-
ឆេះផ្ទះក្នុងរោងស្តុកអេតចាយផ្អើលសមត្ថកិច្ចចេញជួយអន្តរាគមន៍សង្ស័យគេលួចដុត

ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋដែលសាងសង់ឡើងដោយឈេីលាយស័ង្កសីចំនួន៥ខ្នងផ្ទះនៅក្នុងបរិវេនស្តុកអេតចាយក្នុងដីឡូតិ៍មួយកន្លែង ស្ថិតក្នុងក្រុមទី១ ភូមិសន្សំកុសល៦ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យរាជធានីភ្នំពេញ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅផ្អើលប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ និងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចេញជួយអន្តរាគមន៍ភ្លាមៗ។ ករណីអគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង១២និង១៥នាទីរសៀលថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២០ហេីយបានរលត់ទៅវិញនៅវេលាម៉ោង១២និង៥០នាទីដោយបានការអន្តរាគមន៍ទាន់ពេលវេលារបស់ប្រជាពលរដ្ឋ និងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង។ ម្ចាស់ដីឈ្មោះ អ៉ឹម សារឿន ជួលទៅឲ្យឈ្មោះ ឆាង ហួ ភេទប្រុស អាយុ៥២ឆ្នាំប្រកបរបររើសអេតចាយស្នាក់នៅ។ ក្នុងហេតុការណ៍អគ្គិភ័យនេះដែរក៏មានវត្តមានលោក ឌីរ័ត្ន ខេមរុណ អភិបាលរងខណ្ឌមានជ័យកម្លាំងសមត្ថកិច្ចចម្រុះបានចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុភ្លាមៗផងដែរហើយក៏មានរថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន៦គ្រឿងរថយន្តពន្លត់នអគ្គិភ័យកងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន៣គ្រឿងបានចុះមកជួយអន្តរាគមន៍ ដោយបានរលត់ជាស្ថាពរនៅវេលាម៉ោង១៣និង០០នាទីនាថ្ងៃខែឆ្នាំដដែលដោយប្រើប្រាស់រយៈពេល១ម៉ោងក្នុងការអន្តរាគមន៍។ ប្រភពព័ត៌មានពីស្ដ្រីម្នាក់ដែលរស់នៅទីនោះបានឲ្យដឹងថាករណីអគ្គិភ័យនេះកេីតឡើងដោយសារមានបុរសម្នាក់ជាអ្នកស្នាក់នៅក្នុងបរិវេណស្តុកអេតចាយនោះដែរមិនថាមានរឿងអ្វីឲ្យប្រាកដនោះទេបានមកដុតផ្ទះខ្លួនឯងធ្វេីឲ្យអណ្ដាតភ្លេីងឆេះរាលដាលដល់ផ្ទះអ្នកផ្សេងទៀតសរុបចំនួន៥ខ្នងហេីយក្រោយពីដុតរួចបុរសរូបនោះក៏រត់គេចខ្លួនបាត់តែម្ដង។ សូមបញ្ជាក់ថាក្នុងករណីអគ្គីភ័យនេះដែរគឺមិនបណ្ដាលឲ្យមានអ្នករងរបួសឬគ្រោះថ្នាក់ដល់អាយុជីវិតនោះទេគ្រាន់តែខូចខាតសម្ភារៈមួយចំនួនប៉ុណ្ណោះ៕ ដោយ៖ បញ្ញា
-
បុរសម្នាក់ ជិះម៉ូតូរអិលដីខ្សាច់ដួលចូលក្រោមកង់រថយន្តកិនស្លាប់ភ្លាមៗនៅនឹងកន្លែង

ភ្នំពេញ៖ បុរសម្នាក់ កំពុងជិះម៉ូតូតាមផ្លូវ ក៏រអិលនឹងដីខ្សាច់ដួលចូលក្រោមកង់រថយន្តកិនស្លាប់ភ្លាមៗ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៦ និង៣០ នាទីព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងទួលសាលា ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា សពមានឈ្មោះ ឆែម វណ្ណា អាយុ៤៨ឆ្នាំ មុខរបរ មេការសំណង់ ក្នុងតំបន់ OCIC ស្នាក់នៅក្នុងការដ្ឋាន មានស្រុកកំណើតនៅភូមិបារាយខាងលិច ស្រុកបារាយ ខេត្តព្រៃវែង។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបាន ឃើញបុរសរងគ្រោះ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1R- 3482 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងទួលសាលា ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ក៏មានរថយន្តធន់ធំមួយគ្រឿង ជាប្រភេទរថយន្តដឹកដី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3D-8814 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងស្របទិសដៅគ្នា ស្របពេលនោះ ស្រាប់តែម៉ូតូរបស់ជនរងគ្រោះរអិលគ្រាប់ខ្សាច់ នៅតាមចិញ្ចើមផ្លូវធ្វើឲ្យម៉ូតូដួលចូលក្រោមកង់រថយខាងក្រោយផ្នែកខាងស្តាំ…
-
បុរសម្នាក់ស្លាប់ និងស្ដ្រីពោះធំ២ នាក់របួស ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តសុីទែនដឹកហ្គាសបើកបុករះម៉ូតូ៥គ្រឿងនិងរថយន្តមួយគ្រឿង

ភ្នំពេញ ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង និងស្ត្រីពោះធំ២នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយ រថយន្តសុីទែនដឹកហ្គាស បើកបុករះម៉ូតូចំនួន៥គ្រឿង និងរថយន្តព្រុសមួយគ្រឿងទៀត កំពុងឈប់ភ្លើងស្តុប កាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី១៧ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវហាណូយ ជាប់ភ្លើងស្តុប២៤ម៉ោង ចំណុចភូមិត្រពាំងស្វាយសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ជនរងគ្រោះស្លាប់នៅកន្លែង ឈ្មោះ យិន វ៉េត ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរ កម្មករដឹកកញ្ចក់មានស្រុកកំណើតភូមិខ្ញូងលើ ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម ។ តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្កម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E- 4913 ជារថយន្តដឹកហ្គាស បើកបរតាមបណ្តោយផ្លូវហាណូយ ពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ជ្រុលទៅបុកពីក្រោយរថយន្តព្រុស ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2BI-0032 រុញផ្ទប់នឹងម៉ូតូរុឺម៉ក កំពុងឈប់ភ្លើងស្តុប ពីជើងទៅត្បូង និងបន្តទៅបុករះម៉ូតូរុឺម៉កដឹកកញ្ចក់ ម៉ូតូលក់ពោតស្ងោរ ម៉ូតូលក់លៀសហាល ម៉ូតូលក់គ្រឿងម្ជូរ ដែលឈប់ចតលក់នៅចិញ្ចើមផ្លូវ បណ្តាលឲ្យស្ត្រីពោះធំ…
-
ស្លាប់១នាក់! ករណីជិះម៉ូតូបុកគោយន្តកន្រ្តៃ នៅលើកំណាត់ផ្លូវជាតិលេខ៥៥

ខេត្តពោធិ៍សាត់ ៖ បុរស១នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគោយន្ដកន្រ្តៃ ខណៈអ្នកបើកបរគោយន្ដថយក្រោយឡើងលើផ្លូវពេលយប់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងអ្នកជិះម៉ូតូ និងគោយន្ដកន្ទៃ្រ បណ្ដាលឲ្យមានមនុស្ស១នាក់ស្លាប់ភ្លាមៗខាងលើ បានកើតឡើងនៅវេលាម៉ោង៦ និង៣០នាទី យប់ថ្ងៃចន្ទ ១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ស្ថិតនៅភូមិរវាង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ សេចក្តីរាយការណ៍នានាជុំវិញកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញឈ្មោះ ហីម ធារ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ បានបញ្ឆេះយន្ត១គ្រឿងម៉ាក គូបូតា ពណ៌ទឹកក្រូច ដែលចតនៅចិញ្ចើមផ្លូវ ដោយបើកថយក្រោយពីត្បូងទៅទិសខាងជើង(ឡើងលើផ្លូវ)ស្របគ្នានោះមានអ្នកបើកម៉ូតូ១គ្រឿង ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិចក្នុងល្បឿនលឿនគួរសម បានជ្រុលបុកចំពីហៀងពេញទំហឹង បណ្ដាលឲ្យបុរសភាគីខាងម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង ។ ប្រភពរាយការណ៍ដដែលបន្តទៀតថា ភាគីជនរងគ្រោះ(ស្លាប់)ឈ្មោះ អេម សុភា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ…
-
មន្ត្រីនគរបាលម្នាក់ យកកាំភ្លើងភ្ជង់ និងចាប់រំលោភស្រ្តីម្នាក់ នៅខណ្ឌព្រែកព្នៅ បញ្ជូនទៅតុលាការ

ភ្នំពេញ៖ នគរបាលព្រហ្មទណ្ឌ នៃអធិដ្ឋាននគរបាលខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជូនជនសង្ស័យម្នាក់ឈ្មោះ ខេម វណ្ណឌី អាយុ៣៣ឆ្នាំ មុខរបរជានគរបាលជាតិ មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការបើកស៊ើបសួរតាមនីតិវិធីធី ក្នុងសំណុំរឿងដែលជនរងគ្រោះបានចោទថា បានដកកាំភ្លើងភ្ជង់នាងឲ្យដោះសម្លៀកបំពាក់ រួចចាប់រំលោភរហូតបានសម្រេច ហើយព្យាយាមរត់គេចខ្លួន។ តាមរបាយការណ៍សមត្ថកិច្ចនគបាលខណ្ឌព្រែកព្នៅ បានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០៖២០នាទីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចវិមានឈ្នះឈ្នះ ភូមិគប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ វត្ថុតាងដកហូតបានរួមមាន៖ កាំភ្លើងម៉ាក ROLO លេខ 874015 ចំនួន១ដើម, គ្រាប់កាំភ្លើងចំនួន ០៥គ្រាប់, រថយន្តម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ ស៊េរី ១៩៩៤ ពាក់ស្លាកលេខ ភ្នំពេញ 2W-4327 មួយគ្រឿង និងទូរស័ព្ទ១គ្រឿង។ ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ជនរងគ្រោះ និងប្តីបានជិះម៉ូតូម៉ាកហុងដា ចេញពីផ្ទះមកដកក្រអៅឈូកនៅចំណុចកើតហេតុ ដោយប្តីបានឲ្យប្រពន្ធឈរចាំម៉ូតូ ហើយប្តីជាអ្នកចុះទៅដក។ មួយសន្ទុះក្រោយ មកជនសង្ស័យ បានជិះម៉ូតូមកឈប់ក្បែររបង…
-
ប្រធានសាលាឧទ្ធរណ៍ខេត្តព្រះសីហនុប្រាប់សាលាដំបូងខេត្ត

កោះកុង៖ លោក សុខ កល្យាណ ប្រធានសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ លោក លឹម ស៊ីណាត អគ្គលេខាធិការ និងមន្ត្រីក្រោមឱវាទមន្ត្រីតុលាការ និងមានការចូលរួមគ្រប់ស្ថាប័នជំនាញដែលពាក់ព័ន្ធ។ សាលាឧទ្ធរណ៍ខេត្តព្រះសីហនុ បានចុះធ្វើអធិការកិច្ចនៅសាលាដំបូងខេត្តកោះកុង ខេត្តកំពត និងខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងការងារស៊ើបសួរ និងអនុវត្តច្បាប់របស់អយ្យការសាលាដំបូងខេត្តទាំងបី មន្ត្រីនគរបាលយុត្តិធម៌ និងការងារពន្ធនាគារក្នុងតំបន់សាលាឧទ្ធរណ៍ព្រះសីហនុ ប្រចាំឆ្នាំ២០២០។ លោក សុខ កល្យាណ លើកឡើងថា អយ្យការសាលាដំបូង មន្ត្រីនគរបាលយុត្តិធម៌ និងការងារពន្ធនាគារ ត្រូវធ្វើការរួមគ្នាមានទំនាក់ទំនងសាមគ្គីគ្នាក្នុងការដោះស្រាយរាល់បញ្ហា និងអនុវត្តសាលាក្រមតុលាដល់ជនដែលត្រូវចោទឱ្យមានភាពយុត្តិធម៌ និងរហ័យដល់ជនរងគ្រោះ ដែលត្រូវចោទក្នុងស្ថានទម្ងន់ទោសឱ្យសុក្រឹត្យ ចៀសវាងការដាក់ទោសដល់ជនដែលត្រូវចោទខុសពីបទល្មើស តើគាត់បានប្រព្រឹត្ត ឬអត់បានប្រព្រឹត្ត។ លោក សុខ កល្យាណ បន្តថា ចៅក្រមស៊ើបសួរ និងនគរបាលយុត្តិធម៌ ត្រូវស៊ើបសង្កេតយ៉ាងយកចិត្តទុកដាក់ទៅពាក្យបណ្ដឹងដែលគេត្រូវចោទ ឬប្តឹងឱ្យល្អិតល្អន់ និងស្រាវជ្រាវឱ្យបានច្បាស់យ៉ាងហោចណាស់ក៏រយៈពេល ២ សប្តាហ៍ដែរ ដើម្បីឱ្យបានច្បាស់មុន និងយកជនដែលត្រូវចោទកាត់ទោសដាក់ពន្ធនាគារ៕
-
បុរសម្នាក់ត្រូវរថយន្តឡុចសុីស 570 បុកស្លាប់ភ្លាមៗ នៅផ្លូវ៦០ម៉ែត្រ

ភ្នំពេញ ៖ បុរសម្នាក់បានបែកក្បាលស្លាប់ក្នុងថ្លុកឈាមភ្លាមៗ និងម្នាក់ទៀតរត់គេចទាន់ បន្ទាប់ពីនាំគ្នាដើរឆ្លងផ្លូវត្រូវរថយន្តម៉ាក LX570 បេីកបុក កាលពីវេលាម៉ោង១១ និង៤០នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ចំណុចមុខការិយាល័យលក់អចលនទ្រព្យលីងណានហ្គាជិន ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។ សពជនរងគ្រោះមានឈ្មោះ រុំ រុណ ភេទប្រុស អាយុ២៨ឆ្នាំមុខរបបថែសួន ស្នាក់នៅជិតក្រុមហ៊ុនម៉ាកសឺដែស ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅស្រុករតនៈមណ្ឌុលខេត្តបាត់ដំបង។ បេីតាមសម្ដីមិត្តភក្ត្រ័ជនរងគ្រោះដែលដើររួមគ្នាបានឲ្យដឹងថា មុនពេលកើតហេតុខណៈគាត់កំពុងតែឆ្លងផ្លូវសុខៗស្រាប់តែមានរថយន្តឡុចស៊ីស LX570 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BB 1339 បើកបរ និងរួមដំណេីរដោយជនជាតិចិន៣នាក់ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ក ជ្រុលមកបុកបុរសម្នាក់ជាមិត្តភ័ក្តគាត់ដេីរពីមុខពេញទំហឹង បណ្ដាលឲ្យបោកក្បាល និងថ្នល់ស្លាប់ភ្លាមៗ ចំណែករូបគាត់ដឹងខ្លួនរត់គេចទាន់ ។ ក្រោយកេីតហេតុភ្លាមៗ ជនជាតិចិនទាំងបីនាក់ភាគីរថយន្តបង្កខាងលេី បានឡើងជិះរថយន្តមួយគ្រឿងទៀតគេចខ្លួនបាត់។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកចំណុចកើតហេតុ ហេីយបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីមកវាស់វែងយករថយន្តបង្កទៅរក្សាទុករងចាំឲ្យម្ចាស់រថយន្តបង្កចូលខ្លួនមកដោះស្រាយតាមច្បាប់។ ចំណែកសពជនរងគ្រោះក្រោយពីធ្វើកំណត់ហេតុរួចក៏ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ ជីម ភារ៉ា
-
ក្រសួងសុខាភិបាលអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងការពារសុខភាពក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់

-
ក្រសួងការងារគ្រោងនឹងបណ្ដុះបណ្ដាលជំនាញដែលទីផ្សារការងារកំពុងត្រូវការដល់អ្នកដែលត្រូវព្យួរការងារ ឬបាត់បង់ការងារដោយសារវិបត្តិកូវីដ-១៩ ដោយឥតគិតថ្លៃ

ភ្នំពេញ៖ ក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃ១៦វិច្ឆិកានេះ បានជូនដំណឹងថា ក្រសួងគ្រោងនឹងបើកវគ្គបណ្តុះបណ្តាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) វគ្គពិសេស មានរយៈពេល ៤ខែ ទាំងវេនព្រឹក និងវេនល្ងាច ដោយឥតបង់ថ្លៃលើមុខជំនាញបច្ចេកទេស និងវិជ្ជាជីវៈមួយចំនួនសំខាន់ៗ ដែលទីផ្សារការងារកំពុងមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ន និងទៅអនាគត។ បើតាមសេចក្តីជូនដំណឹងដដែលបានឱ្យដឹងថា នៅក្នុងកំលុងពេលបណ្តុះបណ្តាលសិក្ខាកាមទទួលបានប្រាក់ឧបត្ថម្ភចំនួន២០ម៉ឺនរៀល ក្នុងមួយខែ សម្រាប់ចំណាយលើការហូបចុក និងស្នាក់នៅផងដែរ។ សេចក្ដីជូនដំណឹងរបស់ក្រសួងការងារបានបន្តថា សម្រាប់កម្មករនិយោជិត ត្រូវភ្ជាប់មកជាមួយនូវសៀវភៅការងារ និងប័ណ្ណសម្គាល់កម្មករ និយោជិតខ្មែរ កាតសម្គាល់ខ្លួន និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដើម្បីធ្វើការចុះឈ្មោះចូលរៀននៅតាមគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដូចមាននៅក្នុងឧបសម្ព័ន្ធ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១៧ ៧៤៧ ៧៧៣/ ០១០ ៧៤៧ ៧៧៣/ ០១២ ៦២២ ៧៦៧)៕
-
សម្តេច ក្រឡាហោម បង្ហាញលទ្ធផលការងារដោះស្រាយចំពោះមតិយោបល់ និងសំណូមពរតាមហ្វេសប៊ុកបានចំនួន៣៣ករណី និងកំពុងដោះស្រាយ១៨៧ករណី

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង នៅថ្ងៃទី១៦ ខែវិច្ឆិកានេះ បានបង្ហាញអំពីលទ្ធផលការងារក្នុងខែតុលា របស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់មហាជនក្នុងគេហទំព័រហ្វេសប៊ុករបស់សម្តេច។ បើតាមតារាងលទ្ធផលប្រចាំខែតុលា ឆ្នាំ២០២០ អង្គភាពទទួលដោះស្រាយចំនួន ៨អង្គភាព បានដោះស្រាយ និងឆ្លើយតបទៅម្ចាស់គណនីចំនួន ៣៣ករណី និង ១៨៧ករណីទៀត កំពុងដោះស្រាយ។ សម្ដេចក្រឡាហោម បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពចំណុះក្រសួងមហាផ្ទៃ ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការឆ្លើយតបចំពោះមតិយោបល់ កង្វល់ និងសំណូមពរនានារបស់មហាជន ជាមួយក្រុមការងារទំព័រហ្វេសប៊ុករបស់សម្រេច ក្នុងន័យរួមគ្នាដើម្បីបំរើជាតិ និងប្រជាពលរដ្ឋ។ ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានផ្ដល់ជាព័ត៌មាន មតិយោបល់ សំណូមពរ តាមរយៈទំព័រហ្វេសប៊ុករបស់សម្តេច ដែលបានបង្ហាញពីការលើកតម្កើងសិទ្ធិសេរីភាព ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ សមស្របតាមគន្លងលទ្ធិប្រជាធិបតេយ្យ ដើម្បីអភិវឌ្ឍន៍សង្គមជាតិយើង៕ ដោយ វុធ