-
អគ្គិសនីកម្ពុជា ចេញសេចក្តីជូនដំណឹង ពីការរអាក់រអួលការផ្គត់ផ្គង់អគ្គិសនីនៅតំបន់មួយចំនួន

-
ជនសង្ស័យ២នាក់ពាក់ព័ន្ធករណីលួចម៉ូតូ ត្រូវនគរបាលប៉ុស្ដិ៍ភ្នំពេញថ្មី ចាប់ខ្លួន

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២០នេះ កម្លាំងប៉ុស្តិ៍នគរបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីលួចម៉ូតូ នៅចំណុចមុខបន្ទប់ជួល ផ្លូវ១៩៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ០២នាក់ មធ្យោបាយម៉ូតូ០១គ្រឿង ។ ជនសង្ស័យ០២នាក់រួមមាន ៖ ទី១-ឈ្មោះ ចាន់ វុទ្ធី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ស្រះចក ខណ្ឌដូនពេញ (មានសារធាតុញៀន) , និងទី២-ឈ្មោះ ឌួង សំណាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ស្រះចក ខណ្ឌដូនពេញ (មានសារធាតុញៀន) បានធ្វើសកម្មកភាពលួចម៉ូតូ ជនរងគ្រោះឈ្មោះ ស៊ុយ សុធីតា ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ…
-
នគរបាលឃាត់ខ្លួនស្ត្រីម្នាក់ កត់ឆ្នោតវៀតណាមខុសច្បាប់ គ្រោងបញ្ជូនទៅតុលាការនៅព្រឹកនេះ

កណ្តាល៖ ស្ត្រីម្នាក់កត់ឆ្នោតវៀត ណាម ខុសច្បាប់ត្រូវបាននគរបាលស្រុកល្វាឯម ធ្វើការឃាត់ខ្លួន និងបញ្ជូនទៅតុលាការនៅព្រឹកនេះ ។ ហេតុការណ៍ឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១១និង៣០នាទីនៅ នៅចំណុចរោងលក់ទឹកអំពៅ ភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។ ជនសង្ស័យឈ្មោះ សែ សុខលីស ភេទស្រី អាយុ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្ន ភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល ។ នគរបាលស្រុកល្វាឯមបានបញ្ជាក់ថា ៖នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុខាងលើកម្លាំងជំនាញបានធ្វើការល្បាតបានឃើញឈ្មោះ សែ សុខលី កំពុងធ្វើសកម្មភាពកត់ឆ្នោតវៀតណាមខុសច្បាប់នៅក្នុងរោងលក់ទឹកអំពៅក្បែរផ្លូវជាតិលេខ ៣៨០ ក្នុងភូមិក្តីកណ្ដាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល ភ្លាមនោះកម្លាំងជំនាញបានធ្វើការបង្រ្កាប និងឃាត់ខ្លួនហើយបញ្ជូនមកអធិការរដ្ឋាននគរបាលស្រុកល្វាឯម បន្តចាត់ការតាមនីតិវិធី ។ ប្រភពដដែលបានបន្តរទៀតថានៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ ជនសង្ស័យ និងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ៕ កញ្ចក់ ទិព្វ
-
បុរសចំណាស់ម្នាក់ ជិះម៉ូតូដួលខ្លួនឯងបោកក្បាល់ បណ្តាលឲ្យរងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់អាយុប្រមាណជាង៦០ ឆ្នាំបានជិះម៉ូតូដួលខ្លួនឯងបោកក្បាល់នឹងថ្នល់ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១២ និង៤០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ លើស្ពានព្រះមុនីវង្សចាស់ ក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារពៅ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់អាយុប្រមាណជាង៦០ ជិះម៉ូតូម៉ាកអាសង់ឌ្រីមសេ១២៥មួយគ្រឿង ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៩ ពាក់ផ្លាកលេខ កំពង់ចាម 1D-2129 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិច ក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុខាងលើ នៅចំត្រង់កណ្តាលស្ពានព្រះមុនីវង្សចាស់ ស្រាប់តែដួលខ្លួនឯង បណ្តាលឲ្យបោកក្បាល់នឹងថ្នល់បែកក្បាល់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗតែម្តង។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួមទាំងសមត្ថកិច្ចជំនាញចរាចរណ៍មូលដ្ឋានចុះមកសម្រួលចរាចរណ៍កុំឲ្យមានការកកស្ទះ រួចធ្វើការទាក់ទងទៅក្រុមគ្រួសារសាច់ញាតិរបស់ជនរងគ្រោះមកទទួលម៉ូតូយកទៅវិញ៕
-
កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់មនុស្ស ៣នាក់ និងគ្រឿងញៀនចម្រុះជាច្រើនគីឡូក្រាម

បន្ទាយមានជ័យ៖ កាលពីវេលាម៉ោង២០និង៣០នាទី ថ្ងៃទី១៥ខែធ្នូឆ្នាំ២០២០មក កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ឯក សៅ សារឿន អធិការ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងការិយាល័យផ្សព្វផ្សាយអប់រំ(ក៩) ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និងដោយមានការដឹកនាំសម្របសម្រួលពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បង្រ្កាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ៣នាក់ ស្រី១នាក់ ។ លោកវរសេនីយ៍ ធិន សុីនដេត ស្នងការរងទទួលផែនគ្រឿងញៀន និងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលបាលខេត្តបន្ទាយមានជ័យបានប្រាប់នាថ្ងៃទី១៦ខែធ្នូថា ៖ ការបង្ក្រាបមុខសញ្ញាគ្រឿងញៀន និងវត្ថុតាងទ្រង់ទ្រាយធំនេះ បានធ្វើឡើងក្រោមវិធានបច្ចេកទេស និងធ្វើនៅ២ទីតាំង ។ សមត្ថកិច្ចបាននឹងបន្តឆែក ពិនិត្យ រាប់ និងថ្លឹង តែមិនទាន់បញ្ជាក់បរិមាណជាក់លាក់បាននៅឡើយ ៕ ដោយ៖ ឃិន គន្ធា
-
លោក ឌី រ័ត្នខេមរុណ និងមន្រ្តីជំនាញ ចុះពិនិត្យមើលសកម្មភាពស្ថាបនាផ្លូវ នៅសង្កាត់ចាក់អង្រែក្រោម

ភ្នំពេញ ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ តំណាងលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ដោយរួមដំណើរ លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម និងតំណាងមន្ទីរសាធារណៈការរាជធានីភ្នំពេញ នៅព្រឹកថ្ងៃ ពុធ ២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២០ ចុះពិនិត្យមើលសកម្មភាពស្ថាបនាផ្លូវ ១ខ្សែ ប្រវែង ៤៥០ម៉ែត្រ ត្រង់ចំណុច ស្តុបវិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ ដល់បុរីវីឡាថោន ស្ថិតនៅ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជួសជុលឡើងវិញដោយមន្ទីរសាធារណៈការ រាជធានីភ្នំពេញ ។ ក្នុងការចុះពិនិត្យការជួសជុលផ្លូវនេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និងលោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម…
-
នគរបាលប៉ុស្ដិ៍ភ្នំពេញថ្មី ចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូកង់បីឥណ្ឌា

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ កម្លាំងប៉ុស្តិ៍នគរបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូកង់បីឥណ្ឌា នៅចំណុចមុខបន្ទប់ជួល ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ០១នាក់ មធ្យោបាយថ្មើជើង កាលពីថ្ងៃទី១១-១២-២០២០។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមាន ឈ្មោះ លីរ៉ូ ហ្សាលី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ៤៤៧ ផ្លូវបេតុង ភូមិស្វាប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) បានធ្វើសកម្មភាពលួចម៉ូតូកង់បីឥណ្ឌារបស់ជនរងគ្រោះឈ្មោះ ផុន អាត ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បីឥណ្ឌា ស្នាក់នៅបន្ទប់ជួល ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ សម្ភារបាត់បង់ ស្លាកលេខម៉ូតូកង់ ០១បន្ទះ លេខ1HA-6948 , សម្ភារបន្សល់ទុក ម៉ូតូកង់បីឥណ្ឌា ០១គ្រឿងប្រគល់ឲ្យជនរងគ្រោះ។ បច្ចុប្បន្ននេះ…
-
តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តន៍ ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

-
សិក្ខាកាម១០០នាក់នៃតំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ បានទទួលការហ្វឹកហ្វឺនមុខវិជ្ជាបច្ចេកទេសបាញ់គ្រាប់ពិត

