-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះសព ឧបាសក ហេង ឃាង

ខេត្តកំពង់ចាម៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះសព ឧបាសក ហេង ឃាង ដែលមានទីតាំងនៅភូមិអំពិល ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម នារសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ។ គួររំលឹកដែរថា ៖ ឧបាសក ហេង ឃាង ត្រូវជាឪពុកបង្កើត របស់ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ ឧបាសក ហេង ឃាង បានទទួលមរណភាព នាថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១០ និង១៨នាទីយប់ ក្នុងជន្មាយុ៧៦ឆ្នាំ ដោយជរាពាធ។ មរណភាពរបស់ ឧបាសក ហេង…
-
លោក ចេង មុនីរ៉ា ប្រាប់ឲ្យអាជ្ញាធរសង្កាត់ទាំងអស់ ចុះពិនិត្យមើលប្រឡាយ ជាពិសេស ពិនិត្យមើលសំណង់អនាធិបតេយ្យ ដែលសង់រំលោភលើប្រឡាយមួយចំនួននៅក្នុងខណ្ឌច្បារអំពៅ

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ដោយមានការចូលរួមពីអភិបាលរងខណ្ឌ អធិការនគរបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ និងមន្ត្រីនៃរដ្ឋបាលខណ្ឌច្បារអំពៅផងដែរនោះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះអាជ្ញាធរសង្កាត់ និងមន្ត្រីខណ្ឌទាំងអស់ ដែលបានបំពេញការងារ និងបំរើសេវាជូនប្រជាពលរដ្ឋបានល្អប្រសើរនាពេលកន្លងមក និងបានជំរុញឲ្យមន្ត្រីទាំងអស់បន្តការងារនេះថែមទៀត ។ នៅក្នុងឱកាសនេះដែរ លោក ចេង មុនីរ៉ា ក៏បានលើក ឡើងពីបញ្ហាសំរាមដែលកន្លងមក កម្មកររបស់ក្រុមហ៊ុនស៊ីនទ្រី បានធ្វើកូដកម្មមិនបញ្ចេញរថយន្ត និងមិនប្រមូលសំរាម ប៉ុន្តែការងារនេះ គឺមន្ត្រីសង្កាត់ ខណ្ឌយើងបានសហការគ្នាប្រមូលសំរាមនៅតាមភូមិឋានរបស់ប្រជាពលរដ្ឋ បានល្អដោយមិនមានការកកស្ទះនោះទេ ។ បញ្ហានេះ លោកអភិបាលខណ្ឌ ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះមន្ត្រីទាំងអស់ ដែលបានខិតខំធ្វើការងារនេះទាំងថ្ងៃទាំងយប់ ។ ដោយឡែកពាក់ព័ន្ធទៅនឹងបញ្ហាប្រព័ន្ធលូ ប្រឡាយមានការកកស្ទះ ដែលធ្វើឱ្យភូមិមួយចំនួនបានលិចទឹកដោយសារជំនន់ទឹកភ្លៀង លោក ចេង មុន្នីរ៉ា បានប្រាប់ទៅចៅសង្កាត់ទាំងអស់ ត្រូវចុះពិនិត្យមើលប្រព័ន្ធលូបន្ទាប់ពីទឹកស្រក ជាពិសេស ត្រូវពិនិត្យមើលប្រឡាយទឹក ដែលមានការសាងសង់សំណង់អនាធិបតេយ្យរំលោភលើប្រឡាយ ជាហេតុបង្កឱ្យប្រឡាយរួមតូច ទឹកពិបាកហូចេញ មានការកកស្ទះ និងធ្វើឱ្យលិចទឹកនៅភូមិឋានរបស់ប្រជាពលរដ្ឋផងដែរ ៕
-
នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយមនុស្សធម៌ ទៅផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ ១៤គ្រួសារ នៅក្នុងស្រុក៣ នៃខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្ត លោក យុង គឹមហ៊ាន រួមជាមួយអនុសាខា ស្រុកត្បែងមានជ័យ ,ប្រធានកិត្តិយស អនុសាខាស្រុកគូលែន លោក ប៉ាង យៀត និងប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកជ័យសែន លោក រស់ ហេង បានដឹកនាំមន្ត្រី និងក្រុមការងារ នាំយកអំណោយមនុស្សធម៌ ទៅផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ មានជីវភាពខ្វះខាត ចំនួន ១៤គ្រួសារ ដែលកំពុងរស់នៅក្នុងស្រុកត្បែងមានជ័យ ស្រុកគូលែន និងស្រុកជ័យសែន នារសៀលថ្ងៃទី២៨តុលាឆ្នាំ២០២០។ ការនាំយកអំណោយកាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនប្រជាពលរដ្ឋដល់លំនៅដ្ឋានទាំង ១៤គ្រួសារ នៅក្នុងស្រុកទាំង ៣នាគ្រានោះ នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ លោក យុង គឹមហ៊ាន បានចុះទៅកាន់ស្រុកត្បែងមានជ័យ ដើម្បីចែកគ្រឿងឧបភោគ បរិភោគ និងថវិការបស់សាខា និងថវិកាសប្បុរសជន ដល់ប្រជាពលរដ្ឋ ៦គ្រួសារ ដែលសុទ្ធសឹងជាគ្រួសារងាយរងគ្រោះ និងមានជីវភាពខ្វះខាត ដោយក្នុង១គ្រួសារ ទទួលបាន អង្ករ ២០គីឡូក្រាម មី ១កេស ត្រីខកំប៉ុង…
-
រថយន្ត Toyota Prius ពន្លះបង្គោលភ្លេីងស្ទុបវត្តលង្កា បណ្ដាលឲ្យរងការខូចខាត យ៉ាងដំណំ

ភ្នំពេញ៖ យុវជនម្នាក់បានបេីករថយន្ត Toyota Prius ពន្លះបង្គោលភ្លេីងស្ទុបវត្តលង្កា បណ្ដាលឲ្យរងការខូចខាត យ៉ាងដំណំ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ តាមបណ្ដោយផ្លូវព្រះសីហនុ កែងផ្លូវប៉ាស្ទ័រ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា ដំបូងគេឃេីញរថយន្តបង្កម៉ាក Toyota Prius ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ 2AO-1480 បេីកបរដោយយុវជនម្នាក់វ័យប្រហែល២០ឆ្នាំ បានធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះសីហនុ ទិសដៅពីកេីតមកលិចក្នុងល្បឿនយ៉ាងលឿន លុះដល់ចំណុចកេីតហេតុដែលផ្លូវកោង ហេីយមិនបន្ថយល្បឿនក៏ជ្រុលទៅបុកបង្គោលភ្លេីងស្ទុប វត្តលង្កា បណ្ដាលឲ្យកំប៉ិតបន្តិចបន្ទួច ចំណែករថយន្តបង្កបានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែមិនធ្វេីឲ្យអ្នកបេីកបរ ឬនរណាម្នាក់រងរបួសឡេីយ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយតាមច្បាប់៕ ដោយ៖ ជីម ភារ៉ា
-
បុរសអនាថាម្នាក់ដេកស្លាប់មុខផ្ទះប្រជាពលរដ្ឋឡេីងហេីមស្អុយ ទេីបដឹងដល់អាជ្ញាធរចុះពិនិត្យ

ភ្នំពេញ៖ មានបុរសអនាថាម្នាក់បានដេកស្លាប់នៅមុខផ្ទះប្រជាពលរដ្ឋ តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរ និងសមត្ថកិច្ច កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២០។ សពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ ដែលជាមនុស្សសតិមិនសូវល្អ ឬជនអនាថា។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកេីតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកេីតហេតុ៤ ទៅ៥ថ្ងៃ គេសង្កេតឃេីញជនរងគ្រោះដេីរចុះឡេីងម្ដុំកន្លែងកេីតហេតុ ដោយសំលៀបបំពាក់ចាស់ៗហេីយចរិកមិនសូវល្អ សង្ស័យជាជនអនាថាគ្មានទីពឹង ក្រោយមកក៏មិនឃេីញគាត់ដេីរឆ្លងកាត់ដូចសព្វដង។ បន្ទាប់មកក៏មានប្រជាពលរដ្ឋធ្វេីដំណេីរឆ្លងកាត់កន្លែងកេីតហេតុបានធំក្លិនស្អុយ ទេីបដឹងថា ជនរងគ្រោះបានស្លាប់ទៅហេីយក៏រាយការណ៍អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចឲ្យចុះមកពិនិត្យជាក់ស្ដែងតែម្ដង។ ក្រោយពីសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានទទួលបានដំណឹងនេះភ្លាម ក៏បានចុះមកដល់ហេីយទាក់ទងទៅជំនាញកោសល្យវិច័យឲ្យពិនិត្យបន្ថែមទេីបសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គ ឬគាំងបេះដូង ដោយខ្លួនឯងពុំមានពាក់ព័ន្ធករណីអត្តឃាត ឬឃាតកម្ម នោះទេ។ បន្ទាប់មកក៏ធ្វេីឯកសារប្រគល់សពឲ្យទៅខាងរថយន្តសង្គ្រោះ ដឹកយកតំកល់នៅវត្តទឹកថ្លា ដេីម្បីបូជាតាមប្រពៃណី៕ ដោយ៖ ជីម ភារ៉ា
-
បុរសម្នាក់ត្រូវរថយន្ត HINO បុក និងកិនអូសជាង៥០ម៉ែត្រស្លាប់ក្នុងថ្លុកឈាម និងម្នាក់ទៀតរបួសស្រាល

