-
សមត្ថកិច្ចឃាត់ខ្លួនបានហើយ យុវជនដែលបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ ជេរប្រមាថបរិហារកេរ្តិ៍ព្រះមហាក្សត្រ ថ្នាក់ដឹកនាំកំពូល អភិបាល និង ស្នងការតាមបណ្ដាខេត្តនានា

យោងតាមនាយកដ្ឋានប្រាំងបទល្មើសប្រឆាំងបច្ចេកវិទ្យាបានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងជាច្រើនពីបណ្ដាអង្គភាពមួយចំនួន និងជនរងគ្រោះជាច្រើននាក់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវ រហូតដល់មានការឃាត់ខ្លួនបុរសម្នាក់ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ដោយមានការសហការជាមួយកម្លាំងនគរបាលខេត្តកែប។ ជនសង្ស័យឈ្មោះ ងិន ស៊ុយទ្រី ភេទប្រុស អាយុ២៥ឆ្នាំ ត្រូវសមសត្ថកិច្ចឃាត់ខ្លួន នៅចំណុចភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ដែលជាកន្លែងរស់នៅរបស់ជនសង្ស័យតែម្តង។ យុវជនរូបនោះ ត្រូវសមត្ថកិច្ចបញ្ជាក់ថា មានចេតនាទុច្ចរិត បានបង្កើតគណនីហ្វេសប៊ុក ក្លែងក្លាយជាច្រើន ធ្វើការជេរប្រមាថ បរិហាកេរ្តិ៍ បំប៉ោងព័ត៌មាន បំពុលសង្គម និងបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបរិហារកេរ្តិ៍ ថ្នាក់ដឹកនាំកំពូលៗ មានទាំងព្រះមហាក្សត្រ សម្តេចតេជោនាយករដ្ឋមន្រ្តី អភិបាលខេត្ត ព្រមទាំងស្នងការនគរបាលខេត្តមួយចំនួន ដោយគេបានសរសេរនូវភាសាអជេរប្រមាថ កាត់តរូបភាពប្រមាថ នៅលើគណនីហ្វេសប៊ុកក្លែងក្លាយទាំងនោះ។ យុវជន ងិន ស៊ុយទ្រី បានសារភាពថា ខ្លួនមានទំនាក់ទំនងស្នេហាជាមួយនឹងនារីឈ្មោះ ទ្រី ស៊ាងម៉ី តាំងពីដើមឆ្នាំ២០១៦ ក្រោយមកនាងបានផ្លាស់ប្ដូរមកធ្វើការនៅរាជធានីភ្នំពេញ តាំងពីពេលនោះមកទំនាក់ទំនងរបស់ពួកគេបានត្រូវឃ្លាតឆ្ងាយ និងដោយសារនារី ទ្រី ស៊ាងម៉ី មានទំនាក់ទំនងជាមួយបុរសជាច្រើនផ្សេងទៀត ធ្វើឱ្យគេកើតចិត្តប្រចណ្ឌ…
-
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូក្រុមការងារបច្ចេកទេសអញ្ជើញ ចុះពិនិត្យវឌ្ឍនភាពការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប

សៀមរាប៖ ថ្ងៃចន្ទ ១៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំ គណៈប្រតិភូក្រសួង និងក្រុមការងារបច្ចេកទេសអន្តរក្រសួង ចុះពិនិត្យវឌ្ឍនភាពការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ មន្ត្រីបច្ចេកទេស ក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានឱ្យដឹងថា៖ គណៈកម្មការអន្តរក្រសួង បានបង្កើតក្រុមការងារបច្ចេកទេសចម្រុះ ដើម្បីចុះត្រួតពិនិត្យ តាមដានលើលក្ខណៈបច្ចេកទេសសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែនេះ និងវាយតម្លៃការងាររបស់អ្នកអនុវត្តការសាងសង់ ដោយចុះពិនិត្យផ្ទាល់ជាប្រចាំនៅតាមអង្គភាពអនុវត្តន៍ការសាងសង់នីមួយៗ ដើម្បីឱ្យអង្គភាពសាងសង់អនុវត្តតាមលក្ខខណ្ឌតម្រូវ តាមគោលការណ៍ និងស្តង់ដាលក្ខណៈបច្ចេកទេស ដែលបានកំណត់ ដោយត្រូវធ្វើការរាយការណ៍ជាប្រចាំរៀងរាល់ ២សប្តាហ៍ម្តង ជូនក្រុមការងារត្រួតពិនិត្យនិងវាយតម្លៃ និងគណៈកម្មការអន្តរក្រសួងផងដែរ។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានបញ្ជាក់ឱ្យដឹងពីក្រុមការងារបច្ចេកទេសចម្រុះទទួលបន្ទុការត្រួតពិនិត្យ ទាំងអស់មានចំនួន ៩ក្រុមផងដែរ រួមមាន៖ ១) ក្រុមការងារត្រួតពិនិត្យតាមដានគម្រោងសាងសង់ផ្លូវចំនួន១៣ខ្សែអនុវត្តដោយកងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់ ២)ក្រុមការងារត្រួតពិនិត្យតាមដានគម្រោងសាងសង់ផ្លូវចំនួន៨ខ្សែ អនុវត្តដោយកងវិស្វកម្មតេជោហ៊ុន សែន…
-
អង្គភាពប្រឆាំងអំពើពុករលួយ សម្រេចលើកពេលនៃដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីថ្មី

