Category: ព័ត៌មានសង្គម

  • ឯកឧត្ដមនាយឧត្ដមសេនីយ៍សន្តិបណ្ឌិតនេតសាវឿនបញ្ជាឲ្យស្រាវជ្រាវបង្ក្រាបករណីបេីកល្បែងស៊ីសងតាមអនឡាញ Kenoonline

    ឯកឧត្ដមនាយឧត្ដមសេនីយ៍សន្តិបណ្ឌិតនេតសាវឿនបញ្ជាឲ្យស្រាវជ្រាវបង្ក្រាបករណីបេីកល្បែងស៊ីសងតាមអនឡាញ Kenoonline

    ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្ដមនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានមានប្រសាសន៍ប្រាប់ព័ត៌មានយើងថាបន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ អំពីករណីក្រុមហ៊ុនស៊ីននីវទទួលបានអាជ្ញាប័ណ្ណធ្វើអាជីវកម្មឆ្នោតឡូតូហេីយបំប្លែងជាល្បែងស៊ីសងតាមអនឡាញ Kenoonlineរួចមកឯកឧត្តមនាយឧត្ដមសេនីយ៍អគ្គស្នងការនគរបាលជាតិបានបញ្ជាឲ្យនាយកដ្ឋានជំនាញចុះស្រាវជ្រាវដេីម្បីមានចាត់វិធានការ តាមច្បាប់ដោយមិនលេីកលែងឡេីយ។ ឯកឧត្តមឧត្ដមសេនីយ៍ឯក សៀង សេង ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្មបានឲ្យដឹងដែរថា ឯកឧត្តមបានទទួលបទបញ្ជាដ៏ម៉ឺងម៉ាត់ពីឯកឧត្ដមនាយឧត្ដមសេនីយ៍អគ្គស្នងការនគរបាលជាតិរួចហេីយនៅរសៀលថ្ងៃនេះ ដេីម្បីដឹកនាំកម្លាំងស្រាវជ្រាវករណីក្រុមហ៊ុនស៊ីននីវដែលប្រជាពលរដ្ឋរាយការណ៍ថាបាននឹងកំពុងបេីកល្បែងស៊ីសងតាមអនឡាញ KenoOnline ជ្រកក្រោមស្លាកឆ្នោតឡូតូ។ ឯកឧត្ដមឧត្ដមសេនីយ៍ឯកបានបន្ថែមថាបេីក្នុងករណីសមត្ថកិច្ច របស់លោកស្រាវជ្រាវរកឃើញការពិតដូចប្រជាពលរដ្ឋរាយការណ៍ ឯកឧត្ដមឧត្ដមសេនីយ៍ឯកនឹងចាត់ការតាមច្បាប់តែម្ដង។ គួរបញ្ជាក់ថាករណីក្រុមហ៊ុនស៊ីននីវដែលទទួលបានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឲ្យធ្វេីអាជីវកម្មឆ្នោតឡូតូត្រូវបានប្រជាពលរដ្ឋរាយការណ៍ថាក្រុមហ៊ុននេះបានបំប្លែងឆ្នោតឡូតូទៅជាល្បែងស៊ីសង តាមអនឡាញបង្វក់ប្រជាពលរដ្ឋទូទាំងប្រទេសដោយគ្មានខ្លាចសមត្ថកិច្ចអ្វីទាំងអស់។ ជាពិសេសក្រុមហ៊ុនបានដាក់តាម ទូរទស្សន៍ តាមហាងនានាជាសាធារណៈថែមទៀតផង។ ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ តំណាងក្រុមហ៊ុនស៊ីននីវមួយរូបបានឲ្យដឹងថាក្រុមហ៊ុនរបស់លោកពិតជាទទួលបានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឲ្យធ្វេីអាជីវកម្មឆ្នោតឡូតូមែនតែមិនបានបេីកល្បែងស៊ីសងតាមអនឡាញនោះទេ។ ទោះជាយ៉ាងណាក្ដីមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមួយរូបបានង្ហេីបឲ្យដឹងថាអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនស៊ីននីវបានហួសសុពលភាពហេីយហេីយក្រុមហ៊ុននេះ នៅតែលួចលាក់ធ្វើអាជីវកម្មដោយមិនរាយការណ៍ជូនក្រសួងនោះទេ។ ពាក់ព័ន្ធនឹងការបំពានរបស់ក្រុមហ៊ុននេះក្រសួងកំពុងចាត់ការតាមនីតិវិធីផងដែរ ដោយពិន័យក្រុមហ៊ុនតាមច្បាប់កំណត់។ចំពោះព័ត៌មានដែលថាក្រុមហ៊ុននេះបានបំប្លែងឆ្នោតឡូតូទៅជាល្បែងស៊ីសងតាមអនឡាញ បង្វក់ប្រជាពលរដ្ឋទូទាំងប្រទេសនោះបេីសមត្ថកិច្ចស្រាវជាវរកឃើញក្រុមហ៊ុននេះអាចប្រឈមមុខ ចំពោះផ្លូវច្បាប់ផង និងអាចដកអាជ្ញាប័ណ្ណវិញផងដែរ។ យេីងខ្ញុំសូមគាំទ្រចំណាត់ការរបស់ឯកឧត្តមនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិដែលបានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ចាត់ការតាមច្បាប់ចំពោះករណីនេះ៕

  • ផ្ទៃដីមានទំហំជាង១ម៉ឺន ២ពាន់ហិចតា ត្រូវបានទទួលស្គាល់ដោយស្របច្បាប់ ពីអាជ្ញាធរខេត្តព្រះវិហារ

    ផ្ទៃដីមានទំហំជាង១ម៉ឺន ២ពាន់ហិចតា ត្រូវបានទទួលស្គាល់ដោយស្របច្បាប់ ពីអាជ្ញាធរខេត្តព្រះវិហារ

    ខេត្តព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានប្រកាសទទួលស្គាល់ និងចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ លើការចុះបព្ជីាដីធ្លី មានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋ ៥៨៣គ្រួសារ ស្មើនឹង ១២០០ក្បាលដី លើទំហំផ្ទៃដីសរុបជាង ១ម៉ឺន ២ពាន់ហិចតា ដែលបានធ្វើឡើងកាលពីថ្ងៃទី៣ វិច្ឆិកា ឆ្នាំ២០២០ នៅក្នុងបរិវេណសាលាស្រុកឆែប ខេត្តព្រះវិហារ។ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តព្រះវិហារ លោក សំ សារឿន បានថ្លែងថា នៅក្នុងតំបន់វិនិច្ឆ័យដែលស្ថិតនៅក្នុងឃុំឆែប១ ស្រុកឆែបនេះ មានភូមិចំនួន ២ ក្នុងនោះភូមិឆែបកើត ជាភូមិទី១ ដែលក្រុមការងារបានចុះអនុវត្តន៍តាមនិតីវិធី ទៅតាមដំណាក់កាលនីមួយ‌ៗ ចាប់តាំងពីថ្ងៃទី២៨ មករា ឆ្នាំ២០២០ រហូតដល់ថ្ងៃចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងពេលនេះ ក្រុមការងារសម្រេចបានលទ្ធផល ដោយបានវាស់វែង និងចុះបញ្ជីដីធ្លី មានចំនួន ១ពាន់ ២០០ក្បាលដី ស្មើនឹងផ្ទៃដីទំហំ ១ម៉ឺន ២ពាន់ ៤០,៧៩ «១២,០៤០,៧៩»…

  • ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននាំយកម៉ាស៊ីនផលិតទឹកបរិសុទ្ធ ១គ្រឿងជូនមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

    ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននាំយកម៉ាស៊ីនផលិតទឹកបរិសុទ្ធ ១គ្រឿងជូនមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

    ភ្នំពេញ៖ ថ្ងៃអង្គារ ៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាស-WATERGEN (ប្រភេទ GEN-M) ដែល ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនមន្ទីរពេទ្យមិត្តភាពខ្មែ-សូវៀត ដោយមានការអញ្ជើញចូលរួមពី មន្ត្រីជាន់ខ្ពស់ក្រសួង លោកសាស្ត្រាចារ្យ ងី  ម៉ែង នាយកមន្ទីរពេទ្យខ្មែរ-សូវៀត និងបុគ្គលិក មន្ត្រីរាជការ ក្រោមឱវាទមន្ទីរពេទ្យផងដែរ។ ថ្លែងក្នុងពិធីប្រគល់-ទទួលនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីលក្ខណៈពិសេស ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាសធម្មជាតិ-WATERGEN (ប្រភេទ GEN-M) ជាបច្ចេកវិទ្យា មកពីប្រទេសអ៊ីស្រាអែល មានសមត្ថភាពអាចផលិតទឹកបរិសុទ្ធដោយស្វ័យប្រវត្តិពីខ្យល់ក្នុងបរិយាកាស បានប្រមាណ៨០០លីត្រក្នុងមួយថ្ងៃ ដោយមិនចាំបាច់តភ្ជាប់ជាមួយប្រភពទឹកទុយោ និងអាចផ្គត់ផ្គង់ទឹក ប្រកបដោយគុណភាព សុវត្ថិភាពខ្ពស់ និងកាត់បន្ថយផលប៉ះពាល់បរិស្ថានផ្សេងៗថែមទៀតផង។…

