-
បុរសម្នាក់ខឹងសុំលុយម្តាយបង្កើតមិនបានរត់មកចង់កសម្លាប់ខ្លួននៅលើដើមឈើ

ភ្នំពេញ៖ បុរសម្នាក់ដោយសារតែសុំលុយម្តាយចំនួន២០០០រៀល មិនបានខឹងរត់មកចង់កសម្លាប់ខ្លួននៅលើដើមឈើ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតក្នុងភូមិគោករការ សង្កាត់គោករការ ខណ្ឌព្រៃព្នៅ រាជធានីភ្នំពេញ។ សមត្ថកិច្ច បានឲ្យដឹងថា សពមានឈ្មោះ ញាន ដា ហៅម៉ាប់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងម៉ូតូ រស់នៅក្នុងភូមិកើតហេតុ។ តាមប្រភពព័ត៌មានពីម្តាយជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ នៅយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ជនរងគ្រោះ បានសុំលុយគាត់ជាម្តាយចំនួន២០០០រៀល តែគាត់មិនព្រមឲ្យទើបជនរងគ្រោះរត់មកចង់កនៅលើដើមឈើទាំងកណ្តាលយប់ ដោយមិនមាននរណាម្នាក់ដឹងនោះទេ។ ម្តាយជនរងគ្រោះ បញ្ជាក់ទៀតថា នៅយប់កើតហេតុ ជនរងគ្រោះក្រោយពីសុំលុយមិនបានរួចក៏បាត់ខ្លួន គាត់ក៏ប្រឹងដើរស្វែងរកដែរ តែរកមិនឃើញសោះ តែនៅវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ទើបបង្កឲ្យមានការភ្ញាក់ផ្អើល ដោយមានអ្នកមកស្ទួចត្រីនៅកន្លែងកើតហេតុ ក៏ប្រទះឃើញសពជនរងគ្រោះក៏បានរាយការណ៍ទៅសម្ថកិច្ចមូលដ្ឋានរហូតបានដឹងរឿងដល់គាត់ជាម្តាយ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួមទាំងផ្នែកជំនាញកោសល្យវិច័យចុះមក ក្រោយពីធ្វើកោសល្យវិច័យរួច បានបញ្ជាក់ថាសពពិតជាបានធ្វើអត្តឃាតចង់កសម្លាប់ខ្លួនឯងពិតប្រាកដមែន រួចក៏ប្រគល់សពឲ្យយទៅក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី៕
-
លោក ឌី រ័ត្នខេមរុណ សំណូមពរក្រុមហ៊ុនរថយន្តដឹកដីចូលរួមអនុវត្តន៍ ច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវ និងមុនពេលដឹកដី ឬ ដឹកខ្សាច់ ចេញពីការដ្ឋានត្រូវលាងកង់រថយន្តឲ្យបានស្អាត

ភ្នំពេញ ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ រួមទាំង លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម លោក ឡេង សុភត្រ្តា ប្រធានសណ្តាប់ធ្នាប់ខណ្ឌ រួមទាំងលោក មេភូមិ ទួរកា បានដឹកនាំកំលាំង សណ្តាប់ធ្នាប់ខណ្ឌ បាញ់លាង បោសសំអាតផ្លូវ ឈូសប្រមូលខ្សាច់អមសងខាងផ្លូវ ៣០ម៉ែត្រ មុខសាលារៀនអន្តរជាតិ ISPP ដល់កែងស្តុបបែកជាបួន ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ នាព្រឹកថ្ងៃពុធ ៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២០ ។ ក្នុងនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានសំណូមពរឲ្យក្រុមហ៊ុន រថយន្តដឹកដីទាំងអស់ ដែលកំពង់ចរាចរលើដងផ្លូវនានាក្នុងភូមិសាស្រ្តខណ្ឌមានជ័យ ចូលរួមអនុវត្តន៍ ច្បាប់ចរាចរណ៍ផ្លូវគោកអោយបានត្រឹមត្រូវពេលរថយន្ត…
-
រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តខ្ពស់ក្នុងការការកំណត់យ៉ាងច្បាស់លាស់នូវគោលដៅសូន្យបី គឺគ្មានការឆ្លងមេរោគអេដស៍ថ្មី, គ្មានការរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍, គ្មានការស្លាប់ដោយសារជំងឺអេដស៍ នៅត្រឹមឆ្នាំ២០២៥

