-
ឆក់ទូរស័ព្ទដៃបានហើយតែរត់មិនរួចសមត្ថកិច្ចឃាត់ខ្លួនបាន០៣នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២០នេះថា កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខបានធ្វើការបង្ក្រាបជនសង្ស័យ០៣នាក់ក្រោយពីពួកគេធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីប្រជាពលរដ្ឋតាមដងផ្លូវ។ ករណីនេះបានកើតឡើងកាលពីម៉ោង១៧ និង០០នាទី ថ្ងៃទី០៩ ខែធ្នូឆ្នាំ២០២០ នៅចំណុចមុខតារាងបាល់ ផ្លូវ១៩៥៨ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទាំង០៣នាក់ ទី១មាន ឈ្មោះ សៀន គឹមសៀ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ២៥ ផ្លូវបេតុង ភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) ។ ទី២ឈ្មោះ ផា ថុនា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ (មានសារធាតុញៀន) ។ និងទី៣ ឈ្មោះ រ៉ូហ្សា ស្កាដេវីត ភេទប្រុស…
-
នគរបាលខណ្ឌសែនសុខ បញ្ជូនខ្លួនជនជាតិចិន៣នាក់ ពាក់ព័ន្ធ ករណីកាន់កាប់អាវុធខុសច្បាប់ទៅតុលាការ

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ បានបញ្ជូនខ្លួនជនជាតិ៣នាក់ ពាក់ព័ន្ធ ករណីកាន់កាប់អាវុធខុសច្បាប់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ។ បើតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់រួមមាន ទី១-ឈ្មោះ វ័ង ចុងអ៉ិ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន (អ្នកទេសចរណ៍) ស្នាក់នៅសណ្ឋាគារប៉ាវហ្វុង ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន)។ ទី២-ឈ្មោះ ជីង អ៉ី ភេទប្រុស អាយុ៣២ ឆ្នាំ ជនជាតិចិន (អ្នកទេសចរណ៍) ស្នាក់ នៅផ្ទះជួល ផ្លូវ១០១៩ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (មានសារធាតុញៀន) ។ និងទី៣-ឈ្មោះ ស៊ូ ភីង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន (អ្នកទេសចរណ៍) ស្នាក់នៅសណ្ឋាគារប៉ាវហ្វុង ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កាកាប១ (មានសារធាតុញៀន)។ សូមជម្រាបថា នគរបាលប៉ុស្ដិ៍ភ្នំពេញថ្មី…
-
នគរបាលខេត្តសៀមរាប សហការគ្នាចុះបង្ក្រាប និងដកហូតម៉ូតូមិនប្រក្រតីបាន២០គ្រឿងនៅកន្លែងបញ្ចាំ៣ទីតាំងផ្សេងគ្នា

សៀមរាប៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលមូលដ្ឋាននៃក្រុងសៀមរាប បានចុះបង្ក្រាបទីតាំងបញ្ចាំគ្មានច្បាប់ចំនួន៣កន្លែង និងដកហូតម៉ូតូមិនមានលិខិតសម្គាល់មិនប្រក្រតី បានចំនួន២០គ្រឿង។ ហេតុការណ៍ចុះបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី០៨ខែធ្នូឆ្នាំ២០២០ ស្ថិតក្នុងសង្កាត់ទឹកវិល និងសង្កាត់គោកចក ក្រុងសៀមរាប។ លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា នៅការបង្ក្រាបនេះដែរគឺដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងដោយមានការបញ្ជារផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ត។ លោកបន្តថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានសហករណ៍ជាមួយ អធិការនគរបាលក្រុង សៀមរាប និងប៉ុស្តិ៍នគរបាល សង្កាត់ទឹកវិល និង ប៉ុស្តិ៍នគរបាល សង្កាត់គោកចក ចុះរដ្ឋបាលពិនិត្យទីតាំង ទទួលបញ្ចាំ(ម៉ូតូ)ក្នុង សង្កាត់ទឹកវិល ចំនួន បី ទីតាំង ដែលគ្មានច្បាប់ និងអញ្ញាប័ណ្ណ ( ទទួលបញ្ចាំ )។ លោកបន្ថែមថា ទីតាំង ទីមួយ មាន ម្ចាស់ ឈ្មោះ ទែន សុភិន ភេទស្រីអាយុ៣៦ឆ្នាំ និងប្ដី ឈ្មោះ ដួង…
-
ជនសង្ស័យម្នាក់ធ្វើសកម្មភាពកាច់សោ.ក ម៉ូតូត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ត្រូវកម្លាំងនគរបាលខណ្ឌជ្រោយចង្វា រួមជាមួយកម្លាំងសន្តិសុខក្រុមហ៊ុន OCIC ធ្វើការដេញចាប់ ក្រោយពីជនសង្ស័យរូបនេះបានធ្វើសកម្មភាពកាច់សោ.កម៉ូតូ ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ របស់ប្រជាពលរដ្ឋម្នាក់ដែលចាក់សោម៉ូតូទុកនៅមុខកន្លែងស្នាក់នៅ ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី០៩ ធ្នូ ២០២០ នៅចំណុច ការដ្ឋានOCIC ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ជនសង្ស័យខាងលើមានឈ្មោះ យ៉ាន់ ថុន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ។ ចំណែកជនសង្ស័យម្នាក់ទៀតដែលជិះម៉ូតូហ្ស៊ូមើរបានគេចខ្លួនបាត់។ ចំណែកជនរងគ្រោះមានឈ្មោះ ធី នូ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបើកបររថយន្តឱ្យក្រុមហ៊ុន OCIC ស្នាក់នៅក្នុងការដ្ឋាន។ តាមប្រភពពីបងប្រុសជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានទុកម៉ូតូនៅចំណុចមុខកន្លែងស្នាក់នៅក៏បានចូលទៅក្នុងហូបបាយ។ លុះដល់ម៉ោងកើតហេតុស្រាប់តែមានជនសង្ស័យ ២នាក់ជិះម៉ូតូ zoomer-x មួយគ្រឿងមិនចាំស្លាកលេខបានមកធ្វើសកម្មភាពកាច់សោ.កម៉ូតូរបស់ជនរងគ្រោះបានសម្រេចរួចជិះចេញ តែពេលនោះជនរងគ្រោះបានឃើញក៏ស្រែកឆោឡោផ្អើលដល់សន្តិសុខដែលយាមកាមនៅក្នុងក្រុមហ៊ុន OCIC បានបោះដៃតាមវិទ្យុទាក់ទង ជាមួយសមត្ថកិច្ចធ្វើការឡោមព័ទ្ធដេញចាប់រហូតដល់ផ្លូវជាតិលេខ៦ មុខសណ្ឋាគារមេគង្គ ទើបសមត្ថកិច្ចចាប់បានជនសង្ស័យរួមទាំងម៉ូតូរបស់ជនរងគ្រោះយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា។ បច្ចុប្បន្នជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង ដើម្បីសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ចូនជនសង្ស័យទៅតុលាការ ចាត់ការទៅតាមនីតិវិធីច្បាប់៕ដោយ រ៉ារ៉ា
-
អភិបាលខេត្តកណ្តាល បញ្ជាឲ្យបិទផ្សារបឹងខ្យាង និងវត្តវិហារត្រាញ់ បណ្តោះអាសន្ន

កណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានបញ្ជាឲ្យបិទផ្សារបឹងខ្យាង និងវត្តវិហារត្រាញ់ ជាបណ្ដោះអាសន្នសិន ក្រោយរកឃើញមនុស្សម្នាក់មានផ្ទុកវីរុសកូវីដ-១៩ ហើយពាក់ព័ន្ធនៅតំបន់ ព្រមទាំងមនុស្ស ៧នាក់ពាក់ព័ន្ធដោយផ្ទាល់ និង៣០នាក់ផ្សេងទៀតពាក់ព័ន្ធដោយប្រយោល ត្រូវបានណែនាំឲ្យធ្វើចត្តាឡីស័ក។ អភិបាលខេត្ត បានបញ្ជាក់ថា ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ក្នុងពេលលោកដឹកនាំក្រុមការងារ ចុះពិនិត្យ និងបញ្ជាឱ្យមានការស្រាវជ្រាវរកអ្នកពាក់ព័ន្ធ នឹងក្រុមគ្រួសាររបស់លោកស្រី អៀម ធីតា ដែលមានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ ជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា នៅមណ្ឌលចត្តាឡីស័ក ស្រុកកណ្តាលស្ទឹង។ អ្នកពាក់ព័ន្ធ ៣៧នាក់ទៀត ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ និងបានធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័ក ដែលរដ្ឋបាលខេត្តបានរៀបចំបានយ៉ាងត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាលរួចហើយ។ ទីកន្លែងដែលជាប់ពាក់ព័ន្ធ ក្រុមគ្រូពេទ្យបានបាញ់ថ្នាំសម្លាប់មេរោគ។ ក្រុមការងារ បានធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ និងក្រុមគ្រូពេទ្យ ដោយផ្តាំថា បើបានដឹងខ្លួនថាមានជាប់ពាក់ព័ន្ធ សូមទៅធ្វើតេស្ត និងមិនត្រូវមានការភ័យខ្លាចជ្រុល ឬជ្រួលច្របល់ឡើយ។
-
ឯកឧត្តម គួច ចំរើន បរិច្ចាគថវិកា២ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបរិច្ចាគថវិកា២ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕
-
សាច់មាន់ និងប្រហិតចម្រុះខូចគុណភាពជាង១តោន ត្រូវបានសមត្ថកិច្ចកម្ទេចចោលនៅខេត្តកោះកុង

មន្ត្រីសាខាកាំកុងត្រូលខេត្តកោះកុង និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តកោះកុង នៅថ្ងៃសទី៧ធ្នូឆ្នាំ២០២០ បានសហការគ្នាត្រួតពិនិត្យ សាច់មាន់ និងប្រហិតចម្រុះ ដែលមានទីតាំងស្ថិតក្នុងខេត្តកោះកុង ដោយមានការចូលរួមសម្របសម្រួលផ្ទាល់ពីលោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តកោះកុងផងដែរ។ ក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានត្រួតពិនិត្យលើសាច់មាន់ និងប្រហិតចម្រុះ រួមមានសាច់មាន់ ឆ្អឹង ស្លាប និងគ្រឿងក្នុងមាន់មានទម្ងន់៧៣៤គីឡូក្រាម និងប្រហិតចម្រុះទម្ងន់២៦៨គីឡូក្រាម សរុប១តោន២គីឡូក្រាម៥កន្លះ មានការវេចខ្ចប់ ការដឹកជញ្ជូន គ្មានការបង្កកត្រឹមត្រូវ នាំឲ្យទំនិញខូចគុណភាព មានក្លិនស្អុយ និងមានរុយរោមផងដែរ។ បន្ទាប់មកមន្រ្តីជំនាញបានសម្រេចធ្វើការដកហូត និងកម្ទេចចោលភ្លាមៗ ដោយមានការឯកភាពពីលោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត។ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តន៍ទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕កឹម ទៀង
-
បុរសម្នាក់បើករថយន្តរ៉េចង្កូតឆ្លងផ្លូវទៅបុកម៉ូតូចំពេញទំហឹង បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ និងស្រាល២នាក់

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿនរ៉េចង្កូតឆ្លងផ្លូវទៅបុកនឹងម៉ូតូចំពេញទំហឹង បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ និងស្រាលចំនួន២នាក់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង១០ និង២០នាទីព្រឹក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូម៉ាកស្គុបពី ពណ៌សមួយគ្រឿង ពាក់ស្លាក់លេខ ភ្នំពេញ 1TH-5545 ជិះឌុបគ្នាពីរនាក់ ធ្វើដំណើរតាមបណ្តោយផ្លូវហាណូយ ទិសដៅពីជើងមកត្បូង ក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តម៉ាកម៉ាស់ស្ដាស៊េរីទំទើបមួយគ្រឿងទៀត ពណ៌ផ្សែងបារី ពាក់ស្លាក់លេខ 2Y-8146 បើកបរដោយបុរសម្នាក់ ធ្វើដំណើរក្នុងទិសដៅបញ្រ្ចាសទិគ្នាគ្នាពីត្បូងទៅជើង ក្នុងល្បឿនលឿន ឆ្លងផ្លូវរ៉េចង្កូតជ្រុលទៅបុកចំពីមុខម៉ូតូពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូ និងអ្នករួមដំណើររងរបួសធ្ងន់ស្រាលចំនួន២នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗតែម្តង។ រួចរថយន្តក៏មិនទាន់អស់ល្បឿនបន្តជ្រុលទៅមុខទៀតឡើងខឿន ទៅបុករះដើមឈើ និងបុករបងដែកបាក់អស់មួយផ្ទាំងទៀត បណ្តាលឲ្យរថយន្តរងការខូចខាតខាងមុខយ៉ាងដំណំ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញ ក៏បានចុះមកដល់កន្លែងកើតហេតុធ្វើការវាស់វែងយករថយន្ត និងម៉ូតូទាំង២គ្រឿងប្រគល់ឱ្យសមត្ថកិច្ចជំនាញការិយាល័យស្នងការរាជធានីភ្នំពេញយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
-
កម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣ចុះជួយច្រូតស្រូវប្រជាពលរដ្ឋ និងគ្រួសារកងទ័ព ជួបការលំបាកនៅខេត្តបន្ទាយមានជ័យ

កម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣ ចំនួន១០០នាក់ នៅព្រឹកថ្ងៃទី៨ធ្នូឆ្នាំ២០២០ បានចុះជួយច្រូតស្រូវប្រជាពលរដ្ឋ និងគ្រួសារកងទ័ព ជួបការលំបាកខ្វះកម្លាំងពលកម្មច្រូតកាត់ ចំនួន៤គ្រួសារ ស្ថិតក្នុងស្នួលទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៣ លោកវរសេនីយ៍ទោ យូ សុគន្ធភក្តី បានឲ្យដឹងថា កងកម្លាំងរបស់វរសេនាតូចថ្មើជើងលេខ៥១៣ បានចុះជួយច្រូតស្រូវប្រជាពលរដ្ឋ និងគ្រួសារកងទ័ពដែលមានការលំបាកខ្វះខាតកម្លាំងពលកម្ម ហើយស្រូវប្រជាពលរដ្ឋខ្លះមិនអាចច្រូត ម៉ាស៊ីនបាន ដោយហេតុរងការខូចខាតពីគ្រោះទឹកជំនន់នាពេលកន្លងទៅ គឺ ចាំបាច់ត្រូវកម្លាំងមនុស្សដើម្បីធ្វើការប្រមូលផលរបស់ពួកគាត់។ លោកវរសេនីយ៍ទោ បានបញ្ជាក់ឲ្យដឹងថាគឹតត្រឹមរយៈពេល១សប្តាហ៍ចុងក្រោយនេះកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣ បានចុះច្រូតស្រូវប្រជាពលរដ្ឋសរុបចំនួន២៥ហិចតាហើយ។ លោកបន្តថា នោះជាវប្បធម៌ជួយគ្នាក្នុងគ្រាលំបាករវាងសមរភូមិមុខ និងសមរភូមិក្រោយ គឺត្រូវតែផ្សាភ្ជាប់គ្នាជានិច្ចមិនអាចកាត់ផ្ដាច់បានឡើយ។ លោកបានបន្តថា សមរភូមិមុខត្រូវការឧបត្ថម្ភពីសមរភូមិក្រោយ ចំណែកសមរភូមិក្រោយពេលជួបការលំបាកសមរភូមិមុខត្រូវតែចេះជួយសម្រាលទុក្ខលំបាកវិញផងដែរ។ ជាក់ស្ដែងរយៈពេលមួយព្រឹកថ្ងៃ៨ធ្នូនេះ កងកម្លាំង បានជួយច្រូតស្រូវប្រជាពលរដ្ឋបានចំនួន៦ហិចតាបន្ថែមទៀត៕កឹម ទៀង
-
ធ្លាយហ្គាសម៉ាស៊ីនត្រជាក់ទៅប៉ះជាមួយខ្សែភ្លើងបណ្តាលឱ្យឆាបឆេះហាងមួយកន្លែង នៅខណ្ឌចំការមន

ភ្នំពេញ៖ មានករណីអគ្គិភ័យមួយបណ្តាលមកពីធ្លាយហ្គាសម៉ាស៊ីនត្រជាក់បានឆាបឆេះហាងមួយកន្លែងដែលមានយីហោឈ្មោះ យ៉ាឃុន កាយ៉ា ថូស (កាហ្វេ និងអាហារសម្រន់) ហេតុការណ៍នេះ បានកើតឡើងកាលវេលាម៉ោង១០ និង២០នាទីព្រឹក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៩៤ កែងផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការនិងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានថា មានករណីអគ្គិភ័យខាងលើ លោកក៏បានបញ្ជាកម្លាំងនឹងបញ្ចេញរថយន្តទឹកពន្លត់អគ្គិភ័យជាច្រើនគ្រឿង ដើម្បីចុះអន្តរាគម៍នៅកន្លែងកើតហេតុភ្លាម។ បើតាមភពព័ត៌មានពីបុគ្គលិកនៅក្នុងហាង បានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺបណ្តាលមកពីធ្លាយហ្គាសម៉ាស៊ីនត្រជាក់ទៅប៉ះ និងខ្សែភ្លើងដែលនៅខាងក្រោយហាង ហើយនៅខាងក្រោយនោះ ក៏មានខ្សែភ្លើងជាច្រើនរត់កាត់អមជាមួយម៉ាស៊ីនត្រជាក់ ស្រាប់តែធ្លាយហ្គាសចេញទៅប៉ះខ្សែភ្លើងដែលមានចរន្តនោះ ក៏បង្កឲ្យមានជាអណ្តាតភ្លើងឆាបឆេះឡើងតែម្តង បណ្តាលឲ្យរងការខូចខាតម៉ាស៊ីនត្រជាក់អស់ចំនួន៥គ្រឿង។ តែក្នុងករណីគ្រោះអគ្គិភ័យនេះ មិនបង្កឲ្យមាននណាម្នាក់រងរបួសនោះទេ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយកម្លាំងបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការអន្តរាគមន៍បាញ់ទឹកពន្លត់ទៅវិញជាស្ថាពរ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបទាំងអស់ចំនួន៤គ្រឿង៕