Category: ព័ត៌មានសង្គម

  • រថយន្តព្រូសបើកលឿនជ្រុលចាប់ហ្វ្រាំងមិនជាប់បុកគូទរថយន្តឡង់គ្រីស័រចំពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

    រថយន្តព្រូសបើកលឿនជ្រុលចាប់ហ្វ្រាំងមិនជាប់បុកគូទរថយន្តឡង់គ្រីស័រចំពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

    ភ្នំពេញ៖ រថយន្តព្រូសបើកបរក្នុងល្បឿនលឿនជ្រុលចាប់ហ្វ្រាំងមិនជាប់បុកគូទរថយន្តឡង់គ្រីស័រចំពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក់ព្រូសមួយគ្រឿង ពណ៌ផ្សែងបារី ពាក់ស្លាក់លេខ ភ្នំពេញ 2BI-2219 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំនុចកើតហេតុខាងលើ ក៏ជាន់ហ្វ្រាំមិនជាប់ជ្រុលទៅបុកពីក្រោយគូទរថយន្តម៉ាក់ឡង់គ្រីស័រមួយគ្រឿងទៀត ពណ៌ស្លែ ពាក់ស្លាក់លេខ ប.មានជ័យ 2A-0529 ដែលធ្វើដំណើរស្រប់ទិសគ្នាចំពីក្រោយពេញទំហឹង បណ្តាលឱ្យរថយន្តម៉ាក់ឡង់គ្រីស័ររងការខូចខាតកំពឹតកាងក្រោយបន្តិចបន្តួច ចំណែកឯរថយន្តព្រូសរងការខូចខាតផ្នែកខាងមុខត្រង់ចង្កៀងខាងស្តាំយ៉ាងដំណំ។ តែសំណាងល្អ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្កឱ្យមាននណាម្នាក់រងរបួសនោះទេ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់កន្លែងកើតហេតុ ដើម្បីមកសម្រួលចរាចរណ៍កុំឱ្យមានការកក់ស្ទះ រួចឱ្យភាគីទាំងសងខាងសម្រប់សម្រួលគ្នា ដោយភាគីខាងម្ចាស់រថយន្តព្រូសជាអ្នកបង្កព្រមសង់សំណង់ទៅខាងភាគីម្ចាស់រថយន្តឡង់គ្រីស័ររងគ្រោះចំនួន១០ម៉ឺនរៀល ដើម្បីរឿងនៅកន្លែងតែម្តង៕

  • គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាននាំយកពូជស្រូវជាច្រើនតោន ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់

    គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាននាំយកពូជស្រូវជាច្រើនតោន ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់

    ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ជាង ៨០០គ្រួសារ មកពីស្រុកពីរ នៅក្នុងខេត្តកំពង់ធំ ទទួលបានពូជស្រូវពី គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលការចែកពូជស្រូវច្រើនតោននោះ បានធ្វើឡើងក្រោមអធិបតីភាព ទេសរដ្ឋមន្ត្រីគន់ គីម ,រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ,រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ដែលមានការចូលរួមពី អភិបាលខេត្តកំពង់ធំ លោក សុខ លូ និងមន្ត្រីរាជការជុំវិញខេត្ត កងកម្លាំងទាំង និងអាជ្ញាធរមូលរដ្ឋាន ផងដែរ។ ការចែកពូជស្រូវដល់ប្រជាពលរដ្ឋ ៨៣០គ្រួសារ កាលពីថ្ងៃទី២៣វិច្ឆិកាឆ្នាំ២០២០ បានធ្វើនៅក្នុងបរិវេណ វត្តសង់ឃ្លាំង ស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកសន្ទុក ដោយប្រជាពលរដ្ឋទាំងអស់ មកពីស្រុកសន្ទុក និងស្រុកបារាយណ៍ ខេត្តកំពង់ធំ។ លោក ទេសរដ្ឋមន្ត្រី គន់ គីម ដែលជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍ថា ដើម្បីធានាដល់ការស្តារឡើងវិញ នូវជីវភាព និងការដាំដុះរបស់ប្រជាពលរដ្ឋ សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល បានដាក់បទបញ្ជាដល់ក្រសួងមុខព្រួញសំខាន់ៗចំនួន៣ រួមមាន…

  • អាជ្ញាធរខេត្តព្រះវិហារ បានទទួលយកសំណើររបស់ប្រជាពលរដ្ឋ មកពិភ្សាដោះស្រាយ ដើម្បីបញ្ចប់ក្តីវិវាទនានា ដែលកើតឡើងក្នុងពេលកន្លងមក តាមរយៈវេទិការសាធារណៈមួយ នៅក្នុងស្រុកឆែប

    អាជ្ញាធរខេត្តព្រះវិហារ បានទទួលយកសំណើររបស់ប្រជាពលរដ្ឋ មកពិភ្សាដោះស្រាយ ដើម្បីបញ្ចប់ក្តីវិវាទនានា ដែលកើតឡើងក្នុងពេលកន្លងមក តាមរយៈវេទិការសាធារណៈមួយ នៅក្នុងស្រុកឆែប

    ខេត្តព្រះវិហារ៖ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ លោក សុវណ្ណ ,អភិបាលរងខេត្តព្រះវិហារ លោក ស៊ូ សិរី បានអញ្ជើញបើកវេទិការសាធារណៈ ផ្សព្វផ្សាយ និងពិគ្រោះយោបល់មួយ ដើម្បីទទួលយកបញ្ហានានា ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន យកមកធ្វើការដោះស្រាយ ដើម្បីបញ្ចប់វិបត្តិទាំងឡាយ ដែលបានកើតឡើងនាពេលកន្លងមក។វេទិការសាធារណៈនេះ បានរៀបចំធ្វើឡើង នៅក្នុងបរិវេណ សាលាឆទានវត្តចាស់ ស្ថិតក្នុងភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប កាលពីថ្ងៃទី២៣វិច្ឆិកាឆ្នាំ២០២០ ដែលមានការចូលរួមពី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព អាជ្ញាធរស្រុក និងប្រជាពលរដ្ឋច្រើនរយនាក់ ផងដែរ។ ប្រជាពលរដ្ឋច្រើនរយគ្រួសារ នៅក្នុងស្រុកឆែប បានលើកឡើងនូវចំណោទបញ្ហាជាច្រើន ដើម្បីស្វែងរកការជួយដោះស្រាយពីអាជ្ញាធរខេត្ត។ បញ្ហាដែលជាចំណោទ នៅក្នុងខេត្តព្រះវិហារ រួមមាន ស្នើសុំឲ្យមានប្រព័ន្ធទឹកស្អាតប្រើប្រាស់ ,រកកិច្ចអន្តរាគមន៍លើការបម្រើសេវាសាធារណៈ ឲ្យបានឆាប់រហ័ស, ភាពវិវាទដីធ្លី រវាងប្រជាពលរដ្ឋ ជាមួយក្រុមហ៊ុន និងបញ្ហាប្រឈមមួយចំនួនទៀត ដែលជាចំណោទនៃការស្វែងរកការជួយដោះស្រាយ ពីអាជ្ញាធរខេត្តព្រះវិហារ។ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ លោក ឡុង សុវណ្ណ បានទទួលយកសំណើរជាច្រើនពីប្រជាពលរដ្ឋ ដែលបាន និងកំពុងជួបបញ្ហាប្រឈម…

  • ស្នងការនគរបាលខេត្តព្រះវិហារ បញ្ជូនជនសង្ស័យដៃដល់ម្នាក់ ដែលបានប្រើកាំបិតផ្គាក់ផ្តាច់ជីវិតជនរងគ្រោះ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់

    ស្នងការនគរបាលខេត្តព្រះវិហារ បញ្ជូនជនសង្ស័យដៃដល់ម្នាក់ ដែលបានប្រើកាំបិតផ្គាក់ផ្តាច់ជីវិតជនរងគ្រោះ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់

    ខេត្តព្រះវិហារ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បញ្ជូនខ្លួនជនសង្ស័យដៃដល់ម្នាក់ ដែលបានប្រើកាំបិតផ្គាក់កាប់មកលើជនរងគ្រោះ បណ្តាលឲ្យស្លាប់ភ្លាមៗ ទៅតុលាការខេត្តនោះហើយ នៅថ្ងៃទី២៤វិច្ឆិកាឆ្នាំ២០២០នេះ។ ករណីឃាតកម្មនេះ បានកើតឡើងនាវេលាម៉ោង ១ និង៣០នាទីរំលងអាធ្រាត្រ ថ្ងៃទី២៣វិច្ឆិកាឆ្នាំ២០២០ ត្រង់ចំណុចវាលលោមនាង ស្ថិតក្នុងភូមិសែនរុងរឿង៤ ឃុំមរតកតេជោ ស្រុកជាំក្សាន្ត និងក្រោយហេតុការណ៍នោះ កម្លាំងអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត បានចុះឃាត់ខ្លួនជនសង្ស័យភ្លាមផងដែរ។ អធិការនគរបាលស្រុកជាំក្សាន្ត លោកវរសេនីយ៍ទោ ឱ សេង បានប្រាប់ឲ្យដឹងថា នៅមុនអំពើឃាតកម្មដែលបានកើតឡើងនេះ ជនសង្ស័យដៃដល់ និងជនរងគ្រោះ រួមទាំងអ្នកជិតខាងផ្សេងទៀត បានអង្គុយផឹកស្រារួមគ្នា ហើយនៅក្នុងពេលនោះ ពួកគេម្នាក់ៗ ហាក់ដូចជាស្រវឹងស្រារៀងៗខ្លួន ក៏កើតមានទាស់សម្តីគ្នាយ៉ាងតឹងតែង មួយលើកជាពីរលើក បន្ទាប់មកពួកគេក៏បានទៅជ្រៀកឈើ ពេលទៅដល់ ជនសង្ស័យ និងជនរងគ្រោះ បានបន្តជជែកគ្នាខ្លាំងឡើងៗ រហូតផ្ទុះអំពើហឹង្សា ជនដៃដល់បានស្ទុះទៅទាញយកកាំបិតផ្គាក់ មកកាំជនរងគ្រោះពីរកាំបិតចំក្បាល បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង។ លោកអធិការបានបន្តថា ក្រោយហេតុការណ៍នោះ កម្លាំងអធិការដ្ឋាននគរបាលស្រុក បានចុះឃាត់ខ្លួនជនសង្ស័យដៃដល់ភ្លាមៗផងដែរ បញ្ជូនមកធ្វើការសាកសួរ និងបញ្ជូនបបន្តមកកាន់ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ។ ស្នងការរង ទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ…

  • កម្លាំងនគរបាលខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យ៣នាក់ រួមគំនិតគ្នា គាស់រោងចក្រលួចខោអាវ

    កម្លាំងនគរបាលខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យ៣នាក់ រួមគំនិតគ្នា គាស់រោងចក្រលួចខោអាវ

    ភ្នំពេញ៖ ជនសង្ស័យ៣នាក់ ត្រូវបាននគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃស និងសមត្ថកិច្ចនគរបាលខណ្ឌមានជ័យ ស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់ នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ពាក់ព័ន្ធករណីលួចខោអាវរោងចក្រ។ នគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ បានប្រាប់ថា ជនសង្ស័យទាំង៣នាក់រួមមាន៖ទី១៖ ឈ្មោះ សន សុខពឿន ហៅ សាក់ អាយុ២៤ឆ្នាំ មុខរបរអនុប្រធានផ្នែកវេចខ្ចប់ ស្នាក់នៅក្នុងរោងចក្រអៅវ័រ តិចស្តាយ ស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ទី២៖ ឈ្មោះ ប៉ិច សុខ អាយុ២០ឆ្នាំ មុខរបរសន្តិសុខរោងចក្រអៅវ័រ តិចស្តាយ ស្នាក់នៅក្នុងរោងចក្រអៅវ័រ តិចស្តាយ ស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ទី៣៖ ឈ្មោះ រស់ គីមស្រេង ភេទស្រី អាយុ៣២ឆ្នាំ មុខបរលក់ដូរ ស្នាក់នៅផ្ទះជួល ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័ យទី០៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ ហួ គឹមសាន ភេទប្រុស អាយុ៥១ឆ្នាំ…

  • ជនជាតិចិនបើករថយន្តស្ទារិច បុកម៉ូតូឆ្លងផ្លូវពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

    ជនជាតិចិនបើករថយន្តស្ទារិច បុកម៉ូតូឆ្លងផ្លូវពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

    ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់បើករថយន្តហុីយ៉ាន់ដាយ ស្តារិច មួយគ្រឿងជ្រុលទៅបុកម៉ូតូខណៈកំពុងជិះឆ្លងផ្លូវពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់ដួលបោកក្បាលរងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៤០នាទីយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម កែងនឹងផ្លូវ ២៣៣ ខាងកើតស្តុបសន្ធរមុខប្រមាណជាង ១០០ ម៉ែត្រ ក្នុងសង្កាត់ផ្សារដេប៉ូទី ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាស្កុបពីមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1IF-3027ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោម ទិសដៅពីកេីតមកលិច លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ស្តារិចពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2BB-2571បើកបរដោយបុរសជនជាតិចិនម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោមទិសដៅពីលិចទៅកើត (បញ្ច្រាស់ទិសគ្នា)បានបត់ឆ្វេងមកផ្លូវ២៣៣ ហេីយជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្តាលជនរងគ្រោះដួលបោកនិងថ្នល់រងរបួសធ្ងន់។ បន្ទាប់មករថយន្តសង្គ្រោះបន្ទាន់បានមកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌគោក រងចាំដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖ ជីម ភារ៉ា

  • រដ្ឋលេខាធិការក្រសួងបរិស្ថាន ជំរុញមន្ត្រីរាជការ និងប្រជាពលរដ្ឋ ឲ្យចូលរួមលើកកម្ពស់អនាម័យ និងគុណភាពបរិស្ថាន ដែលជាវិភាគទានដ៏សំខាន់បំផុត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈម ប្រកបដោយសុខមាលភាព

    រដ្ឋលេខាធិការក្រសួងបរិស្ថាន ជំរុញមន្ត្រីរាជការ និងប្រជាពលរដ្ឋ ឲ្យចូលរួមលើកកម្ពស់អនាម័យ និងគុណភាពបរិស្ថាន ដែលជាវិភាគទានដ៏សំខាន់បំផុត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈម ប្រកបដោយសុខមាលភាព

    ខេត្តព្រះវិហារ៖ ប្រសាសន៍ជំរុញរបស់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែង ក្នុងគ្រាដែលឯកឧត្តម បានអញ្ជើញជាអធិបតី ក្នុងពិធីប្រារព្ធ ទិវាអនាម័យជាតិបរិស្ថាន ២៣វិច្ឆិកា ក្រោមប្រធានបទ«អនាម័យបរិស្ថានល្អ សុខភាពសហគមន៍ល្អ» និងមានការចូលរួមពីអគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ឯកឧត្តម ជួប បារីស៍ , អភិបាលខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ ព្រមទាំង ថ្នាក់ដឹកនាំ មន្រ្តីក្រសួងបរិស្ថាន អាជ្ញាធរពាក់ព័ន្ធ ថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ លោកគ្រូ-អ្នកគ្រូ សិស្ស និស្សិត យុវជន កងកម្លាំងទាំង៣ ប្រជាសហគមន៍ និងប្រជាពលរដ្ឋដ៏ច្រើនកុះករ នាថ្ងៃទី២៣វិច្ឆិកាឆ្នាំ២០២០ នៅសាលាខេត្តព្រះវិហារ។ អភិបាលខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ បានក្រើនរម្លឹក ដល់ស្ថាប័នសាធារណៈ និងឯកជន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ ចូលរួមធ្វើអនាម័យ និងថែរក្សាបរិស្ថានជាប្រចាំ នៅតាមមូលដ្ឋានរបស់ខ្លួន។ ឯកឧត្តមអភិបាលខេត្ត បានជំរុញឲ្យអាជ្ញាធរមូលដ្ឋាន ជាមួយនឹងស្ថាប័នពាក់ព័ន្ធ ធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ…

  • ទិវាអនាម័យបរិស្ថានជាតិ ក្រោមប្រធានបទ៖ «អនាម័យបរិស្ថានល្អ សុខភាពសហគមន៍ល្អ»

    ទិវាអនាម័យបរិស្ថានជាតិ ក្រោមប្រធានបទ៖ «អនាម័យបរិស្ថានល្អ សុខភាពសហគមន៍ល្អ»

    ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ អាជ្ញាធរស្រុកស្រីស្នំខេត្តសៀមរាប បានរៀបចំទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២០ ក្រោមប្រធានបទ៖ «អនាម័យបរិស្ថានល្អ សុខភាពសហគមន៍ល្អ» ដែលរាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យលេខ ៤៧ អនក្រ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតទិវាអនាម័យបរិស្ថានជាតិ. ទិវានេះត្រូវប្រារព្ធធ្វើនៅថ្ងៃទី២៣ ខែវិច្ឆិកា ជារៀងរាល់ឆ្នំាដើម្បីបំផុស ចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងយោធពលខេមរភូមិន្ទ នគរបាល អ្នករាជការគ្រប់ផ្នែកគ្រប់ថ្នាក់ សិស្ស និស្សិត គ្រប់ភូមិ ដើម្បីឲ្យចូលរួមទាំងស្មារតី និងសម្ភារៈក្នុងការធ្វើអនាម័យ និងកែលម្អសោភ័ណភាពទីក្រុង ទីប្រជុំជន ជនបទ ភូមិស្ថាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស ទីផ្សារ មជ្ឈមណ្ឌល សេដ្ឋកិច្ចសំដៅបំបាត់ឲ្យយខាងតែបាននូវភាពកខ្វក់ សំរាម និងកាកសំណល់ផ្សេងៗដើម្បីកែលម្អគុណភាពបរិស្ថាន ប្រែក្លាយព្រះរាជាណាចក្រកម្ពុជា ជាប្រទេសគ្របដណ្តប់ដោយ រុក្ខជាតិខៀវស្រងាត់ ផ្កាចំរុះពណ៌ លើកស្ទួយសុខភាពជីវភាពរស់នៅរបស់ប្រជាសហគមន៍ និងប្រជាពលរដ្ឋប្រកបដោយអនាម័យបរិស្ថានល្អ។ ក្នុងឱកាសនោះ លោក ហ៊ន់…

  • សមត្ថកិច្ចខេត្តព្រះវិហារ ចុះបង្ក្រាបរោងសិប្បកម្មកែច្នៃឈើពីរកន្លែង រឹបអូសវត្ថុតាងបានមួយចំនួន

    សមត្ថកិច្ចខេត្តព្រះវិហារ ចុះបង្ក្រាបរោងសិប្បកម្មកែច្នៃឈើពីរកន្លែង រឹបអូសវត្ថុតាងបានមួយចំនួន

    ខេត្តព្រះវិហារ៖ ឈើប្រណិត និងឈើអារក្រៅលំដាប់ថ្នាក់ ប្រមាណជាង ១០០ដុំ និងសន្លឹក រួមទាំងម៉ាស៊ីន និងឧបករណ៍បម្រើឲ្យការកែច្នៃឈើជាង ១០គ្រឿង មានតម្លៃច្រើនពាន់ដុល្លារអាមេរិក ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តព្រះវិហារ ដកហូតបាន ក្រោយការបង្ក្រាបរោងសិប្បកម្មកែច្នៃឈើប្រណិតពីរកន្លែង របស់ជនជាតិវៀតណាម ស្ថិតនៅក្នុងភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត។ ប្រតិបត្តិការនេះបានធ្វើឡើងក្រោមកិច្ចសហការ រវាងខណ្ឌរដ្ឋបាលព្រៃឈើ និងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ កាលពីថ្ងៃទី២០វិច្ឆិកា និងនៅរយៈពេល២ថ្ងៃ គឺសៅរ៍ទី២១វិច្ឆិកា និងថ្ងៃអាទិត្យទី២២វិច្ឆិកាឆ្នាំ២០២០ ចុងសប្តាហ៍មកនេះ កម្លាំងសមត្ថកិច្ចបានធ្វើការដឹកជញ្ជូន វត្ថុតាងបទល្មើសទាំងនោះ យកមករាប់ វាស់វែង និងចងក្រងឯកសារ ចាត់ការតាមច្បាប់។ នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ លោក នួន សុខុម បានប្រាប់ឲ្យដឹងនៅថ្ងៃ២៣វិច្ឆិកានេះថា កម្លាំងខណ្ឌរដ្ឋបាលព្រៃឈើខេត្ត មន្ត្រីផ្នែក-សង្កាត់ព្រៃឈើ និងកម្លាំងកងរាជអាវុធហត្ថមូលដ្ឋាន បានសហការរួមគ្នា ចុះបង្ក្រាបរោងសិប្បកម្មកែច្នៃផល-អនុផលព្រៃឈើ ដោយខុសច្បាប់ ចំនួន ២កន្លែង ស្ថិតនៅក្នុងមូលដ្ឋានខាងលើ ហើយរោងសិប្បកម្មទាំងនេះ ត្រូវគេដឹងថា មានជនជាតិវៀតណាម បានមកបើកកែច្នៃឈើ ដោយលួចលាក់នៅទីនេះ។ លោកបានបន្តថា នៅក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចដកហូតបាន ម៉ាស៊ីនគោយន្ត ១គ្រឿង…

  • រថយន្ត Prius បុកបង្កាន់ដៃស្ពាននៅព្រែកកំពឹស បណ្ដាលឲ្យផ្ទុះឆេះអស់ទាំងស្រុង

    រថយន្ត Prius បុកបង្កាន់ដៃស្ពាននៅព្រែកកំពឹស បណ្ដាលឲ្យផ្ទុះឆេះអស់ទាំងស្រុង

    ភ្នំពេញ៖ រថយន្តម៉ាក Toyota Prius មួយគ្រឿងបេីកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន រួចជ្រុលទៅបុកបង្កាន់ដៃស្ពានបាក់នៅព្រែកកំពឹស បណ្ដាលឲ្យក្រឡាប់ផ្ងារជេីងឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង១១យប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចលេីស្ពានបាក់ ទល់មុខស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ តាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ តាមប្រភពព័ត៍មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ មានរថយន្តម៉ាក Toyota Prius មួយគ្រឿងមិនចាំស្លាកលេខ បេីកបរដោយបុរសម្នាក់ស្ថិតក្នុងអាការៈស្រវឹងស្រា ធ្វេីដំណេីរតាមបណ្ដោយផ្លូវ ជាតិលេខ២ ទិសដៅពីកេីតទៅលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចលេីស្ពានដែលជាកន្លែងកេីតហេតុ ស្រាប់តែរេចង្កូតជ្រុលទៅបុកបង្កាន់ដៃស្ពានបណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើងតែម្តង។ ក្នុងទិដ្ឋភាពនៃគ្រោះថ្នាក់ចរាចរណ៍ខាងលេី ប្រជាពលរដ្ឋជាច្រេីនបាននាំគ្នាទៅជួយទាញតៃកុងចេញពីរថយន្តបង្ក ហេីយមួយសន្ទុះក្រោយមក រថយន្តបង្កក៏កេីតមានភ្លេីងឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្ដង ទេីបរាយការណ៍ជូនទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ តែគួរឲ្យសោកស្ដាយ បំផុត រថយន្តខាងលេីត្រូវបានអគ្គិភ័យលេបត្របាក់សល់តែគ្រោងឆ្អឹង ទៅហេីយ បេីទោះបីជារថយន្តពន្លត់អគ្គិភ័យបានបាញ់ទឹកអស់១គ្រឿងក៏ដោយ ៕ ដោយ៖ ជីម ភារ៉ា