ភ្នំពេញ៖ រថយន្តម៉ាក HINO ប្រភេទសណ្ដោងកុងតឺន័រ មួយគ្រឿង បានបេីកបុកម៉ូតូ មួយគ្រឿងកំពុងធ្វេីដំណេីរ បណ្ដាលឲ្យកិនបុរសម្នាក់អូសជាង៥០ម៉ែត្រ ស្លាប់ក្នុងថ្លុកឈាម និងបុរសម្នាក់ទៀតរងរបួសស្រាល បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៨ និង៣០នាទី យប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នៅតាមបណ្តាញផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឲ្យដឹងថា ភាគីខាងម៉ូតូម៉ាក HONDA BEAT ពណ៌ក្រហម (ស) ពាក់ផ្លាកលេខ ភ្នំពេញ 1HI-4409 អ្នកបេីកបរឈ្មោះ នីម ឃឿន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ (រងរបួសស្រាល) ។ ឯអ្នករួមដំណេីរឈ្មោះ វ៉ាន់ នីរិទ្ធបញ្ញាសិដ្ឋ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិ សង្កាត់ ជាមួយគ្នា (ស្លាប់បាត់បង់ជីវិតនៅហ្នឹងកន្លែងកេីតហេតុ)…
-
កាសែតរស្មីកម្ពុជាត្រូវបានផ្អាកការផ្សាយបន្ទាប់ពីប្រឡូកក្នុងសង្គមរយៈពេល២៧ឆ្នាំ

-
ពលរដ្ឋជាង៣ពាន់គ្រួសាររងទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យទទួលអំណោយ

-
កាសែតរស្មីកម្ពុជាផ្អាកការផ្សាយបន្ទាប់ពីប្រឡូកក្នុងសង្គមរយៈពេល២៧ឆ្នាំ

-
ឯកឧត្តម ឃួង ស្រេង នាំយកអំណោយសម្តេចតេជោ និងសម្ដេចគតិព្រឹទ្ធបណ្ឌិតចំនួន៨០០០ដុល្លារ ជូនពលរដ្ឋ១គ្រួសារ ដែលត្រូវភ្លើងឆេះផ្ទះអស់នៅដងស្ទឹងព្រែកត្នោត

ភ្នំពេញ៖ អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ នាព្រឹកថ្ងៃទី ២៨ខែតុលានេះបាននាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាចំនួន៨០០០ដុលា្លរ ប្រគល់ជូនដល់ជនរងគ្រោះដែលបានទទួលរងដោយភ្លើងឆេះផ្ទះអស់១ខ្នងក្នុងអំឡុងពេល ដែលទឹកកំពុងជន់លិចនារយៈពេល១០ថ្ងៃកន្លងមកនេះ ។ អំណោយសម្ដេចតេជោ និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប្រគល់ជូនជនរងគ្រោះដោយអគ្គិភ័យតាមរយៈឯកឧត្តម ឃួង ស្រេង និងលោកជំទាវនេះមានចំនួន៨ពាន់ដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយរំលែកដល់ការលំបាកខ្វះខាត ដោយហេតុថាពួកគាត់ជាប្រជាពលរដ្ឋក្រីក្រ ហើយជាប់ទាំងបំណុលធនាគារថែមទៀត និងម្យ៉ាងទៀតដើម្បីអោយពួកគាត់មានលទ្ធភាពអាចសាងសង់ផ្ទះបានស្នាក់នៅឡើងវិញ។ ប្រជាពលរដ្ឋដែលត្រូវភ្លើងឆេះលំនៅដ្ឋានខាងលើនេះមាន ឈ្មោះព្រិល ស៊ីដេត អាយុ ៣៧ឆ្នាំត្រូវជាប្ដី និងប្រពន្ធឈ្មោះ ផា សោភា អាយុ ៣៤ឆ្នាំពួកគាត់មានមុខរបរជាអ្នកលក់នំប៉័ងប៉ាតេ ស្នាក់នៅភូមិវាលថ្លាន់សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ បន្ថែមពីលើនេះទៀត ឯឧ ឃួង ស្រេង និងលោកជំទាវបានប្រគល់នូវថវិកា របស់សម្ដេចតេជោ និងសម្ដេចគតិព្រឹទ្ធបណ្ឌិតនូវទឹកប្រាក់ចំនួន ៣លានរៀលថែមទៀតសម្រាប់ប្រជាពលរដ្ឋរងគ្រោះមួយរូបទៀត ឈ្មោះព្រិល សីហា ភេទប្រុសអាយុ២៨ឆ្នាំដែលត្រូវភ្លើងឆេះចិញ្ជាំងផ្ទះក្នុងហេតុការណ៍នេះផងដែរ។ ប្រជាពលរដ្ឋទាំងពីរគ្រួសារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន…