Category: ព័ត៌មានសង្គម

  • រថយន្តតូយូតាព្រូស បើកបុកម៉ូតូកង់បីពីក្រោយដាច់ជាពីរ រួចបើករត់គេចខ្លួនបាត់

    រថយន្តតូយូតាព្រូស បើកបុកម៉ូតូកង់បីពីក្រោយដាច់ជាពីរ រួចបើករត់គេចខ្លួនបាត់

    ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូកង់បីខ្មែរមួយគ្រឿងមកឈប់អែបចិញ្ចើមផ្លូវត្រូវរថយន្តតូយ៉ូតាព្រូសមួយគ្រឿងបុកពីក្រោយបណ្តោយឲ្យខ្ទាត និងដាច់ចេញពីគ្នា បណ្តាលឲ្យអ្នកបើកកង់បី រងរបួសស្រាលរួចបើករត់គេចខ្លួនបាត់។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០២០ នៅចំណុចមុខផ្ទះលេខ61B EoE ផ្លូវលេខ ២៦១ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមការរៀបរាប់ពីបុរសជាម្ចាស់ម៉ូតូកង់បីបានប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគាត់បើកម៉ូតូកង់បី ធ្វើដំណើរទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើបានឈប់អែបនឹងចិញ្ចើមផ្លូវមួយភ្លែតខណៈនោះស្រាប់តែមានរថយន្ត តូយូតា ព្រូស មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2AB-9638 មកពីក្រោយក៏បុកពេញទំហឹងបណ្ដាលឲ្យកង់បីដាច់ចេញពីគ្នា និងគាត់រងរបួសដៃជើងស្រាល។ ភ្លាមៗនោះរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេបានបន្ថែមល្បឿនទៅមុខទៀតគេចខ្លួនបាត់។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ និងបានឲ្យជនរងគ្រោះឲ្យទៅដាក់ពាក្យបណ្ដឹងនៅអធិការខណ្ឌទួលគោកដើម្បីសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមចាប់រថយន្តបង្កយកមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ ដោយ៖ ជីម ភារ៉ា

  • ពលរដ្ឋក្នុងសង្កាត់ស្ទឹងមានជ័យ២ ប្រទះឃេីញគ្រោងឆ្អឹងសាកសព មនុស្សម្នាក់ គួរឲ្យសង្វេគ

    ពលរដ្ឋក្នុងសង្កាត់ស្ទឹងមានជ័យ២ ប្រទះឃេីញគ្រោងឆ្អឹងសាកសព មនុស្សម្នាក់ គួរឲ្យសង្វេគ

    ភ្នំពេញ៖ ប្រជាពលរដ្ឋដែលរស់នៅក្បែរបរិវេណដីឡូត៍គ្មានលេខមួយកន្លែងក្នុងភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យបានប្រទះឃើញគ្រោងឆ្អឹងសាកសពមនុស្សម្នាក់នៅក្រោមដីឡូវគ្មានលេខ បានបង្កការការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២០នេះ។ សាកសពជនងគ្រោះខាងលើសមត្ថកិច្ចមូលដ្ឋាននៅមិនទាន់ស្គាល់អត្តសញ្ញាណទេគ្រាន់តែសន្និដ្ឋានបានថាជាមនុស្សប្រុសវ័យជាង៣០ឆ្នាំ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុននឹងប្រទះឃើញសពបុរសចង់កសល់តែគ្រោងឆ្អឹងនេះគឺ នៅមុនពេលកើតហេតុមានក្មេងប្រុសម្នាក់បានឡើងកាប់មែកក្រខុបដើម្បីធ្វើដងជំពាមតែពេលឡើងទៅដល់ខាងលើក៏ប្រទះឃើញសពចង់ ក សល់តែគ្រោងឆ្អឹងក៏ស្រែកផ្អើលដល់អ្នកជិតខាងមកមើលហើយរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន និងអ្នកជំនាញធ្វើកោសល្យវិច័យមកពិនិត្យ និងយកសពទៅតម្កល់ទុកនៅវត្តសំបួរមាស ដើម្បីស្វែងរកសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ ជីមភារ៉ា

  • ប្រជាកសិករ៣ពាន់២០០គ្រួសារ ដែលរងនូវការខូចខាតដោយជំនន់ទឹកភ្លៀងនៅខេត្តកំពង់ចាម ទទួលបានអំណោយពីសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

    ប្រជាកសិករ៣ពាន់២០០គ្រួសារ ដែលរងនូវការខូចខាតដោយជំនន់ទឹកភ្លៀងនៅខេត្តកំពង់ចាម ទទួលបានអំណោយពីសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

    ខេត្តកំពង់ចាម៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃ១២វិច្ឆិកានេះ បានអញ្ជើញតំណាងឲ្យ សម្តេច តេជោ នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចុះសួរសុខទុក្ខ និងចែកស្រូវពូជ ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅខេត្តកំពង់ចាម។ ពិធីចែលស្រូវពូជនោះ ធ្វើឡើង នៅបរិវេណវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលមានប្រជាពលរដ្ឋ៣ពាន់២០០គ្រួសារ មកពីស្រុកចំនួន៥ស្រុក មាន១៣ឃុំ ដើម្បីស្ដារឡើងវិញឡើងវិញបន្ទាប់ពីរងនូវការខូចខាតដោយជំនន់ទឹកភ្លៀងក្នុងឆ្នាំ២០២០។ តាមរបាយការណ៍របស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា ជំនន់ទឹកភ្លៀងប៉ះពាល់ដល់៩ស្រុក ១ក្រុង ស្មើនឹង ៥០ឃុំ-សង្កាត់ ប៉ះពាល់ប្រជាជន៣៧១ខ្នងផ្ទះ លិចសាលារៀន ២០កន្លែង លិចផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម ផ្លូវលំ ប្រមាណ ២៣គីឡូម៉ែត្រ ។ លោកថា ទឹកជំនន់ បានលិចស្រូវចំនួន ២ពាន់៩០៤ហិកតា ស្មើនឹង៣ពាន់៩៣២គ្រួសារ ក្នុងនោះ ខូចខាត៩៦៧ហិចតា…

  • ឯកឧត្តម ហ៊ុន ម៉ាណែត៖ កម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងរឹតបន្តឹងការអនុវត្តវិធានសុខាភិបាល ដើម្បីថែរក្សាសុខភាពឲ្យបានល្អ នៅក្នុងរដូវចុះត្រជាក់នេះ

    ឯកឧត្តម ហ៊ុន ម៉ាណែត៖ កម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងរឹតបន្តឹងការអនុវត្តវិធានសុខាភិបាល ដើម្បីថែរក្សាសុខភាពឲ្យបានល្អ នៅក្នុងរដូវចុះត្រជាក់នេះ

    ខេត្តស្ទឹងត្រែង៖ ប្រសាសន៍អំពាវនាវ របស់អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងក្នុងពិធីចែកអាវរងារ ជូនដល់កងកម្លាំងប្រដាប់អាវុធ ទិសយោធភូមិភាគទី១ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ ១២៨ ស្ថិតក្នុងខេត្តស្ទឹងត្រែង ភាគឥសាន្តកម្ពុជា កាលពីថ្ងៃទី១១វិច្ឆិកាឆ្នាំ២០២០ មកនេះ។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាននាំយកអាវរងារច្រើនម៉ឺនអាវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មកចែកជូនដល់កងកម្លាំងប្រដាប់អាវុធទាំង៣ គឺកម្លាំងកងទ័ព ,កម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថជាតិ ប្រចាំទិសយោធភូមិភាគទី១ នៃទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ ១២៨ នៃខេត្តស្ទឹងត្រែង។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ ពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខ និងនឹករលឹកពីសំណាក់សម្តេចតេជោ និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងពីរតែងយកចិត្តទុកដាក់គិតគូរគ្រប់ពេលវេលា អំពីសុខទុក្ខរបស់កងម្លាំងប្រដាប់អាវុធទាំងអស់ ដែលកំពុងឈរជើងបំពេញភារកិច្ច យ៉ាងអង់អាចក្លាហាន ក្នុងកិច្ចការពារបូរណភាពទឹកដី នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន ដែលស្ថិតនៅក្នុងភូមិសាស្ត្រ យោធភូមិភាគទី១ ខេត្តស្ទឹងត្រែងនេះ។ លោកឧត្តមសេនីយ៍…

  • សម្ដេចក្រឡាហោម ស ខេង អញ្ជើញចុះសួរសុខទុក្ខ និងចែកពូជស្រូវជូនពលរដ្ឋ៣,៥០០គ្រួសារ

    សម្ដេចក្រឡាហោម ស ខេង  អញ្ជើញចុះសួរសុខទុក្ខ  និងចែកពូជស្រូវជូនពលរដ្ឋ៣,៥០០គ្រួសារ

    ព្រៃវែង៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះចែក ស្រូវពូជ និងអំណោយ ជូនប្រជាពលរដ្ឋមានការខ្វះខាតក្នុងជីវភាពក្រោយរងគ្រោះដោយជំនន់ទឹកភ្លៀង នៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ។ សម្ដេចក្រឡាហោម ស ខេង គូសបញ្ជាក់ថា វត្តមានរបស់សម្ដេចដែលបានមកជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋ ស្ថិតក្នុងយុទ្ធនាការមួយរបស់រាជរដ្ឋាភិបាល ដើម្បីផ្ដល់លទ្ធភាពឱ្យបងប្អូនអាចចាប់ផ្ដើមការបង្កបង្កើនផលឡើងវិញ។ ពិសេសពូជស្រូវ ពូជបន្លែជូនពលរដ្ឋ ជាជំហានបន្ទាប់ ក្រោយពីរាជរដ្ឋាភិបាល បានដឹកនាំការងារជួយសង្គ្រោះប្រជាពលរដ្ឋ ពីគ្រោះមហន្តរាយទឹកជំនន់ ដែលទន្ទឹមគ្នានឹងការជួយសង្គ្រោះ បងប្អូនប្រជាពលរដ្ឋពិតជាបានជ្រាបហើយថារាជរដ្ឋាភិបាល និងអាជ្ញាធរបានផ្ដល់ជំនួយសង្គ្រោះបន្ទាន់ ជាបន្តបន្ទាប់ជូនប្រជាពលរដ្ឋក្នុងគ្រាដ៏លំបាក។ សម្ដេចក្រឡាហោម បញ្ជាក់ថា បច្ចុប្បន្ន ខេត្តព្រៃវែងជាខេត្តលេខ១ លើខេត្តបាត់ដំបង ដែលមានការបង្កបង្កើនផលស្រូវបានច្រើន។ សម្ដេចបានបន្ថែមថាការធ្វើស្រូវបានច្រើន ក៏ដោយសារប្រជាពលរដ្ឋជាប្រជាកសិករមានឱកាសធ្វើស្រែបាន២ទៅ ៣ដងក្នុងមួយឆ្នាំ អាស្រ័យដោយមានប្រព័ន្ធធារាសាស្រ្ត និងមានមធ្យោបាយធ្វើស្រែទំនើប រួមផ្សុំនឹងការមានទីផ្សារល្អសមរម្យ។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានផ្ដល់ជូនប្រជាពលរដ្ឋ រួមមានស្រូវពូជ១០០គីឡូក្រាម, គ្រាប់ពូជបន្លែ៤មុខ មានស្ពែពីរមុខ ត្រប់ និងត្រកួន…

  • នគរបាលបញ្ជូនខ្លួនជនជាតិ នីហ្សេរីយ៉ា ពាក់ព័ន្ធករណី ប្រើប្រាស់លុយដុល្លារក្លែងក្លាយ និងរក្សាទុកគ្រឿងញៀន ទៅកាន់តុលាការ

    នគរបាលបញ្ជូនខ្លួនជនជាតិ នីហ្សេរីយ៉ា ពាក់ព័ន្ធករណី ប្រើប្រាស់លុយដុល្លារក្លែងក្លាយ និងរក្សាទុកគ្រឿងញៀន ទៅកាន់តុលាការ

