Category: ព័ត៌មានសង្គម

  • ជិះម៉ូតូឌុបគ្នាចេញពីផឹកស្រាក្រឡុកជ្រុលទៅបុករថយន្តចតលើផ្លូវដាច់ ក ស្លាប់២នាក់ របួសធ្ងន់ម្នាក់

    ជិះម៉ូតូឌុបគ្នាចេញពីផឹកស្រាក្រឡុកជ្រុលទៅបុករថយន្តចតលើផ្លូវដាច់ ក ស្លាប់២នាក់ របួសធ្ងន់ម្នាក់

    ភ្នំពេញ៖ យុវជន២នាក់បានដាច់ ក ស្លាប់ជាប់គ្នាលេីម៉ូតូមួយគ្រឿង និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ចូនទៅកាន់មន្ទីពេទ្យ បន្ទាប់ពីពួកគេជិះម៉ូតូឌុបគ្នាចេញពីផឹកស្រាក្រឡុកក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តហ៊ីយ៉ាន់ដាយសណ្ដោងរុឺម៉កពីក្រោយ ពេញទំហឹង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែវិឆ្ឆិកា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវបេតុង ត្រង់ចំណុចខាងក្រោយមន្ទីរពេទ្យឯករាជ្យ ប្រមាណ៣០០ម៉ែត្រ ក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ សពជនរងគ្រោះទី១៖ មានឈ្មោះ តេង អាយុប្រហែល២០ឆ្នាំ មុខរបដឹកទឹកសុទ្ធ ស្នាក់នៅម្ដុំផ្សារទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំនើតនៅខេត្តព្រៃវែង និង ទី២៖ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។ បេីតាមសម្ដីមិត្តភ័ក្ត្ររបស់សពបានឲ្យថា មុនពេលកើតហេតុ យុវជនទាំង៣នាក់ខាងលេីបានជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រីម០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1C 3687 ជិះចេញពីផឹកស្រាក្រឡុកម្តុំកាណាឌីយ៉ា គោលបំណងត្រលប់ទៅកន្លែងស្នាក់នៅវិញ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវបេតុពីជើងទៅត្បូងខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករថយន្តហ៊ីយ៉ាន់ដាយសណ្ដោងរុឺម៉ក ក្បាលពណ៌ស ពាក់ស្លាកលេខកំពង់ស្ពឺ 3A 1534 ដែលចតលើចំណីផ្លូវមុខរោងចក្រពីក្រោយពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះដាច់ ក ស្លាប់២នាក់គរគ្នាលើម៉ូតូ និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ។ ភ្លាមៗនោះដែរតៃកុងរថយន្តហុីយ៉ាន់ដាយ ឃើញសភាពការណ៍មិនស្រួលបានបើករថយន្តចេញពីកន្លែងកើតហេតុបាន៣០០ម៉ែត្រ សង្ងំដេកក្នុងកាបីនរថយន្តធ្វើដូចជាមិនដឹងអ្វីកេីតឡេីង ។…

  • សមត្ថកិច្ចខណ្ឌដង្កោ ដេញចាប់ជនសង្ស័យម្នាក់បានភ្លាមៗ បន្ទាប់ពីឆក់កាបូបលុយពីស្ត្រីម្នាក់បានសម្រេច

    សមត្ថកិច្ចខណ្ឌដង្កោ ដេញចាប់ជនសង្ស័យម្នាក់បានភ្លាមៗ បន្ទាប់ពីឆក់កាបូបលុយពីស្ត្រីម្នាក់បានសម្រេច

