-
អង្គកឋិនទានសាមគ្គី ដង្ហែរចូលវត្តនៅតំបន់ដាច់ស្រយាលមួយ ប្រមូលបច្ច័យបានជិត ២០ម៉ឺនដុល្លារប្រគេនព្រះគ្រូចៅអធិការវត្ត សម្រាប់បន្តស្ថាបនាស្ពានថ្មមួយកន្លែង ដែលកំពុងដំណើរការសាងសង់ ក្នុងដែនដីរដ្ឋបាលខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ អង្គកឋិនទានសាមគ្គីមួយ ដែលផ្តួចផ្តើមដោយ សមាជិកព្រឹទ្ធសភា លោកស្រី ឃួន ឃុនឌី , លោកឧកញ៉ា គុយ លាងគី , អភិបាលខេត្តកំពង់ធំ ឯកឧត្តម សុខ លូ និងភរិយា ប្រមូលបច្ច័យបានជិត ២០ម៉ឺនដុល្លារអាមេរិក ដង្ហែរចូលវត្ត«កំពង់ស្វាយ» ដើម្បីប្រគេនជូនព្រះគ្រូចៅអធិការវត្ត និងគណៈកម្មាការអាចារ្យវត្តនៅទីនោះ សម្រាប់យកទៅចំណាយលើការកសាងស្ពានថ្មមួយ ដែលកំពុងដំណើរការសាងសង់ឆ្លងកាត់ដងស្ទឹងសែន ស្ថិតនៅក្នុងភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ កឋិនទានសាមគ្គីនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៦តុលាឆ្នាំ២០២០។ ស្ពានថ្មមួយដែលកំពុងសាងសង់ឆ្លងកាត់ស្ទឹងសែននោះ ត្រូវគេដឹងថា គ្រោងនឹងត្រូវចំណាយថវិកាយ៉ាងហោចក៏ ៤០ម៉ឺនដុល្លារនោះដែរ ដោយស្ពានមួយនេះ មានប្រវែង១៥១,២ ម៉ែត្រ មានផ្ទៃទទឹង ៤,៥០ ម៉ែត្រ និងមានកម្ពស់ ៨ម៉ែត្រ បានចាប់ផ្តើមសាងសង់តាំងពីឆ្នាំ២០១៨ នោះមក ហើយបច្ច័យដែលយកមកសាងសង់ស្ពាននេះ គឺបានមកពីកម្លាំងសទ្ធាជ្រះថ្លា ចូលរួមពីប្រជាពុទ្ធបរិស័ទ និងថ្នាក់ដឹកនាំខេត្តកំពង់ធំ សម្រាប់បង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស និងមនុស្សជាតិទូទៅ ធ្វើដំណើរឆ្លងកាត់ បានងាយស្រួលនិងចំណាយពេលវេលាតិច ពិសេស លែងបារម្ភពេលធ្វើដំណើរតាមទូកពីត្រើយម្ខាង…
-
យោធិនពិការ និងប្រជាពលរដ្ឋដែលរស់នៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការជិត៣០០គ្រួសារ ទទួលបាន ប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់

ខេត្តសៀមរាប៖ វិញ្ញាប័នបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់កម្មសិទ្ធិដីធ្លី) ចំនួន២៧៩សន្លឹក ត្រូវបានចែកជូនដល់បងប្អូនជាយោធិនពិការ លោកគ្រូ អ្នកគ្រូ គ្រូពេទ្យ និងប្រជាពលរដ្ឋ ដែលកំពុងរស់នៅដោយស្របច្បាប់នៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្តេចតេជោហ៊ុនសែន គូលេន ៣១៧ សៀមរាប។លោកលី សំរិទ្ធ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ប័ណ្ណកម្មសិទ្ធិនេះ មានប្រយោជន៍សំខាន់ណាស់ សម្រាប់បងប្អូន។ ប័ណ្ណមួយសន្លឹកនេះ គឺជាការបញ្ជាក់អំពីភាពស្របច្បាប់ ភាពជាម្ចាស់លើដីធ្លីដែលបងប្អូនកំពុងកាន់កាប់ ។ អគ្គនាយក នៃអគ្គនាយកដ្ឋានយុទ្ធសេវា ក្រសួងការពារជាតិ ឯកឧត្តមនាយ ឧត្តមសេនីយ៍ មាស សាវ៉ន ក៏បានលើកឡើងថា ការប្រគល់នូវប័ណ្ណកម្មសិទ្ធិ គឺជាការគិតគូបន្ថែមមួយទៀតពីសំណាក់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងរដ្ឋបាលខេត្តសៀមរាប ចំពោះបងប្អូនដែលជាយោធិនពិការ បន្ទាប់ពីពួកគាត់ទទួលបានដីលំនៅដ្ឋាន និងដីអាស្រ័យផលកាលពីពេលកន្លងទៅ។ ឯកឧត្តមថា ដីនេះ ជាកេរដំណែលដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះបងប្អូនជាយោធិន ក៏ន័យលើកតម្កើងជីវភាព សេចក្តីថ្នៃថ្នូរបស់កងទ័ព បើទោះជាធ្លាក់ខ្លួនពិការក្តី។ យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ឯកពៅ ស៊ា នាយមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្តេចតេជោហ៊ុនសែន គូលេន ៣១៧ សៀមរាប បានឲ្យដឹងថា បច្ចុប្បន្នមជ្ឈមណ្ឌល មានកម្លាំងសរុប១ពាន់៣រយ៦នាក់ ស្មើនឹង៣រយ៤គ្រួសារ…
-
ឯកឧត្តម ឃួង ស្រេង ដឹកនាំបញ្ជា កម្លាំងដោយផ្ទាល់ ក្នុងការលាងសំអាតភូមិដ្ឋានប្រជាពលរដ្ឋ ក្នុងបុរីត្រពាំងថ្លឹង ក្រោយពីទឹកជំនន់ទឹកភ្លៀងបានជន់លិចជាង១០ថ្ងៃកន្លងមកនេះ

ភ្នំពេញ៖ ក្រោយពីមានវិធានការក្នុងការបូមទឹកចេញពីបុរីពិភពថ្មីក្នុងភូមិត្រពាំងថ្លឹងទី៤ ក្នុងសង្កាត់ចមចៅទី១ខណ្ឌពោធិសែនជ័យ ឃើញថាមកដល់ពេលនេះ ស្ថានភាពទឹកបានស្រកអស់ពីក្នុងបុរីហើយ។ ប៉ុន្តែអ្វីដែលនៅសេសសល់នោះ គឺកាកសំណល់និងទឹកកខ្វក់ដក់នៅតាមចិញ្ចើម ហើយខណៈនេះ អាជ្ញាធររាជធានីភ្នំពេញបានប្រើប្រាស់កម្លាំងសរុប លាងសម្អាតឲ្យអស់កាកសំណល់និងទឹកកខ្វក់ដក់នៅតាមចិញ្ចើមនៅក្នុងបុរីនេះឱ្យស្អាត ចាប់ពីពេលនេះតទៅ ជាមួយនិងការបាញ់ថ្នាំសម្លាប់មេរោគផងដែរ ដើម្បីសុខមាលភាពប្រជាពលរដ្ឋ។ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯក ឧត្តម ឃួង ស្រេង ក្នុងកិច្ចការងារដឹកនាំបញ្ជាដោយផ្ទាល់នៅក្នុងបុរីត្រពាំងថ្លឹងគម្រោងទី២ ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹងទី៤ សង្កាត់ចោមចៅទី១ នាព្រឹកថ្ងៃទី ២៧ ខែតុលានេះ បានបញ្ជាឲ្យអាជ្ញាធរខណ្ឌ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី រួមជាមួយកម្លាំងពាក់ព័ន្ធ ដែលមានទាំងកងទាហានផងដែរនោះបានរួមគ្នា លាងសំអាតភូមិដ្ឋានមួយនេះ ដើម្បីអោយវិលទៅរកភាពល្អប្រសើរឡើងវិញ ក្រោយពីទឹកជំនន់បានលិចលង់លំនៅដ្ឋានរបស់ពួកគាត់អស់រយៈពេលជាង១០ថ្ងៃកន្លងមកនេះ។ ក្នុងឱកាសនោះដែរ ឯកឧត្តម ឃួងស្រេង ក៏បានធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបាននិងកំពុងស្នាក់នៅក្នុងបុរីពិភពថ្មីគម្រោងទី២ភូមិត្រពាំងថ្លឹងទី៤ទាំងអស់ ចូលរួមសហការជាមួយនឹងអាជ្ញាធររាជធានីភ្នំពេញ ដើម្បីសម្អាតនិងស្ដារឡើងវិញនូវភក់ ទឹកស្អុយដែលមាននៅលើដងផ្លូវក្រោយពីទឹកបានប្រុសអស់រួចហើយនោះ ។ បន្ថែមពីលើនេះទៀត ឯឧ ឃួង ស្រេង ក៏បានបញ្ជាអោយមន្ទីរសាធារណការរាជធានី កាយរករឺហ្គែលលូដែលត្រូវបានបងប្អូនប្រជាពលរដ្ឋយើងមួយចំនួនធំ ចាក់បិទជំនួសដោយដាក់បំពង់ទុយោតូចៗវិញនោះ។ មន្ត្រីជំនាញបញ្ជាក់ថា ការលិចលង់នេះក៏បណ្តាលមកពីបញ្ហានេះផងដែរ។ គួរបញ្ជាក់ផងដែរថា កន្លងមកពោលគឺកាលពីជាង១០ថ្ងៃកន្លងនេះ ពោលគឺក្រោយពីមានភ្លៀងធ្លាក់ជាប់គ្នាច្រើនលើសលប់ ព្រោះឥទ្ធិពលសម្ពាធទាប និងព្យុះចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី១៧…
