-
នគរបាលប៉ុស្តិ៍បឹងកេងកងទី២ ម្នាក់ផ្ទុះអាវុធចំនួន ០៣គ្រាប់ ត្រូវនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួន

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហ៊ាន ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងនៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២២នេះ មានករណី ផ្ទុះអាវុធ (បាញ់ចំនួន០៣គ្រាប់) បង្កនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ២១,០០នាទី ត្រង់ចំណុចផ្លូវ៩៩ ក្រុមទី៧ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
-
អភិបាលខណ្ឌចំការមន ណែរនាំដល់ចៅសង្កាត់ ក្នុងមូលដ្ឋានខណ្ឌ ត្រូវបម្រើសេវាសាធារណៈជូនពលរដ្ឋ ឱ្យបានលឿន និងមានប្រសិទ្ធភាព ព្រោះអាជ្ញាធរ មិនមែនជា ចៅហ្វាយនាយរបស់ប្រជាពលរដ្ឋនោះទេ

ភ្នំពេញ ៖ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានណែរនាំដល់ចៅសង្កាត់ក្នុងមូលដ្ឋានខណ្ឌ ត្រូវបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានលឿន និងមានប្រសិទ្ធភាព ព្រោះអាជ្ញាធរ មិនមែនជាចៅហ្វាយនាយរបស់ប្រជាពលរដ្ឋនោះទេ ។ ការបញ្ជាក់បែបនេះរបស់លោក ថេង សុថុល អភិបាលខណ្ឌចំការមន និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ក្នុងពិធីចែកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន
-
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចាត់ក្រុមការងារចុះត្រួតពិនិត្យវឌ្ឍន៍ភាពការងារ ពង្រឹងគុណភាពសេវាទូរគមនាគមន៍នៅបុរី ប៉េង ហួត និងស្វែងយល់ពីមតិយោបល់ប្រជាពលរដ្ឋ

-
គ្រោះថ្នាក់ចរាចរណ៍ថ្ងៃ២៨ ខែកក្កដា៖ ស្លាប់ប្រាំមួយនាក់ និងរបួសធ្ងន់ស្រាល ១៥នាក់

-
បញ្ជូនខ្លួនម្ចាស់ ក្រុមហ៊ុនអចលនទ្រព្យម្នាក់ ពាក់ព័ន្ធបទល្មើស រំលោភលើទំនុកចិត្តស៊ីដាច់លុយជាង ១០ម៉ឺនដុល្លារ ទៅតុលាការ

ភ្នំពេញ ៖ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ បានចាប់ និងបញ្ជូនខ្លួនម្ចាស់ ក្រុមហ៊ុនអចលនទ្រព្យម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ និងអនុវត្តទៅតាមនីតិវិធី ដោយជាប់ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ស៊ីដាច់លុយជាង ១០ម៉ឺនដុល្លារអាមេរិក ម៉ៅការសាងសង់ផ្សារបំណក់ ខេត្តពោធិ៍សាត់
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី និងបួងសួង ដល់ផ្ទាំងចម្លាក់រូបព្រះលោកេស្វរៈ ដើម្បីដង្ហែទៅកាន់ប្រាសាទបន្ទាយឆ្មា

ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីប្រុងពាលី និងបួងសួង ដល់បរិវេណផ្ទាំងចម្លាក់រូបព្រះលោកេស្វរៈ ក្នុងសារមន្ទីរជាតិ ដែលត្រូវដង្ហែទៅកាន់ប្រាសាទបន្ទាយឆ្មា នាព្រឹកថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។
-
រថយន្ត Corola បុករបាំងថ្មចែកទ្រូងផ្លូវបាក់អស់២កង់ ឯរថយន្តខ្ទេចមួយកំណាត់មុខ

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តមួយគ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុកក្បាលព្រួញថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់២កង់ ឯរថយន្តខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង អ្នកបើកបរគៀបជាប់ក្នុងរថយន្តត្រូវប្រជាពរដ្ឋជួយគាស់យកចេញរងរបួសស្រាល។ តុការណ៍នេះបានកើតឡើងកាលវេលាម៉ោង១១ និង៤០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្ដដា ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្សចំណុចមុខវិទ្យាល័យបឹងត្របែក ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
-
រថយន្ត Lexus RX330 បុករះរថយន្តបីគ្រឿងចតស្ងៀមបណ្តាលឲ្យមួយគ្រឿងខូចខាតធ្ងន់ធ្ងរ

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្ត lexus rx330 ក្នុងល្បឿនលឿនរេចង្កូតទៅបុករះរថយន្តបីគ្រឿងចតស្ងៀមបន្តកន្ទុយគ្នាតាមចិញ្ចើមផ្លូវបណ្តាលឲ្យរថយន្តមួយគ្រឿងខូចខាតធ្ងន់ធ្ងរ កាលពីវេលាម៉ោង១០និង ៤០នាទីយប់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២២ នៅតាមបណ្តោយផ្លូវបេតុងថ្មី ជិតនិងបុរីវ៉ារីណា៣ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
-
គ្រូបង្រៀន ២៤២នាក់ទទួលបានបច្ចេកទេសប្រើប្រាស់ឧបករណ៍ឌីជីថល និងបទពិសោធន៍ជំរុញប្រសិទ្ធភាពការសិក្សាកម្រិតបឋមសិក្សា

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំវគ្គបណ្ដុះបណ្ដាលតាមអនឡាញស្ដីពី “ការប្រើប្រាស់ឧបករណ៍ឌីជីថលជំរុញការសិក្សានៅកម្រិតបឋមសិក្សា” ដើម្បីបង្កើនប្រសិទ្ធភាពរៀន និងបង្រៀន តាមបែបឌីជីថល នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដោយមានសិក្ខាកាមចូលរួមជាគ្រូបង្រៀនមកពីគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សរុបចំនួន ២៤២នាក់ ឧទ្ទេសដោយគ្រូឧទ្ទេសនៃនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និងគ្រូបង្រៀនមកសាលាបឋមសិក្សាវត្តបូព៌។
-
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន AMM លើកទី៥៥

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) លើកទី៥៥ ដោយមានចូលរួមពី មេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