ភ្នំពេញ៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបើកកិច្ចប្រជុំពេញអង្គលើកទី២ ឆ្នាំ២០២០ តាមរយៈវីដេអូខនហ្វឺរេនដោយសារតែការគម្រាមកំហែងពីជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពលោក ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ និងថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ជាច្រើននាក់ ព្រមទាំង ប្រធានគណៈកម្មាធិការប្រយុទ្ធនឹង ជំងឺ អេដស៍ តាមក្រសួង រដ្ឋលេខាធិការដ្ឋានរាជធានី-ខេត្ត និងមន្រ្តីកាកបាទក្រហមកម្ពុជាផងដែរ។ «កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២០» តាមរយៈវីដេអូខនហ្វឺរេនជាលើកទី២ ដោយសារតែការគម្រាមកំហែងពីជំងឺកូវីដ-១៩ នៅតែបន្ត ហើយបង្ក ផលប៉ះពាល់ធ្ងន់ធ្ងរ ដល់ស្ថានភាពសុខភាព នយោបាយ សេដ្ឋកិច្ច ក្នុងទូទាំងតំបន់ និងពិភពលោកទាំងមូល ដែលមកទល់ពេលនេះស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ នៅតែប៉ះពាល់ធ្ងន់ធ្ងរ ជាសកលនៅឡើយ ដែលត្រូវមានការចូលរួមទប់ស្កាត់ការចម្លងទាំងអស់គ្នា តាមរយៈសេចក្តីណែនាំកម្មវិធីបង្ការរបស់ក្រសួងសុខាភិបាល។ ទេសរដ្ឋមន្រ្តី អៀង មូលី បានថ្លែងនៅក្នុងកិច្ចប្រជុំនេះថា យោងតាមគម្រោងផែនការសកម្មភាពឆ្នាំ២០២០ កិច្ចប្រជុំពេញអង្គ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវប្រារព្ធឡើងរៀងរាល់៦ខែម្តង។ ដូច្នេះកិច្ចប្រជុំនៅថ្ងៃនេះ គឺជាកិច្ចប្រជុំលើកទី២ ក្នុងឆ្នាំ២០២០ ដើម្បីពិនិត្យមើលរួមគ្នានូវវឌ្ឍនភាព សមិទ្ធផល និងប្រសិទ្ធភាពក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ សម្រាប់រយៈពេល៦ខែចុងឆ្នាំ២០២០ នេះ។…
-
អាជ្ញាធរខេត្តស្ទឹងត្រែង បន្តដោះស្រាយកង្វល់ និងបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋ ក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នាអាណត្តិទី៣នេះ

ខេត្តស្ទឹងត្រែង៖ ប្រជាពលរដ្ឋច្រើនរយគ្រួសារ ដែលស្ថិតនៅស្រុកមួយជាប់ដងទន្លេមេគង្គ ទទួលបានការដោះស្រាយទុក្ខកង្វល់ និងបញ្ហាប្រឈមមួយចំនួន ដែលបានជួបប្រទះនាពេលកន្លងមក ហើយអាជ្ញាធរមូលដ្ឋានដោះស្រាយមិនចេញ ប៉ុន្តែ ពេលនេះវិបត្តិមួយចំនួនត្រូវបានដោះស្រាយបញ្ចប់ នៅក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង នាអាណត្តិទី៣ ឆ្នាំ២០២០នេះ។ វេទិកានេះបានធ្វើឡើងក្រោមអធិបតីភាព ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង លោក ឈាង ឡាក់ ,អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន ,ទីប្រឹក្សារាជរដ្ឋាភិបាល លោក ឈឹម រចនា ដែលមានការចូលរួមពី មន្ទីរ អង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនរយនាក់ នៅក្នុងបរិវេណវត្តសីហារាម ហៅវត្តកាំងចាម ស្ថិតនៅក្នុងឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ កាលពីថ្ងៃទី១៧វិច្ឆិកាឆ្នាំ២០២០។ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង លោក ឈាង ឡាក់ បានមានប្រសាសន៍ថា វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដែលបានបង្កើតឡើងនេះ គឺដើម្បីបង្កើននូវវប្បធម៌ពិភាក្សា រវាងក្រុមប្រឹក្សានៅថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍នានា សម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និងសមធម៌ ក្នុងកិច្ចដំណើរការអភិបាលកិច្ចល្អ និងតាមបែបប្រជាធិបតេយ្យនៅមូលដ្ឋាន ពិសេស ដើម្បីឆ្លើយតបនូវក្តីកង្វល់ និងសំណូមនានា របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន…
-
«បើកកិច្ចប្រជុំពេញអង្គលើកទី២ ឆ្នាំ២០២០» តាមរយៈវីដេអូខនហ្វឺរេន