-
នគរបាលប៉ុស្តិ៍រដ្ឋបាល ឃ្មួញ ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២០នេះ ថា កាលពីម្សិលមិញ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ឃ្មួញ បានឃាត់ខ្លួនជនសង្ស័យ០៤នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ជនសង្ស័យ ០៤នាក់រួមមាន ៖ ទី១-ឈ្មោះ ផល សុខគា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ៣២ ផ្លូវ២៣២ ភូមិសែនសុខ៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ, ទី២-ឈ្មោះ អាម វិច្ឆិកា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ, ទី៣-ឈ្មោះ ងៀន វិបុល ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ…
-
អាជ្ញាធររាជធានី និងខណ្ឌមានជ័យសន្យាស្តារប្រឡាយលូជាច្រើននៅក្នុងមូលដ្ឋានរបស់ខ្លួននារដូវ ប្រាំងខាងមុខ

ភ្នំពេញ៖ អភិបាលខណ្ឌមានជ័យបានឲ្យដឹងថា រដ្ឋបាលខណ្ឌបានលើកផែនការរួចរាល់ហើយក្នុងការស្តារប្រឡាយ លូ មួយចំនួននៅក្នុងភូមិសាស្រ្តសង្កាត់ចាក់អង្រែលើ ចាក់អង្រែក្រោម បឹងទំពុនទី២ និងស្ទឹងមានជ័យ នាឆ្នាំ២០២១ ខាងមុខ ដើម្បីបើកផ្លូវមុខទឹកឲ្យកាន់តែធំ ដែលរំដោះការជន់លិចដោយជំនន់ទឹកភ្លៀងនារដូវវស្សាខាង មុខ ដើម្បីសម្រាលការលំបាក និងការខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។ ការសន្យារបស់អភិបាលខណ្ឌមានជ័យគឺបានឆ្លើយតបទៅនឹងសំណើរបស់ប្រជាពលរដ្ឋដែលបាន លើកឡើងពីក្តីកង្វល់របស់ខ្លួននៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣នៅខណ្ឌមានជ័យនាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០។ ក្រុមប្រជាពលរដ្ឋបានលើកឡើងថា នៅក្នុងរដូវវស្សានេះពួកគាត់បានប្រឈមការលិចលង់ជាច្រើនដោយជំនន់ទឹកភ្លៀង ដោយពិបាកក្នុងការ រស់នៅ និងការធ្វើដំណើរជាដើម ដោយសារបញ្ហាស្ទះលូ។ លោក ពេជ្រ កែវមុន្នី អភិបាលខណ្ឌមានជ័យបានលមានប្រសាសន៍ថា តំបន់ខណ្ឌមានជ័យមាន ការខ្វះខាតច្រើននៅប្រព័ន្ធរំដោះទឹក ប៉ុន្តែអាជ្ញាធរខណ្ឌបានលើកផែនការក្នុងការស្តារប្រឡាយលូ និង អភិវឌ្ឍន៍ប្រព័ន្ធរំដោះទឹកថ្មីៗបន្ថែមទៀតនាឆ្នាំ២០២១ខាងមុខនេះ ដើម្បីជួយដោះស្រាយការលំបាករបស់ ប្រជាពលរដ្ឋ។ លោកបានឱ្យដឹងថា មូលហេតុដែលធ្វើឲ្យតំបន់នោះជនន់លិចដោយសារទឹកភ្លៀង គឺភាគ ច្រើនបណ្តាមកពីកក្តាមនុស្សដោយចោលសំរាមពុំបានត្រឹមត្រូវ ដាក់នៅមាត់លូ និងការបិទមាត់លូ ធ្វើឲ្យស្ទះចរន្តទឹកហូរ។ ម្យ៉ាងវិញទៀតប្រឡាយមេមួយចំនួនត្រូវបានរំលោភដោយប្រជាពលរដ្ឋ សង់លំនៅ ដ្ឋាននៅលើប្រឡាយ កក់ស្ទះសំរាម និងកំណកដី ហើយអាជ្ញាធរពិបាកចូលទៅស្តារ ដែលនាំឲ្យប្រឈម ការជន់លិច។ លោកបន្ថែមទៀតថាបញ្ហាលូស្ទះនេះធាតុពិតគឺរដ្ឋបាលខណ្ឌក៏បានធ្វើគម្រោងដើម្បីស្តារនៅក្នុងឆ្នាំ២០២០នេះហើយ ប៉ុន្តែយឹតយ៉ាវដោយសារបញ្ហាតម្រង់ទិសថវិកាថវិកាទៅមួយផ្នែកទៀត។…
-
អភិបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំងចុះលាងសម្អាតភូមិដ្ឋានប្រជាពលរដ្ឋ ក្រោយរងនូវការជន់លិច

ភ្នំពេញ៖ ក្រោយពីមានវិធានការក្នុងការបូមទឹកចេញពីបុរីពិភពថ្មី ក្នុងភូមិត្រពាំងថ្លឹងទី៤ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មកដល់ពេលនេះ ស្ថានភាពទឹកបានស្រកអស់ពីក្នុងបុរី។ ឯកឧត្តម ឃួង ស្រេង ដឹកនាំបញ្ជាដោយផ្ទាល់នៅក្នុងបុរីត្រពាំងថ្លឹងគម្រោងទី២ ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹងទី៤ សង្កាត់ចោមចៅទី១ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បានបញ្ជាឲ្យអាជ្ញាធរខណ្ឌ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី រួមជាមួយកម្លាំងពាក់ព័ន្ធ ដែលមានទាំងកងទាហាន កងនគរបាល បានរួមគ្នាលាងសំអាតភូមិដ្ឋាន ដើម្បីឲ្យវិលទៅរកភាពល្អប្រសើរឡើងវិញ ក្រោយពីទឹកជំនន់បានលិចលង់លំនៅដ្ឋានរបស់ពួកគាត់ រយៈពេលជាង១០ថ្ងៃ។ កាកសំណល់ និងទឹកកខ្វក់ដក់នៅតាមចិញ្ចើមផ្លូវ អាជ្ញាធររាជធានីភ្នំពេញ បានប្រើប្រាស់កម្លាំងសរុប លាងសម្អាតឲ្យអស់កាកសំណល់ និងទឹកកខ្វក់ដក់នៅតាមចិញ្ចើមផ្លូវ នៅក្នុងបុរីឲ្យបានស្អាត នឹងការបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីសុខមាលភាពប្រជាពលរដ្ឋ។ ឯកឧត្តម បានធ្វើការអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់ ដែលបាននិងកំពុងស្នាក់នៅក្នុងបុរីពិភពថ្មី គម្រោងទី២ ភូមិត្រពាំងថ្លឹងទី៤ទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ដើម្បីសម្អាត និងស្ដារឡើងវិញនូវភក់ ទឹកស្អុយដែលមាននៅលើដងផ្លូវ ក្រោយពីទឹកបានស្រកអស់។ ឯកឧត្តម បានបញ្ជាឲ្យមន្ទីរសាធារណការរាជធានី កាយរករឺហ្គែលលូ ដែលត្រូវបានប្រជាពលរដ្ឋមួយចំនួន ចាក់បិទជំនួសដោយដាក់បំពង់ទុយោតូចៗ ខណៈមន្ត្រីជំនាញបញ្ជាក់ថា ការលិចលង់នេះ បណ្តាលមកពីបញ្ហានេះ។ភ្លៀងធ្លាក់ជាប់គ្នាច្រើនលើសលប់ ព្រោះឥទ្ធិពលសម្ពាធទាប និងព្យុះចាប់តាំងពីថ្ងៃទី០១…
-
អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ ឯកឧត្តម ឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកជំទាវ ឧកញ៉ា គៀន ស្រីនាង ជូនដល់បងប្អូនប្រជាពលរដ្ឋ រងគ្រោះ និងចុះត្រួតពិនិត្យមេីលផ្លូវព្រមទាំងសាលារៀនដែលស្ថិតនៅក្នុងឃុំត្បែង ដែលរងការខូចខាតដោយសារគ្រោះទឹកជំនន់

ខេត្តកណ្តាល៖ ឯកឧត្តម ឧកញ៉ា បណ្ឌិត ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ និងជាប្រធានគណៈកម្មាធិការ សាខាបក្ស «ខ៦» និងលោកជំទាវ ឧកញ៉ា គៀន ស្រីនាង ព្រមទាំង ក្រុមការងារ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញ ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែល កំពុងទទួលរងគ្រោះដោយទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ចំនួន១.១២០ គ្រួសារ ក្នុងឃុំទាំង៧ នៃស្រុកកណ្តាលស្ទឹង និងចុះត្រួតពិនិត្យមេីលផ្លូវព្រមទាំងសាលារៀនស្ថិតនៅក្នុងឃុំត្បែងដែលរងការខូចខាតដោយសារគ្រោះទឹកជំនន់ ដេីម្បីរៀបចំផែនការក្នុងការជួសជុលស្ថាបនាឡេីងវិញ ។ អំណោយចែកជូនប្រជាពលរដ្ឋចំនួន ១.១២០គ្រួសារ ក្នុង១ គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូ, មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ,ទឹកបរិសុទ្ធ ១យួរ, ភួយ១, ក្រមា ១ និងថវិកា ៤០.០០០ ម៉ឺនរៀល។-ឧបត្ថម្ភសាលាស្រុក៖ ៤.០០០.០០០រៀល-ឧបត្ថម្ភឃុំទាំង…
-
ភ្នាក់ងារសន្ដិសុខឯកជន ទទួលបានការបណ្ដុះបណ្ដាលជំនាញ ពីនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បានដឹងថា ភ្នាក់ងារសន្ដិសុខឯកជន ប្រមាណជាង៥,០០០នាក់ហើយ ដែលទទួលបានការបណ្ដុះបណ្ដាលជំនាញ ភ្នាក់ងារសន្ដិសុខឯកជន ពីនាយកដ្ឋានជំនាញ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ ពិធីបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី២៩ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី លើកឡើងថា អគ្គស្នងការដ្ឋាននគរបាលជាតិ បានចាត់ទុកភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ដៃគូសហការដែលមិនអាចខ្វះបាន ក្នុងការចូលរួមថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម។ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានបញ្ជាក់ថា វិស័យសន្ដិសុខឯកជន ត្រូវមានគុណភាព និងគុណប្រយោជន៍ខ្ពស់ សម្រាប់កិច្ចការពារថែរក្សាសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ត្រូវតែមានសមត្ថភាព ការយល់ដឹង និងមានវិជ្ជាជីវៈច្បាស់លាស់ ដែលភ្នាក់ងារសន្ដិសុខឯកជន ពោពេញទៅដោយសមត្ថភាព។ ប្រធាននាយកដ្ឋាន បានអះអាងថា ភ្នាក់ងារសន្ដិសុខឯកជន ពុំមានត្រឹមតែបម្រើការងារដល់ក្រុមហ៊ុន ឬសហគ្រាស គ្រឹះស្ថានប៉ុណ្ណោះទេ គឺមានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមថែរក្សាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសការពារទ្រព្យសម្បត្តិ និងអាយុជីវិតដល់ប្រជាពលរដ្ឋ។…
-
