Category: ព័ត៌មានសង្គម

  • អាជ្ញាធរខេត្តសៀមរាប គាំទ្រនៅការអនុវត្តគម្រោងជំនាញដើម្បីភាពជោគជ័យ និងសំណូមពរដល់ភាគីពាកព័ន្ឋចូលរួមដើម្បីសម្រេចគោលបំណងក្នុងការអនុវត្តគម្រោងនេះ

    អាជ្ញាធរខេត្តសៀមរាប គាំទ្រនៅការអនុវត្តគម្រោងជំនាញដើម្បីភាពជោគជ័យ និងសំណូមពរដល់ភាគីពាកព័ន្ឋចូលរួមដើម្បីសម្រេចគោលបំណងក្នុងការអនុវត្តគម្រោងនេះ

    សៀមរាប៖ អង្គសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយដាក់ឲ្យដំណើរការគម្រោងជំនាញដើម្បីភាពជោគជ័យ បានរៀបចំសិក្ខាសាលានេះឡើងដោយអង្គការភ្លែនអន្តរជាតិកម្ពុជានៅសាលាខេត្ត នាថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២០ លោក នាក់ ណេរ៉ុណ អភិបាលរងខេត្ត និងជាតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប មានប្រសាសន៍ថា៖ គម្រោងជំនាញដើម្បីភាពជោគជ័យមានគោលបំណងចម្បងពីរគឺគាំទ្រប្រព័ន្ឋអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឲ្យកាន់តែប្រសើរឡើង និងបង្កើតឱកាសទទួលបានការងារសមរម្យ និងបង្កើនប្រាក់ចំណូលដល់យុវជនទាំងបុរស និងស្ត្រីដែលងាយរងគ្រោះ ជាពិសេសអ្នកដែលមានកម្រិតជំនាញនៅទាប ហើយដើម្បីសម្រេចនូវគោលបំណងខាងលើ ទាមទារការអភិវឌ្ឍគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ប្រកបដោយកិច្ចសហការ និងភាពគ្រប់ជ្រុងជ្រោយ និងជំរុញវិធីសាស្រ្តនវានុវត្តន៍សម្រាប់ការអភិវឌ្ឍជំនាញ និងស្វែងរកដំណោះស្រាយលើបញ្ហាជាមូលដ្ឋាននៅក្នុងទីផ្សារការងារ ជាមួយនឹងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់យុវជនដែលងាយរងគ្រោះ ដោយផ្តល់ការបណ្តុះបណ្តាលប្រកបដោយគុណភាពនូវជំនាញបច្ចេកទេសមានជាអាទិ៍ ជំនាញស្នូល ជំនាញទន់ សហគ្រិនភាពហើយភ្ជាប់ពួកគេទៅនឹងការងារដែល ទទួលបានប្រាក់ឈ្នួល ឬ ប្រកបមុខរបរដោយខ្លួនឯង។ លោក បានលើកឡើងថា៖ ដើម្បីឲ្យគម្រោងជំនាញដើម្បីភាពជោគជ័យ ទទួលបានលទ្ធផលល្អប្រសើរ យើងត្រូវចូលរួមសហការ និងផ្តល់នូវមុខជំនាញដែលមានតម្រូវការទីផ្សារទៅអ្នកផ្តល់ការបណ្តុះបណ្តាល ដែលមានអង្គការភ្លែនអន្តរជាតិ សមាគមបណ្តុះកុមារ និងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប និងអាជ្ញាធរមូលដ្ឋាននៅថ្នាក់ស្រុក សង្កាត់ /ឃុំ ភូមិ ត្រូវចូលរួមសហការ ក្នុងការផ្សព្វផ្សាយ រួមទាំងការជ្រើសរើសក្រុមយុវជនឲ្យសមស្របតាមលក្ខណៈវិនិច្ឆ័យរបស់គម្រោង។  លោក…

  • អាជ្ញាធរខេត្តសៀមរាប ព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះក្លិបកម្សាន្តណា ដែលមិនព្រមបិទតាមការណែនាំរបស់រាជរដ្ឋាភិបាល

    អាជ្ញាធរខេត្តសៀមរាប ព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះក្លិបកម្សាន្តណា ដែលមិនព្រមបិទតាមការណែនាំរបស់រាជរដ្ឋាភិបាល

