-
អំណោយរបស់ក្រុមសប្បុរសជនចែកជួនពលរដ្ឋរងគ្រោះ១០០គ្រួសារនៅវាលស្បូវ

-
មន្ទីរសារធារណៈការ, មន្ទីរកសិកម្ម រុក្ខាប្រមាញ់, មន្ទីរអភិវឌ្ឍន៍ជនបទ, និងមន្ទីរធនធានទឹក នៃខេត្តស្វាយរៀង ត្រូវសហការគ្នាឲ្យល្អក្នុងការជំរុញជួយដល់ប្រជាពលរដ្ឋ និងហេដ្ឋរចនាសម្ព័ន្ធ នៅពេលដែលទឹកបានស្រកទៅវិញ

ខេត្តស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង បានអញ្ជើញសួរសុខទុក្ខ និងចែកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ ១១អង្គភាព ដែលជាកម្លាំងអន្តរាគមជួយប្រជាពលរដ្ឋ និងប្រជាពលរដ្ឋចំនួន ៥២គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង នៅខេត្តស្វាយរៀង នារសៀល ថ្ងៃចន្ទ ១០កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ។ ថ្លែងក្នុងឱកាសនោះ លោកជំទាវខ្ញុំក៏បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីនូវក្តីនឹករលឹក និងការគិតគូរយកចិត្តទុក្ខដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ។ ជាពិសេស សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត…
-
តុលាការបញ្ជូន «ស្អែកស្លាប់ ស្អែកស្លាប់» ទៅឃុំខ្លួនក្នុងពន្ធនាគារ

កណ្តាល៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នេះ ឈ្មោះ ប៉ូ ចាន់នី ជាអ្នកសារព័ត៌មាន «សាន្ត ព្រំ ព័ត៌មាន» និង មានរហស្សនាម «ស្អែកស្លាប់ ស្អែកស្លាប់» ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារខេត្តកណ្តាល ដើម្បីបន្តនីតិវិធី។ គួររំលឹកថា នគរបាលស្រុកពញាឮ ខេត្តកណ្តាល កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ បានចាប់ខ្លួនឈ្មោះ ប៉ូ ចាន់នី ជាអ្នកសារព័ត៌មាន «សាន្ត ព្រំ ព័ត៌មាន» និង មានរហស្សនាម «ស្អែកស្លាប់ ស្អែកស្លាប់» នៅចំណុចភូមិតាជ័យ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលោក អាត ច័ន្ទដារា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ។ ឈ្មោះ ប៉ូ ចាន់នី រហស្សនាម «ស្អែកស្លាប់ ស្អែកស្លាប់» ពាក់ព័ន្ធបទល្មើស «គំរាមកំហែង , បរិហាកេរ្តិ៍ជាសាធារណៈ ,…
-
អង្គការសង្គមស៊ីវិលនៅកម្ពុជា និងក្រសួងពាក់ព័ន្ធរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងក្នុងសម្រាប់ចុះបញ្ជីដី

ភ្នំពេញ៖ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា (NGOF) សហការៀបចំជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងមហាផ្ទៃ និងអង្គការ ICSO នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគម្រូលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង សម្រាប់ការចុះបញ្ជីដី សមូហភាពសហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា នៅសណ្ឋាគារភ្នំពេញ អេរ៉ា រាជធានីភ្នំពេញ ដោយមានការគាំទ្រដោយ អង្គការ BfW អង្គការ Diakonia អង្គការ HEKS/EPER អង្គការ NPA និង អង្គការ Oxfam។ សិក្ខាសាលានេះ មានអ្នកចូលរួមសរុប១០០ នាក់ មកពីតំណាងក្រសួងអភិវឌ្ឍន៍ ក្រសួងមហាផ្ទៃ តំណាងការិយាល័យឧត្តមស្នងការនៃអង្គការសហប្រជាជាតិសិទ្ធិមនុស្ស (OHCHR) តំណាងសាលាខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី តំណាងមន្ទីរដែនដី មន្ទីរអភិវឌ្ឍន៍ជនបទប្រចាំខេត្ត តំណាងសហគមន៍មកពីខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តព្រះវិហារ ព្រមទាំងអង្គការសង្គមស៊ីវិល រួមមាន អង្គការ ICSO អង្គការ FLO…
-
ដោយសារជំនន់ទឹកភ្លៀង បានធ្វើឲ្យប៉ះពាល់ដល់ ផលស្រូវលើកទី២ របស់ពលរដ្ឋ នៅតំបន់មេទឹកពោធិ៍តាត្រេស ស្រុកបាធាយ លើផ្ទៃដី ២៦៩,៥ហិកតា