ភ្នំពេញ៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបើកកិច្ចប្រជុំពេញអង្គលើកទី២ ឆ្នាំ២០២០ តាមរយៈវីដេអូខនហ្វឺរេនដោយសារតែការគម្រាមកំហែងពីជំងឺកូវីដ-១៩ ក្រោមអធិបតីភាព ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ និងថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ជាច្រើននាក់ ព្រមទាំង ប្រធានគណៈកម្មាធិការប្រយុទ្ធនឹង ជំងឺ អេដស៍ តាមក្រសួង រដ្ឋលេខាធិការដ្ឋានរាជធានី-ខេត្ត និងមន្រ្តីកាកបាទក្រហមកម្ពុជា ។ ទេសរដ្ឋមន្រ្តី អៀង មូលី ថ្លែងនៅក្នុងកិច្ចប្រជុំថា យោងតាមគម្រោងផែនការសកម្មភាពឆ្នាំ២០២០ កិច្ចប្រជុំពេញអង្គ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវប្រារព្ធឡើងរៀងរាល់៦ខែម្តង។ កិច្ចប្រជុំលើកទី២ ក្នុងឆ្នាំ២០២០ ដើម្បីពិនិត្យមើលរួមគ្នានូវវឌ្ឍនភាព សមិទ្ធផល និងប្រសិទ្ធភាពក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ សម្រាប់រយៈពេល៦ខែចុងឆ្នាំ២០២០ ។ ការពិភាក្សាលើចំណុចខ្វះខាតមួយចំនួន ដែលទាមទារនូវដំណោះស្រាយ តាមរយៈការចូលរួមរបស់លោក លោកស្រី នាងកញ្ញា ដែលមានវត្តមាន។ តាមរបៀបវារៈកិច្ចប្រជុំ យើងនឹងមានបទបង្ហាញចំនួន២ ដែលរៀបចំដោយអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ ប្រធានអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍រូបនេះ បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចជាគោលការណ៍ ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ក្នុងការលុបបំបាត់ជំងឺអេដស៍ តាមរយៈការកំណត់ យ៉ាងច្បាស់លាស់ នូវគោលដៅសូន្យបី គឺ «គ្មានការឆ្លងមេរោគអេដស៍ថ្មី»,…
-
អភិបាលខេត្តកំពង់ឆ្នាំង ជំរុញឱ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់កំណត់ព្រំប្រទល់