    ខេត្តសៀមរាប៖ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ខណៈពេលនេះ លោកកំពុងដឹកនាំក្រុមការងារចម្រុះទៅពិនិត្យមើលតាមបណ្តាក្លិបកម្សាន្តនានានៅក្នុងក្រុងសៀមរាប ដើម្បីបានដឹងថា តើមានក្លិបកម្សាន្តណាខ្លះមិនទាន់បានបិទតាមការណែនាំរបស់រាជរដ្ឋាភិបាល ដូច្នេះប្រសិនបើរកឃើញថា ក្លិបកម្សាន្តណា ដែលមិនព្រមបិទតាមការណែនាំរបស់រាជរដ្ឋាភិបាល អាជ្ញាធរខេត្តសៀមរាប នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ដូចជាការដកអាជ្ញាប័ណ្ណធ្វើអាជីវកម្មជាដើម ។ លោក ពៅ ពិសិដ្ឋ មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសចុះពិនិត្យមើលជាក់ស្តែងនូវទីតាំងអាជីវកម្ម ក្លិបកម្សាន្ត ខារ៉ាអូខេ រង្គសាល ឌីស្តូតែក និងបៀរហ្គាឌិន ក្នុងក្រុងសៀមរាប កាលពីយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ គួររំលឹកថា បន្ទាប់ពីមានព្រឹត្តិការណ៍៣វិច្ឆិកាមក កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ ក្រសួងសុខាភិបាលបានប្រកាសឲ្យបិទក្លិបកម្សាន្ត ខារ៉ាអូខេ រោងភាពយន្ត និងសារមន្ទីរនៅទូទាំងប្រទេស ហើយគិតត្រឹមថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ការធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា មានចំនួនសរុប១.១៦៦នាក់ ទាំងតេស្តលើកទី១ និងលើកទី២ ហើយទទួលបានលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មានចំនួន១.១៤៣នាក់ ក្នុងនោះ អ្នកវិជ្ជមានវីរុសកូវីដ១៩ មានចំនួន០៣នាក់ និងអ្នកអវិជ្ជមានវីរុសកូវីដ១៩ មានចំនួន១.១៤០នាក់…

  • ជនជាតិនីហ្សេរីយ៉ា បើករថយន្តល្មើសច្បាប់ រួចយកលុយដុល្លារក្លែងក្លាយបង់ថ្លៃផាកពិន័យ និងត្រូវសមត្ថកិច្ចរកឃើញរក្សាទុកគ្រឿងញៀនថែម ទៀត

    ជនជាតិនីហ្សេរីយ៉ា បើករថយន្តល្មើសច្បាប់ រួចយកលុយដុល្លារក្លែងក្លាយបង់ថ្លៃផាកពិន័យ និងត្រូវសមត្ថកិច្ចរកឃើញរក្សាទុកគ្រឿងញៀនថែម ទៀត

    ភ្នំពេញ៖ បើយោងតាមរបាយការណ៍ ច្បាស់ការរបស់សមត្ថកិច្ច បានឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកានេះថា ជនជាតិបរទេសដែល បើករថយន្តខុសច្បាប់ចរាចរណ៍ ហើយយកលុយដុល្លារ (លុយក្លែងក្លាយ) បង់ថ្លៃផាកពិន័យនោះ ក្រោយឃាត់ខ្លួនសមត្ថកិច្ចរកឃើញ មានរក្សាទុកសារធាតុញៀន (កញ្ឆា) ថែម ទៀត។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាជនបរទេសមានឈ្មោះ ម៉ៃខល អ៊ីរូហ្គោអ៊ិនវ៉ាននីណាយ៉ា (ERUGO NWANN ENAYA) ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិ នីហ្សេរីយ៉ា ស្នាក់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សូមជម្រាបថា កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១០ និង ៥០នាទី ត្រង់ចំណុចគល់ស្ពានដែកផ្លូវ ៣៧១ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចចរាចរណ៍ប្រចាំការគោលដៅស្តុបអតីតស្ពានដែក បានឃាត់ខ្លួនបុរសជនជាតិនីហ្សេរីយ៉ាម្នាក់ប្រគល់ឲ្យកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បន្ទាប់ ពីជនរូបនោះបានប្រើប្រាស់លុយដុល្លារក្លែងក្លាយបង់ថ្លៃផាកពិន័យចរាចរណ៍ បើកបរបញ្ច្រាសផ្លូវ ។ ប្រភពព័ត៌មានកន្លែងកើតហេតុបាន បញ្ជាក់ថា កម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងសម្រួលចរាចរណ៍លើផ្លូវ៣៧១ និងផ្លូវ២១៧…

  • លោកជំទាវកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ បន្តប្រុងប្រយ័ត្ន និងការពារជំងឺឆ្លងកូវីដ១៩

    លោកជំទាវកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ បន្តប្រុងប្រយ័ត្ន និងការពារជំងឺឆ្លងកូវីដ១៩

    កំពង់ចាម ៖ លោកជំទាវកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងក្រើនរំលឹកដល់ប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្ន និងការពារជំងឺឆ្លងកូវីដ១៩ ខណៈជំងឺនេះបានចាប់ផ្តើមកម្រើកឡើងវិញ នៅក្នុងប្រទេសកម្ពុជា។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អមដំណើរដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងមន្ត្រីប្រតិភូពាក់ព័ន្ធជាច្រើន ចុះពិនិត្យដំណើរការសាងសង់សមិទ្ធផលនានា ក្នុងវត្តព្រះមហោសថសុវណ្ណគិរីបឹងដែង ហៅវត្តឈូកមាស ស្ថិតនៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ លោកជំទាវកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងទៅកាន់ប្រជាពលរដ្ឋ សូមឱ្យបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នអំពីសុវត្ថិភាព ខ្លួនឯងក្នុងការទប់ស្កាត់កុំឲ្យឆ្លងជំងឺកូវីដ១៩ ចូលមកដល់ក្នុងគ្រួសារ និងក្នុងសហគមន៍។ លោកជំទាវ បន្តថា វត្តព្រះមហោសថសុវណ្ណគីរីបឹងដែង ហៅវត្តឈូកមាស ជារមណីយដ្ឋានបែបវប្បធម៌ទេសចរណ៍ ដែលមានចម្ងាយប្រមាណជាជិត៤០គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាម។ ទីអារាម ដែលជាទីកន្លែងរមណីយដ្ឋានបែបវប្បធម៌ ត្រូវការកសាងសមិទ្ធផលជាច្រើននៅក្នុងទីអារាមនេះ ជាក់ស្ដែង ព្រះអង្គធំមួយអង្គនៅក្នុង ព្រះវិហារ និងសមិទ្ធផលជាច្រើន បានរួចរាល់ជាស្ថាពរហើយ សមិទ្ធិផលទាំងនេះ ជាការផ្ដួចផ្ដើមកសាងឡើងដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី…

  • ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងស្រាវជ្រាវរកឃើញគ្រឿងញៀន ២៣កញ្ចប់

    ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងស្រាវជ្រាវរកឃើញគ្រឿងញៀន ២៣កញ្ចប់

    ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចខេត្តកំពង់ឆ្នាំងបានបើកកិច្ចប្រតិបត្តិការបង្ក្រាបអ្នកចែកចាយ ប្រើប្រាស់ និងរក្សាទុក នៅសារធាតុញៀនដោយខុសច្បាប់មួយករណីដែលបានធ្វើឡើងនៅវេលាម៉ោង ៥ និង០០នាទីល្ងាចថ្ងៃទី៩ វិច្ឆិកា ២០២០ ម្សិលមិញនៅចំណុចភូមិទី៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងទទួលបន្ទុកប្រឆាំងគ្រឿងញៀនលោកវរសេនីយ៍ឯក ហ៊ុល វាសនា បានឲ្យដឹងថាដោយអនុវត្តន៍ទៅតាមបទបញ្ជារបស់លោកស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សហការជាមួយកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនស្រុករលាប្អៀរ បានចុះធ្វើការបង្រ្កាបជាក់ស្តែង ករណី ជួញដូរ ប្រើប្រាស់ និងរក្សាទុកនៅគ្រឿងញៀនដោយខុសច្បាប់ នៅចំណុចខាងលើ។ នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ឈ្មោះ ភាពសុដាវិន អាយុ២០ឆ្នាំ មុខរបរ មិនពិត នៅភូមិត្រពាំអញ្ចាញ ឃុំស្វាយជ្រម ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងថ្នាំញៀន២៣កញ្ចប់ ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងថ្នាំញៀនត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កសាងឯកសារបញ្ជូនបន្តទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕ ដោយ៖ សុក្ខារិន

  • អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់៤ល្វែងទាំងស្រុង ក្នុងខណ្ឌចំការមន

    អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់៤ល្វែងទាំងស្រុង ក្នុងខណ្ឌចំការមន

    ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋចំនួន៤ល្វែងត្រូវបានអគ្គិភ័យឆាបឆេះ បង្កការភ្ញាក់ផ្អេីកផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ ភ្លាមៗ កាលពីវេលាម៉ោង១២និង២០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី១០ ខែវិច្ឆិកាឆ្នាំ ២០២០ នៅចំណុចផ្លូវ៤៣០ កែងនិងផ្លូវ៤៩២ ខាងត្បូងរង្វង់មូលផ្សារដើមថ្កូវប្រមាណ១០០ម៉ែត្រ ស្ថិតក្នុងភូមិ១ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា ផ្ទះខាងលេីមានចំនួន៤ល្វែងក្រោមថ្មឈើលើជាប់ៗគ្នា ដោយផ្ទះទី១និងទី២មានលក់បាយម្ហូបការហ្វេពេលព្រឹក និងផ្ទះទី៣មានលក់ចាបហួយ ផ្ទះទី៤មានលក់នំកង ត្រូវរងគ្រោះអគ្គិភ័យឆាបឆេះអស់ទាំងស្រុង។ សមត្ថកិច្ចបានឲ្យដឹងថា ក្នុងហេតុការណ៍ខាងលេីនេះរថយន្តពន្លត់អគ្គិភ័យមកចំនួន២១គ្រឿង និងប្រេីប្រាស់អស់ចំនួន១៧គ្រឿង អគ្គិភ័យក៏រលត់ទាំងស្រុងតែម្តង ។ ចំពោះមូលហេតុ ជំហ៊ានដំបូងសមត្ថកិច្ចសន្និដ្ឋានមកពីឆ្លងចរន្តអគ្គិសនី៕ ដោយ ៖ ជីម ភារ៉ា

  • អភិបាលខណ្ឌច្បារអំពៅដឹកនាំកម្លាំងចុះប្រមូលសំរាម និងលាងសម្អាតផ្លូវជាតិ

    អភិបាលខណ្ឌច្បារអំពៅដឹកនាំកម្លាំងចុះប្រមូលសំរាម និងលាងសម្អាតផ្លូវជាតិ

    ភ្នំពេញ ៖ ដើម្បីដោះស្រាយបញ្ហាប្រឈមនៅចំពោះមុខ នៅព្រឹកថ្ងៃច័ន្ទ ៩រោច ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលជាថ្ងៃបុណ្យឯករាជ្យជាតិ និងជាថ្ងៃខួបកំណើតកងយោធពលខេមរៈភូមិន្ន លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បាន ដឹកនាំកម្លាំងចម្រុះ ចុះយុទ្ធនាការ ប្រមូលសម្រាម រើសសម្រាម និងបាញ់ទឹកសំអាតផ្លូវជាតិលេខ១ ដើម្បីសណ្តាប់ធ្នាប់ល្អ បរិស្ថាន អនាម័យល្អ ។ យុទ្ធនាការចុះរៀបចំសណ្តាប់ធ្នាប់ ប្រមូលសម្រាម រើសសម្រាប់ លាងផ្លូវជាតិនេះដែរ លោកអភិបាលខណ្ឌបានណែនាំអោយមន្ត្រីក្រុមការងារ និងកងកម្លាំង ក្នុងជួរគណៈបញ្ជាការឯកភាពខណ្ឌ សង្កាត់ ត្រូវយកចិត្តទុកដាក់ និងពង្រឹងបន្ថែមទៀតលើការងារសន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ ជាប់ជាប្រចាំ ដើម្បីទីក្រុងស្អាត បរិស្ថានអនាម័យល្អ។ លើសពីនេះទៀតត្រូវប្រាប់ដល់ បងប្អូន ប្រជាពលរដ្ឋ ចូល រួមសហការ ទុកដាក់ និងវេចខ្ចប់សំរាម ឲ្យបាន ត្រឹមត្រូវ និងតាមពេលវេលាដែលបានកំណត់…

