-
មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ ចុះពិនិត្យគ្រឿងចក្រដែល ក្រុមហ៊ុនសិលាដាម៉ិច ដឹកចូលត្រៀមឈូសឆាយដីព្រៃសម្បទានសេដ្ឋកិច្ចដែល រាជរដ្ឋាភិបាល ផ្តល់ឲ្យវិនិយោគលើទំហំផ្ទៃដីជាង ៦ពាន់ហិចតា

ខេត្តព្រះវិហារ៖ នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ លោក នួន សុខុម បានចាត់នាយផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ លោក វង្ស វិស្សិត និងនាយរងផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ លោក ឡុញ ប៉ុណ្ណារិទ្ធ ចុះទៅកាន់ក្រុមហ៊ុនសិលាដាម៉ិច ដើម្បីពិនិត្យគ្រឿងចក្រដែលក្រុមហ៊ុន កំពុងដឹកជញ្ជូនចូល និងត្រៀមធ្វើសកម្មភាពឈូសឆាយដីព្រៃសម្បទានសេដ្ឋកិច្ច ដែលផ្តល់ឲ្យវិនិយោគដោយ រាជរដ្ឋាភិបាល លើទំហំផ្ទៃដីប្រមាណជាង ៦ពាន់ហិចតា។
-
អតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ៥នាក់ទៀតបានទទួលយក តាមរយៈការធ្វើលិខិតព្រមព្រៀងទទួលយកប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ

-
ឯកឧត្តម អ៊ីវ លាង ដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍ ស្តីពីលទ្ធផល នៃការចុះធ្វើអធិការកិច្ច នៅមណ្ឌលអប់រំកែប្រែទី១ ចំណុះអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍ ស្តីពីលទ្ធផល នៃការចុះធ្វើអធិការកិច្ច នៅមណ្ឌលអប់រំកែប្រែទី១ ចំណុះអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងក្រុមការងារពាក់ព័ន្ធ។
-
លួចខ្សែភ្លើងយកទៅលក់សុីចាយអស់ ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន០៣នាក់

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះថា មានករណី លួច (ខ្សែភ្លើង) នៅចំណុចផ្ទះលេខ២៤B ផ្លូវ លំ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២២ ម៉ោង០១និង០០នាទី កណ្តាលអាធ្រាត ហើយត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ ។
-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី២៨ កក្កដា ឆ្នាំ២០២២ (មានវីដេអូ)

-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី២៩ កក្កដា ២០២២ (មានវីដេអូ)

-
អភិបាលខេត្តកែប កោតសរសើរដល់មន្ត្រីជំនាញ ដែលខិតខំ ផ្សព្វផ្សាយ និងអនុវត្ត នូវវិធានការការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោកមានប្រសិទ្ធិភាពខ្ពស់

-
ពលរដ្ឋរស់នៅភូមិព្រែកតាគង់ បង្ហាញក្តីសាទរ បន្ទាប់ពីអាជ្ញាធររាជធានីភ្នំពេញ ចាប់ផ្តើមបើកការដ្ឋានជួសជុលច្រាំងទន្លេសាប ដែលបានបាក់ស្រុត

ភ្នំពេញ ៖ ច្រាំងទន្លេសាប នៅត្រង់ចំណុចភូមិព្រែកតាគង់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ បានរងការបាក់ស្រុតជាបន្តបន្ទាប់ ធ្វើឱ្យប៉ះពាល់ដល់ផ្លូវ និងលំនៅឋានប្រជាពលរដ្ឋ ខៈពេលនេះ អាជ្ញាធររាជធានីភ្នំពេញ បានចាប់ផ្តើមដំណើរបើកការដ្ឋានជួសជុលហើយ។ ប្រជាពលរដ្ឋ ដែលរស់នៅភូមិព្រែកតាគង់បង្ហាញក្តីសាទរ ចំពោះវិធានការនេះ ក្រោយពីរង់ចាំអស់រយៈពេលជិត ៤ខែមកហើយ។
-
កម្លាំងនគរបាលបង្ការពន្លត់សង្រ្គោះអគ្គីភ័យ រាជធានីភ្នំពេញ បើកកិច្ចប្រជុំពង្រឹងត្រួតពិនិត្យការងារជួយសង្រ្គោះអគ្គិភ័យខណៈរយៈពេល ០១ខែចុងក្រោយអគ្គីភ័យបានកើតឡើង ០៧លើក

ភ្នំពេញ ៖ កម្លាំងនគរបាលបង្ការពន្លត់និងសង្រ្គោះអគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារបង្ការទប់ស្កាត់អគ្គិភ័យនិងការជួយសង្រ្គោះ ដើម្បីពង្រឹងការងារឱ្យកាន់តែមានប្រសិទ្ធភាពនៅគ្រាដែលគេមើលឃើញថាបញ្ហាអគ្គីភ័យនៅក្នុងរាជធានីភ្នំពេញនៅតែជាបញ្ហាប្រឈមបង្កហានិភ័យគ្រោះមហន្តរាយដល់ប្រជាពលរដ្ឋនៅខណៈដែលរយៈពេល ០១ខែចុង
-
អភិបាលខេត្តកំពត អំពាវនាវឱ្យអាជ្ញាធរ និងពលរដ្ឋរស់នៅតាមតំបន់ព្រំដែនកម្ពុជា-វៀតណាម ចូលរួមដាំដើមត្នោតដើម្បីបញ្ជាក់អត្តសញ្ញាណជាតិ

ខេត្តកំពត ៖ អភិបាលខេត្តកំពត បានលើកឡើងថា ដើមត្នោត គឺជាកេរ្តិ៍ដំណែលរបស់ដូនតា និងជាអត្តសញ្ញាណជាតិខ្មែរដែលមានជាយូរលង់ណាស់មកហើយ ដូចនេះក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូប ពិសេសពលរដ្ឋរស់នៅតំបន់ព្រំដែនកម្ពុជា-វៀតណាម ត្រូវស្រឡាញ់ ថែរក្សាការពារ និងចូលរួមដាំដើមត្នោតយ៉ាងតិចណាស់ក្នុងមួយគ្រួសារឱ្យបាន ៣ទៅ ៤ដើមក្នុងមួយឆ្នាំ ។