កំពង់ឆ្នាំង៖ កិច្ចប្រជុំរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ជាមួយថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងអភិបាលក្រុងស្រុក លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានជំរុញឱ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់កំណត់ព្រំប្រទល់ក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវ របស់ខ្លួនឱ្យបានត្រឹមត្រូវ។ លោក ឈួរ ច័ន្ទឌឿន បន្តថា អាជ្ញាធរមូលដ្ឋានត្រូវអនុវត្តឲ្យបាននូវលិខិតជំរាប ជូនរបស់ក្រសួងមហាផ្ទៃ ក្នុងការកំណត់គោលការណ៍ និងនីតិវិធីរួមសម្រាប់កាសិក្សា ស្រាវជ្រាវ កែសម្រួលព្រំប្រទល់រដ្ឋបាលមូលដ្ឋាន ដោយដោះស្រាយឯកភាពគ្នាជារួម ដោយតម្កល់ផលប្រយោជន៍ជាតិ និងសង្គមទាំងមូលជាធំ៕
-
គ្រឿងញៀនជាង៣គីឡូក្រាម និងជនសង្សស័យ២នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបបាន

ភ្នំពេញ៖ យោងតាមមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃ១៧វិច្ឆិកាឆ្នាំ២០២០នេះ បានឲ្យដឹងថា នៅវេលាម៉ោង៩យប់ថ្ងៃសទី១៤វិច្ឆិកាឆ្នាំ២០២០ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៤) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ ចូលរួមសហការពីកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំសម្របសម្រួលដោយលោក សឿង មុនីរ័ត្ន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបង្ក្រាប ករណីជួញដូរគ្រឿងញៀន នៅចំណុចមុខផ្សារ ផ្លាហ្សា ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខ័ណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់ ទី១-ឈ្មោះ ស៊ន ដារ៉ូ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។ ទី២-ឈ្មោះ ម៉ុក ស្នា ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិ វៀតណាម មុខរបរមិនពិតប្រាកដ។ ជាមួយគ្នានោះ សមត្ថកិច្ចបានដកហូតបានសារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE) ៣ពាន់១៤៩ក្រាម៣មីលីក្រាម ។ ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបានកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ៕
-
រថយន្តដឹកលើសទម្ងន់ ២៩គ្រឿង ត្រូវបានក្រសួងសារណការ រកឃើញនៅលើកំណាត់ផ្លូវលេខ៦០ ស្រុកព្រៃឈរ

ខេត្តកំពង់ចាម៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅយប់ថ្ងៃ១៦ វិច្ឆិកាឆ្នាំ២០២០ បានដឹកនាំក្រុមការងារត្រួតពិនិត្យ និងទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បណ្ដោយផ្លូវជាតិលេខ៦០ ក្នុងភូមិសាស្ត្រភូមិរំដួល ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ក្នុងកិច្ចប្រតិបត្តិការនោះ ក្រុមការងារបានត្រួតពិនិត្យរថយន្តដឹកស្រូវ ដំឡូង ចំណីសត្វ ស្វាយ និងជ័រកៅស៊ូ ចំនួន៣២គ្រឿង ដោយបានរកឃើញរថយន្តចំនួន ២៩គ្រឿង ផ្ទុកលើសទម្ងន់កម្រិតកំណត់។ ក្នុងនោះរថយន្តចំនួន២៦គ្រឿង ដឹកលើសទម្ងន់កម្រិតកំណត់ពី៥% ទៅ ២០% និងរថយន្តចំនួន៣គ្រឿង ដឹកលើសទម្ងន់កម្រិតកំណត់លើសពី២០%។ លោកទេសរដ្ឋមន្ត្រីបានឱ្យដឹងថា ក្នុងចំណោមរថយន្តដែលដឹកលើសទម្ងន់កម្រិតកំណត់ទាំង២៩គ្រឿងនោះ រថយន្ត ២៦គ្រឿង ដែលដឹកលើសទម្ងន់កម្រិតកំណត់ចន្លោះពី ៥% ទៅ ២០% ត្រូវរើឥវ៉ាន់ចេញ ហើយផាកពិន័យទៅតាមច្បាប់កំណត់។ ដោយឡែកចំពោះរថយន្ត៣គ្រឿង ដែលដឹកលើសទម្ងន់លើសពី ២០% ត្រូវបង់ពិន័យ និងឃាត់រថយន្តទុករយៈពេល១ឆ្នាំ ដោយអនុលោមតាមមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់។ គួរបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូនបានចេញសេចក្តីជូនដំណឹងលេខ០៤៩ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់ដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់…
-
អតីតមិត្តរួមជំនាន់ សាលាបាក់ទូក មួយក្រុម រក្សាបាននូវ វប្បធម៌ជួយគ្នាគ្រប់គ្រាលំបាក គ្រប់កាលៈទេសៈ

នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ អតីតមិត្តរួមជំនាន់សាលាបាក់ទូកមួយក្រុម ដែលបានប្រមូលផ្តុំចងក្រងគ្នាមកជាច្រើនឆ្នាំ បានបន្ត វប្បធម៌ជួយគ្នាក្នុងគ្រាលំបាក ជាថ្មីទៀត បើទោះបីជាស្ថានភាពកម្ពុជា កំពុងប្រឈមជាមួយការរីករាលដាលនូវជំងឺឆ្លង កូវីដ-១៩ ក៏ដោយ។ ដោយយោងទៅលើការមមាញឹកក្នុងភារកិច្ចរាងៗខ្លួនផង និងជៀសវាងការប្រមូលផ្តុំគ្នាច្រើនផង អតីតមិត្តរួមជំនាន់ នៃសាលាបាក់ទូកទាំងនេះ បានបំបែកគ្នាជាពីរក្រុម នាំយកសម្ភារៈ ភេសជ្ជៈ ផ្លែឈើ និង ថវិកា ទៅប្រគល់ជូននិងសួរសុខទុក្ខ អ្នកជំងឺ ០២នាក់ផ្សេងគ្នា ដែលជាអតីតមិត្តរួមជំនាន់ និង អតីត គ្រូបង្រៀនពួកគេ កាលពីអំឡុងឆ្នាំ១៩៨០-១៩៨៩។ ការចែករំលែកជួយគ្នាថ្មីនេះរួមមាន៖១- លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំមិត្តភក្ដិ ធ្លាប់រៀនជំនាន់ជាមួយគ្នា មួយចំនួន មានទាំង អតីត លោកគ្រូបង្រៀនគណិតវិទ្យាដ៏ល្បីនៅសាលាបាក់ទូក គឺលោកគ្រូ គំ ពិន រួមដំណើរជាមួយផង ចុះទៅសួរសុខទុក្ខអតីតមិត្តរួមជំនាន់សាលាបាក់ទូកឈ្មោះ លី សារុន ជាមន្ត្រីរាជការបម្រើការនៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានជួបឧបទ្ទវហេតុដួលបាក់ដៃ កំពុងសម្រាកព្យាបាល…
-
លោក ឌី រ័ត្នខេមរុណ ដឹកនាំកម្លាំង សណ្តាប់ធ្នាប់ខណ្ឌ បាញ់លាងសំអាតផ្លូវ ទាំងសងខាងតាមបណ្តោយផ្លូវជាតិលេខ២

ភ្នំពេញ ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានដឹកនាំកំលាំង សណ្តាប់ធ្នាប់ខណ្ឌ បាញ់លាង សំអាតផ្លូវ ទាំងសងខាង តាមបណ្តោយផ្លូវជាតិលេខ២ ចាប់ពីចំណុចស្តុបវិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ សង្កាត់ចាក់អង្រែក្រោម ដល់ចំណុចស្ពានអាកាសក្បាលថ្នល់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយប្រើបា្រស់ឡានដឹកទឹកសាលាខណ្ឌមានជ័យ អស់ចំនួន ៥០ ឡានទឹក នាព្រឹកថ្ងៃអង្គារ ២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២០ ។ ក្នុងនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានសំណូមពរឲ្យក្រុមហ៊ុន រថយន្តដឹកដីទាំងអស់ ដែលកំពង់ចរាចរលើបណបណ្តោយផ្លូវជាតិលេខ២ ចូលរួមអនុវត្តន៍ ច្បាប់ចរាចរណ៍ផ្លូវគោកអោយបានត្រឹមត្រូវពេលរថយន្ត ដឹកដី ឬ ដឹកខ្សាច់ មុនពេលដឹកចេញពីការដ្ឋានត្រូវលាងកង់រថយន្តអោយបានស្អាត…