    ភ្នំពេញ៖ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានដេញចាប់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗ បន្ទាប់ពីជនសង្ស័យរូបនេះ ឆក់កាបូបលុយ ពីស្ត្រីម្នាក់កំពុងធ្វេីដំណេីរតាមផ្លូវ បានសម្រេច កាលពីវេលាម៉ោង១៣ និង៣០នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចក្បែរស្តុបការ៉េប្រាំបី ផ្លូវ២១៧ ស្ថិតក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហាក់ ដានីន ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យម្នាក់ដែលឃាត់ខ្លួនបាន មាន ឈ្មោះ ក្រួច តារាវិសាល ហៅ ហ៊ីម ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះលេខ៣៦៣ ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ក្នុងនោះដែរ សមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន ៖ ១/ម៉ូតូ០១គ្រឿងម៉ាកហុងដាឃ្លីក…

  • អភិបាលរាជធានី៖ សរសើរកងកម្លាំងសន្តិសុខសណ្ដាប់ធ្នាប់ខណ្ឌទាំងអស់បានយកអស់កម្លាំងកាយចិត្តទាំងការថែរក្សាសណ្ដាប់ធ្នាប់ សន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន

    អភិបាលរាជធានី៖ សរសើរកងកម្លាំងសន្តិសុខសណ្ដាប់ធ្នាប់ខណ្ឌទាំងអស់បានយកអស់កម្លាំងកាយចិត្តទាំងការថែរក្សាសណ្ដាប់ធ្នាប់ សន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន

    ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានលើកឡើងថាសកម្មភាពសួរសុខទុក្ខ និងចែកអំណោយដល់បងប្អូនសន្តិសុខសណ្ដាប់ធ្នាប់ខណ្ឌទាំងនេះធ្វើឡើងដើម្បីជាការលើកទឹកចិត្តផង និងដូចជាការតបស្នងចំពោះកងកម្លាំងសន្តិសុខសណ្ដាប់ធ្នាប់ខណ្ឌទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្តទាំងការថែរក្សាសណ្ដាប់ធ្នាប់ សន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានពិសេសក្នុងពេលមានបញ្ហាកម្មករប្រមូលសំរាមក្រុមហ៊ុន ស៊ិនទ្រី ធ្វើកូដកម្មមិនចេញប្រមូលសំរាមមួយរយៈនោះគឺបានកងកម្លំាងសន្តិសុខសណ្ដាប់ធ្នាប់ខណ្ឌនេះហើយដែលចេញជួយធ្វើការប្រមូលសំរាមក្នុងមូលដ្ឋានជាមួយអាជ្ញាធរមូលដ្ឋាន។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្នុងឱកាសនោះដែរ ឯកឧត្តមឃួង ស្រេង ក៏បានសូមឱ្យកម្លាំងមានសមត្ថកិច្ចផ្សេងទៀតកុំច្រណែនជាមួយកងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ដោយសារតែកម្លាំងប្រជាការពារ ប្រាក់ខែឬបៀវត្សមិនដូចកងកម្លាំងប៉ូលិសនិងកងរាជអាវុធហត្ថនោះទេប្រាក់ឧបត្ថម្ភរបស់គាត់នៅមានកំរិត ពោលគឺប្រាក់ខែមន្ត្រីជាប់កិច្ចសន្យាបានប្រាក់ឧបត្ថម្ភតែ៦៧ម៉ឺនប៉ុណ្ណោះក្នុង១ខែ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈដែលលោកដឹកនាំមន្ត្រីក្រោមឱវាទចុះសំណេសំណាលនិងផ្ដល់អំណោយជូនកម្លាំងសណ្តាប់ធ្នាប់ខណ្ឌចំនួន២ នោះគឺខណ្ឌព្រែកព្នៅនិងខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី១៩ វិច្ឆិកា២០២០ ដើម្បីជាការលើកទឹកចិត្ត ដែលកងកម្លាំងសណ្ដាប់ធ្នាប់របស់យើងបានចូលរួមយ៉ាងសកម្ម ក្នុងការទប់ស្កាត់នូវបញ្ហាប្រឈមទាំងបីខាងលើនេះ ទទួលបានជោគជ័យ ។ ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលរាជធានីភ្នំពេញក៏បានលើកឡើងថា៖ ក្នុងឆ្នំា២០២០នេះ រាជធានីភ្នំពេញមានបញ្ហាប្រឈមធំៗចំនួនបី ប៉ុន្តែយើងអាចជំនៈ ដោះស្រាយទទួលបានជោគជ័យ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន យើងបានជំនះនិងដោះស្រាយទទួលបានជោគជ័យ នោះគឺបញ្ហាសំរាម បញ្ហាទឹកជំនន់ នឹងបញ្ហាប្រឈមនិងជម្ងឺកូវីដ-១៩។ ចំពោះបញ្ហាប្រឈម៣ដែលបានលើកឡើងនេះឯ.ឧ ឃួង ស្រេង បានមានប្រសាសន៍បញ្ជាក់ថា៖ បញ្ហាទី១ គឺបញ្ហាសំរាម ដោយសារតែកម្មករក្រុមហ៊ុនស៊ីន ទ្រីធ្វើកូដកម្ម មិនព្រមប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញ ហើយក្នុងខណៈនោះ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ក្រសួងមហាផ្ទៃបានសម្រេច…

  • ប្រទេសអូស្ត្រាលីសន្យាជួយគាំទ្រវិស័យមីនកម្ពុជារហូតដល់ឆ្នាំ២០២៥

    ប្រទេសអូស្ត្រាលីសន្យាជួយគាំទ្រវិស័យមីនកម្ពុជារហូតដល់ឆ្នាំ២០២៥

    ការប្រកាសសន្យានោះ ធ្វើឡើងនៅព្រឹកថ្ងៃ១៩វិច្ឆិកាឆ្នាំ២០២០ ក្នុងខណៈដែល លោកព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន បានដឹកនាំតំណាងប្រទេសម្ចាស់ជំនួយនៃគម្រោងបោសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ (CFR-IV) ដែលមានប្រទេសអូស្ត្រាលី និង អង្គការ UNDP ចុះទស្សនកិច្ចប្រតិបត្តិការបោសសម្អាតមីន របស់អង្គការ Halo Trust ក្រោមគម្រោង CFR-IV និងជួបសំណេះសំណាលជាមួយអ្នកទទួលផលពីដីបោសសម្អាតមីនរួច នៅខេត្តប៉ៃលិន។ ក្នុងដំណើរទស្សនកិច្ចនោះ លោក Luke Arnold តំណាងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានសម្តែងនូវការកោតសរសើរដល់ក្រុមការងារគម្រោង CFR-lV សម្រាប់ដំណើការគម្រោងកន្លងមក និងអរគុណប្រតិបត្តិករដែលបំពេញការងារប្រកបដោយវិជ្ជាជីវៈ។ លោកបានបន្តថា អូស្ត្រាលីបានផ្តល់ថវិកាជាង១០០លានដុល្លារអូស្ត្រាលី លើវិស័យបោសសម្អាតមីននៅកម្ពុជា គិតចាប់តាំងពីឆ្នាំ១៩៩៨មក។ ជាមួយគ្នានោះ លោក Luke Arnold ក្នុងនាមរដ្ឋាភិបាលអូស្ត្រាលីន្យាបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជាលើវិស័យមីនរហូតដល់ឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្រ្តជាតិវិស័យសកម្មភាពមីន។ យោងតាមរបាយករណ៍របស់អាជ្ញាធរមីន កម្ពុជាត្រូវការថវិកាប្រមាណជា ៣០០ លានដុល្លារបន្ថែមទៀតសម្រាប់ការបោសសំអាតមីនដើម្បី ឲ្យប្រទេសកម្ពុជាគ្មានគ្រាប់មីននៅឆ្នាំ២០២៥៕

  • ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ផ្ដល់សារគន្លិះសំខាន់ៗ មួយចំនួនដើម្បីបន្តយុទ្ធនាការប្រយុទ្ធនឹង មេរោគអេដស៍-ជំងឺអេដស៍ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នៅកម្ពុជា

    ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ផ្ដល់សារគន្លិះសំខាន់ៗ មួយចំនួនដើម្បីបន្តយុទ្ធនាការប្រយុទ្ធនឹង មេរោគអេដស៍-ជំងឺអេដស៍ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នៅកម្ពុជា

    ភ្នំពេញ៖ នៅក្នុងឱកាសបើក និងបិទសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានផ្ដល់សារជាគន្លិះសំខាន់ ៧ចំណុច សម្រាប់ដល់គ្រប់ភាគីពាកព័ន្ធទាំងអស់ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីបន្តអនុវត្តន៍ផែនការយុទ្ធសាស្ត្រ ឈានទៅដល់ការបញ្ចប់ទាំងស្រុង ការរីកឆ្លងរីករាលដាលមេរោគអេដស៍- ជំងឺអេដស៍ រួមជាមួយនឹងការបង្ហាញពីវិធីសាស្ត្រវិទ្យាសាស្ត្រមួយចំនួន ក្នុងការពន្លឿនការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ឲ្យមានប្រសិទ្ធភាព ឆ្ពោះទៅសម្រេចបាននូវគោលដៅសូន្យបី។ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី បានបន្តថា ក្នុងរយៈពេលមួយឆ្នាំនេះ យើងបានបំពេញភារកិច្ចយ៉ាងសកម្មរួមគ្នា ដើម្បីឈានទៅបញ្ចប់ការឆ្លងរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងដំណាក់កាលដែលស្ថានភាពជំនួយពីបរទេសធ្លាក់ចុះ រួមជាមួយនឹងការគំរាមកំហែងពីជំងឺកូវីដ-១៩ ដែលនៅតែបន្ត ហើយមកទល់ពេលនេះស្ថានភាព នៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩ នៅតែបង្កផលប៉ះពាល់យ៉ាងខ្លាំងជាសកលនៅឡើយ។ នៅក្នុងរយៈពេលផ្ទេរដំណាក់កាលនេះ យើងទាំងអស់គ្នាចាប់ផ្តើមបំពេញតួនាទីក្នុងភាពជាម្ចាស់ ដោយប្តេជ្ញារួបរួមគ្នាបញ្ចប់នូវការឆ្លងរីករាលដាល មេរោគអេដស៍នៅកម្ពុជា ក្នុងឆ្នាំ២០២៥-២០៣០។ ក្នុងនាមជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឆ្លងតាមការ ពិភាក្សា យ៉ាងផុសផុល នៅក្នុងអង្គសន្និបាតនាពេលនេះ ឯកឧត្តមសូមចូលរួមចំណែកផ្តល់នូវអនុសាសន៍សំខាន់ៗមួយ ចំនួន ដើម្បីបន្តយុទ្ធនាការប្រយុទ្ធនឹង មេរោគអេដស៍- ជំងឺអេដស៍ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដូច ខាង ក្រោម ៖ ទី១៖…

  • សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតថ្លែងអំណរគុណ នាយក វិទ្យាស្ថាន ប៉ាស្ទ័រ

    សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតថ្លែងអំណរគុណ នាយក វិទ្យាស្ថាន ប៉ាស្ទ័រ

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សរសេរលិខិតមួយថ្លែងអំណរគុណដល់ លោកស្រី វេជ្ជបណ្ឌិត ឡូរ៉ង បារីល (Laurence Baril) នាយក វិទ្យាស្ថាន ប៉ាស្ទ័រ កម្ពុជា សម្រាប់ជំនួយដ៏ប្រពៃ ដែលបានផ្តល់ជូនកម្ពុជា ដើម្បីគាំទ្រដល់ការធ្វើតេស្តរកកូវីដ-១៩ លើមន្ត្រីរដ្ឋាភិបាលកម្ពុជា រួមទាំងរូបសម្តេច ដូចជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍៣វិច្ឆិកា ដោយសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាល។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា កាយវិការរបស់វិទ្យស្ថានប៉ាស្ទ័រកម្ពុជា ពិតជាបង្ហាញយ៉ាងច្បាស់នូវការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លារបស់លោកស្រី វេជ្ជបណ្ឌិត ក្នុងការធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីយកឈ្នះវិបត្តិសកល។ សម្តេចតេជោ សម្តែងនូវអំណរគុណយ៉ាងស្មោះជូនចំពោះ លោកស្រី វេជ្ជបណ្ឌិត ឡូរ៉ង បារីល និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា សម្រាប់កិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ និងការគាំទ្រឥតប្រែប្រួល ផ្តល់ជូនអាជ្ញាធរកម្ពុជាពាក់ព័ន្ធ ក្នុងការប្រយុទ្ធនឹងជំងឺរាតត្បាតសកលនេះ ដើម្បីសុខុមាលភាពរបស់ប្រជាជន កម្ពុជាទាំងមូល។

  • ក្រសួងអប់រំ យុវជន និងកីឡាអនុញ្ញាតឲ្យបើកគ្រឹះស្ថានសិក្សាឡើងវិញ

    ក្រសួងអប់រំ យុវជន និងកីឡាអនុញ្ញាតឲ្យបើកគ្រឹះស្ថានសិក្សាឡើងវិញ

    ក្រោយព្រឹត្តិការណ៍ ៣ វិច្ឆិកា ត្រូវបិទបញ្ចប់ ក្រសួងអប់រំ យុវជន និងកីឡាសម្រេចអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាសារណៈ និងឯកជន នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាល ដំណើរការឡើងវិញ ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។ ក្រសួងនៅរក្សាសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២០។​ ចំពោះគ្រឹះស្ថានសិក្សាឯកជន សំដៅលើគ្រឹះស្ថានសិក្សាឯកជនដែលទទួលបានការអនុញ្ញាតឲ្យដំណើរការឡើងវិញក្នុងដំណាក់កាលទី១ និងទី២។ គ្រឹះស្ថានសិក្សាសាធរណៈ និងឯកជនទាំងអ់សត្រូវបន្តអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា (SOP)៕

  • រថយន្តក្រុមហ៊ុន កាពីតូល បើកលឿនពេកជ្រុលទៅបុករថយន្តស្ទូចពីក្រោយបណ្ដាលគៀបមនុស្ស៤នាក់រងរបួសធ្ងន់

    រថយន្តក្រុមហ៊ុន កាពីតូល បើកលឿនពេកជ្រុលទៅបុករថយន្តស្ទូចពីក្រោយបណ្ដាលគៀបមនុស្ស៤នាក់រងរបួសធ្ងន់

    ភ្នំពេញ៖ មនុស្ស៤នាក់ត្រូវបានបញ្ចូនទៅកាន់មន្ទីពេទ្យ ភ្លាមៗ បន្ទាប់ពីត្រូវរថយន្តស្តារិចក្រុមហ៊ុន កាពីតូល ដឹកអ្នកដំណើរបើបោះពួយយ៉ាងលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តស្ទូចពីក្រោយពេញទំហឹង កាលវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី១៨ខែវិឆ្ឆិកាឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦A ត្រង់ចំណុចបុរីបេងហួតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។ យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញរថយន្តស្តារិចពណ៌សពាក់ស្លាកលេខភ្នំពេញ2AC 0590 របស់ហ៊ុនកាពីតូលដឹកអ្នកដំណើរក្នុងទិសដៅពីកើតទៅលិចខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករថយន្តស្ទូចមិនមានស្លាកលេខមានតែលេខរៀង G20 បើកស្របគ្នាបានបត់ស្ដាំចូលបុរីប៉េងហួតពេញទំហឹងបណ្ដាលឲ្យតៃ និងភ្ញៀវអ្នករួមដំណើរគៀបជាប់រងរបួសធ្ងន់ត្រូវសមត្ថកិច្ច ក៏ដូចជាប្រជាពរដ្ឋនាំគ្នាជួយគាស់ចេញពីរថយន្តបញ្ជូនទៅសង្គោះជីវិតភ្លាមៗ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញមកវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅស្នងការាជធានីភ្នំពេញរងចាំដោះស្រាយគ្នាតាមច្បាប់នាពេលក្រោយ ៕ដោយ៖ ជីម ភារ៉ា

  • រថយន្ត Range Rover បើកមិនគោរពស្លាកចរាចរណ៍ជ្រុលទៅបុករថយន្តម៉ាស្ដា ហើយខ្ទាតទៅបះម៉ូតូធូដេ រងការខូចខាតទាំងសងខាង

    រថយន្ត Range Rover បើកមិនគោរពស្លាកចរាចរណ៍ជ្រុលទៅបុករថយន្តម៉ាស្ដា ហើយខ្ទាតទៅបះម៉ូតូធូដេ រងការខូចខាតទាំងសងខាង

    ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត មិនគោរពស្លាកចរាចរណ៍ជ្រុលទៅបុករថយន្តមួយគ្រឿងទៀត និងខ្ទាតទៅបះម៉ូតូបណ្ដាលឲ្យរងរបួសស្រាល បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី១៨ ខែវិឆ្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ៥១កែងនិងផ្លូវ១៨៤ ក្នងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។ យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាករ៉េងរ៉ូវើរ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BF 9989 ធ្វើដំណើរតាមបណ្ដោយផ្លូវ១៨២ទិសដៅពីលិចទៅកើតក្នងល្បឿនលឿនបើកមិនគោរពស្លាកចរាចរណ៍ជ្រុលទៅបុករថយន្តម៉ាស្ដា ពណ៌សពាក់ស្លាកលេខភ្នំពេញ 2BH 6231 ធ្វើដំណើរទិសដៅពីជើងទៅត្បូងចំពេញទំហឹងចំទ្វាក្រោយខាងស្ដាំ និងខ្ទាតទៅបះម៉ូតូធូដេមួយគ្រឿងទៀតបណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសស្រាល។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកចំណុចកើតហេតុដោយមិនបះពាល់សម្បត្តិរដ្ឋក៏បានឲ្យភាគីទាំងបីធ្វើការដោះស្រាយគ្នាដោយខាងរថយន្តបង្កព្រមសង់សំណងទៅម្ចាស់ម៉ូតូចំនួន៥០ដុល្លាបញ្ចប់រឿង។ ចំនែករថយន្តម៉ាស្ដាខាងរថយន្តបង្ករព្រមយកទៅជួសជុលមួយស្អាតឡើងវិញ៕ ដោយ៖ ជីម ភារ៉ា

  • កាកបាទក្រហមខណ្ឌមានជ័យ ផ្តល់អំណោយមនុស្សធម៌ជូន ៥គ្រួសារ ដែលរងគ្រោះអគ្គិភ័យឆាបឆេះផ្ទះ

    កាកបាទក្រហមខណ្ឌមានជ័យ ផ្តល់អំណោយមនុស្សធម៌ជូន ៥គ្រួសារ ដែលរងគ្រោះអគ្គិភ័យឆាបឆេះផ្ទះ

    ភ្នំពេញ ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និង ជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ នៅវេលាម៉ោង ១៥ : ០០ នាទីរសៀល ថ្ងៃ ពុធ ៣កើត ខែ មិគសិរ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២០ បានអញ្ជើញចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៍ ផ្តល់ជូន គ្រួសារ ដែលជួបគ្រោះអគ្គីភ័យឆេះរោង ចំនួន ៥គ្រួសារ ដែលប្រកបរបរ រើសអេតចាយ ស្ថិតនៅក្រុមទី១ ភូមិសន្សំកុសល៦ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ឆ្លៀតឱកាសពេលនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ…