-
ឆេះរោងម៉ាសុីនកិនស្រូវ មួយកន្លែងក្នុងខណ្ឌដង្កោ ផ្អេីលដល់សមត្ថកិច្ចរាជធានីនិងខេត្តកណ្ដាលចុះអន្តរាគមន៍ទាន់ពេល

ភ្នំពេញ៖ រោងម៉ាសុីនកិនស្រូវដ៏ធំមួយកន្លែងជាប់ផ្លូវជាតិលេខ២ ស្ថិតភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចមូលដ្ឋាន និងកម្លាំងជំនាញបង្ក សង្គ្រោះពន្លត់អគ្គិភ័យរាជធានី និងខេត្តកណ្ដាល ចុះមកអន្តរាគមន៍ កាលពីវេលា ម៉ោង ៩៖១០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ។ សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ឃ្លាំងឈ្មោះ : ប៊ុន សុធី ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរ : សម្ងួតស្រូវ។ មូលហេតុ : ភ្លើងចង្ក្រានសម្ងួតខ្ទាតចំសំបកបាវចាស់ៗ ដោយទីតាំងខាងលេីគឺជាប្រភេទសំណង់ៈ ឃ្លាំងថ្ម ប្រក់ស័ង្កសី (ទំហំ ៤០ម៉ែត្រx ៧០ម៉ែត្រ )។ ហេីយសម្ភារៈ ខូចខាត : រោងដាក់សំបកបាវទំហំ៣ម៉ែត្រ x២០ ម៉ែត្រ។ សមត្ថកិច្ចបានបន្ថែមថា ករណីខាងលេីនេះពុំមានមនុស្សរងរបួស ឬស្លាប់…
-
ឧត្តមសេនីយ៍ឯក ស ថេត អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារសាលប្រជុំថ្មី

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារ សាលប្រជុំរបស់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដែលមានកម្ពស់៣ជាន់ ទំហំ៤០ម៉ែត្រ គុណ៣៥ម៉ែត្រ។ តាមគម្រោងផែនការ អគារសាលប្រជុំថ្មីនេះនឹងត្រូវសាងសង់រយៈពេលមួយឆ្នាំ ដែលនឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០២១។ ឧត្តមសេនីយ៍ឯក ស ថេត ចូលមកកាន់តំណែងជាស្នងការនគរបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការអភិវឌ្ឍន៍អង្គភាព ដូចជាការរៀបចំឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធនានាជុំវិញ និងក្នុងស្នងការដ្ឋាន សាងសង់អគារថ្មីជាច្រើន ក្នុងអង្គភាពដូចជា៖ ឃ្លាំងសម្រាប់ដាក់សម្ភារៈ, អគារធ្វើការបណ្តោះអាសន្ន, អគារស្នាក់នៅ និងកន្លែងញាំអាហាររួមរបស់កងកម្លាំងអន្តរាគមន៍ពិសេស, អគារអធិការដ្ឋាននគរបាលខណ្ឌដូនពេញ, អគារប៉ុស្តិ៍ប្រចាំការ ២៤ម៉ោង, អគារប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ និងអគារប៉ុស្តិ៍នគរបាលរដ្ឋបាលមួយចំនួនទៀត ជាពិសេស គឺការសាងសង់អគារថ្មីរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមានកម្ពស់៩ជាន់ និងនៅថ្ងៃនេះបញ្ចុះបឋមសិលាសាងសង់អគារសាលប្រជុំកម្ពស់ ៣ជាន់ថ្មី ដែលមានទីតាំងនៅខាងក្រោយអគារកម្ពស់ ៩ជាន់៕
-
សំណុំរឿងអតីតក្រុមប្រឆាំង ១២៩នាក់ ពាក់ព័ន្ធករណីផែនការ «៩ វិច្ឆិកា» ត្រូវតុលាការ បើកជំនុំជម្រះនៅព្រឹកនេះ

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានបើកសវនាការលើសំណុំរឿងរបស់ក្រុមប្រឆាំងចំនួន១២៩នាក់ ពាក់ព័ន្ធករណីការចូលរួមក្នុងផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ (ព្រឹត្តិការណ៍ ៩ វិច្ឆិកា) របស់ទណ្ឌិត សម រង្ស៉ី។ ក្នុងសវនាការនេះដែរ គឺមានលោក សេង ហៀង ជាតំណាងអយ្យការ ចំណែកក្រុមប្រឹក្សាជំនុំជម្រះមានលោក រស់ ពិសិដ្ឋ ជាប្រធានក្រុមប្រឹក្សារជំនុំជម្រះលោក កើត សាំង និងលោក អ៉ឹម វណ្ណ: ជាចៅក្រមប្រឹក្សា។ សូមជម្រាបថា ក្រុមអតីតសមាជិកបក្សប្រឆាំងចំនួន ១២៩នាក់ ត្រូវបានតុលា ការកោះហៅឲ្យចូលខ្លួនមកជំនុំជម្រះទោសលើបទចោទប្រកាន់ «រួមគំនិតក្បត់» និង «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ដីកា កោះហៅនេះ ត្រូវបានសមត្ថកិច្ចយកទៅបិទ នៅអតីតស្នាក់ការអតីតគណបក្សសង្គោះជាតិ កាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០។ គួរបញ្ជាក់ថា លោក សម រង្ស៉ី និងបក្ខពួក៨នាក់ផ្សេង ទៀតរួមមាន លោក អេង ឆៃអ៊ាង,លោក ស្រី មួរ…
-
លោក រ៉ុង ឈុន ត្រូវបានតុលាការកំពូល សម្រេចបន្តឃុំខ្លួនក្នុងពន្ធនាគារដដែល

ភ្នំពេញ៖ តុលាការកំពូល បានសម្រេចនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយបន្តឃុំខ្លួនលោក រ៉ុង ឈុន ក្នុងពន្ធនាគារដដែល មិនព្រមដោះលែងតាមពាក្យស្នើសុំនោះទេ ហើយលោក រ៉ុង ឈុន ត្រូវបានបញ្ជូនត្រឡប់ទៅពន្ធនាគារព្រៃស វិញ ដើម្បីបន្តនីតិវិធី ។ សូមរំលឹកថា លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ក្រោយបានចេញសេចក្តីថ្លែងការណ៍មួយ ពាក់ព័ន្ធបញ្ហាព្រំដែន នៅខេត្តត្បូងឃ្មុំ ។ ចៅក្រមស៊ើបបសួរសាលាដំបូងរាជធានីភ្នំពេញ លោក វ៉ាន់ សែនវិសុទ្ធ កាលពីយប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ បានចេញដីកាឃុំខ្លួនលោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និង ជាប្រធានសហភាពសហជីពកម្ពុជា ដាក់ពន្ធនាគារបណ្តោះអាសន្ន ។ លោក រ៉ុង ឈុន ជាប់ចោទពីបទញុះញង់បង្កអោយមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ដែលកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ទៅ៤លានរៀល ៕…
-
រថយន្តជាច្រេីនគ្រឿងបុកបន្តកន្ទុយគ្នា បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបើករថយន្តតូយូតា ព្រូស មួយគ្រឿងបត់ឆ្លងផ្លូវទៅបុកចំហៀង រថយន្តតូរីសពេញទំហឹង បណ្ដាលឲ្យរថយន្តតូរីសរេចង្កូតឡើងលើសួនចែកទ្រូងផ្លូវបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមធ្លាក់ទៅផ្លូវម្ខាងទៀតបន្តទៅបុករថយន្តដឹកទំនិញធុនធំមួយគ្រឿងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលា ម៉ោង១២និង៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចមុខសាលាបឋមសិក្សាភ្នំពេញថ្មី តាមបណ្តោយផ្លូវភ្នំពេញហាណូយ កែងនឹងផ្លូវ ២៨គ្រួសារ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រា បើករថយន្តតូយ៉ូតាព្រូសមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាក លេខភ្នំពេញ 2AW.3489 ធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ទិសដៅត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ បាន បត់ឆ្វេងដៃទៅផ្លូវ ២៨គ្រួសារ ក្នុងល្បឿនលឿនក៏ជ្រុលទៅបុកចំហៀងរថយន្តតូរីស ពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2Z-5909 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយ បញ្ច្រាសទិសដៅគ្នាពីជើងទៅត្បូងចំផ្នែកខាងឆ្វេងខាងក្រោយរថយន្តតូរីស ពេញទំហឹងបណ្ដាលឲ្យរថយន្តតូរីស រេចង្កូតឡើងលើសួនចែកទ្រូងផ្លូវបុកបង្គោលភ្លើងបំភ្លឺផ្លូវ មួយដើមធ្លាក់អំពូលភ្លើងចុះក្រោម រួចធ្លាក់ទៅផ្លូវ ម្ខាងទៀតបន្តទៅបុករថយន្តប្រភេទដឹកទំនិញធុនធំមួយគ្រឿងម៉ាក FUSO ក្បាលពណ៌ស លាយខៀវពាក់ស្លាកលេខភ្នំពេញ3E-2637បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវភ្នំពេញហាណូយ បញ្ច្រាស់ទិសដៅគ្នាពីត្បូងទៅជើងផ្នែកខាងមុខខាងឆ្វេងបណ្តាលផ្ទប់ជាប់ទៅមុខ លែងរួច។ ចំណែករថយន្តទាំង៣គ្រឿងរងការខូចខាតយ៉ាងដំណំ ក្នុងហេតុការណ៍នេះពុំមានអ្នកណាម្នាក់រងរបួសនោះទេ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំង៣គ្រឿងយក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ៖ ជីម ភារ៉ា
-
អតីតឃ្លាំងលក់ និងជួសជុលរថយន្តដ៏ធំមួយកន្លែង ក្នុងខណ្ឌ៧មករា ត្រូវអគ្គិភ័យឆាបឆេះ

ភ្នំពេញ ៖ អតីតឃ្លាំងលក់ និងជួសជុលរថយន្តដ៏ធំមួយកន្លែងនៅជាប់ផ្លូវលេខ១០៥ ក្នុងភូមិ១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ នៅវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅរស់នៅក្បែរកន្លែងកេីតហេតុបានឲ្យដឹងថា ទីតាំងដែលត្រូវអគ្គិភ័យឆាបឆេះខាងលេីនេះគឺជា ឃ្លាំងលក់ និងជួសជុលរថយន្ត ត្រូវបានគេទុកចោលជាយូរមកហេីយ ដោយនៅសម្ភារៈសេសសល់ចាស់ៗ ពុំសូវមានតម្លៃតែប៉ុណ្ណោះ ចំណែកប្រព័ន្ធភ្លេីងក៏នៅមានប្រេីធម្មតាផងដែរ ។ ប្រភពដដែលបានឲ្យដឹងទៀតថា នៅយប់កេីតហេតុគេសង្កេតឃេីញមានផ្សេងហុយតិចតួចចេញពីក្នុងឃ្លាំង និងនឹកស្មានថាគេដុតសម្រាម តែមួយសន្ទុះធំក៏មានផ្សេងហុយកាន់តែខ្លាំង ធ្វេីឲ្យប្រជាពលរដ្ឋចូលទៅមេីលស្រាប់តែឃេីញមានអណ្ដាតភ្លេីងឆេះឡេីងជាយ៉ាងសន្ធោសន្ធៅ រួចក៏ទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋាន ចុះមកជួយអន្តរាគមន៍ភ្លាមៗតែម្ដង ។ ក្រោយពីទទួលបានព័ត៌មានខាងលេី ភ្លាម មន្ត្រីសាលាខណ្ឌ៧មករា បានចេញរថយន្តពន្លត់អគ្គិភ័យ១គ្រឿង និងកម្លាំងជំនាញបង្ក ពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង ដោយមានកម្លាំងចម្រុះជាច្រេីននាក់បានសហការគ្នាយ៉ាងយកចិត្តទុកដាក់ជួយបាញ់ពន្លត់អគ្គិភ័យខាងលេីនេះឲ្យរលត់ទៅវិញជាស្ថាពរ ត្រឹមរយៈពេលកន្លះម៉ោង និងប្រេីប្រាស់ឡានទឹកអស់ចំនួន៣គ្រឿង ។ ចំពោះមូលហេតុ ដែលបង្កឲ្យមានអគ្គិភ័យនេះកេីតឡេីងគឺ សមត្ថកិច្ចសន្និដ្ឋានថា អាចមកពីឆ្លងចរន្តអគ្គិសនី ព្រោះប្រព័ន្ធភ្លេីងបាននៅច្របួកច្របល់ជាមួយ និងសម្ភារ:ចាស់ងាយឆ្លងឲ្យឆេះ ។ ហេីយក្នុងករណីនេះមិនបានរាលដាលដល់ផ្ទះប្រជាពលរដ្ឋរស់នៅជិតខាងនោះទេ នឹងមិនបង្កឲ្យនរណាម្នាក់រងរបួសនោះដែរ…
-
នៅព្រឹកនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយមេធាវីស្ម័គ្រចិត្ត

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធនេះ នៅវិមានសន្តិភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន អញ្ជើញជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់ មេធាវីស្ម័គ្រចិត្តសម្តេចតេជោ សែន ដែលត្រូវបានបង្កើតឡើងដោយសម្ដេចតេជោកាលពី ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងគោលដៅជួយការពារក្តីជូនស្ត្រីមានជីវភាពខ្វះខាត និងមិនមានលទ្ធភាពទទួលបានការការពារសិទ្ធិតាមផ្លូវច្បាប់។ មេធាវីស្ម័គ្រចិត្តសម្តេចតេជោ សែន មានលោកមេធាវី គី តិច ជាប្រធាន និងមានសមាជិក ១៣៨រូប នៅគ្រប់រាជធានី-ខេត្ត។ ចាប់តាំងពីបង្កើតឡើង មេធាវីស្ម័គ្រចិត្តសម្តេចតេជោ សែន បានធ្វើសកម្មភាពជួយការពារក្តីជូនស្ត្រីមានជីវភាពខ្វះខាត និងមិនមានលទ្ធភាពទទួលបានការការពារសិទ្ធិតាមផ្លូវច្បាប់ជាច្រើនករណី។ ដើម្បីសម្រួលដល់ការទាក់ទងរបស់ស្ត្រីមានបញ្ហា មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានប្រកាសបង្ហាញលេខទូរស័ព្ទជាសាធារណៈផងដែរ។ លោកមេធាវី គី តិច បានឱ្យដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២០ មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានផ្តល់ការពិគ្រោះ និងជូនយោបល់ដល់ប្រជាពលរដ្ឋទូទៅ គ្រប់ករណីក្នុងក្របខណ្ឌទូទាំងប្រទេសប្រមាណ ២,៥៥០ករណី។ ក្នុងនោះសំណុំរឿងដែលបានទទួលយកមកការពារជូនស្ត្រីទន់ខ្សោយងាយរងគ្រោះ មានជីវភាពខ្វះខាត និងខ្វះការការពារសិទ្ធិតាមផ្លូវច្បាប់ចំនួន ៧៤ករណី។ ក្រៅពីជួយដោះស្រាយ និងការពារក្តី មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ក៏បានធ្វើកិច្ចការសង្គម និងមនុស្សធម៌ជាច្រើនទៀត ដូចជាបានសហការជាមួយរដ្ឋបាលខេត្តសៀមរាប អាជ្ញាធរអប្សរា…
-
រថយន្តម៉ាកឡង់គ្រឺស័រ បេីកបុករបងផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ រថយន្តម៉ាកឡង់គ្រីស័រមួយគ្រឿង បានបោះពួយក្នុងល្បឿនលឿន ខណៈដល់ផ្លូវកោងមិនប្រយ័ត្នបានបួងចង្កូតមិនទាន់ជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋពេញទំហឹង បណ្ដាលឲ្យបាក់អស់មួយផ្ទាំង ចំណែករថយន្តបង្កបានរងការខូចខាតយ៉ាងដំណំ និងទៅមុខលេងរួច។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង២០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ៥២៨ កែងនិងផ្លូវ២៧៥ ខាងកើត អតីតសុីម៉ាក់ចាស់ ប្រមាណជា២០០ម៉ែត្រ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកឡង់គ្រឺស័រមួយគ្រឿង ពណ៌ស មិនស្គាល់ស្លាកលេខបើកបរចុះពីផ្លូវទំនប់៧០ មកផ្លូវ៥២៨ ទិសដៅពីកើតទៅលិច ខណៈមកដល់កែង និងផ្លូវ២៧៥ដែលជាចំណុចផ្លូវកោង និងជាកន្លែងកើតហេតុ បានបួងចង្កូតមិនទាន់រេមកខាងស្ដាំដៃជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋបាក់អស់មួយផ្ទាំង ឯរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ ក្រោយកេីតហេតុភ្លាមៗម្ចាស់រថយន្តបានដោះស្លាកលេខយកទៅជាមួយគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហេីយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាទៅតាមច្បាប់៕ ដោយ៖ ជីម ភារ៉ា