លោកវរសេនីយ៍ឯក មាស ប៊ុនរុន មេបញ្ជាការរង និងជានាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ នៅថ្ងៃទី១៥ធ្នូឆ្នាំ២០២០ ចុះពិនិត្យទីលានបាញ់គ្រប់ពិត និងពិនិត្យមើលសកម្មភាពហ្វឹកហាត់របស់សិក្ខាកាម តំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ ក្នុងវគ្គហ្វឹកហ្វឺនពង្រឹងយោធា មុខវិជ្ជាបច្ចេកទេស បាញ់គ្រាប់ពិត ស្ថិតនៅភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ នាឱកាសនោះផងដែរ លោក មេបញ្ជាការរង នាយសេនាធិការ បានណែនាំ នឹងផ្តាំផ្ញើដល់សិក្ខាកាម យកចិត្ដទុកដាក់សិក្សារៀនសូត្រ គោរពវិន័យ គោរពយោធាចារ្យ និងរក្សាឲ្យបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងអង្គភាព និងមិត្តរួមអាវុធ។ វគ្គហ្វឹកហ្វឺនពង្រឹងយោធា មុខវិជ្ជាបច្ចេកទេស បាញ់គ្រាប់ពិតនោះ មានសិក្ខាកាមចូលរួមហ្វឹកហាត់ចំនួន ១០០នាក់ ដែលបានធ្វើការហ្វឹកហ្វឺនរយៈពេល ៩០ថ្ងៃ៕កឹម ទៀង
-
ស្រវឹងស្រា ជិះម៉ូតូទៅបុកគូទរថយន្តចតស្ងៀមនៅចញ្ចេីមផ្លូវ បណ្ដាលឲ្យបែកមាត់បាក់ធ្មេញហូរឈាមស្រោចខ្លួន

ភ្នំពេញ ៖ បុរសម្នាក់ផឹកស្រាស្រវឹង បានជិះម៉ូតូទៅបុកគូទរថយន្តកំពុងចតស្ងៀមនៅចញ្ចេីមផ្លូវ បណ្ដាលឲ្យបែកមាត់បាក់ធ្មេញហូរឈាមស្រោចខ្លួន ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១ និង២០នាទីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្បែរប្លូឡាញ តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ តាមសម្ដីបុរសម្នាក់ជាម្ចាស់រថយន្តម៉ាក NAVARA ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2V-6575 បានប្រាប់ថា មុនកេីតហេតុរូបគាត់បានបេីករថយន្តមកចតលេីចញ្ចេីមផ្លូវមុខផ្ទះរថយន្តគាត់ត្រង់ចំណុចកេីតហេតុ ក្រោយមកក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BQ-1648 ធ្វេីដំណេីរតែម្នាក់ឯងតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីជេីងមកត្បូងក្នុងល្បឿនលឿនល្មម និងរេចង្កូតចង់ពេញផ្លូវតែឯង ហេីយក៏ជ្រុលមកបុករថយន្តម៉ាកNAVARA ខាងលេីចំណុចស្ទុបក្រោយខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យបែកស្ទុប ឯម៉ូតូ និងម្ចាស់ម៉ូតូដួលអូសជាង៥ម៉ែត្រ និងធ្វេីឲ្យម្ចាស់ម៉ូតូបែកមុខ និងបាក់ធ្មេញហូរឈាមជោកខ្លួនតែម្ដង ។ ក្រោយកេីតហេតុ រថយន្តសង្គ្រោះបន្ទាន់ពីរទៅបីគ្រឿងបានចុះមកដល់ដែរតែបុរសរងរគ្រោះខាងលេីនេះព្រមឡេីងរថយន្តសង្គ្រោះដេីម្បីព្យាបាលរបួសឡេីយ រង់ចាំទាក់ទងទៅប្រពន្ធរបស់គាត់ចុះមកជួយដោះស្រាលឲ្យរូបគាត់ ។ ចុងបញ្ចប់ប្រពន្ធរបស់ភាគីខាងម៉ូតូចុះមកដល់ហេីយពិនិត្យឃេីញស្ថានភាពជាក់ស្ដែង ក៏ព្រមសងថ្លៃខូចខាតទៅលេីភាគីរថយន្តចំនួន១៥០$ដេីម្បីបញ្ចប់រឿងដេីម្បីយកប្ដីដែលកំពុងស្រវឹងត្រឡប់ទៅផ្ទះលាងរបួសដោយខ្លួនឯង ៕ ដោយ៖ ជីម ភារ៉ា