  • បុរស៣នាក់របួសធ្ងន់ ក្រោយពីជិះម៉ូតូឌុបគ្នាឆ្លងស្ទុបទៅបុកជាមួយរថយន្ត Lexus LX570 នៅស្ទុបអាងទឹកអូឡាំពិក

    បុរស៣នាក់របួសធ្ងន់ ក្រោយពីជិះម៉ូតូឌុបគ្នាឆ្លងស្ទុបទៅបុកជាមួយរថយន្ត Lexus LX570 នៅស្ទុបអាងទឹកអូឡាំពិក

    ភ្នំពេញ៖ បុរស៣នាក់បានជិះម៉ូតូឌុបគ្នាមិនគោរពភ្លេីងស្ទុបបានជ្រុលទៅបុករថយន្ត Lexus LX570 ចំក្បាលរថយន្តចំហៀងខាងស្ដាំពេញទំហឹង  បណ្ដាលឲ្យរបួសធ្ងន់ទាំង៣នាក់ ត្រូវបានរថយន្តសាមុយដឹកបញ្ជួនទៅកាន់មន្ទីពេទ្យភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១ និង៤០នាទីយប់ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០២០  នៅត្រង់ចំណុចស្ទុបអាងទឹកអូឡាំពិក តាមបណ្ដោយផ្លូវមុនីរ៉េត កែងផ្លូវព្រះសីហនុ ក្នុងសង្កាត់ទួលស្វាយព្រៃ ២ ខណ្ឌបឹងកេងកង  រាជធានីភ្នំពេញ។ យោងតាមសម្ដីបុរសម្នាក់មិនសញ្ចេញឈ្មោះ ដែលជាម្ចាស់រថយន្ត Lexus Lx570 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2Y-5455 បានបង្ហេីបប្រាប់ថា រូបគាត់បេីករថយន្តតាមបណ្ដោយផ្លូវ២១៥ រួចបំណងឆ្លងស្ទុបអាងទឹកអូឡាំពិក មកកផ្លូវព្រះសីហនុ  ខណៈឆ្លងដល់កណ្ដាលស្ទុប ស្រាប់តែមានបុរស៣នាក់ជិះម៉ូតូវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1R-9870 ឌុបគ្នាតាមបណ្ដោយផ្លូវមុនីរ៉េត ទិសដៅពីត្បូងមកជេីងក្នុងល្បឿនលឿន ហេីយមិនគោរពស្ទុបផងដែរ ក៏បានបុករថយន្ត Lexus Lx570 របស់បុរសខាងលេីចំពីក្បាលរថយន្តចំហៀងខាងស្ដាំពេញទំហឹង បណ្ដាលឲ្យបុរស៣នាក់ភាគីខាងម៉ូតូរងរបួសធ្ងន់  ចំណែករថយន្ត និងម៉ូតូរងការខូចខាត ទាំងសងខាង។ ក្រោយកេីតហេតុ ភ្លាមៗ បុរសទាំង៣នាក់ខាងលេីត្រូវបានរថយន្តសាមុយមកដឹកយកទៅកាន់មន្ទីពេទ្យដេីម្បីសង្គ្រោះអាយុជីវិត  ចំណែកភាគីរថយន្ត Lexus 570ខាងលេីក៏មិនបានគេចខ្លួនទៅណាដែរ  រហូតសមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍ចុះមកដល់កន្លែងកេីតហេតុក៏ប្រគល់រថយន្តខ្លួនឲ្យជំនាញធ្វេីការវាស់វែងយកទៅរក្សាទុកជាមួយម៉ូតូខាងលេី …

  • រថយន្តមួយគ្រឿងឆ្លងផ្លូវទៅបុកម៉ូតូមួយគ្រឿងទៀតពេញទំហឹងបណ្ដាលឲ្យប្រុសស្រី២នាក់ រងរបួសធ្ងន់ស្រាល