-
បុរសម្នាក់ជិះម៉ូតូបញ្ច្រាស់ទិសដៅចរាចរណ៍ ត្រូវរថយន្តម៉ាក KIA បុកចំពីមុខពេញទំហឹង រងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូបញ្ច្រាស់ទិសដៅ ចរាចរណ៍ក្នុងល្បឿនលឿន ត្រូវរថយន្តម៉ាក KIA មួយគ្រឿងមកបុកចំពីមុខពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អេីលនៅវេលាម៉ោង ១១និង១០នាទីយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ បេីតាមប្រភពព័ត៍មាន បានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេឃេីញបុរសម្នាក់ជិះម៉ូតូម៉ាក Suzuki Smash Revo ពណ៍ក្រហម ពាក់ស្លាកលេខ កណ្ដាល 1G-5520 ធ្វេីដំណេីរពីត្បូងទៅជេីង បញ្ច្រាស់ទិសដៅចរាចរណ៍ ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកេីតហេតុខាងលេី ស្រាប់តែ ជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាក KIA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BH-1823 ធ្វេីដំណេីរក្នុងទិសដៅពីជេីងទៅត្បូង ចំពីមុខយ៉ាងពេញទំហឹង បណ្ដាលឲ្យម្ចាស់ម៉ូតូ រងរបួសធ្ងន់ ត្រូវបានរថយន្តសាម៉ុយដឹងយកទៅមន្ទីពេទ្យភ្លាមៗ ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកចំណុចទីតាំងខាងលេី និងបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីមកធ្វេីការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុក រងចាំដោះស្រាយតាមច្បាប់៕ ដោយ៖ ជីម ភារ៉ា
-
រថយន្តស្ទូចបេីកឡើងស្ពានព្រះមុនីវង្ស ស្រាប់តែរលត់ម៉ាស៊ីនថយក្រោយទៅបុករះបង្កាន់ដៃស្ពានបាក់អស់ជាច្រេីនកំណាត់

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដស្ទូចឡើងស្ពានព្រះមុនីវង្សចាស់បានពាក់កណ្ដាលស្ពាន ក៏រលត់ម៉ាស៊ីរអិលថយក្រោយមកបុករះបង្កាន់ដៃស្ពានបាក់អស់ជាច្រើនកំណាត់ ឯរថយន្តបង្កបានធ្លាក់ចូលសួនសំណាងល្អមិនបង្កឲ្យអ្នកណាម្នាក់រងរបួស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃអង្គា ទី២៤ ខែវិឆ្ឆិកា ឆ្នាំ២០២០ ស្ថិតនៅចំណុចលើស្ពានមុនីវង្សចាស់ ក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។ បេីតាមសម្ដីតៃកុងរថយន្តបង្កបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានបើករថយន្តស្ទូច ពាក់ស្លាកលេខភ្នំពេញ3F-3064 ចេញពីក្នុងបុរីមួយកន្លែងក្បែរផ្លូវជាតិលេខ១ គោលបំណងឆ្ពោះទៅព្រែកលៀបដោយធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ទិសដៅពីកើតទៅលិច ខណៈបានឡើងស្ពានព្រះមុនីវង្សចាស់ដល់ពាក់កណ្ដាលស្ពាន ក៏បានរលត់ម៉ាស៊ីន ហេីយគាត់ជាន់ហ្វាំងដែរតែមិនស៊ីបណ្ដាលរអិលថយក្រោយបុករះបង្កាន់ដៃស្ពានបាក់៣កំណាត់ តែសំណាងល្អគ្មានអ្នកណាម្នាក់រងរបួសនោះឡេីយ ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ ឲ្យមកធ្វេីកំណត់ហេតុ និងវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំឲ្យភាគីទាំង២ចូលខ្លួនមកដោះស្រាយតាមច្បាប ៕ ដោយ ៖ជីម ភារ៉ា