  • រថយន្ដព្រួស២គ្រឿង បុកគ្នាត្រង់ចំណុចផ្លូវបំបែកពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

    រថយន្ដព្រួស២គ្រឿង បុកគ្នាត្រង់ចំណុចផ្លូវបំបែកពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

    ភ្នំពេញ៖ រថយន្តព្រូស ២គ្រឿងបានបុកគ្នាពេញទំហឹងនៅផ្លូវបំបែកជាបួនបណ្ដាលឲ្យខូចខាតទាំងសង្ខាង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២យប់រំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវបំបែកជាបួនតាមបណ្ដោយផ្លូវ៤៣២ កែងនឹងផ្លូវ១៣៥ នៅក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានី ភ្នំពេញ។ យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញរថយន្តព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BC.6294 ជិះគ្នា៣នាក់បើកតាមបណ្តោយផ្លូវ ៤៣២ក្នុងទិសដៅពីលិចមកកើត ខណៈមកដល់ចំណុចកើតហេតុខាងលើមិនគោរពផ្លាកសញ្ញាចរាចរណ៍ (ឈប់ឬSTOP) ក៏ស្រាប់តែមានរថយន្តព្រូសមួយគ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AR.3749 បើកបរដោយបុរសម្នាក់ និងរួមដំណើរបុរសម្នាក់ទៀតបានបើតាមបណ្ដោយផ្លូវ ១៣៥ទិសដៅពីជើងមកត្បូងបានមកបុក ចំហៀងខាងឆ្វេងបណ្ដាលឲ្យរថយន្តបែរក្បាលទៅទិសខាងកើត ទាំងអស់គ្នារងការខូចខាតទាំងសង្ខាងយ៉ាងដំណំ។ តែក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្កឲ្យនរណាម្នាក់រងរបួសនោះទេ។ ក្រោយពីកើតហេតុភាគីទាំងសង្ខាង ប្រកែកគ្នាតឹងសរសៃក យកត្រូវរៀងៗខ្លួន ក្រោយមកសមត្ថកិច្ចជំនាញចុះមកវាស់វែងស្ទូចយករថយន្ដទាំងពីរគ្រឿង ទៅរក្សាទុកនៅចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ  ៖  ជីម  ភារ៉ា

  • រថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនជ្រុលទៅបុករូបសំណាកបណ្តាលឲ្យបាក់ ជាច្រើន និងក្រឡាប់ជាច្រើនជុំរងរបួសធ្ងន់ស្រាលចំនួន៣នាក់

    រថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនជ្រុលទៅបុករូបសំណាកបណ្តាលឲ្យបាក់ ជាច្រើន និងក្រឡាប់ជាច្រើនជុំរងរបួសធ្ងន់ស្រាលចំនួន៣នាក់

    ភ្នំពេញ៖ យុវជនម្នាក់រងរបួសធ្ងន់ និងយុវជន២នាក់ទៀតរងរបួសស្រាល បន្ទាប់ពីបើករថយន្តមួយគ្រឿង យ៉ាងលឿនទៅបុករូបចម្លាក់ព្រះដែលដាក់នៅលើចិញ្ចើមផ្លូវបណ្តាលឲ្យបាក់រូបព្រះអស់ជាច្រើនរូប ហើយរថយន្តក្រឡាប់៤ជុំរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១១ និង១០នាទីយប់ថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នៅក្នុងភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពពីប្រជាពលរដ្ឋម្នាក់បានប្រាប់ឲ្យដឹងថាដំបូងឡើយគេឃើញរថយន្តម៉ាក រ៉េងរ៉ូវើល ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2BI.1669បើកបរដោយយុវជនម្នាក់ រួមដំណើរ និងយុវជនពីរនាក់ទៀតបានបើកតាមបណ្ដោយផ្លូវហាណូយ ទិសដៅពីត្បូងទៅជើងយ៉ាងលឿនខណៈមកដល់ចំណុចកើតហេតុខាងលើ ដោយសារតែផ្លូវកោងផង មិនបង្អន់ល្បឿនបានទៅបុកនឹងរូបចម្លាក់ព្រះ បណ្ដាលឲ្យបាក់ប្រកេះបាក់ចំនួនពីរ និងរូបយាយ ម៉ៅចំនួនមួយ រូបលោកសង្ឃបិនបាទបាក់ជើងមួយទៀត និង រូបតោដាច់ក្បាលខ្ទាតចម្ងាយជាង២០ម៉ែត្រ។ ចំណែករថយន្តបង្កបណ្ដាលឲ្យក្រឡាប់ចំនួន៤ជុំ រងការខូចខាតយ៉ាងដំណំ។ រងរបួសអ្នករួមដំណើរម្នាក់រងរបួសធ្ងន់ និងអ្នកបើករង របួសស្រាល ២នាក់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗ។ ក្រោយពីកើតហេតុសមត្ថកិច្ច ជំនាញចុះមកវាស់វែងស្ទូចយករថយន្តទៅរក្សាទុក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ  ៖  ជីម  ភារ៉ា

  • អាជ្ញាធរខេត្តស្ទឹងត្រែង បាននាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅចែនជូនប្រជាពលរដ្ឋជាង ៤០០គ្រួសារ នៅក្នុងស្រុកថាឡាបរិវ៉ាត់

    អាជ្ញាធរខេត្តស្ទឹងត្រែង បាននាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅចែនជូនប្រជាពលរដ្ឋជាង ៤០០គ្រួសារ នៅក្នុងស្រុកថាឡាបរិវ៉ាត់

    ខេត្តស្ទឹងត្រែង៖ អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន ,ប្រធានក្រុមប្រឹក្សាខេត្ត លោក ឈាង ឡាក់ បានដឹកនាំមន្ត្រីក្រោមឱវាទ នាំយកអំណោយ សម្តេចតេជោ សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅឧបត្ថម្ភប្រជាពលរដ្ឋ ៤០២គ្រួសារ ស្ថិតនៅក្នុងឃុំ ២ គឺឃុំចំការលើ និងឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ នៅថ្ងៃទី៣វិច្ឆិកាឆ្នាំ២០២០នេះ។ លោក ម៉ុម សារឿន បានមានប្រសាសន៍ថា អំណោយដែលបាននាំយកមកផ្តល់ជូន បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នាពេលនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងទ្វេ រួមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ជាពិសេស ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ ស្រ្តីមេម៉ាយ ជនពិការ ចាស់ជរា និងប្រជាពលរដ្ឋទីទ័លក្រីក្រ ដែលកំពុងជួបប្រទះការលំបាក…

  • ជនសង្ស័យម្នាក់ និងថ្នាំញៀនជាង៧គីឡូក្រាម ត្រូវកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀនឆ្មក់បង្ក្រាបបានក្នុងភូមិសាស្ត្រខណ្ឌដង្កោ

    ជនសង្ស័យម្នាក់ និងថ្នាំញៀនជាង៧គីឡូក្រាម ត្រូវកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀនឆ្មក់បង្ក្រាបបានក្នុងភូមិសាស្ត្រខណ្ឌដង្កោ

    ភ្នំពេញ៖ យោងតាមបាយការណ៍របស់សមត្ថកិច្ចជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១១) ដឹកនាំដោយលោក ឧ ទោ សុី ផល្លា លោក វរសេនីយ៍ឯក ជាវ តុលា នាយករងមន្ទីរ និង លោក វរសេនីយ៍ឯក សេង ឃុនណាង នាយការិយាល័យ ព្រមទាំងមានការសម្របសម្រួល ដឹកនាំ ពីសំណាក់ លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង បានដំណើរការ ស៊ើបអង្កេត ស្រាវជ្រាវបង្ក្រាប ករណីជួញដូរគ្រឿងញៀន កាលពីថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០២០វេលាម៉ោង ១៣:៤០នាទី នៅចំណុចផ្លូវ៥A បូរី លឹមឈាងហាក់ ស្ថិតក្នុង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាលទ្ធផល៖ ១, ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ជា ចាន់ដារ៉ា ភេទប្រុស អាយុ…

  • កម្ពុជានឹងរងឥទ្ធពលខ្យល់ព្យុះទី១៩ ចាប់ពីថ្ងៃសទី៥ដល់ថ្ងៃទី៧ វិច្ឆិកា ឆ្នាំ២០២០

    កម្ពុជានឹងរងឥទ្ធពលខ្យល់ព្យុះទី១៩ ចាប់ពីថ្ងៃសទី៥ដល់ថ្ងៃទី៧ វិច្ឆិកា ឆ្នាំ២០២០

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និង ឧតុនិយម បានបញ្ជាក់ថា កម្ពុជានឹងរងឥទ្ធពលខ្យល់ព្យុះទី១៩ ចាប់ពីថ្ងៃសទី៥ដល់ថ្ងៃទី៧ វិច្ឆិកា ឆ្នាំ២០២០៕

  • ផលិតផលក្លែងក្លាយសរុបចំនួនជាង៥៤០តោននឹងធ្វើការកម្ទេចចោលនៅខណ្ឌដង្កោ នាថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ

    ផលិតផលក្លែងក្លាយសរុបចំនួនជាង៥៤០តោននឹងធ្វើការកម្ទេចចោលនៅខណ្ឌដង្កោ នាថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ

    រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ នឹងអញ្ជើញជាអធិបតី ក្នុងពិធីកម្ទេចផលិតផលក្លែងក្លាយនឹងធ្វើការកម្ទេចចោលផលិត​ផលក្លែងក្លាយ

  • អភិបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់កងកម្លាំងប្រដាប់អាវុធទាំង ៣ ពង្រឹងលើការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរឡើងថែមទៀត

    អភិបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់កងកម្លាំងប្រដាប់អាវុធទាំង ៣ ពង្រឹងលើការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរឡើងថែមទៀត

    ខេត្តស្ទឹងត្រែង៖ ប្រសាសន៍របស់ អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ប្រចាំខែតុលាឆ្នាំ២០២០ និងលើកទិសដៅភារកិច្ចបន្ត ដើម្បីពង្រឹងការអនុវត្តការងារ ឲ្យកាន់តែមានប្រសិទ្ធិភាព ទៅតាមផែនការយុទ្ធសាស្ត្រ ដែលបានកំណត់ សម្រាប់អភិវឌ្ឍន៍ខេត្តស្ទឹងត្រែង ឲ្យកាន់តែមានការរីកចម្រើន កាលពីថ្ងៃទី២ វិច្ឆិកាឆ្នាំ២០២០ នៅសាលាខេត្តស្ទឹងត្រែង។ លោក ម៉ុម សារឿន បានមានប្រសាសន៍ វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ទីរជំនាញ អង្គភាពក្រុងស្រុក និងមន្ត្រីរាជការទាំងអស់ ដែលបានខិតខំប្រឹង អស់កម្លាំងកាយចិត្ត ក្នុងកាអនុវត្តការងារ សហការគ្នាយ៉ាងសកម្ម ក្នុងការចូលរួមអភិវឌ្ឍន៍ខេត្ត និងចូលរួមអនុវត្តន៍ នូវគោលនយោបាយរបស់ រាជរដ្ឋាភិបាល ដែលនាំឲ្យខេត្តស្ទឹងត្រែង មានសន្តិសុខ សណ្តាប់ធ្នាប់ និងការរីកចម្រើនជាបន្តបន្ទាប់ នៅក្នុងរយៈពេលកន្លងមកនេះ។ លោកអភិបាលខេត្ត មានប្រសាសន៍ទៀតថា រដ្ឋបាលខេត្តស្ទឹងត្រែង បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងដាក់ទិសដៅអភិវឌ្ឍន៍ ឲ្យស្របនឹងគោលនយោបាយរបស់ រាជរដ្ឋាភិបាល ជាពិសេស ការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ដែលជាចរន្តដង្ហើមសេដ្ឋកិច្ចរបស់ជាតិ និងប្រជាពលរដ្ឋ ព្រមទាំងបានអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ ចំពោះសេចក្តីណែនាំរបស់ថ្នាក់ជាតិក្នុងការទប់ស្កាត់មិនឲ្យមានការរីករាលដាល់ នូវជំងឺកូវីដ១៩…