-
រថយន្តហាយឡែនឌ័របើកលឿនដូចហោះ ជ្រុលបុករថយន្តស្ទូចដឹកដែកពីក្រោយពេញទំហឹង រងការខូចខាតយ៉ាងដំណំ ឯតៃកុងគៀបជាប់រងរបួសស្រាល

ភ្នំពេញ ៖ រថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿង បើកបរដោយបុរសជនជាតិចិនម្នាក់រួមដំណើរនឹងបុរសជនជាតិចិននិងខ្មែរ២នាក់ទៀត ធ្វើដំណើរក្នុងល្បឿនលឿនជ្រុលបុករថយន្តស្ទូចដឹកដែកកំពុងឈប់ចាំភ្លើងស្តុបពីក្រោយ ពេញទំហឹងបណ្ដាលឲ្យតែកុងគៀបជាប់ក្នុងកាប៊ីន សំណាងល្អរងរបួសស្រាល ឯរថយន្តហាយឡែនឌ័ររងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ដោយបង្កឡើងកាលពីវេលាម៉ោង ១០ និង ៤០នាទីយប់ថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២២ នៅត្រង់ចំណុចភ្លើងស្តុប មុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
-
ក្រសួងបរិស្ថានបើកសិក្ខាសាលាសផ្សព្វផ្សាយ ស្តីពីការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រប្រកបដោយសុវត្ថិភាពបរិស្ថាន ដល់ម្ចាស់ទីតាំងសេវាថែទាំឯកជនទូទាំងខេត្តសៀមរាប

សៀមរាប៖ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២នេះ ក្នុងសាលប្រជុំធំនៃរដ្ឋបាលខេត្ត ក្រសួងបរិស្ថានបានបើកសិក្ខាសាលាសផ្សព្វផ្សាយស្តីពីការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រ ប្រកបដោយសុវត្ថិភាពបរិស្ថានដល់ម្ចាស់ទីតាំងសេវាថែទាំឯកជនទូទាំងខេត្តសៀមរាប ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន និងក្រសួងសុខាភិបាល សហការជាមួយក្រុមហ៊ុន ប៊ុន លាងលី គ្លូប៊ល ។ សិក្ខាសាលាសនេះរៀបចំឡើថ ក្រោមអធិបតីភាពឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការកសួងបរិស្ថាន តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក ប្រាក់ សោភ័ណ អភិបាលរងខេត្តសៀមរាប និងតំណាងមកពីក្រសួងសុខាភិបាល ពីក្រុមហ៊ុន ប៊ុន លាងលី គ្លូប៊ល ព្រមទាំងស្ថាប័ន អង្គភាពពាក់ព័ន្ធ មន្ត្រីរាជការជុំវិញខេត្តជាច្រើននាក់ផងដែរ។ ឯកឧត្តម សាបូ អូហ្សាណូ បានកោតសរសើរ ចំពោះសិក្ខាកាមទាំងអស់ ដែលតំណាង មកពីរដ្ឋបាលខេត្តសៀមរាប មន្ទីរបរិស្ថាន មន្ទីរសុខាភិបាល ម្ចាស់ទីតាំងសេវាថែទាំឯកជន និងគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តការងារគ្រប់គ្រងសំណល់វេជ្ជសាស្ត នាពេលកន្លងមក ក៏ដូចជាពេលនេះ។ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការកសួងបរិស្ថាន មានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តម…
-
អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌចំការមន នាំយកអំណោយមនុស្សធម៌ផ្តល់ជូនពលរដ្ឋដែលមានជីវភាពខ្វះខាត និងជនចាស់ជរា ចំនួន ៤០គ្រួសារ សង្កាត់ទួលទំពូងទី២

-
សំណល់វេជ្ជសាស្ត្រ គឺជាសំណល់ដែលអាចបង្កជាគ្រោះថ្នាក់ យ៉ាងខ្លាំងលើអាយុជីវិតមនុស្សសត្វ និងរុក្ខជាតិ

បន្ទាយមានជ័យ ៖ សំណល់វេជ្ជសាស្ត្រគឺជាសំណល់ដែលអាចបង្កជាគ្រោះថ្នាក់យ៉ាងខ្លាំងលើអាយុជីវិតមនុស្សសត្វ និងរុក្ខជាតិ ពោលគឺវាបង្ករឱ្យមានការពុល ការចម្លងមេរោគ ការរាតត្បាតនៃជម្ងឺផ្សេង ប្រសិនបើយើងគ្មានការគ្រប់គ្រង និងបង្ការទុកជាមុន ។ ឯកឧត្ដម សុខ សុគន្ធ អនុរដ្ឋលេខាខាធិការក្រសួងសុខាភិបាលលើកឡើងដូច្នេះ ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី ការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រ នៅកម្ពុជា នាសាលប្រជុំមន្ទីរសុខាភិបាលខេត្តថ្ងៃទី២ សីហា ២០២២។
-
លោក ឌី រ័ត្នខេមរុណ ដឹកនាំកិច្ចប្រជុំបន្ទាន់ស្តីពីការបើកប្រាក់ឧបត្ថម្ភជូនគ្រួសារសព ដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងខណ្ឌមានជ័យ

-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី០៣ សីហា ឆ្នាំ២០២២ (មានវីដេអូ)

-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី០៤ សីហា ២០២២ (មានវីដេអូ)

-
រដ្ឋបាលខេត្ត ប្រកាសឱ្យប្រជាពលរដ្ឋ ត្រៀមការពារ បង្ការពី គ្រោះទឹកជំនន់ ហូរមកពី ប្រទេសថៃ តាមអូរ នៃព្រំដែន កម្ពុជា – ថៃ

-
កម្មការនីម្នាក់ស្លាប់ភ្លាមៗ និងមនុស្សប្រុសស្រី ៣នាក់ទៀតរបួសធ្ងន់ស្រាល បន្ទាប់ពីជិះម៉ូតូទាក់ដៃចង្កូតគ្នាដួល ត្រូវថយន្តធុនធំមកពីក្រោយកិន

ភ្នំពេញ ៖ ម៉ូតូ២គ្រឿងបានទាក់ដៃចង្កូតគ្នា ស្រាប់តែរថយន្តធុនធំដឹកទំនិញបើកមកពីក្រោយមិនប្រយ័ត្ន ក៏កិនស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងគួរឲ្យអាណោចអធ័ម និង៣នាក់ទៀតរងរបួសធ្ងន់ស្រាល បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរនិងកក់ស្ទះចរាចរណ៍ កាលពីវេលាម៉ោង៥និង១០នាទីព្រឹក ថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០២២ ត្រង់ចំណុចច្រកចូលទីលាន្តចាក់សំរាមចាស់ស្ទឹងមានជ័យ តាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
-
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់កាបូបស្ពាយ ជនបរទេស

ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង២ និង៣០នាទីល្ងាច បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់កាបូបស្ពាយ នៅចំណុចតាមបណ្តោយផ្លូវលេខ៣១៥ កែងផ្លូវលេខ៥៦៦ ក្រុមទី៣៨ ភូមិ៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។