    ភ្នំពេញ ៖ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានបញ្ជូនខ្លួនបុរសជនជាតិនីហ្សេរីយ៉ាម្នាក់ពាក់ព័ន្ធករណី ប្រើប្រាស់ប្រាក់ដុល្លាក្លែងក្លាយ និងរក្សាទុកនូវរុក្ខជាតិញៀន(កញ្ឆា) ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាជនបរទេសមានឈ្មោះ ម៉ៃខល អ៊ីរូហ្គោអ៊ិនវ៉ាននីណាយ៉ា (ERUGO NWANN ENAYA) ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិ នីហ្សេរីយ៉ា ស្នាក់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សូមជម្រាបថា កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១០ និង៥០នាទី ត្រង់ចំណុចគល់ស្ពានដែកផ្លូវ ៣៧១ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចចរាចរប្រចាំការគោលដៅស្តុបអតីតស្ពានដែក បានឃាត់ខ្លួនបុរសជនជាតិនីហ្សេរីយ៉ាម្នាក់ប្រគល់ឲ្យកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បន្ទាប់ ពីជនរូបនោះបានប្រេីប្រាស់លុយដុល្លារក្លែងក្លាយបង់ថ្លៃផាកពិន័យចរាចរបើកបរបញ្ច្រាសផ្លូវ ៕ ដោយ ៖ បញ្ញា

  • បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការពាក់ព័ន្ធករណី គ្រឿងញៀន៦គីឡូក្រោម

    បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការពាក់ព័ន្ធករណី គ្រឿងញៀន៦គីឡូក្រោម

    ភ្នំពញ ៖ កម្លាំងសមត្ថកិច្ចនគរបាលមន្ទីរ ប្រឆាំងគឿងញៀននៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅសាលាដំបូងរាជធានីភំ្នពេញ ពាក់ព័ន្ធករណី រក្សាទុក ដឹកជញ្ជូន និង ជួញដូរគឿងញៀនដោយយខុសច្បាប់ ។ ជនសង្ស័យឈ្មោះ ស្រ៊ាន គឹម ស្រួច អាយុ ២៧ឆ្នាំ ភេទប្រុស ជនជាតិ ខ្មែរ មុខរបរ កម្មកររោងចក្រ មានអស័យដ្ឋាន ភូមិ ឃុំកងតានង ស្រុកកងមាសខេត្តកំពុងចាម ។ សូមជម្រាបថា កាលពីថ្ងៃទី ០៨ខែ វិច្ឆិកា ឆ្នាំ២០២០វេលាម៉ោង០១:១០នាទីយប់ កម្លាំងជំនាញ(ក១១) របស់មន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន ដឹកនាំចុះផ្ទាល់ដោយលោកនាយករង អាំ សុជាតិ និងលោកនាយករង យា ប៊ុន ណារត្ន័ន៍ និង មានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង អមអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបអង្កេត ស្រាវជ្រាវបង្ក្រាប នៅចណុច បន្ទប់ផ្ទះជួលលេខ៦ ភូមិដំណាក់ធំ២…

  • លោកជំទាវ ម៉ែន សំអន តំណាងសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចុះចែកស្រូវពូជជូនប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់

    លោកជំទាវ ម៉ែន សំអន តំណាងសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ចុះចែកស្រូវពូជជូនប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់

    ខេត្តស្វាយរៀង៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជួបសំណេះសំណាល និងនាំពូជស្រូវចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ១.០២០គ្រួសារ ដែលមានទីតាំងតាមបណ្ដោយមាត់ទន្លេវ៉ៃគោ ស្ថិតក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។ លោកជំទាវកិត្តិសង្គហបណ្ឌិត បាននំានូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល សម្ដេចទាំងពីរតែងតែគិតគូរ អំពីសុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេសដោយចុះដល់ទីតាំងរងគ្រោះ និងបានចាត់តំណាងចូលរួមជំនួសសម្តេច ។ លោកជំទាវកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា ៖សម្តេចតេជោ ពិតជាសោកស្តាយ ដែលមិនអាចមកចូលរួមផ្ទាល់ ប៉ុន្តែសម្តេចបានចាត់ឲ្យតំណាងចូលរួមទៅកាន់ខេត្តគោលដៅតាមផែនការកំណត់ ដោយតាមដានការអនុវត្តជាប់ជាប្រចាំ ការចែកស្បៀង និងស្រូវពូជជូនដល់ប្រជាពលរដ្ឋរងគ្រោះ ឲ្យបានទាន់ពេលវេលា នៅក្នុងដំណាក់កាលស្តាឡើងវិញនេះ គឺជាកិច្ចការអាទិភាពសំខាន់ចាំបាច់…

  • ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់១៧១០គ្រួសារ នៅខេត្តកំពង់ឆ្នាំង បានទទួល ស្រួវពូជ និងពូជបន្លែ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន

    ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់១៧១០គ្រួសារ នៅខេត្តកំពង់ឆ្នាំង បានទទួល ស្រួវពូជ និងពូជបន្លែ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន

    កំពង់ឆ្នាំង៖ បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីចុះជួបសំណេះសំណាលសួរសុខទុក្ខ និងចែកស្រូវពូជចំនួន១៧១ តោន និងពូជបន្លែ ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។ ប្រជាពលរដ្ឋទាំង ១៧១០គ្រួសារ មកពីស្រុកបរិបូណ៌ចំនួន ២២៥ គ្រួសារ ស្រុកជលគីរី ចំនួន ៥៦៧ គ្រួសារ ស្រុកកំពង់លែងចំនួន ១៥២ គ្រួសារ ស្រុកកំពង់ត្រឡាចចំនួន ៣២២ គ្រួសារ ស្រុករលាប្អៀរចំនួន ៤១៤ គ្រួសារ និងក្រុងកំពង់ឆ្នាំងចំនួន ៣០ គ្រួសារ ដោយមួយគ្រួសារទទួលបាន ស្រូវពូជ១០០ គីឡូក្រាម និងពូជបន្លែ ៦ មុខ ដែលជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ រដ្ឋមន្ត្រី បានសម្តែងនូវអារម្មណ៍សោកស្តាយ និងចូលរួមចែករំលែកទុក្ខ ជាមួយបងប្អូនជនរងគ្រោះ ដោយសារគ្រោះធម្មជាតិ នៅទូទាំងប្រទេស…

  • បុរសម្នាក់ជិះម៉ូតូរអិលដីខ្សាច់ដួលត្រូវរថយន្តមកពីក្រោយកិនស្លាប់នៅនឹងកន្លែង

    បុរសម្នាក់ជិះម៉ូតូរអិលដីខ្សាច់ដួលត្រូវរថយន្តមកពីក្រោយកិនស្លាប់នៅនឹងកន្លែង

    ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន រអិលដីខ្សាច់បណ្តាលឲ្យដួលនៅមុខរថយន្ត ធុនធំកិនបែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ។ ហេតុការណ៍នេះ បានកេីតឡេីងនៅវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយមហាវិថីវិមានឈ្នះ ឈ្នះ ក្នុងសង្កាត់គោករការខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ជនរងគ្រោះដែលស្លាប់មានឈ្មោះ ហេង វិបុល អាយុ២៨ឆ្នាំ មានស្រុកកំណេីត នៅភូមិអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពងឆ្នាំង។ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកេីតហេតុ គេឃេីញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GA-2754 ធ្វើដំណើតាមបណ្តោយមហាវិថី ឈ្នះឈ្នះ ក្នុងទិសដៅពីកេីតទៅលិច ក្នុងល្បឿនលឿន លុះមកដល់ត្រង់ចំណុចកេីតហេតុខាងលើក៏រអិលដីខ្សាច់បណ្ដាលឲ្យដួលបោកទៅនឹងថ្នល់ ស្របពេលជនរងគ្រោះដួល ក៏មានរថយន្តធុនធំដឹកដីមួយគ្រឿងមិនចាំម៉ាក និងមិនចាំស្លាក់លេខ បើកស្រប់ទិសគ្នាមកពីក្រោយកិនចំក្បាល បណ្ដាលឲ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ តែម្តង។ ចំណែកឯរថយន្តក៏បន្តដំណេីរទៅមុខទៀតគេចខ្លួនបាត់។ ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់កន្លែងកើតហេតុ រួមទាំងកម្លាំងសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុក និងទំនាក់ទំនងទៅសាច់ញាតិមកទទួលយកសពទៅធ្វេីបុណ្យតាមប្រពៃណី៕