Category: ព័ត៌មានសង្គម

  • មន្ត្រីកងយោធពលខេមរភូមិន្ទម្នាក់ ត្រូវរថយន្តកុងតឺន័របេីកកៀរ និងកិនបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

    មន្ត្រីកងយោធពលខេមរភូមិន្ទម្នាក់ ត្រូវរថយន្តកុងតឺន័របេីកកៀរ និងកិនបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

    ភ្នំពេញ៖ បុរសម្នាក់ ដែលជាមន្ត្រីនៅកងយោធពលខេមរភូមិន្ទ បានជិះម៉ូតូមួយគ្រឿងម្នាក់ឯងតាមផ្លូវត្រូវរថយន្តកុងតឺន័របេីកកៀរឲ្យដួល និងកិនបណ្ដាលឲ្យបែកក្បាលព្រមទាំងមួកការពារសុវត្តិភាព ស្លាប់ភ្លាមៗបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង៩ និង៤០នាទីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចក្បែរស្ថានីយ៍បូមទឹកបឹងត្របែក តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ ប៉ាង បញ្ញា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបបជាមន្ត្រីកងយោធពលខេមរភូមិន្ទ ឋានន្តរស័ក្តិ អនុសេនីយ៍ឯក មានស្រុកកំណេីតនៅឃុំក្បាលកោះ ស្រុកកៀនស្វាយ ខេត្តកណ្ដាល និងស្នាក់នៅផ្ទះលេខ០៦៣ ផ្លូវលំ ភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកេីតហេតុ និងឃេីញហេតុខាងលេីនេះបានប្រាប់ឲ្យដឹងថា មុនកេីតហេតុជនរងគ្រោះជិះម៉ូតូPCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HI-9936 ធ្វេីដំណេីរម្នាក់ឯងតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីលិចមកកេីតក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកេីតហេតុ ស្រាប់តែមានរថយន្តធុនធំប្រភេទសណ្ដោងទូកុងតឺន័រ ធ្វេីដំណេីរស្របគ្នាតាមកក្រោយ ហេីយបានគៀម៉ូតូជនរងគ្រោះខាងលេីបណ្ដាលឲ្យដួលអូសប្រហែល១០ម៉ែត្រឯជនរងគ្រោះបានខ្ទាតមកកណ្ដាលផ្លូវត្រូវកង់ក្រោយរថយន្តបង្កកិនបែកក្បាលព្រមទាំងបែកមួកសុវត្តិភាពស្លាប់ភ្លាមៗចំណែករថយន្តបង្កបានបន្តល្បឿនបេីកទៅមុខគេចបាត់។ ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហេីយជួយសម្រួលចរាចរណ៍ និងទាក់ទងទៅជំនាញចរាចរណ៍ខណ្ឌមានជ័យ ដេីម្បីធ្វេីការវាស់យកម៉ូតូទៅរក្សាទុក និងធ្វេីកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារដឹកយកទៅធ្វេីបុណ្យតាមប្រពៃណី៕ ដោយ៖ ជីម ភារ៉ា

  • រថយន្ត Mercedes បុកសួនច្បារពុះចែកទ្រូងផ្លូវ និងបុកបង្គោលភ្លើងបាក់អស់មួយដើម កល់ជាប់ទៅមុខលែងរួច

    រថយន្ត Mercedes បុកសួនច្បារពុះចែកទ្រូងផ្លូវ និងបុកបង្គោលភ្លើងបាក់អស់មួយដើម កល់ជាប់ទៅមុខលែងរួច

    ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាក Mercedes មួយគ្រឿងក្នុងល្បឿនលឿន ហេីយរេចង្កូតជ្រុលទៅបុកសួនច្បារពុះចែកទ្រូងផ្លូវ និងបង្គោលភ្លើងបាក់អស់មួយដើម រួចរថយន្តបង្កកល់លេីសួនទៅមុខលែងរួច។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក Mercedes មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2U -5098 ដែលបើកបរដោយបុរសម្នាក់ ធ្វេីដំណេីរតាមបណ្ដោយផ្លូវ២០០៤ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតមកឆ្វេងដៃបុកសួនច្បារពុះចែកទ្រូងផ្លូវ រួមជាមួយនឹងបង្គោលភ្លើងបាក់អស់មួយដើមរៀបដល់ដី ឯរថយន្តបង្កកល់ជាប់សួនទ្រូងទៅមុខលែងរួច ចំណែកម្ចាស់រថយន្តបង្កមិនបានរងរបួសនោះទេ ភ្លាមៗក៏គេចចេញពីទីកន្លែងកើតហេតុបាត់ស្រមោល។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់និងជួយសម្រួលចរាចរណ៍ ព្រមទាំងទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកស្ទូចយករថយន្តបង្កទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយតាមច្បាប់ ៕ ជីម ភារ៉ា

  • រដ្ឋបាលរាជធានីភ្នំពេញបន្តការជួសជុល និងអ៊ុតផ្លូវជាច្រើនខ្សែរនៅខណ្ឌដូនពេញដែលទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀង

    រដ្ឋបាលរាជធានីភ្នំពេញបន្តការជួសជុល និងអ៊ុតផ្លូវជាច្រើនខ្សែរនៅខណ្ឌដូនពេញដែលទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀង

    ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តសកម្មភាពជួសជុល និងអ៊ុតកៅស៊ូកំណាត់ផ្លូវលេខ៧៤ប្របនឹងគល់ស្ពានជ្រោយចង្វាត្រើយខាងលិចក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយបានធ្វើសកម្មភាពនាថ្ងៃទី១៧ធ្នូនេះក្រោយពីផ្លូវនេះទទួលរងការខូចខាតក្រោយជំនន់ទឹកភ្លៀង។ ក្រោមការណែនាំពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកសាំ ពិសិដ្ឋប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងលោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញ នៅរសៀលថ្ងៃទី១៧ ធ្នូនេះ បានចុះពិនិត្យដំណើរការនៃការជួសជុលកែលំអរផ្លូវជាច្រើនខ្សែនេះ ដើម្បីឲ្យការដ្ឋានដំណើរការបានល្អប្រសើរ។ ក្រុមមន្ត្រីបច្ចេកទេសបានឲ្យដឹងថា កំណាត់ផ្លូវលេខ៧៤ដែលត្រូវអ៊ុតកៅស៊ូបន្ថែមនាពេលនេះមានប្រវែង២៦០ម៉ែត្រ ទទឹង១១ម៉ែត្រដោយកែលម្អគ្រឹះ និងចាក់អ៊ុតកៅស៊ូពីលើកៅស៊ូចាស់ប្រភេទ ម៉ាកដាំដែលបានធ្វើឡើងជាយូឆ្នាំមក ហើយ ដោយចាក់អ៊ុតកៅបន្ថែមជាលើកដំបូងដើម្បីធានាការប្រើប្រាស់បានយូ ។ ម៉្យាងទៀតកំណាត់ផ្លូវនេះ ក៏ជាផ្លូវដែលមានសារសំខាន់លើការរំដោះចរាចរណ៍ និងសម្រួលលំហូរចរាចរណ៏នៅតំបន់គល់ស្ពានជ្រោយចង្វាត្រើយខាងលិចផងដែរ។ លោក សាំ ពិសិដ្ឋ បានឲ្យដឹងថា ក្រោយទឹកជំនន់ទឹកភ្លៀងស្រកអស់ ផ្លូវចំនួន ២៩ខ្សែក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានទទួលរងការខូចខាត។ ក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំផ្ទាល់ពីឯកឧត្តម ឃួង ស្រេង ផ្លូវដែលខូចខាតទាំងអស់នឹងត្រូវបានជួសជុលកែលម្អរឡើងវិញធ្វើឲ្យប្រជាពលរដ្ឋមាន ក្តីសប្បាយរីករាយក្នុងការធ្វើដំណើរបានងាយស្រួល។ អាជ្ញាធរក៏ដូចមន្ត្រីជំនាញ បានសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរចំពោះការរំខានដោយមានការបិទផ្លូវ ឬបិទទីតាំងបណ្តោះអាសន្ននៅពេលការដ្ឋានចាប់ដំណើរការ។ការយកចិត្តទុកដាក់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ពិតជាបានជួយសម្រាលការលំបាករបស់បងប្អូនប្រជាពលរដ្ឋ…