អភិបាលខេត្តស្ទឹងត្រែង បានដាក់ចេញភារកិច្ចថ្មីៗ ដល់សមាគមន៍អតតីតយុទ្ធជនកម្ពុជាខេត្ត ដើម្បីបន្តដឹកនាំសមាគមន៍ឲ្យកាន់តែមានភាពរីកចម្រើន និងល្អប្រសើរ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល

ខេត្តស្ទឹងត្រែង៖ អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមន៍អតីតយុទ្ធជនកម្ពុជា ខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់ អនុប្រធានសមាគមន៍ អតីតយុទ្ធជន ខេត្តស្ទឹងត្រែង នៅល្ងាចថ្ងៃទី២៦តុលាឆ្នាំ២០២០ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង។ ពិធីនោះទៀត បានអញ្ជើញចូលរួម ពីមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន ,មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ,ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ អភិបាលក្រុង ស្រុក និងកងកម្លាំងទាំង៣ ប្រមាណ ១០០នាក់។ នៅក្នុងពិធីនេះ គណៈកម្មាធិការសមាគមន៍អតីតយុទ្ធជនខេត្តស្ទឹងត្រែង បានប្រកាសទទួលស្គាល់ អនុប្រធានគណៈកម្មាធិការ និងជាអនុប្រធានគណៈអចិន្ត្រៃ គណៈកម្មាធិការសមាគមន៍អតីតយុទ្ធជនខេត្តស្ទឹងត្រែង ចំនួន ៣រូប គឺលោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ដែលជាស្នងការនគរបាលខេត្ត, លោក ហ៊ាង ប៉ូលី ដែលជាប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និង…
-
អភិបាលខេត្តពោធិ៍សាត់ឯកឧត្តម ម៉ៅ ធនិន បានថ្លែងអំណរគុណចំពោះកងទ័ពដែលបានជួយបំពេញភារកិច្ចសង្គ្រោះពលរដ្ឋដោយសារគ្រោះធម្មជាតិទឹកជំនន់កន្លងទៅ

ខេត្តពោធិ៍សាត៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នារសៀល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នៅបរិវេណសាលាខេត្ត បាន អញ្ជើញ ជួប សំណេះសំណាលត្រូវគេមើលឃើញថាបានថ្លែងអំណរគណ ចំពោះកងកម្លាំងប្រដាប់អាវុធ នៃកងពលតូចអន្តរាគមន៍លេខ១៤ ដែលបានជួយច្រកដីទប់ទឹក និងចូលរួម ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ ដោយសារជំនន់ ទឹកភ្លៀង កាលពីពេលកន្លងទៅ។ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន ក្នុងនាមរដ្ឋបាលខេត្ត និងជាតំណាងឱ្យប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណ និង វាយតម្លៃខ្ពស់ចំពោះកងកម្លាំង ទាំងអស់ក្នុងខេត្ត ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការជួយសង្គ្រោះ ប្រជាពលរដ្ឋរងគ្រោះ ដោយសារ ទឹកជំនន់នេះនិងបាន ពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ កម្ពុជា ដែលសម្តេចតែងគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា។ នាឱកាសនោះដែត ឯកឧត្តម ម៉ៅ ធនិន ក៏បាននាំយកសម្ភារៈ និងថវិការបស់សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភដល់កងកម្លាំងប្រដាប់អាវុធ នៃកងពលតូចអន្តរាគមន៍លេខ១៤…