-
កម្លាំងអាវុធហត្ថ សហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) និងមន្ត្រីជំនាញក្រសួងបរិស្ថានបង្ក្រាបបទល្មើសធនធានធម្មជាតិ និងបទល្មើសទន្ទ្រានដីរដ្ឋដោយខុសច្បាប់

ពោធិ៍សាត់៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ដោយអនុវត្តន៍តាមបទបញ្ជារបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងកងរាជអាវុធហត្ថស្នាក់ការល្បាតរវៀង សហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) កម្លាំងអនុគណកម្មការថ្នាក់ខេត្តពោធិ៍សាត់ និងកម្លាំងមន្ត្រីជំនាញរបស់ក្រសួងបរិស្ថាន បានចុះល្បាត បង្ក្រាបបទល្មើសធនធានធម្មជាតិ និងការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ នៅចំណុចតំបន់ភ្នំប្រើស (និយាមការ ០២៩៦៩៦៦-១៣៨៣០៧៦, ០២៩៦១៨២-១៣៨៥៥៩១, ០២៩៤៧២៤-១៣៨១៥៦៩) ស្ថិតក្នុងភូមិសាស្ត្រ ភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយបានដកហូតរណាយន្តចំនួន ០៩គ្រឿង ម៉ូទ័រឆក់ត្រីចំនួន ០២គ្រឿង និងកាំភ្លើងច្នៃចំនួន ០១ដើម៕
-
រដ្ឋបាលខេត្តកោះកុង បើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពី ការគ្រប់គ្រងរដ្ឋបាល ក្រុង ស្រុក ខណ្ឌ នៅស្រុកថ្មបាំង

កោះកុង៖ ថ្ងៃចន្ទទី១៤ ខែធ្នូ ឆ្នាំ២០២០ លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពី ការគ្រប់គ្រងរដ្ឋបាល ក្រុង ស្រុក ខណ្ឌ នៅស្រុកថ្មបាំង។ លោកអភិបាលរងខេត្ត បានលើកឡើងថា ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈនៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺបានបោះជំហានទៅមុខបានមួយកម្រិតទៀត ស្របតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ សំដៅធានាដល់ការផ្ទេរសិទ្ធិ ផ្ទេរអំណាច ផ្ទេរមុខងារ និងធនធាន ឲ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅកៀកជិតប្រជាពលរដ្ឋហើយមានការទទួលខុសត្រូវលើការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់សិទ្ធ អំណាច និងធនធានទំាងនោះសម្រាប់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធ៌មសង្គម៕អ៊ិត រ៉ាវុធ ប្រភព៖ រដ្ឋបាលខេត្តកោះកុង
-
សារលិខិតជូនពររបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់៦៦ ឈានចូល៦៧ឆ្នាំ

-
ចេញពីផឹកស៊ីជិះម៉ូតូលឿនពេកជ្រុលទៅបុកឃឿនផ្លូវស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ភ្នំពេញ ៖ យុវជនពីរនាក់ក្នុងចំនោមម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីរជិះម៉ូតូជ្រុលទៅបុកនឹងឃឿនផ្លូវពេញទំហឹងបណ្ដាលឲ្យដួលអូសជាច្រើនម៉ែត្រ។ ហេតុការណ៍នេះដែលកើតឡើងនៅវេលាម៉ោង ១២ និង ២០ នាទីយប់ឈានចូលថ្ងៃច័ន្ទទី ១៤ ខែធ្នូ ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង មុខនឹងកងរាជអាវុតហ្ថរាជធានីភ្នំពេញ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សពជនរងគ្រោះ ឈ្មោះ ប៉ិន ដាវីត ភេទប្រុស អាយុ ២០ ឆ្នាំ ជាង មុខរបនាក់ដឹកញ្ជូន មានទីលំនៅក្នុងភូមិរក្សជ័យ ឃុំ រក្សជ័យ ស្រុកបាភ្នំខេត្តព្រៃវែង។ ចំណែកឯនាក់រួមដំណើរវិញនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុខាងលើបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនពីរនាក់ជិះម៉ូតូម៉ាកឌ្រីមសង់សេ ១២៥ ពណ័ខ្មៅពាក់ស្លាកលេខភ្នំពេញ 1GY 15 27 ធ្វើដំណើក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនខណៈពេលមកដល់ចំណុចកើតហេតុផ្លូវកោងផងនោះ ក៏ជ្រុលទៅបុកនឹងខឿនផ្លូវដួលម៉ូតូអូសទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យស្លាប់ ម្នាក់ និងម្នាក់ពេលបញ្ជូនទៅមន្ទីរពេទ្យ និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការគ្នាជាមួយនឹងជំនាញចុះមកដល់រួចក៏ធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ធានខណ្ឌមានជ័យ។ រងចាំសាច់ញ្ញាតិយកឯកសារមកផ្ទៀងផ្ទាត់ និងប្រគល់ជូនវិញ។ចំណែកសពត្រូវបានរថយន្តសាមុយយកទៅតម្កល់ទុកនៅវត្តទឹកថ្លារង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ ជីម ភារ៉ា
-
បុរសពីរនាក់ជិះម៉ូតូគេចពីគេដេញវាយ ជ្រុលទៅបុករថយន្តកំពុងឆ្លងផ្លូវពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់

ភ្នំពេញ ៖ បុរសពីរនាក់បានរងរបួសធ្ងន់ ហេីយត្រូវរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដេីម្បីសង្គ្រោះភ្លាមៗ បន្ទាប់ពីជិះម៉ូតូឌុបគ្នាយ៉ាងលឿនគេចពីគេដេញវាយហេីយជ្រុលទៅបុករថយន្តកំពុងបត់ឆ្លងផ្លូវចំពីចហៀងពេញទំហឹង កាលពីវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវម៉ៅសេទុង កែងផ្លូវ១៨៣ ក្នុងសង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ បេីតាមសម្ដីមិត្តភ័ក្តជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកេីតហេតុពួកគេជិះម៉ូតូពីរគ្រឿងមានគ្នាបីនាក់ ដោយជនរងគ្រោះពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GM-1507 ធ្វេីដំណេីរតាមផ្លូវម៉ៅសេទុង ខណៈនោះក៏ជនមិនស្គាល់មុខជាច្រេីននាក់ជិះម៉ូតូដេញវាយពួកគេ ធ្វេីឲ្យពួកគេខ្លាចវាយប្លន់យកម៉ូតូក៏នាំគ្នាជិះគេចយ៉ាងលឿនហេីយជ្រុលទៅបុករថយន្តម៉ាក Toyota Prius ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AV-0624 ដែលធ្វេីដំណេីរបញ្ច្រាស់គ្នាហេីយឆ្លងផ្លូវ ចំពីចហៀងខាងស្ដាំពេញទំហឹង បណ្ដាលឲ្យបុរសពីរនាក់រងរបួសធ្ងន់ ចំណែកម៉ូតូបានបាក់កាំ និងកម៉ូតូ រីឯរថយន្តបានបែកកង់មុខ និងកញ្ចក់ ខូចខាតយ៉ាងដំណំផងដែរ ។ ក្រោយកេីតហេតុភ្លាមៗ ជនរងគ្រោះទាំងពីរនាក់ខាងលេីត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យឯកជន ដឹកយកទៅកាន់មន្ទីរពេទ្យដេីម្បីសង្គ្រោះជីវិត ។ ដោយឡែករថយន្ត និងម៉ូតូ(វត្ថុតាង)ត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមក្រោយ ៕ ដោយ៖ ជីម ភារ៉ា
-
បុរសម្នាក់បើករថយន្តរេចង្កូតទៅបុក PassApp ក្រឡាប់ផ្ងាជើង ឯរថយន្តបែកកង់ទៅមុខលែងរួច

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តមួយគ្រឿងក្នុងល្បឿនលឿន ហេីយបានរេចង្កូតទៅបុក PassApp បណ្តាលឲ្យក្រឡាប់ផ្ងាជើងម្ខាង ចំណែកឯរថយន្តបែកកង់មុខទៅមុខលែងរួច បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៨ នឹង៥០នាទីយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរុឺម៉ក PassApp មួយគ្រឿង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ1GL 9239 បើកបរដោយបុរសម្នាក់ដែលធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2J 8249 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរពីរនាក់ក្នុងទិសដៅបញ្ច្រាស់ទិសគ្នាពីលិចទៅកើតក្នុងល្បឿនលឿន ហេីយក៏រេចង្កូតមកបុកPassApp ពេញទំហឹងបណ្តាលឲ្យក្រឡាប់ផ្ងាជើងម្ខាង ចំណែកឯរថយន្តបែកកង់ទៅមុខលែងរួច តែមិនបណ្ដាលឲ្យមានអ្នករងរបួសនោះ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ហើយភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តយល់ព្រមសងសំណងទៅខាងភាគីរុឺម៉ក PassApp ចំនួន១១០ដុល្លារដើម្បីបញ្ចប់រឿង ៕ ដោយ៖ ជីម ភារ៉ា
-
បុគ្គលឈ្មោះ នី ណាក់ ដែលប្រើហ្វេសប៊ុកផេក Iman-KH ត្រូវបានសមត្ថកិច្ចចាប់ខ្លួន

ភ្នំពេញ៖ បុគ្គលឈ្មោះ នី ណាក់ ដែលប្រើហ្វេសប៊ុកផេក Iman-KH ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ ចាប់ខ្លួនបញ្ជូនឡើងតុលាការ នារសៀលថ្ងៃទី១១ ធ្នូ ឆ្នាំ២០២០ ពាក់ព័ន្ធករណី ប្រើវោហាស័ព្ទដៀមដាមថ្នាក់ដឹកនាំ ទិញម៉ាស់ពាក់ឱ្យមាន់ ។ យោងតាមប្រភពព័ត៌មានដែលទទួលបាន សំណុំរឿងនេះ ត្រូវបាន អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ឱ្យលោកព្រះរាជអាជ្ញារង ប្លង់ សុផល ធ្វើការសាកសួរ តាមនីតិវិធី ។ សូមរម្លឺកថា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯ,ឧ វេង សាខុន បានថ្លែងតាមបណ្តាញសង្គម Telegram កាលពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ថា លោកបានឱ្យមន្ត្រីស្រាវជ្រាវអំពីករណីថា តើកសិដ្ឋានរបស់បុគ្គលឈ្មោះ នី ណាក់ ដែលប្រើហ្វេសប៊ុកផេកឈ្មោះ Iman-KH នោះ មានកើតជំងឺផ្តាសាយបក្សី ពិតមែនឬទេ ? ។ ហ្វេសប៊ុកផេកឈ្មោះ Iman-KH ដែលកាន់កាប់ដោយបុគ្គលឈ្មោះ នី ណាក់…
-
ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំ ថ្នាក់ដឹកនាំ និងមន្រ្តី ចំណុះអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ

នាព្រឹកថ្ងៃ សុក្រ ១១រោច ខែមិគសិរ ឆ្នាំជូន ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២០ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដឹកនាំ កិច្ចប្រជុំ ថ្នាក់ដឹកនាំ និងមន្រ្តី ចំណុះអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌដើម្បី៖ ១.ផ្សព្វផ្សាយអំពីការបែងចែកភារកិច្ច និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំតាមឋានានុក្រមរបស់អគ្គនាយកដ្ឋាន។ ២.ពង្រឹងរបៀបរបបការងាររបស់អគ្គនាយកដ្ឋានក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន។ ៣.ដាក់ឱ្យដំណើរការប្រើប្រាស់នូវកំណត់បង្ហាញអេឡិចត្រូនិច (E-Notice) សម្រាប់យោបល់លើសំណុំឯកសារ របស់អគ្គនាយដ្ឋានតាមរយៈ Video conference ៕ វណ្ណ លុក
-
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប ចុះពិនិត្យ និងជំរុញការអនុវត្តគម្រោងនានាក្នុងខេត្ត

ខេត្តកែប៖ នៅព្រឹកថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងជាប្រធានគណ:កម្មការរៀបចំគម្រោងខេត្ត បានដឹកនាំក្រុមការងារគណ:កម្មការរៀបចំគម្រោងខេត្ត ដោយមានការអញ្ជើញចូលរួមដោយលោក លោកស្រីអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្រ្តីជំនាញ ចុះពិនិត្យការងារស្ថាបនាផ្លូវចាក់កៅស៊ូAC ចំនួន៣ខ្សែ ស្ថិតនៅ ភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ៖ ខ្សែទី១៖ លើកំណាត់ផ្លូវលេខ២៣១០០ មានប្រវែង១៤០ម៉ែត្រ ទទឹង ៨ម៉ែត្រ ចាប់ពីកែងផ្លូវលេខ២៣៤៣ ទៅដល់កែងផ្លូវលេខ២៣៤៥ ។ខ្សែទី២៖ លើកំណាត់ផ្លូវលេខ២៣៤៥ មានប្រវែង ២២៥ម៉ែត្រ ទទឹង ៨ម៉ែត្រ ភ្ជាប់ពីកែងផ្លូវលេខ២៣១០០ ទៅដល់កែងលេខ២៣០០ ។ខ្សែទី៣៖ លើកំណាត់ផ្លូវលេខ២៣០០ មានប្រវែង ១៨៥ម៉ែត្រ ទទឹង ៨ម៉ែត្រ ភ្ជាប់ពីកែងផ្លូវលេខ២៣៤៥ ទៅដល់កែងលេខ២៣៤៣។ នៅក្នុងឱកាសនេះផងដែរ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ណែនាំដល់ក្រុមហ៊ុនស្ថាបនាត្រូវសាងសង់ឲ្យបានត្រឹមត្រូវតាមបច្ចេកទេស ដើម្បីឲ្យជាប់បានយូរ ដោយត្រូវផ្តោតលើគុណភាព ដោយផ្អែកតាមលក្ខណៈបច្ចេកទេស។ ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តម…
-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ដល់អំណោយឧបត្ថម្ភជូន អ្នកស្រី ញឹម សុខា តារាសម្តែងដែលមានជីវភាពលំបាក

នៅព្រឹកថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឲ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការីជួបសំណេះសំណាល សួរសុខទុក្ខ និងឧបត្ថម្ភអំណោយ ជួយសម្រាលការលំបាកផ្នែកជីវភាពដល់អ្នកស្រី ញឹម សុខា ជាតារាសម្តែងវ័យ ៥៦ឆ្នាំ កំពុងមានជំងឺប្រចាំកាយ ហើយឆ្លៀតពេលធ្វើការងារផ្ទះឱ្យគេ និងមានកូនស្រីអាយុ ១៥ឆ្នាំក្នុងបន្ទុក កំពុងស្នាក់នៅផ្ទះជួល ក្នុងរាជធានីភ្នំពេញ។ រម្លឹកថា អំណោយកាកបាទក្រហមកម្ពុជាផ្តល់ជូនអ្នកស្រី ញឹម សុខា រួមមាន ៖ អង្ករ ១២០គីឡូក្រាម មី ២កេស ត្រីខ ២០កំប៉ុង ឃីត (មុង ភួយ សារុង ក្រមា អាវយឺត) ១កញ្ចប់ និងថវិកា ៥លានរៀល។ ដោយឡែក ផ្តល់ជូនកូនស្រីរបស់អ្នកស្រី រួមមាន កាបូបស្ពាយ១ សម្ភារសិក្សាមួយចំនួន និងថវិកា…