កំពង់ចាម៖ មន្ត្រីបានឲ្យដឹងថាកាលពីដើមឡើយ តំបន់មេទឹកពោធិតាត្រេសនេះ គឺជាអាងស្តុកទឹក ដ៏ធំមួយ សម្រាប់ប្រជាកសិករប្រើប្រាស់ និងស្រោចស្រពដំណាំស្រូវប្រាំង។ ដោយមុនពេលមានភ្លៀងធ្លាក់ជោគជាំ នាប៉ុន្មានថ្ងៃកន្លងទៅនេះ កសិករ នៅក្នុងតំបន់ខាងលើ បានពង្រោះស្រូវប្រាំង ក្នុងជំហានទី២ រួចមកហើយ ប៉ុន្តែ ជាអកុសល ក៏មានភ្លៀងធ្លាក់មកផ្ទួនៗគ្នា ទើបបណ្ដាលឲ្យ ស្រូវពង្រោះ របស់ពួកគាត់ បានរងការលិចលង់ទាំងស្រុង ដោយជំនន់ទឹកភ្លៀង ដែលហូរធ្លាក់មកពីដៃបឹងទន្លេសាប។ សូមជម្រាបថា ថ្ងៃទី២៥ ខែតុលា ព្រឹកឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តកំពង់ចាម បានដឹកនាំក្រុមមន្ត្រីចុះពិនិត្យការងារបង្កបង្កើនផល ជាលើកទី២ និងផលប៉ះពាល់ស្រូវពង្រោះ របស់ប្រជាកសិករ នៅតំបន់មេទឹកពោធិ៍តាត្រេស ខាងលើ។ នៅក្នុងឱកាសចុះពិនិត្យឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ បានណែនាំ ដល់ក្រុមមន្ត្រីឲ្យចុះសិក្សា និងវាយតម្លៃលើទំហំ នៃការខូចខាតស្រែស្រូវ របស់ប្រជាកសិករ ឲ្យបានឆាប់រហ័ស ដើម្បីធ្វើការស្ដារឡើងវិញ បន្ទាប់ពីទឹកស្រក។ បើយោងតាមរបាយការណ៍ ស្ដីពីផលប៉ះពាល់ នៃជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រ នៃខេត្តកំពង់ចាម របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានបង្ហាញថា…
-
បាត់ខ្លួនប៉ុន្មានថ្ងៃសពជនរងគ្រោះត្រូវបានគេប្រទះឃើញអណ្តែតនៅក្នុងទឹកស្ទឹងពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ប្រជាពលរដ្ឋបានប្រទះឃើញសពអណ្ដែតទឹកស្ទឹងពោធិ៍សាត់នៅត្រង់ចំណុចគល់ស្ពានចាស់ ស្ថិតក្នុងភូមិកូនក្រាយ ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បន្ទាប់ពីបាត់ខ្លួនប៉ុន្មានថ្ងៃកន្លងទៅ ។ សមត្ថកិច្ចចម្រុះដែលបានចុះធ្វើកោសល្យវិច័យបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផេង ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិអូស្ត្រាលី បានមកលេងផ្ទះម្ដាយចុងឈ្មោះ សោម អ៊ូច អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។ សមត្ថកិច្ចបានបញ្ជាក់ បើតាមការបំភ្លឺពីសាច់ញាតិថា ប៉ុន្មានថ្ងៃមុនជនរងគ្រោះបានផឹកស្រា រួចដើរទៅងូតទឹកស្ទឹង និងហែលលេងនៅត្រង់ចំណុចមុខផ្ទះដែលគាត់ស្នាក់នៅ(ភូមិ.ឃុំអន្លង់វិល) ហើយក៏បាត់ខ្លួនរហូតមក ស្រាប់តែប្រទះឃើញសពនៅថ្ងៃនេះ។ តាមការពិនិត្យ និងស្រាវជ្រាវជាក់ស្ដែងសពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់នោះទេ ហើយសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖ សុក្ខារិន
-
ទិន្នន័យប៉ះពាល់ និងខូចខាតដោយជំនន់ទឹកភ្លៀង ឆ្នាំ២០២០

