-
សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់អាយុ៣២ឆ្នាំ ក្រោយរំលោភសេពសន្ថវៈលោកយាយអាយុ៨១ឆ្នាំបានសម្រេច

ភ្នំពេញ៖ ពិតជារឿងមិនគួឲ្យជឿសោះករណីយុវជនម្នាក់អាយុ៣២ឆ្នាំបែជាទៅរំលោភសេពសន្ថវៈលោកយាយអាយុ៨១ឆ្នាំរហូតបានសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួន។ ករណីនេះបានកើតឡើងម៉ោង១២ និង០០នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ សមត្ថកិច្ចប្រាប់ថា ជនសង្ស័យមានឈ្មោះ ជា ប៊ុនធឿន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (មានសារធាតុញៀន)ចំណែកលោកយាយរងគ្រោះឈ្មោះ ទន់ សារី ភេទស្រី អាយុ៨១ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថាជនសង្ស័យខាងលើ កាលពីថ្ងៃទី០៩-១២-២០២០ ម៉ោង១៩ និង៣០នាទីជននេះ បានធ្វើសកម្មកភាពរំលោភសេពសន្ថវៈលើជនរងគ្រោះឈ្មោះ ទន់ សារី ភេទស្រី អាយុ៨១ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលជិតគ្នា ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។…
-
ក្រសួងប្រៃសណីយ៍ដាក់ឲ្យដំណើរការប្រើលេខកូដ *1200# ដើម្បីផ្តាច់សេវាកម្មទាំងឡាយ បើសិនជាអ្នកប្រើប្រាស់ទូរស័ព្ទ មិនត្រូវការប្រើដែលនាំឲ្យខាតបង់ប្រាក់

-
ទីស្តីការគណៈរដ្ឋមន្រ្តី៖ សារលិខិតជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់៦៦ឆ្នាំ ឈានចូល៦៧ឆ្នាំ

-
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាអំពាវនាវឲ្យអ្នកប្រើប្រាស់បច្ចេកវិទ្យា យល់អំពីការបោកបញ្ឆោតតាមរយៈការបោកបញ្ចឆោត៣យ៉ាង

ការបោកបញ្ឆោតនោះ ត្រូវបានជនខិលខូចប្រើ Phishing, Vishing និង Smishing។ យោងតាម នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីចុងខែវិច្ឆិកាកន្លងទៅ នាយកដ្ឋានបានផ្សព្វផ្សាយជូនលោកអ្នករួចមកហើយទាក់ទងនឹងការបោកបញ្ឆោតតាមរយៈ Vishing ដែលជនអនាមិកបានទូរសព្ទទៅបុគ្គលិករបស់ក្រុមហ៊ុន GoDaddy ដោយក្លែងបន្លំថា ពួកគេគឺជាបុគ្គលិក IT របស់ក្រុមហ៊ុន ហើយចង់ធ្វើការផ្លាស់ប្ដូរការកំណត់មួយចំនួនដើម្បីដោះស្រាយបញ្ហាផ្សេងៗ ដែលនោះធ្វើឱ្យគេអាចចូលទៅក្នុងគណនីរបស់ក្រុមហ៊ុនបាន។ ចំណែកឯពាក្យ Phishing គឺគេប្រើសំដៅទៅលើល្បិចដែលជនអនាមិកប្រើដើម្បីបោកបញ្ឆោតអ្នកប្រើប្រាស់ក្នុងការលួចយកទិន្នន័យ ឬក៏លេខសម្ងាត់តាមរយៈអ៊ីមែល ប៉ុន្តែនៅពេលដែលជនខិលខូចមានគោលដៅច្បាស់លាស់ដើម្បីលួចយកទិន្នន័យពីអង្គភាព ឬក្រុមហ៊ុនណាមួយនោះគេហៅថា Spear Phishing។ ជាចុងក្រោយគឺជាការបោកបញ្ឆោតតាមរយៈ Smishing ដែលជនអនាមិក ផ្ញើសារតាមរយៈ SMS ឬប្រព័ន្ធបណ្ដាញទំនាក់ទំនងសង្គមមួយចំនួនដើម្បីធ្វើការបោកបញ្ឆោត។ ជាឧទាហរណ៍កាលពីពេលថ្មីៗនេះ មានជនអនាមិកបានក្លែងបន្លំប្រើប្រាស់ឈ្មោះ ឌី វិជ្ជា (Dy Vichea) ក្នុងប្រព័ន្ធតេឡេក្រាម (Telegram) ដោយអះអាងថាជា នាយទាហានធ្វើការនៅការិយាល័យផែនការ នាយកដ្ឋានទាក់ទងអន្តរជាតិ នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ ដើម្បីផ្ញើសារទៅកាន់ថ្នាក់ដឹកនាំ ក្រសួង-ស្ថាប័ននានា ក្នុងគោលដៅស្នើសុំ និងសាកសួរអំពីព័ត៌មានសន្តិសុខជាតិ។ ទាក់ទងនឹងការបោកបញ្ឆោតនោះ នាយកដ្ឋានកណ្ដាលសន្តិសុខ…
-
ក្រសួងមហាផ្ទៃអំពាវនាវឲ្យអ្នកប្រើប្រាស់កម្មវិធី Telegrem ប្រុងប្រយ័ត្នចំពោះសារបញ្ឆោតចម្លងមេរោគកំពុងតែវាយលុកអ្នកប្រើប្រាស់

នាយកដ្ឋានព័ត៌មានវិទ្យា ក្រសសួងមហាផ្ទៃ នៅយប់ថ្ងៃទី១០ធ្នូឆ្នាំ២០២០ បានឲ្យដឹងថា កាលពីប៉ុន្មានម៉ោងមុននេះ ក្រុមការងារទទួលបានព័ត៌មានស្តីពីករណីចែករំលែកសារកម្មវិធី Telegram ដោយធ្វើការបន្លំអត្តសញ្ញាណជាថ្នាក់ដឹកនាំក្នុងគោលបំណងចម្លងមេរោគកុំព្យូទ័រ។ បន្ទាប់ពីការវិភាគបឋមលើឯកសារមេរោគ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានព័ត៌មានវិទ្យា បានរកឃើញថា ឯកសារ ក្នុងសារដែលបានចែករំលែកនោះមានបង្កប់នូវកូដមេរោគ (Malicious Code) ដែលមានគោលបំណង អូសទាញជនរងគ្រោះទាញយកឯកសារ ZIP File ដែលមានបង្កប់មេរោគ EXE ដែលបានផ្ញើមកកាន់ប្រអប់សារ Telegram , នៅពេលចុចលើឯកសារ “Document.docx~.exe” វានឹងថតចម្លង និងដំណើរការឯកសារ “chrome.dll” , ឯកសារ DLL បង្កប់នូវកូដមេរោគ បញ្ចូលក្នុង Rundll32 Process (Injection) និងឯកសារមួយចំនួនក្នុងម៉ាស៊ីកុំព្យូទ័ររងគ្រោះ ឧទាហរណ៍ ឯកសារ chrome.dll ទៅកាន់ Drive C និងឯកសារ COVID.html ទៅកាន់ទីតាំង Tempory ។ល។ មេរោគធ្វើការបើកកម្មវិធីផ្ទាំងអ៊ីនធឺណេត (IExplorer) និងបង្ហាញពីព័ត៌មានអំពីមេរោគកូវីដ១៩ និងវ៉ាក់សាំងនៅអាមេរិក ដែលជាអត្ថបទទាញចេញពីឯកសារ COVID.html,…
-
ឆក់ទូរស័ព្ទដៃមិនបានសម្រេចហើយ ត្រូវទុកម៉ូតូចោលរត់គេចខ្លួន

ភ្នំពេញ៖ ជនសង្ស័យ៣នាក់បានជិះម៉ូតូ២គ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់កំពុងបេីកម៉ូតូកង់បីមិនបានសម្រេច បណ្ដាលឲ្យម៉ូតូកង់បីក្រឡាប់រួមនឹងម៉ូតូមួយគ្រឿងរបស់ជនសង្ស័យ បានដួលហេីយទុកចោល រួចពួកគេនាំគ្នារត់ឡើជិះម៉ូតូមួយគ្រឿងទៀតគេចខ្លួនបាត់។ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង០២ និង៤០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ៣៣៥ ជិតនឹងរង្វង់មូលកាំកូសុីធី ក្នុងសង្កាត់ទួសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ យោងតាមសម្ដីជនរងគ្រោះជាម្ចាស់ម៉ូតូកង់បីបានប្រាប់ឲ្យដឹងថា មុនកើតហេតុមានភ្ញៀវបានខលទូរស័ព្ទឲ្យគាត់មកយកនៅម្ដុំផ្សារផ្លាស្សា ក្បែរស្ពានអាកាសផ្សារដីហុយ ដោយឲ្យរូបគាត់ដឹកទៅម្ដុំរង្វង់មូលកាំកូសុីធី ធ្វេីដំណើរតាមបណ្ដោយផ្លូវ៣៣៥ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើក៏លេចមុខជនសង្ស័យចំនួន៣នាក់ជិះម៉ូតូ២គ្រឿងដោយមួយគ្រឿងមិនចាំម៉ាកជិះគ្នាពីរនាក់ ចំណែកអ្នកជិះធ្វើសកម្មភាពម្នាក់ឯងជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០១៨ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GW-4749 បានធ្វើដំណើរមកពីក្រោយរួចធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសជាភ្ញៀវកំពុងជិះកង់បីមិនបានសម្រេចដោយមានការប្រទាញប្រទង់គ្នា បណ្ដាលឲ្យម៉ូតូកង់បីក្រឡាប់ និងម៉ូតូជនសង្ស័យដួល។ ប្រភពដដែលបានបន្តទៀតថា បន្ទាប់ជនសង្ស័យបានងើបឡើងលើកម៉ូតូជិះបានបន្តិចក៏ស្រាប់តែដួលម្ដងទៀត។ ពេលនោះរូបគាត់បានស្រែកចោរៗធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោបានរត់ឡើងជិះម៉ូតូបក្ខពួករបស់ខ្លួនគេចខ្លួនបាត់ស្រមោល បន្សល់ម៉ូតូទុកមួយគ្រឿង។ ចំណែកម៉ូតូកង់បីរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានធ្វើការសួរនាំរួចយកម៉ូតូជនសង្ស័យ និងជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទូលសង្កែទី១ ងាយស្រួលសមត្ថកិច្ចស្រាវជ្រាវរកចាប់ខ្លួនសង្ស័យមកផ្តន្ទាទោសតាមផ្លូវច្បាប់៕ ដោយ៖ ជីម ភារ៉ា
-
បញ្ជូនខ្លួនបុរសថៃម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាង៥០គីឡូក្រាម

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៩) បានបញ្ជូនខ្លួនបុរសជនជាតិថៃម្នាក់ ពាក់ព័ន្ធករណី ជួញដូរគ្រឿងជាង៥០ គីឡូក្រាម ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ។ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ុរ:ឆ័យ ខាំកែវ(SURA-CHAI KHAM KAEW) ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ថៃ កាន់អត្តសញ្ញាណប័ណ្ណលេខ ១ ៥៧៩៩ ៥៤៣២៨ ៩៣ ២ សញ្ជាតិថៃ។ សូមជម្រាបថា ដោយអនុវត្តន៍តាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នង ការរងទទួលផែនការប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ ជាក់ស្ដែងនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២:៤០នាទីជិតភ្លឺ សមត្ថកិច្ចជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៩)…
-
អង្គភាពស៊ីម៉ាក់ និងអង្គការ អាប៉ូប៉ូ ចុះកិច្ចព្រមព្រៀងសហការគ្នារយៈពេលមួយឆ្នាំដោយប្រើសត្វកណ្ដុរហិតមីន

ចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ រវាង អង្គភាពស៊ីម៉ាក់ និងអង្គការ អាប៉ូប៉ូ លើគម្រោងសមាហរណកម្មកណ្តុរហិតមីន ជាមួយការបោសសម្អាតមីនរបស់អង្គភាពស៊ីម៉ាក់ សម្រាប់រយ:ពេល១ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី១មករា ឆ្នាំ២០២១ ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ ពិធីចុះហត្ថលេខានោះ បានធ្វើឡើងនៅរសៀលថ្ងៃ១០ធ្នូឆ្នាំ២០២០ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ។ កណ្តុរហិតដែលស្ថិតក្នុងគម្រោងកិច្ចសហប្រតិបត្តិការ ស៊ីម៉ាក់ និងអង្គការ អាប៉ូប៉ូ មានចំនួន២៤ក្បាល ហើយបាននិងកំពុងប្រតិបត្តិការនៅកងឯកភាពកំចាត់មីនទី៤ ខេត្តសៀមរាប និងកងឯកភាពកំចាត់មីនទី៦ ខេត្តព្រះវិហារ។ កាលពីពេលថ្មីៗកន្លងទៅនេះ កណ្តុរហិតដែលស្ថិតក្នុងគម្រោងកិច្ចសហប្រតិបត្តិការ ស៊ីម៉ាក់ និងអង្គការ អាប៉ូប៉ូ បានទទួលមេដៃមាសពីអង្គការសប្បុរសធម៌សត្វនៃប្រទេសអង់គ្លេស។ បើតាមអគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ស៊ីម៉ាក់ បានថ្លែងថា ទោះបីជាពិភពលោកទាំងមូលកំពុងរងការគំរាមកំហែងដោយសារជម្ងឺកូវីដ១៩ក៏ដោយនិយាយជារួម និយាយដោយឡែកនៅកម្ពុជាជាពិសេសទីក្រុងភ្នំពេញកំពុងតែរឹងបន្តឹងវិធានការការពារការរីករាលដាលជម្ងឺកូវីត១៩ក្នុងសហគមន៍ ប៉ុន្តែទឹកចិត្តដៃគូអភិវឌ្ឍន៍នៅតែបន្តជួយគាំទ្រដល់សកម្មភាពមនុស្សធម៌ក្នុងសង្គមកម្ពុជានៃវិស័យសកម្មភាពកំចាត់មីន៕កឹម ទៀង
-
ព្រិត្ដិការណ៍ «សប្ដាហ៍សៀវភៅ» នឹងត្រូវក្រសួងចំនួន៣ រៀបចំឡើងតាមប្រព័ន្ធអ៊ិនធឺណិត ចាប់ពីថ្ងៃទី១២-១៩ ខែធ្នូ

ព្រិត្ដិការណ៍ «សប្ដាហ៍សៀវភៅ» នឹងត្រូវក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន និងក្រសួងអប់រំ យុវជន និងកីឡា រៀបចំឡើងតាមប្រព័ន្ធ អ៊ិនធឺណិត ចាប់ពីថ្ងៃទី១២-១៩ ខែធ្នូ ឆ្នាំ២០២០ ក្រោមប្រធានបទ «សម័យកូវីដ កាន់តែសិ្នទ្ធនឹងសៀវភៅ» ។ «សប្តាហ៍សៀវភៅ» បានរួមបញ្ចូលសកម្មភាពមួយចំនួន ដែលរៀបចំតាមប្រព័ន្ធអនឡាញ មានដូចជា៖ ការផ្សព្វផ្សាយសៀវភៅ និងវីឌីអូរបស់កវី អ្នកបោះពុម្ពផ្សាយ បណ្ណាគារិក អ្នកលក់សៀវភៅ ដៃគូអភិវឌ្ឍន៍វិស័យសៀវភៅ និងអំណានគ្រឹះស្ថានអប់រំ នៅលើគេហទំព័ររបស់ពិព័រណ៍សៀវភៅកម្ពុជា។ លើសពីនេះទៅទៀត ក៏មានការជួបនិយាយសំណះសំណាល ជាមួយនឹងវាគ្មិនពិសេសៗ ដែលនឹងអញ្ជើញចូលរួមតាមរយៈកម្មវិធី Zoom។ បណ្តុំកកម្មវិធីដ៏មានតម្លៃខាងលើនេះ គឺរៀបចំឡើង ក្នុងគោលបំណងទាក់ទាញអ្នកចូលចិត្ត និងស្រឡាញ់ការអានសៀវភៅនៅកម្ពុជា ក៏ដូចជាលើកស្ទួយវិស័យ បោះពុម្ពនៅកម្ពុជា ឲ្យកាន់តែរីកចម្រើនទៅមុខមួយកម្រិតទៀត។ សូមបញ្ជាក់ថា ពិព័រណ៍សៀវភៅកម្ពុជា គឺជាកម្មវិធីមួយរៀបចំជារៀងរាល់ឆ្នាំ ដែលតែងតែប្រារព្ធធ្វើឡើង នៅបណ្ណាល័យជាតិ ក្នុងគោលបំណង ដើម្បីលើកកម្ពស់ ការយល់ដឹង របស់ប្រជាជនទៅលើសៀវភៅជាភាសាខ្មែរ និងបរទេសលើកកម្ពស់ឧស្សាហកម្ម បោះពុម្ពផ្សាយនៅកម្ពុជា។ បន្ថែមពីនោះទៀត ព្រមទាំងគាំទ្រដល់អ្នកនិពន្ធ និងអ្នកគូរគំនូរជនជាតិខ្មែរ…
-
បុរសជនជាតិថៃម្នាក់ ជាមួយថ្នាំញៀន៥០គីឡូក្រាមត្រូវសមត្ថកិច្ចបង្ក្រាបបាន

យោងតាមមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃនៅថ្ងៃ១០ធ្នូឆ្នាំ២០២០នេះ បានឲ្យដឹងថា កម្លាំងជំនាញ (ក៩)របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយករងមន្ទីរ និង លោកវរសេនីយ៍ឯក ដុស សុវឌ្ឍន: នាយការិយាល័យ ព្រមទាំងមានការសម្របសម្រួល ពីលោក អ៊ុ សុភ័ក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅម៉ោង២ និង៤០នាទីទាបភ្លឺថ្ងៃទី៦ធ្នូឆ្នាំ២០២០ បានបើកការស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចូលពីថៃមកកម្ពុជា នៅចំណុចក្បែរ វិមានឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជាលទ្ធផលសមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុរ:ឆៃ ខាំកែវ(SURACHAI KHAMKAEW) ហៅ នឹង ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិ ថៃ ។ ជាមួយគ្នានោះ សមត្ថកិច្ចបានរឹបអូសបាន សារធាតុញៀន ប្រភេទម៉េតំហ្វេតាមីនICE ៥០កញ្ចប់ធំ ទម្ងន់ប្រមាណ៥០គីឡូក្រាម និង៨០,២៤ ក្រាម។ ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបានកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញបន្តតាមនីតិវិធី ៕កឺម…