-
ពលរដ្ឋជាង ៦ពាន់គ្រួសារ ស្មើ២ម៉ឺន៦ពាន់នាក់ ផ្ទះ៥ពាន់ខ្នង និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ទទួលរងផលប៉ះពាល់ដែលបង្កឡើងដោយជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រខេត្តកណ្ដាល នាពេលកន្លងមក

កណ្ដាល៖ រសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំកិច្ចប្រជុំ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកណ្ដាល ក្រោមអធិបតីភាពលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងទាំងបី អភិបាលក្រុង-ស្រុកទាំង១១ និងមន្ទីរអង្គភាពនានាជុំវិញខេត្ត។ ក្នុងឱកាសនោះដែរ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានស្នើដល់ អាជ្ញាធរមូលដ្ឋាន កងកម្លាំងទាំង៣ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ ជួយដល់ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់នៃចំនួនទឹកភ្លៀង ពិសេសប្រជាពលរដ្ឋក្រីក្រនៅក្នុងមូលដ្ឋាន ដោយចុះជួយផ្ទាល់ ដោយមិនត្រូវឲ្យប្រជាពលរដ្ឋណាម្នាក់ ទទួលគ្រោះថ្នាក់ដោយខ្វះការយកចិត្តទុកដាក់ ពីអាជ្ញាធរមូលដ្ឋានឡើយ។ ជាងនេះទៅទៀត មន្ទីរសុខាភិបាលខេត្ត ត្រូវចុះធ្វើការបាញ់ថ្នាំសំលាប់មូស និងចែកថ្នាំជូនដល់ប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល ព្រមទាំងធ្វើការផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋ ត្រូវមានអនាម័យជាប្រចាំ ដោយប្រកាន់នូវ ហូបស្អាត ផឹកទឹកដាំពុះ ដើម្បីបង្ការ និងការពារនៅជំងឺឆ្លងរាតត្បាតនានា។ សូមបញ្ជាក់ផងដែរថា បើតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ផលប៉ះពាល់បង្កឡើងដោយជំនន់ទឹកភ្លៀង មានក្រុង-ស្រុកចំនួន៥ ក្នុងនោះមានស្រុកកណ្ដាលស្ទឹង ស្រុកអង្គស្នួល ស្រុកពញាឮ…
-
សមត្ថកិច្ចខណ្ឌឫស្សីកែវ ចាប់ខ្លួនជនសង្ស័យ២នាក់ នៅកន្លែងផ្សេងគ្នា ពាក់ព័ន្ធ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យ២នាក់ នៅកន្លែងផ្សេងគ្នាករណី ជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវលំ ក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក និងត្រង់ចំណុចក្រុមទី៤ ភូមិទួលសំពៅសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ យោងតាមរបាយការណ៍របស់លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីបានឲ្យដឹងថា ជនសង្ស័យ ០២នាក់ ដែលឃាត់ខ្លួនរួមមាន ៖ ទី១ ឈ្មោះ សុខ ខុម ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្រុម១០ ភូមិលូ សង្កាត់ស្វាយប៉ាក មុខរបរមិនពិតប្រាកដ។ សំភារៈដកហូតៈ ក្រាមពណ៌សថ្លាចំនួន០៤កញ្ចប់។ ទី២ ឈ្មោះ ចាន់ សុជា ភេទប្រុសអាយុ១៩ឆ្នាំជនជាតិខ្មែរ មានទីលំនៅមិនពិតប្រាកដ មុខរបរមិនពិតប្រាកដ។ ដកហូតវត្ថុតាង៖ ក្រាមពណ៌ស ថ្លាចំនួន០១កូនថ់ងធំល្មមនឹង០៤កូនថង់តូច។ បច្ចុប្បន្ននេះ ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕ដោយ៖ ភារ៉ា និងប៊ុនធី
-
អភិបាលខេត្តព្រះសីហនុ ជំរុញឲ្យមន្ទីរកសិកម្មបន្ដអនុវត្ដន៍កម្មវិធី ASPIRE ជូនប្រជាពលរដ្ឋក្នុងការចិញ្ចឹមមាន់ ត្រី ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ នៅក្នុងសម័យកាលជំងឺកូវីដ១៩

ព្រះសីហនុ៖ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន តាមរយៈមន្ទីរកសិកម្មខេត្តព្រះសីហនុ បានអញ្ជើញជាកិត្តិយសក្នុងការផ្ដល់សម្ភារៈកសិកម្ម កូនមាន់ កូនត្រី និងចំណី ដល់សមាជិកបណ្ដុំ អាជីវកម្មចិញ្ចឹមមាន់ អាជីវកម្មចិញ្ចឹមត្រីមកពី ៤ឃុំ សរុបចំនួន ១១៦នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការ ចូលរួមពីអាជ្ញាធរដែនដី មន្ទីរ អង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋបណ្តុំអាជីវកម្មចិញ្ចឹមមាន់ចិញ្ចឹមត្រី និងចិញ្ចឹមមាន់។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងកោតសរសើរមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ ។ឯកឧត្តម មានប្រសាសន៍ថា កម្មវិធី ASPIRE និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ និងបានផ្តល់កូនមាន់ កូនត្រី និងចំណីដល់ប្រជាកសិករ សមស្របតាមកាលទេស:នៅកម្ពុជា និង ពិភពលោកកំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩។ ការចែកកូន មាន់ កូនត្រី និងចំណីនាពេលនេះ បានផ្តល់អត្ថប្រយោជន៍ជូនប្រជាពលរដ្ឋស្របតាមកម្មវិធី ASPIRE និងផ្សព្វផ្សាយឱ្យ ប្រជាពលរដ្ឋចូលរួមចិញ្ចឹមមាន់…
-
ជីប ម៉ុង បរិច្ចាគ៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិកបន្ថែមទៀតដល់មូលនិធិគន្ធបុប្ផាកម្ពុជា

ភ្នំពេញ៖ លោកជំទាវអ្នកឧកញ៉ា ភាព ហៀក អ្នកឧកញ៉ា លាង ឃុន អ្នកឧកញ៉ា លាង ម៉េង ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុន ជីប ម៉ុង បាននាំយកថវិកា៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ទៅប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំងអាចបន្តបេសកកម្ម ពិនិត្យ ពិគ្រោះ និងព្យាបាលកុមារដោយឥតគិតថ្លៃ និងគ្មានការរើសអើង។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណ និងកោតសសើរក្រុមហ៊ុន ជីប ម៉ុង ដែលតែងធ្វើជាគំរូ និងបន្តគាំទ្ររាជរដ្ឋាភិបាលសម្រាប់សកម្មភាពមនុស្សធម៌ ដែលមិនអាចកាត់ថ្លៃបាននេះ។ គិតមកដល់ត្រឹមឆ្នាំ២០២០ ក្រុមហ៊ុន ជីប ម៉ុង បានបរិច្ចាគទឹកប្រាក់សរុប១,១០០,០០០ដុល្លារសហរដ្ឋអាមេរិកជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីទ្រទ្រង់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ដែលកាយវិការនេះបញ្ជាក់ថាថ្នាក់ដឹកនាំ ជីប ម៉ុង តែងតែយកចិត្តទុកដាក់លើវិស័យសុខាភិបាល ជាពិសេសសម្រាប់កុមារខណៈដែលក្រុមហ៊ុនតែងតែចូលរួមសកម្មភាពមនុស្សធម៌ ក្នុងវិស័យនានាជាច្រើនង។ ជាក់ស្តែងក្នុងឆ្នាំ២០២០នេះ ជីប ម៉ុង ក៏បានបរិច្ចាគជូនរាជរដ្ឋាភិបាលកម្ពុជាចំនួន ៥០ម៉ឺនដុល្លារសម្រាប់ យុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩, ៥០ម៉ឺនដុល្លារជូនកាកបាទក្រហមកម្ពុជា, ៤០ម៉ឺនដុល្លារ អង្ករ និងភេសជ្ជៈ…
-
ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន៥០គ្រួសារ នៅក្នុង ឃុំកោះថ្កូវ ទទួលបានអំណោយពីក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកជលគិរី

ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋដែលងាយរងគ្រោះចំនួន ៥០គ្រួសារ នៅក្នុងឃុំកោះថ្កូវបានទទួលអំណោយពីក្រុមការងារចុះមូលដ្ឋានស្រុកជលគិរី ។ ការចុះយកអំណោយចែកជូនប្រជាពលរដ្ឋនេះបានធ្វើឡើងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជលគិរី ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងឲ្យឯកឧត្តម សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជលគិរី រួមដំណើរដោយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជលគីរីបានជួបសំណេះសំណាលសាកសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសារងាយរងគ្រោះ នៅឃុំកោះថ្កូវ ស្រុកជលគិរីចំនួន៥០គ្រួសារ។ អំណោយដែលបាននាំយកមកប្រគល់ជូនដោយផ្ទាល់ដៃនៅពេលនេះនេះដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ១០គីឡូក្រាម ,មី១កេះ,ទឹកត្រី១យួរ,ទឹកស៊ីអ៊ីវ១យួរ ៕ ដោយ៖ សុក្ខារិន
-
ស្លាប់ជនជាតិថៃ២នាក់ ខូចត្រាក់ទ័រ១គ្រឿងខណៈផ្ទុះមីនតោននៅក្បែរបង្គោលព្រំដែនលេខ៤៣ ” ដីខ្មែរស្រែថៃ ” ព្រំដែនកម្ពុជា ថៃ

ខេត្តបន្ទាយមានជ័យ៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលនៅសេសសល់ពីសង្គ្រាម បានផ្ទុះបណ្ដាលឲ្យស្លាប់ជនជាតិថៃ២នាក់ ខូចត្រាក់ទ័រ១គ្រឿងខ្ទេច នៅចំនុច ក្បែរបង្គោលព្រំដែនលេខ៤៣ ” ដីខ្មែរស្រែថៃ ” នាភូមិ/ឃុំ ណូនម៉ាក់មុនស្រុកគោកស៊ូង ខេត្តស្រះកែវប្រទេសថៃ ទល់មុខភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ លោក លី សុវណ្ណារឹទ្ធិ អភិបាលស្រុកអូរជ្រៅឲ្យដឹងកាលពីល្ងាចថ្ងៃទី២៧ខែតុលាថា ៖ ឧបទ្ទហេតុនោះកើតឡើងវេលាម៉ោង និង៥២នាទីរសៀល ថ្ងៃទី២៧.ខែតុលាឆ្នាំ២០២០ ។ លោកបន្តថា ៖ ត្រាក់ទ័រថៃ១គ្រឿងនោះជិះគ្នា២នាក់ ភេទប្រុសទាំង២ ជាជនជាតិថៃបានមកច្រូតស្មៅនៅភូមិសាស្រ្តបង្គោលសីមាលេខ៤៣ត្រង់ចំណុចTA (៥៤៧.២៧៤ ក៏ជាន់មីនតោនផ្ទុះស្លាប់ទាំង២នាក់ ។ ចំណែកត្រាក់ទ័រខូចទាំងស្រុង៕ ដោយ៖ ឃិន គន្ធា
-
អំណោយរបស់ពលរដ្ឋខ្មែររស់នៅអឺរ៉ុប ចាប់ផ្តើម ចែកចាយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងកម្ពុជា

-
កម្ពុជាបន្តមានភ្លៀងធ្លាក់ដោយសារឥទ្ធិពលព្យុះទី១៨ម៉ូឡាវ

-
អង្គកឋិនទានសាមគ្គី ដង្ហែរចូលវត្តនៅតំបន់ដាច់ស្រយាលមួយ ប្រមូលបច្ច័យបានជិត ២០ម៉ឺនដុល្លារប្រគេនព្រះគ្រូចៅអធិការវត្ត សម្រាប់បន្តស្ថាបនាស្ពានថ្មមួយកន្លែង ដែលកំពុងដំណើរការសាងសង់ ក្នុងដែនដីរដ្ឋបាលខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ អង្គកឋិនទានសាមគ្គីមួយ ដែលផ្តួចផ្តើមដោយ សមាជិកព្រឹទ្ធសភា លោកស្រី ឃួន ឃុនឌី , លោកឧកញ៉ា គុយ លាងគី , អភិបាលខេត្តកំពង់ធំ ឯកឧត្តម សុខ លូ និងភរិយា ប្រមូលបច្ច័យបានជិត ២០ម៉ឺនដុល្លារអាមេរិក ដង្ហែរចូលវត្ត«កំពង់ស្វាយ» ដើម្បីប្រគេនជូនព្រះគ្រូចៅអធិការវត្ត និងគណៈកម្មាការអាចារ្យវត្តនៅទីនោះ សម្រាប់យកទៅចំណាយលើការកសាងស្ពានថ្មមួយ ដែលកំពុងដំណើរការសាងសង់ឆ្លងកាត់ដងស្ទឹងសែន ស្ថិតនៅក្នុងភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ កឋិនទានសាមគ្គីនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៦តុលាឆ្នាំ២០២០។ ស្ពានថ្មមួយដែលកំពុងសាងសង់ឆ្លងកាត់ស្ទឹងសែននោះ ត្រូវគេដឹងថា គ្រោងនឹងត្រូវចំណាយថវិកាយ៉ាងហោចក៏ ៤០ម៉ឺនដុល្លារនោះដែរ ដោយស្ពានមួយនេះ មានប្រវែង១៥១,២ ម៉ែត្រ មានផ្ទៃទទឹង ៤,៥០ ម៉ែត្រ និងមានកម្ពស់ ៨ម៉ែត្រ បានចាប់ផ្តើមសាងសង់តាំងពីឆ្នាំ២០១៨ នោះមក ហើយបច្ច័យដែលយកមកសាងសង់ស្ពាននេះ គឺបានមកពីកម្លាំងសទ្ធាជ្រះថ្លា ចូលរួមពីប្រជាពុទ្ធបរិស័ទ និងថ្នាក់ដឹកនាំខេត្តកំពង់ធំ សម្រាប់បង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស និងមនុស្សជាតិទូទៅ ធ្វើដំណើរឆ្លងកាត់ បានងាយស្រួលនិងចំណាយពេលវេលាតិច ពិសេស លែងបារម្ភពេលធ្វើដំណើរតាមទូកពីត្រើយម្ខាង…
-
យោធិនពិការ និងប្រជាពលរដ្ឋដែលរស់នៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការជិត៣០០គ្រួសារ ទទួលបាន ប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់

ខេត្តសៀមរាប៖ វិញ្ញាប័នបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់កម្មសិទ្ធិដីធ្លី) ចំនួន២៧៩សន្លឹក ត្រូវបានចែកជូនដល់បងប្អូនជាយោធិនពិការ លោកគ្រូ អ្នកគ្រូ គ្រូពេទ្យ និងប្រជាពលរដ្ឋ ដែលកំពុងរស់នៅដោយស្របច្បាប់នៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្តេចតេជោហ៊ុនសែន គូលេន ៣១៧ សៀមរាប។លោកលី សំរិទ្ធ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ប័ណ្ណកម្មសិទ្ធិនេះ មានប្រយោជន៍សំខាន់ណាស់ សម្រាប់បងប្អូន។ ប័ណ្ណមួយសន្លឹកនេះ គឺជាការបញ្ជាក់អំពីភាពស្របច្បាប់ ភាពជាម្ចាស់លើដីធ្លីដែលបងប្អូនកំពុងកាន់កាប់ ។ អគ្គនាយក នៃអគ្គនាយកដ្ឋានយុទ្ធសេវា ក្រសួងការពារជាតិ ឯកឧត្តមនាយ ឧត្តមសេនីយ៍ មាស សាវ៉ន ក៏បានលើកឡើងថា ការប្រគល់នូវប័ណ្ណកម្មសិទ្ធិ គឺជាការគិតគូបន្ថែមមួយទៀតពីសំណាក់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងរដ្ឋបាលខេត្តសៀមរាប ចំពោះបងប្អូនដែលជាយោធិនពិការ បន្ទាប់ពីពួកគាត់ទទួលបានដីលំនៅដ្ឋាន និងដីអាស្រ័យផលកាលពីពេលកន្លងទៅ។ ឯកឧត្តមថា ដីនេះ ជាកេរដំណែលដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះបងប្អូនជាយោធិន ក៏ន័យលើកតម្កើងជីវភាព សេចក្តីថ្នៃថ្នូរបស់កងទ័ព បើទោះជាធ្លាក់ខ្លួនពិការក្តី។ យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ឯកពៅ ស៊ា នាយមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្តេចតេជោហ៊ុនសែន គូលេន ៣១៧ សៀមរាប បានឲ្យដឹងថា បច្ចុប្បន្នមជ្ឈមណ្ឌល មានកម្លាំងសរុប១ពាន់៣រយ៦នាក់ ស្មើនឹង៣រយ៤គ្រួសារ…