-
អាជ្ញាធរខណ្ឌមានជ័យ សហការជាមួយក្រុមហ៊ុន លោក ឩកញ៉ា ថោង សារ៉ាត់ នាំយកអំណោយមនុស្សធម៌របស់ សម្តេចតេជោ ប្រគល់ជូនគ្រួសាររងផលប៉ះពាល់ដោយសារទឹកជំនន់ចំនួន ៥០៥ គ្រួសារ ស្ថិតក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ

ភ្នំពេញ៖ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ រួមដំណើរដោយ លោកឧកញ៉ា ថោង សារ៉ាត់ អគ្គនាយកក្រុមហ៊ុន UK CONDO បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចំនួន ៥០៥គ្រួសារ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០។ ជាកិច្ចចាប់ផ្តើម លោក សួស សារិន ចៅសង្កាត់បឹងទំពន់ទី១ បានឲ្យដឹងថា សង្កាត់បឹងទំពន់ទី១ បានទទួលរងគ្រោះជំនន់ទឹកភ្លៀងចំនួន ៥០៥គ្រួសារ ទាំង១១ ភូមិ ។ ក្នុងឱកាសនោះ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតចំពោះបងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេសរងគ្រោះដោយជំនន់ទឹកភ្លៀងក៏ដូចជាគ្រោះធម្មជាតិផ្សេងៗ ។ បន្ទាប់មក…
-
រថយន្តម៉ាក hilux vigo ពាក់ស្លាកលេខនគរបាល បុកបង្គោលភ្លើងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ នៅខណ្ឌច្បារអំពៅ

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្ត hillux vigo ពាក់ស្លាកលេខ នគរបាល មួយគ្រឿង ជ្រុលទៅបុកបង្គោលភ្លើងថ្មនៅតាមចិញ្ចើមផ្លូវបណ្តាលឲ្យបាក់អស់១ដើម កាលពីវេលាម៉ោង០១ និង១០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃ ទី២៥ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុចខាងត្បូងស្ពានច្បារអំពៅប្រមាណ៧០ម៉ែត្រ ផ្លូវបេតុង ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បេីតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តមួយគ្រឿងម៉ាក hillux vigo ពណ៌ខ្មៅ ពាក់ស្លាកលេខនគរបាល 2.8988 ធ្វើដំណើរតាមបណ្ដោយផ្លូវ៣៦៩ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែរេចង្កូតមកខាងស្ដាំដៃទៅបុកនឹងបង្គោលភ្លើងថ្មបណ្ដាលឲ្យបាក់១ដើម ចំណែកឯរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ចំពោះអ្នកបើកបរ រងរបួសស្រាល ។ ហើយចុះពីលើរថយន្តទាក់ទងទៅសាច់ញាតិមកដឹកយកទៅមន្ទីរពេទ្យព្យាបាលខ្លួនឯង។ ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌបានចុះមកដល់កន្លែងកើតហេតុ ហើយក៏បានទំនាក់ទំនងទៅជំនាញចរាចរណ៍ក្រុងចុះមកស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំ ម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់៕ ដោយ៖ ជីម ភារ៉ា
-
ឯកឧត្តម សសុខា និងលោកជំទាវ កែ សួនសូភី ជួបសំណេះសំណាល និងប្រគល់អំណោយជូនប្រជាពលរដ្ឋ ៥០០គ្រួសារ នៅស្រុកស្វាយចេក

បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាអនុប្រធានអហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ កែ សួនសូភី រួមទាំងសហការី បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់អំណោយជាគ្រឿងឧបភោគ-បរិភោគ តង់ ថ្នាំពេទ្យ និងអាវយឺត ជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ៥០០គ្រួសារ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ នៅក្នុងឱកាសនេះ ឯកឧត្តម ស សុខា បានលើកឡើងថា ដើម្បីចៀសឆ្ងាយពីគ្រោះថ្នាក់ និងជំងឺផ្សេងៗ ស្នើឲ្យពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំង ៥០០គ្រួសារ ក៏ដូចជា ប្រជាពលរដ្ឋទូទាំងប្រទេស បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមអនុវត្តដូចខាងក្រោម ៖ ទី១. បន្តយកចិត្តទុកដាក់ថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួន ក៏ដូចជា សមាជិកគ្រួសារ ពិសេសកុមារ ចាស់ជរា និងជនពិការពីគ្រោះថ្នាក់ដោយសារលង់ទឹក ។ ទី២. ដើម្បីចៀសវាងនូវជំងឺផ្សេងៗ ដូចជា ជំងឺរាក មួល…