  • តុលាការឃុំខ្លួនបុរសម្នាក់ ដែលបង្កើតហ្វេសប៊ុកក្លែងក្លាយ ប្រមាថព្រះមហាក្សត្រ និងថ្នាក់ដឹកនាំ អភិបាល-ស្នងការខេត្ត នានា

    តុលាការឃុំខ្លួនបុរសម្នាក់ ដែលបង្កើតហ្វេសប៊ុកក្លែងក្លាយ ប្រមាថព្រះមហាក្សត្រ និងថ្នាក់ដឹកនាំ អភិបាល-ស្នងការខេត្ត នានា

    កំពត៖ លោក សេង ម៉ាឡាប ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ បានចេញដីកាឃុំខ្លួនបុរសម្នាក់ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធការបង្កើតហ្វេសប៊ុកក្លែងក្លាយ ប្រមាថព្រះមហាក្សត្រ ប្រមាថថ្នាក់ដឹកនាំ ប្រមាថអភិបាល និង ស្នងការខេត្ត នានា ។ យោងតាមដីកាឃុំខ្លួន គឺ តុលាការបានសម្រេចចោទប្រកាន់បុរសរូបនេះ ចំនួន៥បទល្មើស មានដូចជា បរិហារកេរ្តិ៍ជាសាធារណៈ , ជេរប្រមាថជាសាធារណៈ , ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ , ប្រមាថចំពោះអង្គព្រះមហាក្សត្រ , រូបភាព និង សម្ភារៈអាសកាភាស ។ បុរសរូបនេះ មានឈ្មោះ ងិន ស៊ុយទ្រី អាយុ៣៥ឆ្នាំ បានសារភាពថា ខ្លួនមានទំនាក់ទំនងស្នេហាជាមួយនឹងនារីឈ្មោះ ទ្រី ស៊ាងម៉ី តាំងពីដើមឆ្នាំ២០១៦ ។ ក្រោយមកនាងបានផ្លាស់ប្ដូរមកធ្វើការនៅរាជធានីភ្នំពេញ តាំងពីពេលនោះមកទំនាក់ទំនងរបស់ពួកគេបានត្រូវឃ្លាតឆ្ងាយ និងដោយសារនារី ទ្រី ស៊ាងម៉ី មានទំនាក់ទំនងជាមួយបុរសជាច្រើនផ្សេងទៀត ធ្វើឱ្យគេកើតចិត្តប្រចណ្ឌ ហើយក៏បានបង្កើតគណនីក្លែងក្លាយជាឈ្មោះរបស់នារី ទ្រី ស៊ាងម៉ី…

  • ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួបក្រុមប្រឹក្សាភិបាលបណ្តាញព័ត៌មានអប្សរា Apsara Medea services (AMS)

    ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួបក្រុមប្រឹក្សាភិបាលបណ្តាញព័ត៌មានអប្សរា Apsara Medea services (AMS)

    ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួបក្រុមប្រឹក្សាភិបាលបណ្តាញព័ត៌មានអប្សរា Apsara Medea services (AMS) នៅក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរសម ជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ លោកជំទាវ ឌិត និតា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនបណ្តាញព័ត៌មានអប្សរា Apsara Media Services (AMS) បានធ្វើការជម្រាបជូនពីវឌ្ឍនភាពការងារ ក្នុងការកែទម្រង់ទៅលើស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា ក៏ដូចជាការបង្កើតសេវាកម្មផ្សព្វផ្សាយផ្សេងៗទៀត ដើម្បីចូលរួមក្នុងការផ្សព្វផ្សាយព័ត៌មាននៅក្នុងប្រទេស និងទៅក្រៅប្រទេស ស្របតាមទស្សនៈវិស័យរបស់រដ្ឋាភិបាល ជាទូរទស្សន៍ឌីជីថលក្នុងឆ្នាំ២០២៣។ លោកជំទាវ ឌិត និតា បានបញ្ជាក់ថា ជាទិសដៅរបស់ក្រុមហ៊ុន AMS គឺផ្តោតទៅលេីការសិក្សាអប់រំ និងផ្សព្វផ្សាយព័ត៌មានអំពីសេដ្ឋកិច្ច សង្គម វប្បធម៏ កីទ្បា ប្រវត្តសាស្ត ទេសចរធម្មជាតិ នយោបាយ និងការកម្សាន្តតាមរយៈមធ្យោបាយផ្សព្វផ្សាយជាច្រើន រួមមានវិទ្យុ ទូរទស្សន៏ គេហទំព័រ AMS និងបណ្តាញព័ត៌មានសង្គម (social media…

  • សម្តេចភក្តី សាយ ឈុំ ដង្ហែព្រះរាជដំណើរព្រះមហាក្សត្រ ស្តេចយាងសម្ពោធអគារពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យ និងសមិទ្ធផលនានានៅវត្តជម្ពូវ័ន

    សម្តេចភក្តី សាយ ឈុំ ដង្ហែព្រះរាជដំណើរព្រះមហាក្សត្រ ស្តេចយាងសម្ពោធអគារពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យ និងសមិទ្ធផលនានានៅវត្តជម្ពូវ័ន

    នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដង្ហែព្រះរាជដំណើរព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធអគារពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យ និងសមិទ្ធផលនានា នៅវត្តជម្ពូវ័ន ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ក៏មានពិធីព្រះសង្ឃស្វាធ្យាយជយន្តោ ថ្វាយព្រះពរជ័យមង្គលព្រះករុណា ជាអម្ចាស់ថ្វាយ និងប្រគេនទេយ្យទាន ថ្វាយរបាំថ្វាយព្រះពរ ព្រះសុន្ទរកថារបស់ព្រះឧបាលិវង្ស វ៉ង់ គឹមសន ព្រះគ្រូអនុគណខណ្ឌពោធិ៍សែនជ័យ និងជាព្រះចៅអធិការវត្តជម្ពូវ័ន និងសុន្ទរកថារបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងព្រះរាជបន្ទូលសំណេះសំណាលរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជពិធីប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយសប្រគេនជូនព្រះមន្ត្រីសង្ឃ និងស្បុរសជនផងដែរ។ បន្ទាប់មកព្រះករុណាព្រះមហាក្សត្រជាអម្ចាស់តម្កល់ត្បូង បានយាងកាត់ខ្សែបូរសម្ពោធអគារពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យ និងសមិទ្ធផលនានា ព្រមទាំងថ្វាប្រគេនទេយ្យទាន ចតុប្បច្ច័យ និងចង្ហាន់ដល់ ព្រះសង្ឃ។អគារសិក្សាពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យ ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់ក្នុងឱកាសនាពេលនេះ គឺមានទំហំ៩មx៣៧ម កម្ពស់៣ជាន់ មាន៨បន្ទប់ និងចាប់ផ្ដើមកសាងចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ត្រូវបានបញ្ចប់ជាស្ថាពរនៅថ្ងៃទី១០ ខែធ្នូ…

  • អភិបាលខណ្ឌចំការមន ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដើម្បីផ្សព្វផ្សាយ និងពិភាក្សាអំពីការដាក់ប្រព័ន្ធលូថ្មី នៅផ្លូវលេខ៤៩០ ភូមិ២ សង្កាត់ផ្សារដេីមថ្កូវ

    អភិបាលខណ្ឌចំការមន ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដើម្បីផ្សព្វផ្សាយ និងពិភាក្សាអំពីការដាក់ប្រព័ន្ធលូថ្មី នៅផ្លូវលេខ៤៩០ ភូមិ២ សង្កាត់ផ្សារដេីមថ្កូវ

    ភ្នំពេញ៖ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានអញ្ជេីញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវលេខ៤៩០ ភូមិ២ សង្កាត់ផ្សារដេីមថ្កូវ ដើម្បីផ្សព្វផ្សាយ និងពិភាក្សាអំពីការដាក់ប្រព័ន្ធលូថ្មី នៅផ្លូវខាងលេី ដោយមានការចូលរួមពីគណៈអភិបាលរងខណ្ឌ, លោកនាយក-នាយករងរដ្ឋបាលខណ្ឌ, ការិយាល័យពាក់ព័ន្ធ រដ្ឋបាលសង្កាត់ផ្សារដេីមថ្កូវ និងបងប្អូនប្រជាពលរដ្ឋ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។ លោក ថេង សុថុល បញ្ជាក់ថា ការដាក់ប្រព័ន្ធលូថ្មីខាងលេីនេះ រដ្ឋបាលខណ្ឌ និងសង្កាត់ គឺពុំបានចាត់ក្រុមការងារអោយរៃអង្គៀសថវិការបស់បងប្អូនប្រជាពលរដ្ឋមកធ្វេីនោះទេ ប៉ុន្តែគម្រោងការដាក់ប្រព័ន្ធលូថ្មីខាងលេីនេះ ការចំណាយជាថវិការបស់គម្រោងមូលនិធិអភិវឌ្ឍន៍របស់រដ្ឋបាលខណ្ឌ និងសង្កាត់ឆ្នាំ២០២០ ។ លោកអភិបាលខណ្ឌចំការមន បានអំពាវនាវដល់ប្រជាពលរដ្ឋ ចង់បំពេញឯកសារលិខិតរដ្ឋបាលអ្វីមួយ ត្រូវអញ្ជើញមករកសង្កាត់ ឬខណ្ឌ ដើម្បីទទួលសេវាកម្មដោយផ្ទាល់ គឺធ្វើយ៉ាងឲ្យប្រជាពលរដ្ឋក្នុងភូមិ និងសង្កាត់មានភាពស្និទ្ឋស្នាលរវាងអាជ្ញាធរក្នុងមូលដ្ឋានផងដែរ នឹងការទំនាក់ទំនងដោយផ្ទាល់ ដើម្បីមានទំនាក់ទំនងល្អរវាងមន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋថែមទាំងកាត់បន្ថយការយកសេវាបន្ថែមក្រោមតុពីអ្នករត់ការ។ ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌចំការមន បានសូមឱ្យបងប្អូនត្រូវរក្សាអនាម័យ ពាក់ម៉ាស និងបាញ់អាល់កុល ដេីម្បូចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ និងបានចែកម៉ាសរបស់សម្តេចតេជោ ហ៊ុន សែន…

  • គណៈបញ្ជាការឯកភាពខណ្ឌចំការមន បន្តចុះពិនិត្យស្ថានភាពប្រជាពលរដ្ឋ ដែលមកលេងនៅលើសួនច្បារមុខណាហ្គាវើលដ៍

    គណៈបញ្ជាការឯកភាពខណ្ឌចំការមន បន្តចុះពិនិត្យស្ថានភាពប្រជាពលរដ្ឋ ដែលមកលេងនៅលើសួនច្បារមុខណាហ្គាវើលដ៍

    ភ្នំពេញ៖ ដោយមានការណែនាំរបស់ឯកឧត្តមអភិបាល រាជធានីភ្នំពេញ និងលោកអភិបាលខណ្ឌចំការមនគណៈ បញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក ប៊ុន សុភ័ក្ត្រ អភិបាលរងខណ្ឌចំការមន បន្តចុះត្រួតពិនិត្យស្ថានភាពបងប្អូនប្រជាពលរដ្ឋដែលបានមកលេងនៅលើសួនច្បារមុខណាហ្គាវើល ដែលក្រុមហ៊ុន ណាហ្គាវេីល បានតុងតែងភ្លេីងលម្អនៅសួនច្បារ នៅយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ។ ជាមួយគ្នានេះដែរ លោក ប៊ុន សុភ័ក្ត្រ ក៏បានផ្សព្វផ្សាយក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ នៅក្នុងសហគម តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ដល់បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជេីញមកលេងនៅសួនច្បារ ណាហ្គាវេីលដ៍ ផងដែរ ៕ ដោយ វណ្ណលុក

  • ប្រទះឃើញសាកសព មួយកំណាត់ខ្លួនអណ្តែតទឹកទន្លេចតុមុខ នៅមុខវត្តឧណ្ណាលោម បង្កការភ្ញាក់ផ្អើលទាំងព្រឹក

