Category: ព័ត៌មានសង្គម

  • សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្តផ្តល់អំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅក្នុងខេត្តស្ទឹងត្រែង ភាគឥសាន្តកម្ពុជា

    សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្តផ្តល់អំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅក្នុងខេត្តស្ទឹងត្រែង ភាគឥសាន្តកម្ពុជា

    ខេត្តស្ទឹងត្រែង៖ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បន្តផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ និងបរិក្ខាប្រើប្រាស់ ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ តាមរយៈរដ្ឋបាលខេត្តស្ទឹងត្រែង។ អំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេ ត្រូវបានអភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន រួមជាមួយ ប្រធានក្រុមប្រឹក្សាខេត្ត លោក ឈាង ឡាក់ និងមន្ត្រីពាក់ព័ន្ធ នាំយកទៅផ្តល់ជូនប្រជាពលរដ្ឋ កាលពីថ្ងៃទី៤វិច្ឆិកាឆ្នាំ២០២០ នៅក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ គណៈកម្មាការគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្ទឹងត្រែង បានបង្ហាញឲ្យដឹងថា ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ដែលត្រូវទទួលបានអំណោយពី សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា នៅពេលនេះ គឺមានចំនួន ៣២១គ្រួសារ មកពីឃុំចំនួន ២ គឺ ឃុំកោះព្រះ និងឃុំសៀមបូក  ស្ថិតក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ប្រជាពលរដ្ឋទាំង ៣២១គ្រួសារ ក្នុង ១គ្រួសារៗ ទទួលបានអង្ករ ២៥គីឡូក្រាម ទឹកស៊ីអ៊ី…

  • មនុស្សចំនួន១២នាក់បានស្លាប់និងរបួសក្នុងហេតុការណ៍ក្រឡាប់រថយន្តចូលប្រឡាយទឹក នៅខេត្តសៀមរាប

    មនុស្សចំនួន១២នាក់បានស្លាប់និងរបួសក្នុងហេតុការណ៍ក្រឡាប់រថយន្តចូលប្រឡាយទឹក នៅខេត្តសៀមរាប

    សេចក្តីរាយការណ៍បានបញ្ជាក់ថាហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីទៀបភ្លឺឈានចូល ថ្ងៃទី០៦ ខែវិច្ឆិកាឆ្នាំ២០២០

  • ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ ចែកពូជស្រូវដល់ប្រជាពលរដ្ឋ៣ឃុំ ដែលទទួលរងផលប៉ះពាល់ខូចខាតស្រូវដោយជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គ

    ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ ចែកពូជស្រូវដល់ប្រជាពលរដ្ឋ៣ឃុំ ដែលទទួលរងផលប៉ះពាល់ខូចខាតស្រូវដោយជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គ

    ត្បូងឃ្មុំ ៖ ឯកឧត្តម សូខន ឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានចុះចែកពូជស្រូវដល់ប្រជាពលរដ្ឋ៣ឃុំ ដែលទទួលរងផលប៉ះពាល់ខូចខាតស្រូវដោយជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន និងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ។ ពិធីនេះរៀបចំឡើងដោយមានការចង្អុលបង្ហាញពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការយកចិត្តទុកដាក់ពី ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដីនគរូបនីយកម្ម និងសំណង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងការដឹកនាំរបស់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ។ លោក ងួន ប៊ុណ្ណាន អភិបាលស្រុកអូររាំងឪ បានឱ្យដឹងថា ប្រជាពលរដ្ធដែលទទួលរងផលប៉ះពាល់ខូចខាតស្រូវដោយជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គ មានចំនួន៣ឃុំ គឺឃុំមៀន ឃុំព្រះធាតុ និងឃុំអំពិលតាពក ស្មើនឹង៤៥៥គ្រួសារ លើផ្ទៃដី៣១២ហិចតា ។ ក្នុងឱកាសនោះ ឯកឧត្តម សូខន ឬទ្ធីគុណ បានសម្តែងនូវការសោកស្តាយចំពោះបងប្អូនប្រជាពលរដ្ធ ដែលទទួលរងផលប៉ះពាល់ខូចខាតដំណាំ…

  • រដ្ឋបាលរាជធានីភំ្នពេញបានបើកកិច្ចប្រជុំគណៈបញ្ជាការ ឯកភាព រដ្ឋបាលរាជធានីភ្នំពេញ

    ភ្នំពេញ៖ នាព្រឹកថ្ងៃ ព្រហស្បតិ៍ ០៥រោច ខែកត្ដិក ឆ្នាំ ជូត ទោស័ក ព.ស.២៥៦៤ ត្រូវ នឹង ថ្ងៃ ទី ០៥ ខែវិចិ្ឆកា ឆ្នាំ២០២០នេះ  រដ្ឋបាលរាជធានីភំ្នពេញបានបើកកិច្ចប្រជុំគណៈបញ្ជាការ ឯកភាព រដ្ឋបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យ និងពង្រឹងកិច្ចការត្រួតពិនិត្យ អាវុធ ជាតិ ផ្ទុះ គ្រឿងញៀន  គ្រឿងស្រវឹង និងការអនុវត្តច្បាប់ ស្ដីពី ចរាចណ៍ ផ្លូវ គោក ឲ្យបានជាប់ជាប្រចាំ និងជាពិសេសកិច្ចការការពារសន្ដិសុខសណ្ដាប់ធ្នាប់ និង របៀបរៀបរយ សាធារណៈជូន បងប្អូន ប្រជាពលរដ្ឋ ក្នុង រាជធានីភំ្នពេញ៕

  • ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំដោយផ្តោតជាសំខាន់លើការរៀបចំផែនការស្ដារ និងជួសជុលបន្ទាន់នូវហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតដោយគ្រោះទឹកជំនន់

    ភ្នំពេញ៖ នៅថ្ងៃពុធ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង សាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូនបានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធក្រោមឱវាទក្រសួង។ កិច្ចប្រជុំនេះផ្ដោតជាសំខាន់លើរបៀបវារៈមួយចំនួនរួមមាន៖ ការរៀបចំផែនការស្ដារ និងជួសជុលបន្ទាន់នូវ ហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតដោយគ្រោះទឹកជំនន់ ការផ្សព្វផ្សាយសេចក្តីជូនដំណឹងស្ដីពីការ ពង្រឹងវិធានការរឹតបន្តឹងចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ដែលធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ និងវឌ្ឍនភាពការងារបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួងផងដែរ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងថា៖ ទោះបីកម្ពុជាកំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ ក៏ដោយក៏រាជ រដ្ឋាភិបាលកម្ពុជានៅតែគិតគូរ និងយកចិត្តទុកដាក់បំលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាដើម្បីសម្រួលដល់ការរស់នៅ និងបង្កើនប្រាក់ចំណូលគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋផងដែរ។ ជាក់ស្តែងនៅក្នុងរយៈពេលថ្មីៗកន្លងទៅនេះ រាជរដ្ឋាភិបាល បានសម្រេចបញ្ចេញកញ្ចប់ថវិកា ដើម្បីស្ថាបនាផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំអំពីវឌ្ឍនភាពនៃការត្រៀមរៀបចំពិធីបើកការដ្ឋានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប ដែល គ្រោងនឹងប្រព្រឹត្តទៅនាពេលដ៏ខ្លីខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី។ ទាក់ទងនឹងការរៀបចំផែនការស្ដារជួសជុលបន្ទាន់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលរងគ្រោះដោយទឹកជំនន់ក្នុងរយៈពេលកន្លងទៅនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានឲ្យដឹងថា៖ ក្រសួងបានបែងចែកក្រុមការងារ បច្ចេកទេសចុះទៅសិក្សាវាយតម្លៃផលប៉ះពាល់ពីគ្រោះទឹកជំនន់លើហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្តាខេត្ត ដែលរងផលប៉ះពាល់ ដើម្បីធ្វើបញ្ជីប៉ាន់តម្លៃជាក់ស្តែងនិងដាក់ស្នើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្នើ សុំថវិកាជួសជុល ក្នុងគោលបំណងសម្រួលដល់ការដឹកជញ្ជូន និងធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តមទេសរដ្ឋមន្ត្រី…

  • កម្លាំងសមត្ថកិច្ចខណ្ឌមានជ័យបង្ក្រាបជនសង្ស័យប្រុសស្រី៤នាក់ ដកហូតគ្រឿងញៀនជិត១គីឡូក្រាម

    ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ បើកប្រតិបត្ដិបង្ក្រាបជនសង្ស័យប្រុស ស្រីចំនួន៤នាក់ ឈានដល់ដកហូតថ្នាំញៀនជិត១គីឡូក្រាម។ ហេតុការណ៍ខាងលើធ្វើឡើងនៅវេលាម៉ោង១១ និង៣០នាទីថ្ងៃទី០៤ខែវិច្ឆិកាឆ្នាំ២០២០នៅបន៩ជួលលេខ១៦ផ្លូវលំក្រុម៣ភូមិដំណាក់ធំ១សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យរាជធានីភ្នំពេញ។ លោកណេងសាមឿននាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ប្រាប់ឲ្យដឹងថា ដោយបានការយកចិត្តទុកដាក់ពីលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ និងចង្អុលបង្ហាញឲ្យសហការគ្នាជាមួយកម្លាំងនគរបាលទទួលផែនគ្រឿងញៀន បានចុះរដ្ឋបាលនៅដីឡូតិ៍គ្មានលេខបន្ទប់លេខ១៦ផ្លូវលំក្រុម៣ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យប្រុសស្រី៤នាក់ ជាបន្ដបន្ទាប់ និងដកហូតម្សៅក្រាមសថ្លាបានសរុបចំនួន២០កញ្ចប់,ធំ១០កញ្ចប់, តូច១០កពា្ចប់មានទម្ងន់ប្រហែលជិតមួយគីឡូក្រាម។ លោកវរសេនីយ៍ឯកម៉េងវិមានតារាអធិការខណ្ឌមានជ័យបានឲ្យដឹងនៅព្រឹកថ្ងៃទី០៥ខែវិច្ឆិកាឆ្នាំ២០២០នេះថា ជនសង្ស័យចំនួន០៤នាក់៖ទី១-ឈ្មោះសុខលីនភេទប្រុសអាយុ៣៩ឆ្នាំជនជាតិខ្មែរមុនរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ១៦ភូមិដំណាក់ធំ១សង្កាត់ស្ទឹងមានជ័យទី២ខណ្ខមានជ័យភ្នំពេញ។ ទី២-ឈ្មោះហុងបូរីភេទស្រីអាយុ២០ឆ្នាំជនជាតិខ្មែរមុនរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ១៦ភូមិដំណាក់ធំ១សង្កាត់ស្ទឹងមានជ័យទី២ខណ្ខមានជ័យភ្នំពេញ។ ទី៣-ឈ្មោះវ៉ាន់ធីភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរមុនរបរមិនពិតប្រាកដ ស្នាក់នៅវត្តនន្ទមុនីភូមិដំណាក់ធំសង្កាត់ស្ទឹងមានជ័យទី២ខណ្ខមានជ័យភ្នំពេញ។ និងទី៤-ឈ្មោះហុិនសុបិនភេទប្រុសអាយុ៣២ឆ្នាំជនជាតិខ្មែរមុនរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៨០៧ផ្លូវលំភូមិដំណាក់ធំសង្កាត់ស្ទឹងមានជ័យទី២ខណ្ខមានជ័យភ្នំពេញ។ លោកបានបន្ដថាកាលពីថ្ងៃទី០៤ខែវិច្ឆិកាឆ្នាំ២០២០វេលាម៉ោង១១ និង០០នាទីកម្លាំងជំនាញនៃអធិការដ្ឋានននគបាលខណ្ខមានជ័យសហការជាមួយកម្លាំងប៉ុស្តិ៍ស្ទឹងមានជ័យទី២ បានល្បាតត្រួតពិនិត្យតាមបណ្ដាយផ្លូវព្រះមុនីរ៉េតលុះដល់មុខវត្តនន្ទមុនីភូមិដំណាក់ធំ១សង្កាត់ស្ទឹងមានជ័យទី២ ខណ្ខមានជ័យក៍បានឃាត់ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក់វ៉េវពណ៌ខ្មៅក៏ឆែកត្រួតពិនិត្យរកឃើញ ក្រាមសថ្លាចំនួន១០កញ្ចាប់ថង់តូចនិង១កញ្ចាប់ថង់ធំលាក់ទុកនៅក្នុងហោប៉ៅខោរបស់ឈ្មោះវ៉ាន់ធី ហើយជនសង្ស័យបានសារភាពថាយកថ្នាំញៀនទាំងអស់នេះគឺយកទៅឲ្យឈ្មោះ សុខ លីន ហើយភ្លាមៗនោះជនសង្ស័យសុខលីនក៏បានដើរចេញមកពីក្នុងវត្តសមត្ថកិច្ចក៏បានឃាត់ខ្លួន យកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលតែម្ដង។ ក្រោយពីស្តាប់ចម្លើយសារភាពសមត្ថកិច្ចក៏បានបន្តទៅឆែកឆេរនៅបន្ទប់ ជួលលេខ១៦ផ្លូវលំភូមិដំណាក់ធំ១សង្កាត់ស្ទឹងមានជ័យទី២ខណ្ខមានជ័យជាបន្ទប់ជួលរបស់ឈ្មោះ សុខ លីន និងឈ្មោះ ហុង បូរី ក៏បានត្រួតពិនិត្យឃើញក្រាមសរថ្លាចំនួន០៩កញ្ចាប់ថង់ធំបន្ថែមទៀត។ បច្ចុប្បន្នជនសង្ស័យទាំង៤នាក់រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ ដោយ៖បញ្ញា

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ ជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និងប្រជាពលរដ្ឋ នៅច្រកព្រំដែនអន្តរជាតិព្រៃវល្លិ៍

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ ជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និងប្រជាពលរដ្ឋ នៅច្រកព្រំដែនអន្តរជាតិព្រៃវល្លិ៍

    ខេត្តស្វាយរៀង៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និងប្រជាពលរដ្ឋ នៅច្រកព្រំដែនអន្តរជាតិព្រៃវល្លិ៍ ស្ថិតក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នាព្រឹក ថ្ងៃពុធ ៤រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវក៏បានផ្តាំផ្ញើរឲ្យមន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែន ត្រូវយកចិត្តទុក្ខដាក់ និងប្រុងប្រយ័ត្នខ្ពស់ក្នុងការអនុវត្តនូវវិធានការណ៍របស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់នូវជម្ងឺកូវីដ១៩ ខណៈដែលពិភពលោកបាននឹងកំពុងប្រឈមមុខនឹងការឆ្លងរីករាលដាលយ៉ាងខ្លាំង និងពុំទាន់មានវ៉ាក់សាំងជាផ្លូវការសម្រាប់ព្យាបាលនៅឡើយនោះទេ។ ម៉្យាងទៀតត្រូវធ្វើជាមន្រ្តីស្មោះត្រង់ក្នុងការមប្រើសេវាសាធារណៈឲ្យបានល្អជូនប្រជាពលរដ្ឋ ជូនដល់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលបានធ្វើដំណើរឆ្លងកាត់តាមច្រកព្រំដែនអន្តរជាតិព្រែវល្លិ៍ (នៅពេលដែលឆ្លងព្រំដែនបើកឲ្យដំណើរការជាធម្មតាឡើងវិញ)៕

  • ក្រសួងសេដ្ឋកិច្ចរៀបចំកិច្ចអន្តរក្រសួង ដើម្បីវាយតម្លៃផលប៉ះពាល់ និងពិភាក្សាអំពីការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្រ្ត ដែលរងខូចខាតដោយសារជំនន់ទឹក

    ក្រសួងសេដ្ឋកិច្ចរៀបចំកិច្ចអន្តរក្រសួង ដើម្បីវាយតម្លៃផលប៉ះពាល់ និងពិភាក្សាអំពីការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្រ្ត ដែលរងខូចខាតដោយសារជំនន់ទឹក

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានរៀបចំកិច្ចប្រជុំអន្តរក្រសួង ដើម្បីវាយតម្លៃលើផលប៉ះពាល់ និងពិភាក្សាលើគោលការណ៍ និងនីតិវិធីសម្រាប់អនុវត្តន៍គម្រោងស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្រ្ត ដែលរងខូចខាតដោយសារជំនន់ទឹកភ្លៀងឆ្នាំ២០២០។ កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តមតំណាងក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធ។ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ វង្សី វិស្សុត មានប្រសាសន៍ថា ដោយផ្អែកលើស្ថានភាពនៃការរងខូចខាតដោយទឹកជំនន់ទឹកភ្លៀងឆ្នាំ២០២០ រាជរដ្ឋាភិបាលបានផ្តល់នូវអាទិភាពខ្ពស់បំផុតលើ៖ (ទី១).ការជួយសង្គ្រោះបន្ទាន់ដល់ប្រជាជនដែលទទួលរងផលប៉ះពាល់ពីគ្រោះពីទឹកជំនន់ (ទី២).ការជួសជុលឡើងវិញជាបន្ទាន់នូវហេដ្ឋារចនាសម្ព័ន្ធដែលរងការខូតខាតខ្លាំង ដើម្បីធ្វើប្រក្រតីកម្មនូវជីវភាពរស់នៅរបស់ប្រជាជនមិនឱ្យមានការប៉ះពាល់ និង (ទី៣).ការរៀបចំគម្រោងស្តារឡើងវិញលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់, ប្រព័ន្ធធារាសាស្រ្ត និងប្រព័ន្ធស្រោចស្រព ដោយគិតគូរការបញ្ចូលជាបណ្តើរៗនូវសមាសភាពការប្រែប្រួលអាកាសធាតុ (Climate Change) ឬទស្សនាទានហេដ្ឋារចនាសម្ព័ន្ធបៃតង (Green Infrastructure) ដែលបានអនុវត្តកន្លងមកជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (Resiliency) និងបញ្ចៀសផលប៉ះពាល់ផ្សេងៗនាពេលអនាគត។ ទន្ទឹមនេះ ឯកឧត្តម វង្សី…

  • ជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីរក្សាទុក និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវសមត្ថកិច្ចប៉ុស្ដិ៍ទឹកថ្លាចាប់ខ្លួនជាបន្តបន្ទាប់

    ជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីរក្សាទុក និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវសមត្ថកិច្ចប៉ុស្ដិ៍ទឹកថ្លាចាប់ខ្លួនជាបន្តបន្ទាប់

    ភ្នំពេញ៖ កម្លាំងល្បាតរបស់ប៉ុស្ដិ៍រដ្ឋបាលទឹកថ្លា នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ  បានឃាត់ខ្លួនជនសង្ស័យ៣នាក់ជាបន្តបន្ទាប់កាលពីយប់មិញដែលពាក់ព័ន្ធ ករណីរក្សាទុក  និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ នេះបេីយោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង  អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ។ ក្នុងរបាយការណ៍បានបញ្ចាក់ថា៖ ករណីទី១ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ជនសង្ស័យម្នាក់ ឈ្មោះ ទូច គឹមសេង  ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក (ពិនិត្យទឹកនោម) ។ ករណីទី២  រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ជនសង្ស័យម្នាក់ ឈ្មោះ ង៉ែត រដ្ឋា  ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលាងឡាន ស្នាក់នៅកន្លែងលាងឡាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (ក្រាមសថ្លា០១កូនថង់តូច) ។ ករណីទី៣  រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ជនសង្ស័យម្នាក់ ឈ្មោះ សោ ដា  ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ…

  • ឯកឧត្តម វ៉េង សាខុន អញ្ជើញចុះពិនិត្យផលប៉ះពាល់ដំណាំស្រូវដោយសារទឹកជំនន់ ស្ថិតនៅក្នុងក្រុងកំពង់ឆ្នាំង

    ឯកឧត្តម វ៉េង សាខុន អញ្ជើញចុះពិនិត្យផលប៉ះពាល់ដំណាំស្រូវដោយសារទឹកជំនន់ ស្ថិតនៅក្នុងក្រុងកំពង់ឆ្នាំង

    ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី៤ វិច្ឆុកា២០២០នេះ ឯកឧត្តម វ៉េង សាខុន រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចុះពិនិត្យផលប៉ះពាល់ដំណាំស្រូវដោយសារទឹកជំនន់ ស្ថិតនៅក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។  នៅក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការណែនាំឲ្យមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ត្រូវចុះពិនិត្យ និងវាយតម្លៃឲ្យបានច្បាស់ និងទាន់ពេលវេលា ដើម្បីរៀបចំកម្មវិធីចុះអន្តរាគមន៍ចែកពូជស្រូវជូនដល់គ្រួសារដែលរងគ្រោះឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីចាប់ផ្តើម ស្តារផលិតកម្មស្រូវឡើងវិញក្រោយពេលទឹកជំនន់រួច។ បើយោងតាមការរបាយការណ៍របស់ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង លោក ហិនហ៊ុន បានឲ្យដឹងថា៖ ទឹកជំនន់ឆ្នាំនេះបានធ្វើឲ្យប៉ះពាល់ដល់ដំណាំស្រូវប្រមាណ: ១ ៣៨៣ ហិចតា និងផ្ទៃដីដែលរងការខូចខាតចំនួន ៩២៨ហិចតា នៅក្នុង ៥ស្រុក និងក្នុងក្រុងកំពង់ឆ្នាំង។ លោកបានបញ្ជាក់ឲ្យដឹងទៀតថា៖ បច្ចុប្បន្នមន្ទីរកំពុងចុះស្រង់តួលេខចំនួនគ្រួសាររងគ្រោះ បន្ទាប់មករាយការណ៍ជូនក្រសួង និងលើកសំណើសុំពូជស្រូវយកមកចែកចាយជូនពួកគាត់ដើម្បីស្តារឡើងវិញនៅដំណាំស្រូវ៕ ដោយ ៖ សុក្ខារិន