    រថយន្តមួយគ្រឿងឆ្លងផ្លូវទៅបុកម៉ូតូមួយគ្រឿងទៀតពេញទំហឹងបណ្ដាលឲ្យប្រុសស្រី២នាក់ រងរបួសធ្ងន់ស្រាល

    ភ្នំពេញ៖ ជនជាតិចិនម្នាក់រួមដំណើរ និងជនជាតិចិនម្នាក់ទៀតបើករថយន្តស៊េរីទំនើប KIAមួយគ្រឿងឆ្លងផ្លូវទៅបុកនឹងម៉ូតូMSXមួយគ្រឿងជិះដោយប្រុសស្រី២នាក់ពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ស្រាល។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០១ យប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅខាងកើតរង្វង់មូលចមចៅប្រមាណជាង ១០០ ម៉ែត្រតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិចិន ពីរនាក់បើករថយន្តស៊េរីទំនើបម៉ាកKIAមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AW-8228ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើកែងនឹងផ្លូវសហព័ន្ធរុស្ស៊ីជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកMSXពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1HP-0107 ជិះដោយបុរសម្នាក់ និងស្ត្រីម្នាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីកើតទៅលិចពេញទំហឹងបណ្ដាលឲ្យខ្ទាតម៉ូតូជាច្រើនម៉ែត្រ ចំណែកជនរងគ្រោះផ្លោងបោកនឹងថ្នល់បណ្ដាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់ចំណែកបុរសម្នាក់ទៀតរងរបួសស្រាល។ភ្លាមៗនោះរថយន្តសង្គ្រោះបន្ទាន់បានមកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជាង១ម៉ោង ទើបខាងភាគីរថយន្តបានចេញសំណងទៅឲ្យខាងភាគីម៉ូតូដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ៖  ជីម ភារ៉ា

  • ជិះម៉ូតូធ្លាក់ជង្ហុកដួល លេីដងផ្លូវត្រូវរថយន្តមកពីក្រោយកិនស្លាប់ភ្លាមៗ

    ជិះម៉ូតូធ្លាក់ជង្ហុកដួល លេីដងផ្លូវត្រូវរថយន្តមកពីក្រោយកិនស្លាប់ភ្លាមៗ

    ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្ន  បានធ្លាក់ជង្ហុកបណ្តាលដួលភ្លាមនោះក៏ត្រូវរថយន្តមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ក៏កិនបណ្តាលឲ្យស្លាប់ភ្លាមៗ។ ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី០៨ខែវិច្ឆិកាឆ្នាំ ២០២០ នៅចំណុចមុខអគ្គបញ្ជាការកងកម្លាំងវិស្វាកម្ម  តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះឈ្មោះ ឡុង ស៊ីថេន  ភេទប្រុសអាយុ១៩ ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅ ភូមិម័រ សង្កាត់ដង្កោរ សង្កាត់ដង្កោ។ យោងតាមប្រភពពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូ ម៉ាកប៊ីត  ពណ៌សលាយខៀវ  ពាក់ស្លាកលេខពោធិ៍សាត់  1K 6807 ធ្វេីដំណេីរចេញពីរង្វង់មូលចោមចៅឆ្ពោះទៅផ្លូវជាតិលេខ៣ ដោយជិះ២ម៉ូតូ២នាក់មិត្តភត្តិ។ បន្ទាប់មកជិះបានប្រហែល៥០ម៉ែត្រក៏បត់មកក្រោយវិញ  ជិះបានបន្តិចស្រាប់តែធ្លាក់ជង្ហុកបណ្តាលឲ្យដួល​ទៅលេីផ្លូវភ្លាមនោះស្របពេលរថយន្តមិនចាំម៉ាកមកពីក្រោយកិនបន្ថែមបណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកេីតហេតុចំណែករថយន្តបើកគេចខ្លួនបាត់។ ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុពិនិត្យជាក់ស្តែងរួចប្រគល់សពទៅក្រុមគ្រួសារ យកទៅធ្វេីបុណ្យតាមប្រពៃណី៕ដោយ ៖ ជីម  ភារ៉ា