    ប្រទះឃើញសាកសព មួយកំណាត់ខ្លួនអណ្តែតទឹកទន្លេចតុមុខ នៅមុខវត្តឧណ្ណាលោម បង្កការភ្ញាក់ផ្អើលទាំងព្រឹក

    ភ្នំពេញ ៖ ប្រទះឃើញសាកសព មួយកំណាត់ខ្លួនអណ្តែតទឹកទន្លេចតុមុខ នៅមុខវត្តឧណ្ណាលោម បង្កការភ្ញាក់ផ្អើលទាំងព្រឹក ដោយមានសភាពរលេសរលួយ សល់ត្រឹមចង្កេះមកត្រឹមជង្គង់ ក្រៅពីនឹងគឺរលួយគ្មានសល់ ដែលករណីខាងលើនេះ ស្ថិតនៅច្រាំងទន្លេ មុខវត្តឧណ្ណាលោម ស្ថិតក្នងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ។ បើតាមប្រភពចេញពីកន្លែងហេតុ បានដឹងថាមុនពេលភ្ញាក់ផ្អើលមានប្រជានេសាទ បានប្រទះឃើញសាកសពដែលមានមួយកំណាត់នេះ អណ្តែតនៅលើផ្ទៃទឹកទន្លេ មុខវត្តឧណ្ណាលោម ហើយប្រជានេសាទ បានយកឈើអូសមកច្រាំងទន្លេ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យ នៅកន្លែងកើតហេតុ។ ក្រោយទទួលបានព័ត៌មាននេះលោកមេប៉ុស្តិ៍ផ្សារកណ្តាលទី១ បានដឹកនាំកម្លាំងចុះទៅទីតាំងនោះ រួចរាយការណ៍បន្តទៅផ្នែកជំនាញការិយាល័យពិនិត្យ និងវិភាគកន្លែងកើតហេតុ ចុះមកធ្វើការវិភាគ និងកោសល្យវិច័យ ។ក្រោយពិនិត្យរួចសមត្ថកិច្ចជំនាញសន្និដ្ឋានថាសព អាចមានវ័យជាង១៥ទៅ១៦ឆ្នាំប៉ុណ្តោះព្រោះឆ្អឹងមានសភាពតូចៗ ។ បច្ចុប្បន្នសពត្រូវបានផ្នែកជំនាញ វេចខ្ចប់យកទៅពិនិត្យវិភាគបន្តនៅវត្តស្ទឹងមានជ័យ ព្រោះអាចជាករណីឃាតកម្ម។ ចំពោះករណីអ្វីឱ្យពិតប្រាកដនោះ ក្រុមការងារយើងនឹងរង់ចាំរបាយណ៍លម្អិតពីសមត្ថកិច្ចជំនាញ ផ្សាយជូនបន្ថែមទៀត ៕ដោយ / សម្បត្តិ

  • លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ដឹកនាំប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី១៩ អាណត្តិទី៣

    លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ដឹកនាំប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី១៩ អាណត្តិទី៣

    កណ្តាល៖ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ នៅសាលាខេត្តកណ្តាល បានបើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី១៩ អាណត្តិទី៣ ដឹកនាំដោយ លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពី លោកអភិបាលខេត្ត លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកជំទាវអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលខេត្ត មេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រី ប្រធានមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ។ កិច្ចប្រជុំផ្តោតសំខាន់លើរបៀបវារៈ ចំនួន៥ គឺ៖១-ពិនិត្យ ពិភាក្សា និងអនុម័ត លើកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។២-ពិនិត្យ ពិភាក្សា និងអនុម័ត លើរបាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ។ មន្ទីរសុខាភិបាល រាយការណ៍អំពីស្ថានភាពជំងឺកូវីដ-១៩ ក្នុងសហគមន៍ និងវិធានការណ៍ ។ មន្ទីរអប់រំ យុវជន និងកីឡា រាយការណ៍អំពីការរៀបចំការប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៩-២០២០ តាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ។ មន្ទីរសង្គមកិច្ច អតីយុទ្ធជន…