-
គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូបណ្តាលឲ្យប្រុសស្រីពីរនាក់ របួសធ្ងន់ស្រាល

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ហេីយត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីពេទ្យឯកជនភ្លាមៗ និងនារីម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយម៉ូតូនៅមុខផ្សារស្ទឹងមានជ័យចាស់ តាមបណ្ដោយផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ នាវេលាម៉ោង១ និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ ។ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ នារីម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាធូដេ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1CW-7276 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីកេីតមកលិច ខណៈមកដល់ចំណុចកេីតហេតុក៏បានបត់ឆ្លងផ្លូវទៅទិសខាងត្បូង តែឆ្លងបានពាក់កណ្ដាលផ្លូវក៏ត្រូវបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1H-1371 ធ្វេីដំណេីរតឆមបណ្ដោយផ្លូវ២១៧ ទិសដៅពីលិចទៅកេីតក្នុងល្បឿនយ៉ាងលឿន ហេីយក៏បុកម៉ូតូធូដេ កំពុងឆ្លងផ្លូវពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ភាគីខាងម៉ូតូហុងដាឌ្រីម ដួលអូសជិត១០ម៉ែត្ររងរបួសធ្ងន់ រីឯនារីម្នាក់ភាគីខាងម៉ូតូធូដេ រងរបួសស្រាល ។ ក្រោយកេីតហេតុ បុរសម្នាក់ដែលរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីពេទ្យឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ ។ បន្ទាប់មកសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ បានចុះមក ដល់ រួចទាក់ទងទៅជំនាញចរាចរណ៍ខណ្ឌមានជ័យ ឲ្យមកធ្វេីការវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ជាបណ្ដោះអាសន្ន រង់ចាំភាគីទាំងពីរចូលខ្លួនដោះស្រាលនាពេលក្រោយ ៕ ដោយ៖ ជីម ភារ៉ា
-
រថយន្ត Tundra បេីកឆ្លងផ្លូវបំពានភ្លេីងស្ទុប ត្រូវម៉ូតូកង់បីបុកពីចហៀងពេញទំហឹងរងការខូចខាត

ភ្នំពេញ ៖ រថយន្តម៉ាក Toyota Tundra មួយគ្រឿងបេីកបរដោយបុរសម្នាក់ជាជនជាតិចិនបានបំពានភ្លេីងស្ទុប ក៏ត្រូវបុរសម្នាក់ជាជនជាតិខ្មែរបេីកម៉ូតូកង់បីបុកពីចហៀងពេញទំហឹង បណ្ដាលឲ្យរងការខូចខាត បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវ១០៥ កែងផ្លូវម៉ៅសេទុង ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។ បេីតាមសម្ដីបុរសម្នាក់ដែលជាម្ចាស់កង់បី ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 1.O-0702 ដែលជាជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកេីតហេតុរូបគាត់បានធ្វេីដំណេីរតាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពីលិចមកកេីតក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកេីតហេតុក៏បានបេីកឆ្លងស្ទុបអថិភាពរបស់ខ្លួន តែមិនទាន់ និងឆ្លងផងស្រាប់តែមានរថយន្តម៉ាក Toyota Tundra ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ 2AI-7848 ដែលបេីកបរដោយបុរសម្នាក់ជាជនជាតិចិន បានធ្វេីដំណេីរតាមបណ្ដោយផ្លូវ១០៥ ទិសដៅពីជេីងមកត្បូងក្នុងល្បឿនលឿន និងបានបំពានភ្លេីងស្ទុបកាត់ពីមុខកង់បីរបស់បុរសខាងលេី ធ្វេីឲ្យម្ចាស់កង់បីចាប់ហ្វាំងមិនទាន់បុកពីចហៀងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតទាំងសងខាង តែគ្មានអ្នករបួសធ្ងន់ធ្ងរនោះទេ។ ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ភ្លាមៗ ហេីយភាគីខាងរថយន្តធុនត្រាមិនបានបេីកគេចទៅណានោះដែរ ដោយបានទាក់ទងឲ្យដំណាងរបស់ខ្លួនចេះភាសាចិនមកសម្របសម្រួលជាមួយភាគីម្ចាស់កង់បី ដោយភាគីរថយន្តធុនត្រា ព្រមសងថ្លៃខូចខាតទៅលេីភាគីកងបីចំនួន350$ ដេីម្បីបញ្ចប់រឿងនៅនឹងកន្លែងតែម្ដង ៕ ដោយ ៖ ជីម ភារ៉ា
-
ឯកឧត្តម ឃួង ស្រេង ដឹកនាំមន្ត្រីនិងអាជ្ញាធរ ចុះចែកម៉ាសជូនប្រជាពលរដ្ឋតាមខ្នងផ្ទះនៅក្នុងសហគមន៍ក្រីក្រ ក្នុងសង្កាត់គោករការ

ភ្នំពេញ ៖បើទោះបីព្រឹទ្ធកាល៣វិច្ឆិការបានបិទបញ្ចប់ក៏ពិតមែន ប៉ុន្តែវិធានការបង្ការនិងទប់ស្កាត់ការឆ្លងកូវីដ-១៩ របស់អាជ្ញាធររាជធានីភ្នំពេញនៅតែបន្តធ្វើ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលធ្វើយ៉ាងណាបង្ការទប់ស្កាត់ឲ្យបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ដោយសារថា យើងអាចភ្លេចកូវីដ-១៩ តែ កូវីដ-១៩មិនបានភ្លេចយើងនោះទេ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២០ នេះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកជំទាវ ជា ស៊ីណា ឃួង ស្រេង ដឹកនាំមន្រ្តីរាជការរដ្ឋបាលរាជធានីភ្នំពេញនិងអជ្ញាធរមូលដ្ឋាន បានចុះចែកម៉ាសរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងនំកូនក្មេងជូនប្រជាពលរដ្ឋដល់តាមខ្នងផ្ទះនៅក្នុងសហគមន៍ក្រីក្រ ភូមិអណ្តូង១ដល់អណ្ដូង៥និងភូមិកប់ស្រូវតូចសង្កាត់គោករការ ខណ្ឌព្រែកព្នៅដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ ក្នុងដំណើរតាមខ្នងផ្ទះប្រជាពលរដ្ឋពីមួយទៅមួយនោះឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ៖ម៉ាស់ចែកនេះដែលជាអំណោយរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផ្ដល់មករដ្ឋបាលរាជធានីភ្នំពេញ ជាម៉ាស់ក្រណាត់ដែលអាចបោកទឹកបាន ហើយក្នុងឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេងក៏បានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីការពារនិងទប់ស្កាត់ជម្ងឺកូវីដ ១៩ នេះកុំអោយមានឆ្លងចូលសហគមន៍ រស់នៅមានអនាម័យ សំអាតខ្លួនប្រាណ ពិសេសគឺការលាងដៃ និងសាប៊ូ ជែល អាកុលនិងពាក់ម៉ាសជាប្រចាំ៕ សម្បត្តិ
-
អាវុធហត្ថខណ្ឌដង្កោ២នាក់រងរបួសធ្ងន់ខណៈជិះម៉ូតូល្បាតត្រូវរថយន្តបុកពេញទំហឹង

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបានបេីករថយន្តព្រូសមួយគ្រឿងយ៉ាងលឿនជ្រុលបុកកម្លាំងអាវុធហត្ថខណ្ឌដង្កោ២នាក់កំពុងជិះម៉ូតូឌុបគ្នាល្បាតក្នុងមូលដ្ឋានបណ្តាលឲ្យរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ករណីនេះកេីតឡេីងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែវិចិ្ចកា ឆ្នាំ ២០២0 ស្ថិតនៅត្រង់ចំណុចផ្លូវ២១៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបញ្ជាក់ថា រថយន្តបង្កម៉ាក TOYOTA PRIUS ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BG-6319 កបេីកបរមានឈ្មោះ ម៉ិច ណាន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ មន្ត្រីរាជការស៉ីវិល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានស្រុកកំណើត ភូមិរំចេក ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ ចំណែកម៉ូតូម៉ាក HONDA DEGREE ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1AO-6880 អ្នកបើកបរមានឈ្មោះ ទ្រី ម៉េងស្រ៊ុន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ មន្ត្រីអាវុធហត្ថខណ្ឌដង្កោនឹងរួមដំណើរដោយឈ្មោះ ថោង សុផារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ មន្ត្រីអាវុធហត្ថខណ្ឌដង្កោ។…
-
ជនជាតិចិន២នាក់ជាមួយថ្នាំញៀនជាង១គីឡូក្រាមត្រូវសមត្ថកិច្ចបង្ក្រាបបាន

ភ្នំពេញ៖ យោងតាមការផ្សាយរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៅថ្ងៃសទី២០វិច្ឆិកានេះ បានឲ្យដឹងថា កម្លាំងជំនាញ(ក៣) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំលោក ប្រុញ សាន និងលោក ភឹម ច័ន្ទតារា នាយករងមន្ទីរ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួល ពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃសទី១៦វិច្ឆិកាឆ្នាំ២០២០ បានបើកស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាបករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់ នៅចំណុចក្បែររង្វង់មូលសម្ដេចសង្ឃជួនណាត ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់ឈ្មោះ ហ្សេវ ចឹងអ៊ីអ៉ី ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ចិន មុខរបរ មិនពិតប្រាកដ និង ឈ្មោះ យូ ហៃយ៉ុង ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ចិន មុខរបរ មិនពិតប្រាកដ ។ ជាមួយគ្នានោះ សមត្ថកិច្ចបានរឹបអូសបានវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ១គីឡូក្រាម៦៦ក្រាម។ ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ…
-
នគរបាលប៉ុស្ដិ៍ភ្នំពេញថ្មី ចាប់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធ ករណីប្រេីប្រាស់គ្រឿងញៀន

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០នេះថា កាលពីម្សិលមិញកម្លាំងប៉ុស្តិ៍នគរបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ជនសង្ស័យ០២នាក់ខាងលេីរួមមាន ៖ ទី១-ឈ្មោះ សុខ លី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ ស្នាក់នៅបន្ទប់ជួល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ , ទី២-ឈ្មោះ យ៉ាន នីតា ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល សង្កាត់បឹងសាឡាង ខណ្ឌទួលគោក (ពិនិត្យទឹកនោម) ។ បច្ចុប្បន្ននេះ ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕ ដោយ ៖ ភារ៉ា និងប៊ុនធី
-
ជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីលួចម៉ូតូ ត្រូវជាប់ខ្នោះនគរបាលប៉ុស្ដិ៍ឃ្មួញ

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ឃ្មួញ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីលួចម៉ូតូ កាលពីវេលាម៉ោង១៤ និង១០នាទីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចក្នុងការាសលក់រថយន្តអូតូម៉ល ផ្លូវបេតុង ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ យោងតាមរបាយការណ៍របស់លោក ញាណ នន នាយប៉ុស្ដិ៍នគរបាល ឃ្មួញ បានឲ្យដឹងថា៖ ជនសង្ស័យខាងលេីមាន ឈ្មោះ គឹម រតនា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខក្រុមហ៊ុនឯកជន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (មានសារធាតុញៀន)។ ចំណែកជនរងគ្រោះឈ្មោះ ចយ សំអូន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកលក់រថយន្តអូតូម៉ល ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។ ក្នុងរបាយការណ៍របស់លោកនាយប៉ុស្តិ៍បានបន្តថា កាលពីថ្ងៃទី១៧-១១-២០២០ វេលាម៉ោង៥ និង៥០នាទី ជនសង្ស័យបានដើរមកចំណុចកើតហេតុខាងលើហើយបានធ្វើសកម្មភាពលួចយកម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១១…
-
អភិបាលខណ្ឌចំការមន អញ្ជេីញប្រកាសតែងតាំង អនុប្រធានគណៈកម្មការគ្រប់គ្រងផ្សារទួលទំពូង

ភ្នំពេញ៖ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានអញ្ជេីញជាអធិបតីក្នុងពិធីប្រកាសតែងតាំង លោក ជៀក ពិសិដ្ឋ ជាអនុប្រធានគណៈកម្មការគ្រប់គ្រងផ្សារទួលទំពូង ដោយមានការចូលរួមពីលោកនាយករដ្ឋបាលខណ្ឌ, លោកប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ខណ្ឌ, លោកប្រធាន-អនុប្រធាន-សមាជិក-សមាជិការគណៈកម្មការផ្សារទួលទំពូង នៅព្រឹកថ្ងៃសុក្រ ៥កេីត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៧៤ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ជាមួយគ្នានោះ ដែរ លោកអភិបាលខណ្ឌ បានផ្ដាំផ្ញេីរ អោយគណៈកម្មការផ្សារ ត្រូវយកចិត្តទុកបន្ថែមក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដល់បងប្អូនប្រជាពលរដ្ឋដែលអញ្ជេីញចូលក្នុងផ្សារ ដោយត្រូវដាក់អាល់កុល និងវាស់កម្ដៅ អោយបានគ្រប់ច្រកចូលក្នុងផ្សារ និងសណ្ដាប់ធ្នាប់ជុំវិញផ្សារ។ បន្ទាប់មកលោកអភិបាលខណ្ឌ បានអញ្ជេីញចុះជួបសំណេះសំណាលជាមួយបងប្អូនអាជីវករក្នុងផ្សារ និងបានចែកម៉ាសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕
-
គណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុព័ទ្ធដីព្រៃឈើ វាទយកដីធ្វើជាកម្មសិទ្ធិ បានចុះពន្លឿនលើយន្តការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងការប្រមូលទិន្នន័យដីអាស្រ័យផលជាក់ស្តែង របស់ប្រជាពលរដ្ឋ

ខេត្តព្រះវិហារ៖ ប្រធានការិយាល័យពង្រឹងការអនុវត្តច្បាប់ និងអភិបាលកិច្ច នៃរដ្ឋបាលព្រៃឈើ លោក អ៊ិត ភូម្រា ដែលជាតំណាងឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញវត្តមាន នៅក្នុងវេទិកាផ្សព្វផ្សាយមួយ ស្តីពីការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងការប្រមូលទិន្នន័យ ដែលប្រជាពលរដ្ឋបានមកដាក់ពាក្យស្នើសុំ កាន់កាប់ដីអាស្រ័យផល ជាក់ស្តែង យូរឆ្នាំ ដើម្បីសិក្សា និងចងក្រងទីតាំងដីនៅតាមបណ្តាក្រុង-ស្រុកទាំង៨ ក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។ វេទិកានោះ រៀបចំឡើងដោយក្រុមការងារតំណាងឲ្យគណៈម្មាធិការជាតិ ទទួលបន្ទុកខេត្តព្រះវិហារ ដោយមានការចូលរួមពី អភិបាលស្រុកឆែប លោក សុខសាន ដារា ,ប្រធានក្រុមប្រឹក្សាស្រុកឆែប លោក ឆេង ហោន ,នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ លោក នួន សុខុម ,មន្ត្រីការិយាល័យជំនាញពាក់ព័ន្ធជុំវិញស្រុក ,មេឃុំ ,ស្មៀនឃុំ ,មេភូមិ និងកងកម្លាំងទាំង៣ នៃរដ្ឋបាលស្រុកឆែប ខេត្តព្រះវិហារ នាថ្ងៃទី១៩វិច្ឆិកាឆ្នាំ២០២០។ លោក អ៊ិត ភូម្រា បានថ្លែងថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីមួយ ត្រូវបានរៀបចំឡើង…
-
លោកអភិបាលស្រុកតាំងគោក៖ ទុក្ខលំបាករាស្រ្តជាទុក្ខលំបាកថ្នាក់ដឹកនាំ

កំពង់ធំ៖ នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ហាក់ ម៉ុងហួត អភិបាលនៃគណៈអភិបាលស្រុកតាំងគោក និងព្រះតេជគុណ ថៃ ប៊ុនថេន ព្រះចៅអធិការវត្តក្តីតាចិន ព្រមទាំងសហការីបានអញ្ជើញ និងនិមន្តចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ និងចែកអំណោយដល់គ្រួសារក្រីក្រចំនួន២៥គ្រួសារ នៅភូមិក្តីតាចិន ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។ នៅក្នុងឱកាសនោះផងដែរលោកអភិបាលស្រុកក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដែលជានិច្ចជាកាលលោកតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនគ្រប់ពេលវេលា លោកមិនដែលបំភ្លេចបងប្អូនប្រជាពលរដ្ឋម្តងណាឡើយ។ លោកធ្វើការថ្លែងអំណរគុណដល់សប្បុរសជនដែលតែងតែចូលរួមជាមួយនឹងរដ្ឋបាលស្រុកដើម្បីធ្វើសកម្មភាពមនុស្សធម៌ ដល់ជនក្រីក្រមួយចំនួននៅក្នុងស្រុកតាំងគោក។ លោអភិបាលក៏បានក្រើន រំលឹកដល់អាជ្ញាធរភូមិ ឃុំត្រូវចុះជាប់ជាប្រចាំជាមួយបងប្អូនប្រជាពលរដ្ឋ ត្រូវធ្វើការតាមដានស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ១៩ នឹងបន្តពិនិត្យលទ្ធភាព ដើម្បីចូលរួមចំណែកជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលានៅក្នុងមូលដ្ឋានរបស់ខ្លួន តាមអនុសាសន៍ សម្តេចតេជោ ហ៊ុន សែន “មិនឲ្យអ្នកម្នាក់ស្លាប់ដោយសារភាពអត់ឃ្លានឡើយ”។ បន្ថែមពីនេះទៀតលោក ហាក់ ម៉ុងហួត បានបន្តក្រើនរំលឹកដល់ប្រជាជនគ្រប់រូបឲ្យយកទុកដាក់ចិត្តចំពោះជំងឺកូវិត-១៩ ពុកម៉ែកបងប្អូនមិនត្រូវថ្វេសប្រហែសឡើយ ត្រូវតែធ្វើអនាម័យអោយបានជាប្រចាំ ដូចជាត្រូវលាងដៃជាមួយនឹងសាប៊ូ ទឹកអាកុល ជេលអោយបានញឹកញាប់ នៅពេលដែលយើងប៉ះ ឬកាន់នៅរបស់អ្វីមួយជាមុនសិន ព្រមទាំងពាក់ម៉ាស់…