-
កញ្ឆាខុសច្បាប់ជិត ១ពាន់៥០០ដើម ត្រូវបានដុតកម្ទេចចោល

ខេត្តពោធិ៍សាត់៖ អភិបាលរងខេត្តពោធិ៍សាត់ លោក អ៊ឹង គឹមលាង នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ ដោយអនុវត្តន៍តាមគោលការណ៍ ព្រះរាជអជ្ញា ខេត្តពោធិ៍សាត់ បានដឹកនាំកម្លាំងអធិការស្រុកវាលវែង និងក្រុមការងារ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ដុតកម្ទេចទីតាំងដាំកញ្ឆាខុសច្បាប់មួយកន្លែង នៅឃ្លាំងជី ភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ទីតាំងដាំកញ្ឆានោះ មានផ្ទៃដី១ពាន់៣៦ម៉ែត្រការ៉េ ដែលមានកញ្ឆាចំនួន១ពាន់៤២៦ដើម ត្រូវបានសមត្ថកិច្ចដក និងដុតកម្ទេចចោល។ យោងតាមសមត្ថកិច្ចនគរបាលស្រុកវាលវែង បានឲ្យដឹងថា ក្នុងការចុះបង្ក្រាបនោះ អ្នកដាំដុះកញ្ឆាននោះបានគេចខ្លួនបាត់ មុនពេលសមត្ថកិច្ចទៅដល់។ ប៉ុន្តែសមត្ថកិច្ចបានរកឃើញវត្ថុតាងបន្សល់ទុក មានជញ្ជីង១គ្រឿង, ជីអ៊ុយរ៉េ៣គីឡូក្រាម និងអាវមួយ បន្សល់ទុកនៅទីតាំងដាំកញ្ឆានោះ។ សមត្ថកិច្ចនឹងបន្តស្វែងរកមុខសញ្ញាជនសង្ស័យ ដើម្បីចាត់ការតាម នីតិវិធីច្បាប់ ៕កឹម ទៀង
-
ឯកឧត្តមសាយ សំអាល់ និងថ្នាក់ដឹកនាំក្រសួងបរិស្ថាន ជូនពរសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ក្នុងឱកាសប្រារព្ធខួបកំណើតជន្មាយុគម្រប់ ៦៦ឆ្នាំ ឈានចូល ៦៧ឆ្នាំ

ភ្នំពេញ ៖ ឯកឧត្តមសាយ សំអាល់ និងថ្នាក់ដឹកនាំក្រសួងបរិស្ថាន ផ្ញើសារលិខិតជូនពរសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសប្រារព្ធខួបកំណើតជន្មាយុគម្រប់ ៦៦ឆ្នាំ ឈានចូល ៦៧ឆ្នាំ នាពេលខាងមុខនេះ សូមសម្ដេចកិត្តិព្រិទ្ធបណ្ឌិត ទទួលបាននូវសុខភាពល្អបរិបូណ៌ ជន្មាយុយឺនយូរ កម្លាំងមាំមួន ដើម្បីបន្តដឹកនាំស្ថាប័នកាកបាទក្រហមកម្ពុជា ឱ្យសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀត។ ដោយ / គ្រី សម្បត្តិ
-
រដ្ឋបាលរាជធានីភ្នំពេញ៖ សូមគោរពជូន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់ ៦៦ ឈានចូល ៦៧ឆ្នាំ

-
ឆ្មក់បង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែងឃាត់មនុស្សចំនួន១៣នាក់ នៅខណ្ឌទួលគោក

ភ្នំពេញ៖ នាវេលាម៉ោង១០ព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២០កម្លាំងគណៈបញ្ជារការឯកភាពខណ្ឌទួលគោក ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រី និងទូរហ្គេមសេះ មួយកន្លែងស្ថិតនៅផ្លូវ៣២៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយឃាត់ខ្លួនមនុស្ស១៣ នាក់ និងដកហូតសម្ភារមួយចំនួន។ ក្នុងប្រតិបត្តិនេះមាននុស្សប្រុសស្រី១៣ នាក់(ក្នុងនោះស្រី២នាក់) ជាអ្នកញៀនល្បែងជាប្រភពនៃអំពើលួចឆក់ប្លន់ជាដើម ដែលកើតឡើងតាមការលេងល្បែងស៊ីសងទាំងនេះ ។ ក្នុងនោះផងដែរ អាជ្ញាធរបានដកហូតទូហ្គេមបាញ់ត្រីចំនួន២គ្រឿង និងទូហ្គេមប្រណាំងសេះ ៥គ្រឿង។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅអធិការនគរបាលខណ្ឌទួលគោកដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ និងធ្វើតេស្តរកសារធាតុញៀន៕ ដោយ ៖ បញ្ញា
-
ព្រះមហាក្សត្រ និងសម្ដេចម៉ែ ប្រទានព្រះរាជសារពរជ័យក្នុងឱកាសថ្ងៃខួបកំណើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃនេះ បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារប្រទានពរជ័យ និងបាច់ផ្កាស្រស់ល្អ ១កន្ត្រក ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសថ្ងៃខួបកំណើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី១៥ធ្នូ ឆ្នាំ២០២០។ ក្នុងព្រះរាជសាររបស់ព្រះមហាក្សត្រ មានខ្លឹមសារថា « ក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបចម្រើនជន្មាយុ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០នេះ ខ្ញុំមានហឫទ័យរីករាយយ៉ាងក្រៃលែង សូមអបអរសាទរ និងកោតសរសើរដ៏កក់ក្តៅជាទីបំផុតជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាអ្នកស្នេហាជាតិដ៏ឧត្តុង្គឧត្តម បានខិតខំបំពេញភារកិច្ចមនុស្សធម៌ជូនប្រជាជាតិ និងប្រជារាស្ត្រដែលទទួលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ជាពិសេស ក្នុងខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានសេចក្តីសប្បុរស បានចាត់មន្ត្រីនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជារាស្ត្រដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ និងនៅតាមខេត្តមួយចំនួន នៃព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំសូមជូនពរបវរមហាប្រសើរជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបានជោគជ័យថ្មីៗបន្ថែមទៀត…
-
លោក ថង សាវុន អភិបាលខេត្តរតនគិរី ចុះសម្របសម្រួលគម្រោងកែលម្អរអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជុំវិញបរិវេណរមណីយដ្ឋានបឹងកន្សែង ក្រុងបានលុង

នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ លោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ ចុះពិនិត្យជាក់ស្តែងអំពីផលប៉ះពាល់លើប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងកន្សែង ក្រុងបានលុង ក្នុងគម្រោងកែលម្អរអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជុំវិញបឹងនេះ។ ជាលទ្ធផលមានពលរដ្ឋសរុបចំនួន៤៥គ្រួសារដែលត្រូវប៉ះពាល់ក្នុងគម្រោងនេះក្នុងកម្រិតជាក់ស្តែង(ប៉ះរបង តូប និងសំយ៉ាបផ្ទះដែលសាងសង់លើដីចំណីផ្លូវ) ក្នុងនោះមានពលរដ្ឋ៤៤គ្រួសារសារទរចំពោះគម្រោងនេះ ដោយព្រមសហការ និងចូលរួមជាមួយអាជ្ញាធរខេត្តដោយស្ម័គ្រចិត្ត រុះរើសំណង់ តូប សំយ៉ាបផ្ទះចេញពីចំណីផ្លូវ ដើម្បីទុកលទ្ធភាពជូនអាជ្ញាធរសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។ ទន្ទឹមគ្នានេះ មានម្ចាស់សណ្ឋាគារ ០១ទីតាំង (សណ្ឋាគារទែរ៉ូ) បានជំទាស់មិនព្រមសហការ ជាមួយអាជ្ញាធរ និងធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិតទាក់ទងទៅនឹងការស្ម័គ្រចិត្តរបស់ពលរដ្ឋទាំង៤៤គ្រួសារ និងស្នើអាជ្ញាធរពង្វាងផលប៉ះពាល់លើកម្មសិទ្ធិរបស់គាត់(លោកស្រី ខៃ ចិន្តា ម្ចាស់សណ្ឋាគារ)។ ក្រោយការចុះសម្របសម្រួល ពន្យល់លម្អិតអំពីទស្សនវិស័យ និងគម្រោងអភិវឌ្ឍន៍របស់ខេត្ត ព្រមទាំងកំណត់ផលប៉ះពាល់ជាក់ស្តែង លោកស្រី ខៃ ចិន្តា បានព្រមទទួលយក និងសហការជាមួយអាជ្ញាធរខេត្ត។ សូមបញ្ជាក់ថា គម្រោងខាងលើនេះ ប៉ះពាល់តែផ្នែកខ្លះនៃរបងសណ្ឋាគាររបស់លោកស្រីប៉ុណ្ណោះ ពុំមានការប៉ះពាល់ទៅលើសំណង់រឹងជាអគារសណ្ឋាគារដែលឈានដល់ការវាយកម្ទេចដូចជាការលើកឡើងតាមបណ្តាញសង្គម facebook របស់ម្ចាស់សណ្ឋាគារទែរ៉ូនោះឡើយ៕ អ៊ិត រ៉ាវុធ ប្រភព៖ រដ្ឋបាលខេត្តរតនគិរី
-
ទាហានថៃចាប់ពលរដ្ឋខ្មែរចំនួន៧នាក់លួចឆ្លងដែនខុសច្បាប់ក្នុងភូមិដងងូ ទៅធ្វើការនៅផ្សាររោងគ្លឿ

ខេត្តបន្ទាមានជ័យ៖ ទាហានប៉ារ៉ាកងរយថៃលេខ១២០៥ និងក្រុមទាហានប៉ារ៉ាថៃលេខ ១២កងកម្លាំងបូរផា ប្រតិបត្តិការ ចុះទៅត្រួតពិនិត្យទីតាំងទទួលខុសត្រូវរបស់ខ្លួន បានប្រទះឃើញពលករខ្មែរ៧នាក់កំពង់លួចឆ្លងចូលប្រទេសថៃ នៅបរិវេណបង្គោលគីឡូម៉ែត TA.356139 ភូមិដងងូ ឃុំ ប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ។ ក្រោយពីសមត្ថកិច្ចថៃសួរនាំទើបដឹងថាពលករទាំង៧នាក់ នេះទៅស៊ីឈ្នួលធ្វើការងារនៅផ្សាររោងគ្លឿ ស្រុកអារញ្ញ ហើយបាន នាំមកទីបញ្ជារការកងទាហានប៉ារ៉ាលេខ1205នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ នេះ។ ក្រោយពីសមត្ថកិច្ចថៃបានបញ្ជាក់ឲ្យដឹងបន្តទៀតថាពលករទាំង៧នាក់នេះ១ហៅ បុណ្យសុង ប្រុស អាយុ៣១ឆ្នាំ ២រ៉េត ដុផន ប្រុស អាយុ៣៥ឆ្នាំ៣លើត ណារ៉ុង ប្រុស អាយុ១៥ឆ្នាំ ៤ខន សុផេង ប្រុស អាយុ៣០ឆ្នាំ ៥ហែម ដា ស្រី អាយុ៦២ឆ្នាំ និង២នាក់ទៀតចាប់នៅពេលក្រោយមិនទាន់ស្គាល់ឈ្មោះ។ សមត្ថកិច្ចថៃបានបញ្ជាក់ឲ្យដងបន្តទៀតថាទាំង៧នាក់នេះ រស់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មិនមានលិខិតឆ្លងដែន បាន បបួលគ្នាលួចឆ្លងចូលទៅប្រទេសថៃតាមច្រករបៀង ដើម្បីទៅស៊ីឈ្នួលធ្វើការងារនៅផ្សាររោងគ្លឿ និងគ្រប់គ្នាធ្លាប់ ចេញចូល ប្រទេសថៃក្នុងម្នាក់ៗច្រើនលើកតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតខ្លងលឹក និងតាមច្រករបៀង ទើបសមត្ថកិច្ចឃុំខ្លួនបញ្ជូនទៅឲ្យនគបាលការពារព្រំដែនលេខ124…