ្តី ចំពោះបងប្អូនប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ជាពិសេសបងប្អូនទាំងពីរគ្រួសារ ដែលបានបាត់បង់កូនស្រីជាទីស្រលាញ់នាពេលនេះ ដែលជានិច្ចកាល សម្តេចទាំងទ្វេតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដោយមិនប្រកាន់វណ្ណៈបក្ខពួក ពណ៌សប្បុរ សាសនា ឬនិន្នាកានយោបាយឡើយ។ លោកអភិបាលខេត្ត បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសុខភាព ជាពិសេសការពារឱ្យបានពីការឆ្លងមេរោគកូវីដ-១៩ ដោយអនុវត្តន៍ឱ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺត្រូវពាក់ម៉ាស់ លាងដៃ និងអាលកុល ឬជែល រក្សាគម្លាតសុវត្ថិភាព…
-
សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យស្ថាប័នសារព័ត៌មានទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលបានផ្សព្វផ្សាយ បំពុលបរិយាកាសសង្គម

ភ្នំពេញ៖ តាមរយៈសារមួយផ្ញើជូនដល់ វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ស្ដីពី «តួនាទីសារព័ត៌មានក្នុងបរិបទ ជំងឺរាតត្បាតសកល និងព័ត៌មានក្លែងក្លាយ» ដែលគ្រោងនឹងធ្វើឡើង នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ស្អែកនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឲ្យ ស្ថាប័នព័ត៌មានទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដោយផ្សព្វផ្សាយនូវព័ត៌មានពិត និងធ្វើការបកស្រាយឱ្យបានទាន់សភាពការណ៍ ដើម្បីបន្សាប និងបំផ្លាញចោលរាល់ព័ត៌មានក្លែងក្លាយរបស់ក្រុមអគតិក្រុមឱកាសនិយម ដែលបានផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញសង្គមនានា ដើម្បីបំពុលបរិយាកាសសង្គម និងក្រុមទុច្ចរិតដែលកំពុងជ្រកក្រោមស្លាកស្ថាប័នសារព័ត៌មាន ធ្វើសកម្មភាពខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់ដល់តម្លៃ កិត្យានុភាព កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានអាជីព ដែលបានអនុវត្តន៍វិជ្ជាជីវៈត្រឹមត្រូវ ។ ក្នុងសារលិខិតនេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មានទាំងអស់ សូមប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈសារព័ត៌មាន គោរពច្បាប់ និងគោរពគោលការណ៍ កុំបំពានសិទ្ធិអ្នកដទៃកុំបំភ្លៃការពិត និងចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយធ្វើការផ្សព្វផ្សាយព័ត៌មានអប់រំ និងវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល ជូនប្រជាពលរដ្ឋឱ្យយល់ដឹងច្បាស់ និងចូលរួមប្រឆាំង ទប់ស្កាត់ និងលុបបំបាត់ ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ដែលកំពុងឆ្លងចូលទៅក្នុងសហគមន៍ ។…
-
បុរសម្នាក់ចងក សម្លាប់ខ្លួននៅក្នុងម៉ូតូកង់បីឥណ្ឌាបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង

ភ្នំពេញ ៖ ប្រជាពលរដ្ឋបានប្រទះឃើញបុរសម្នាក់ចងក សម្លាប់ខ្លួនដោយក្រមាជាប់នឹងដែកក្នុងម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ស្លាប់យ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង១២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ នៅតាមផ្លូវបេតុង ជាប់នឹងដីឡូត៍មួយកន្លែង ខាងក្រោយធនាគារ ABA ចុះពីផ្លូវជាតិលេខ6Aប្រមាណជាង ២០០ម៉ែត្រ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ នុត សារុំ ភេទប្រុស អាយុ៤០ឆ្នាំមានប្រពន្ធ និងកូនពីរនាក់នៅក្នុងបន្ទុក រស់នៅក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ស្នាក់នៅបន្ទប់ជួលក្រោយវត្តទួលសង្កែ ខណ្ឌឫស្សីកែវ។ បើតាមការរៀបរាប់ពីក្មេងស្រីម្នាក់បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង ១០និង ៣០នាទីយប់ថ្ងៃទី១៨ ខែធ្នូឆ្នាំ២០២០រូបគាត់បានធ្វើដំណើរទៅរកទិញមីយកម្ហូប លុះដើរមកដល់ចំណុចកើតហេតុខាងលើក៏ប្រទះឃើញម៉ូតូកង់បីឥណ្ឌាមួយគ្រឿងចោលនៅកន្លែងទីងងឹត ដោយរូបគាត់ក៏មានការសង្ស័យបានដើរទៅក្បែរអើតមើលស្រាប់តែឃើញបុរសម្នាក់ចងកនឹងក្រមាភ្ជាប់ជាមួយដែកដំបូលម៉ូតូកង់បីឥណ្ឌាស្លាប់បាត់បង់ជីវិតទៅហើយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ១២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី ១៩ខែឆ្នាំដដែល។ រួចនាំគ្នារាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចទីតាំងកើតហេតុខាងលើ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចផ្នែកជំនាញចុះមកធ្វើការកោសល្យវិច័យ ក្រោយពីជំនាញធ្វើកោសល្យវិច័យរួចរាល់ហើយបានប្រាប់ថា ជនរងគ្រោះពិតជាបានធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន រួចបានធ្វើកំណត់ហេតុប្រគល់សពជូនទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ ជីម ភារ៉ា