Category: ព័ត៌មានសង្គម

  • តុលាការសម្រេចប្រគល់លោកស្រី ទ្រី សុផានិត ឲ្យក្រុមគ្រួសារមើលថែវិញ ដោយរង់ចាំបន្តនីតិវិធីនាពេលក្រោយ

    តុលាការសម្រេចប្រគល់លោកស្រី ទ្រី សុផានិត ឲ្យក្រុមគ្រួសារមើលថែវិញ ដោយរង់ចាំបន្តនីតិវិធីនាពេលក្រោយ

    ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានបញ្ជាក់នៅព្រឹកថ្ងៃ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា តុលាការបានសម្រេច ប្រគល់លោកស្រី ទ្រី សុផានិត បងស្រីបង្កើតលោកស្រី ទ្រី ដាណា ឲ្យក្រុមគ្រួសារមើលថែរក្សាវិញ ដោយរង់ចាំបន្តនីតិវិធីនាពេលក្រោយ ។ គួររំលឹកថា មានមតិមួយចំនួនលើកឡើងថា លោកស្រី ទ្រី ដាណា ថៅកែលក់ពេជ្រដ៏ស្តុកស្តម្ភ និងតែងតែធ្វើសកម្មភាពមនុស្សធម៌ ហេតុអ្វីបែរជាមកប្តឹងបងស្រីបង្កើត គឺ លោកស្រី ទ្រី សុផានិត គ្រាន់តែរឿងបរិហារកេរ្តិ៍បែបនេះ ។ សមត្ថកិច្ចចាប់ខ្លួន លោកស្រី ទ្រី សុផានិត នាពេលនេះ គឺធ្វើឡើងតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់លោក ហម ម៉េងសែ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ក្រោមការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ , ញុះញង់ឲ្យមានការរើសអើង និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់» ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០ ។ លោកស្រី ទ្រី សុផានិត ត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យនាំខ្លួន…

  • មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បាននាំយកអាវរងាររបស់សម្តេចតេជោ ចែកជូននាយទាហាន និងពលទាហាន សម្រាប់ប្រើប្រាស់នៅក្នុងរដូវចុះត្រជាក់នេះ

    មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បាននាំយកអាវរងាររបស់សម្តេចតេជោ ចែកជូននាយទាហាន និងពលទាហាន សម្រាប់ប្រើប្រាស់នៅក្នុងរដូវចុះត្រជាក់នេះ

    ខេត្តព្រះវិហារ៖ អាវរងារជិត ៨០០អាវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ សែន នាយករដ្ឋមន្រ្តី ត្រូវបានមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា នាំយកមកចែកជូននាយទាហាន នាយទាហានរង និងពលទាហាន មកគ្រប់កងឯកភាពចំណុះទាំងអស់ ជាពិសេស អង្គភាពជួរមុខដែលស្ថិតនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-ឡាវ បន្ទាប់ពីទទួលបានដោយផ្ទាល់ពី អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នោះរួចមក។ ពិធីចែកអាវរងារនាគ្រានោះ បានធ្វើឡើងនៅទីបញ្ជាការវរៈសេនាតូចលេខ១ ចាស់ ស្ថិតនៅក្នុងភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នាល្ងាចថ្ងៃទី១៣វិច្ឆិកាឆ្នាំ២០២០។ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានមានប្រសាសន៍ថា អាវរងារដែលមានចំនួន ៧៧៧អាវ ត្រូវបាននាំយកមកចែកជូនដល់ នាយទាហាន នាយទាហានរង និងពលទាហាន មកគ្រប់បណ្តាអង្គភាពចំណុះ អង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារទាំងអស់ នៅក្នុងពេលនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្ថែមពីលើគោលរបបរបស់កងទ័ព តាមរយៈ…

  • កាកបាទក្រហម ខេត្តព្រះវិហារ នាំយកអំណោយមនុស្សធម៌ ឧបត្ថម្ភដល់មន្ត្រីនគរបាលម្នាក់ និងប្រជាពលរដ្ឋ ២នាក់ទៀត ដែលរងគ្រោះថ្នាក់ដោយសារជាន់មីន

    កាកបាទក្រហម ខេត្តព្រះវិហារ នាំយកអំណោយមនុស្សធម៌ ឧបត្ថម្ភដល់មន្ត្រីនគរបាលម្នាក់ និងប្រជាពលរដ្ឋ ២នាក់ទៀត ដែលរងគ្រោះថ្នាក់ដោយសារជាន់មីន

    ខេត្តព្រះវិហារ៖ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ លោកស្រី ចឹក ហេង បានដឹកនាំមន្ត្រីក្រោមឱវាទ នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនមន្ត្រីនគរបាលម្នាក់ និងប្រជាពលរដ្ឋ ២នាក់ទៀត ដែលកំពុងសម្រាកព្យាបាលរបួស នៅក្នុងមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ ក្រោយរងគ្រោះដោយសារជាន់មីន នៅក្នុងថ្ងៃទី ១៣វិច្ឆិកាឆ្នាំ២០២០នេះ។ ជនរងគ្រោះទាំង ៣នាក់ ត្រូវគេស្គាល់ម្នាក់ ឈ្មោះ នួន ធឿន មានឋានៈអនុសេនីយ៍ឯក បម្រើការនៅអង្គភាពវរៈសេនាតូច នគរបាលការពារព្រំដែនគោកលេខ ៧៩៥ រងរបួសដោយសារជាន់មីន បណ្តាលឲ្យដាច់ជើងទាំងសងខាង នៅក្នុងថ្ងៃទី១៣វិច្ឆិកាឆ្នាំ២០២០។ ដោយឡែក ប្រជាពលរដ្ឋ ២នាក់ទៀត បានរងគ្រោះដោយសារគ្រាប់មីន បណ្តាលឲ្យរងរបួសភ្នែក និងជើង កាលពីពេលថ្មីៗកន្លងមកនេះ ស្ថិតនៅក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត។ ខណៈនេះ ជនរងគ្រោះទាំង ៣នាក់ កំពុងស្ថិតក្រោមការព្យាបាលរបួស ពីក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែក១៦ មករា ខេត្តព្រះវិហារ។ ស្របពេលកំពុងសម្រាកព្យាបាលរបួសនោះ សាខាកាកបាតក្រហមកម្ពុជា ខេត្តព្រះវិហារ បាននាំយកគ្រឿងឧបភោគ បរិភោគ…

  • លោកស្រី ទ្រី សុផានិត ដួលសន្លប់ពេលដែលនគរបាលបញ្ជូនខ្លួន ទៅដល់តុលាការ

    លោកស្រី ទ្រី សុផានិត ដួលសន្លប់ពេលដែលនគរបាលបញ្ជូនខ្លួន ទៅដល់តុលាការ

    ភ្នំពេញ៖ នគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានបញ្ជូនលោកស្រី ទ្រី សុផានិត អាយុ៣៩ឆ្នាំ ដល់សាលាដំបូងរាជធានីភ្នំពេញ ហើយអ្វីជាការកត់សម្គាល់ នោះ គ្រាន់តែឈានជើងដល់តុលាការ ភ្លាមបែរជាលោកស្រី ទ្រី សុផានិត ដួលសន្លប់ តែម្តង ។ គួររំលឹកថា បងស្រីបង្កើតលោកស្រី ទ្រី ដាណា គឺ លោកស្រី ទ្រី សុផានិត ត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ចាប់ខ្លួននៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ នៅចំណុចផ្លូវលេខ១៨២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយមានបណ្តឹងពីលោកស្រី ទ្រី ដាណា ។ សមត្ថកិច្ចចាប់ខ្លួន លោកស្រី ទ្រី សុផានិត នាពេលនេះ គឺធ្វើឡើងតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់លោក ហម ម៉េងសែ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ក្រោមការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ , ញុះញង់ឲ្យមានការរើសអើង និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់»…

  • កម្លាំងសមត្ថកិច្ចចាប់ខ្លួន ទ្រី សុផានិត អ្នកលក់ផលិតផលតាមអនឡាញ តាមដីកាតុលាការ

    កម្លាំងសមត្ថកិច្ចចាប់ខ្លួន ទ្រី សុផានិត អ្នកលក់ផលិតផលតាមអនឡាញ តាមដីកាតុលាការ

    ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានចាប់ខ្លួនអ្នកលក់ផលិតផលតាមអនឡាញ ម្នាក់ឈ្មោះ ទ្រី សុផានិត អាយុ៣៩ឆ្នាំ ស្ថិតនៅតាមផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការចាប់ខ្លួននេះ បានធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ហម ម៉េងសែ អនុប្រធាន និងជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ កម្លាំងនគរបាលបានបង្ហាញថា ឈ្មោះ ទ្រី សុផានិត ត្រូវបានចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ, ញុះញង់ឲ្យមានការរើសអើង និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០»។ តាមដីកាដដែលបានបន្តទៀតថា ជនត្រូវចោទរូបនេះត្រូវបានតុលាការបង្គាប់ឲ្យចូលទៅបំភ្លឺកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែជនត្រូវចោទយកលេសថា មិនអាចចូលទៅបង្ហាញខ្លួន បានដោយសារបញ្ហាសុខភាព «ផ្តាសាយធំ» ប៉ុន្តែធាតុពិតជនត្រូវចោទរូបនេះ បានបង្ហោះលក់ផលិតផលតាមហ្វេសប៊ុកជាបន្តបន្ទាប់។ ក្រោយការចាប់ខ្លួនជនត្រូវចោទ ទ្រី សុផានិត ត្រូវបានកម្លាំងនគរបាលបញ្ជូនបន្តទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌ ដើម្បីចាត់ការបន្តទៀត៕ ដោយ ៖ បញ្ញា

  • ជនសង្ស័យ២នាក់ ពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀន ត្រូវនគរបាលប៉ុស្ដិ៍ព្រែកថ្មីចាប់ខ្លួន

    ជនសង្ស័យ២នាក់ ពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀន ត្រូវនគរបាលប៉ុស្ដិ៍ព្រែកថ្មីចាប់ខ្លួន

    ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកថ្មី នៃអធិការច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ នៅវេលាម៉ោង១៥ និង០០ នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុចមុខដីឡូត៍គ្មានលេខ ផ្លូវលំ ភូមិកោះក្របី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពីបទ ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ សុវណ្ណ ណារិទ្ធ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់នៅភូមិកោះក្របី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ទី២- ឈ្មោះ ប៉ក់ ពុទ្ធារ៉ា ភេទ ស្រី អាយុ ១៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់នៅភូមិកោះក្របី១ សង្កាត់ព្រែកថ្មី១ ខណ្ឌច្បារអំពៅ…

  • នគរបាលខណ្ឌច្បារអំពៅ ចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀន

    នគរបាលខណ្ឌច្បារអំពៅ ចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀន

    ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ព្រែកឯង នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ នៅវេលាម៉ោង ១៨ និង ០០ នាទីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ បានឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពីបទ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ខៀវ រាំបូ ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ដកហូតបានវត្ថុតាង:ក្រាមពណ៌សរថ្លា ៣៥ កញ្ចប់ថង់តូច និងម៉ូតូ ០១ គ្រឿងម៉ាក ហុងដា គុប សេ៩០ ពណ៍ ទឹកប៉ិច ពាក់ស្លាកលេខ ផ០៧៦៨ ភព១ ។ បច្ចុប្បន្ននេះ ជនសង្ស័យខាងលេី រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ…

  • អភិបាលរាជធានីភ្នំពេញ និងស្នងការ បន្តចុះចែកម៉ាសជូនប្រជាពលរដ្ឋ

    អភិបាលរាជធានីភ្នំពេញ និងស្នងការ បន្តចុះចែកម៉ាសជូនប្រជាពលរដ្ឋ

     ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំមន្រ្តី និងសមត្ថកិច្ច បន្តចុះចែកម៉ាសដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនប្រជាពលរដ្ឋនៅតាមទីសាធារណៈក្បែរផ្សារដើមគរ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។ ការដឹកនាំមន្ដ្រីចុះចែកម៉ាស នៅតាមគោលដៅអនុវត្តច្បាប់ចរាចរណ៍ហើយនោះ អភិបាលរាជធានីភ្នំពេញ បានបែកចែកឲ្យអភិបាលរង និងអភិបាលខណ្ឌ ព្រមទាំងមន្រ្តីពាក់ព័ន្ធ ចុះចែកម៉ាសនៅតាមទីសាធារណៈក្នុងរាជធានីភ្នំពេញ ។ ឯកឧត្តម ឃួង ស្រេង ណែនាំ និងក្រើនរំលឹកប្រជាពលរដ្ឋអំពីការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយត្រូវឲ្យប្រជាពលរដ្ឋធ្វើអនាម័យជាប្រចាំ តាមរយៈការឧស្សាហ៍លាងដៃជាមួយទឹកអាល់កុល ឬជែល និងពាក់ម៉ាសនៅទីកន្លែងដែលចាំបាច់ ព្រមទាំងរក្សាគម្លាតសុវត្ថិភាព ។

  • កម្ពុជា និងជប៉ុន ដាក់ទិសដៅ៥ឆ្នាំ ដើម្បីជួយពលរដ្ឋកម្ពុជាឲ្យចេះដាំបន្លែតាមបែបទំនើប សម្រាប់ផ្គត់ផ្គង់តម្រូវការម្ហូបអាហារក្នុងវិស័យទេសចរណ៍

    កម្ពុជា និងជប៉ុន ដាក់ទិសដៅ៥ឆ្នាំ ដើម្បីជួយពលរដ្ឋកម្ពុជាឲ្យចេះដាំបន្លែតាមបែបទំនើប សម្រាប់ផ្គត់ផ្គង់តម្រូវការម្ហូបអាហារក្នុងវិស័យទេសចរណ៍

    ការដាក់ទិសដៅនោះ បានធ្វើឡើងតាមរយៈ អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុនជប៉ុន ម៉ាយ៉ាតុហ្គ្រីន ខូអិលធីឌី ស្ដីពីភាពជាដៃគូលើការអភិវឌ្ឍខ្សែក្រវាត់បៃតងក្នុងវិស័យទេសចរណ៍។ អនុស្សរណៈនោះ ត្រូវបានចុះហត្ថលេខាដោយលោកម ថោង រដ្ឋស័ក្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអភិវឌ្ឍន៍ផលិតផលទេសចរណ៍ ជាមួយលោក ណាបេស៊ីម៉ា កាតស៊ូហ៊ីតុ (Nabeshima Katsuhito) ប្រធានក្រុមហ៊ុនម៉ាយ៉ាតុហ្គ្រីន ក្រោមអធិបតីភាពលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក មីកាមិ ម៉ាសាហ៊ីរ៉ូ (Mikami MASAHIRO) ឯកអគ្គរាជទូជប៉ុនប្រចាំកម្ពុជា នាថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីក្រសួងទេសចរណ៍។ គោលបំណងសំខាន់នៃសអនុស្សរណៈនោះ គឺធ្វើឡើង ដើម្បីជួយឱ្យប្រជាពលរដ្ឋកម្ពុជាចេះបច្ចេកទេសដាំបន្លែ និងកសិផលនានាតាមបែបទំនើបរបស់ជប៉ុន ដោយទទួលបានកសិផលដែលមានគុណភាព-សុវត្ថិភាពខ្ពស់យកទៅផ្គត់ផ្គង់តម្រូវការម្ហូបអាហារក្នុងវិស័យទេសចរណ៍ និងអាចឈានដល់ការនាំចេញទៅលក់នៅប្រទេសជប៉ុន។ អនុស្សរណៈនោះ ក៏ត្រូវគេរាយការណ៍ថា បានផ្តោតលើគោលដៅបួនចំណុច រួមមានក្រវាត់បៃតងក្នុងវិស័យទេសចរណ៍ ឧស្សាហកម្មទេសចរណ៍ កសិទេសចរណ៍ និងទេសចរណ៍ជនបទ។ លោក ថោង រដ្ឋស័ក្តិ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា គោលបំណងនៃការចុះអនុស្សរណៈនេះគឺដើម្បីគាំទ្រលក្ខណៈបច្ចេកទេសដាំបន្លែដែលមានគុណភាព សុវត្ថិភាពខ្ពស់ គ្មានជាតិគីមី សម្រាប់ផ្គត់ផ្គង់ដល់តម្រូវការម្ហូបអាហារនៅតាមគោលដៅទេសចរណ៍នានាក្នុងប្រទេស និងអាចនាំចេញទៅលក់នៅប្រទេសជប៉ុនថែមទៀតផង។ លោកថា…

  • កុមារក្រីក្រ ៣នាក់ ទទួលបានការលេីកទឹកចិត្តពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានចូលរួមក្នុងកីឡាប្រណាំងកង់នៅទីលានទួលម៉ូតូហោះ ព្រែកលាភ

    កុមារក្រីក្រ ៣នាក់ ទទួលបានការលេីកទឹកចិត្តពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានចូលរួមក្នុងកីឡាប្រណាំងកង់នៅទីលានទួលម៉ូតូហោះ ព្រែកលាភ

    ភ្នំពេញ៖ ដោយក្តីអាណិតអាសូរ និងមេីលឃេីញពីការតស៊ូក្នុងជីវិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់ឲ្យសហការីចុះសួរសុខទុក្ខ និងលេីកទឹកចិត្ត ព្រមទាំង នាំយកអំណោយមនុស្សធម៌ផ្តល់ជូន កុមារចំនួន ៣នាក់ ដែលរស់នៅក្នុងគ្រួសារក្រីក្រ បានចូលរួមប្រកួតកីឡា ប្រណាំងកង់នៅទីលានទួលម៉ូតូហោះព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០។ កុមារទាំង ៣នាក់នព រស់នៅភូមិព្រែកតាគង់ សង្កាត់ ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មាន ឈ្មោះ ៖ ១. ពេជ្រ ធារ៉ា អាយុ ១៣ឆ្នាំ, ២. សុវណ្ណ សាលី អាយុ ១៤ឆ្នាំ, ៣. ឈិន ភារម្យ អាយុ ៩ឆ្នាំ ។ ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី…