-
កូនត្រីពូជចំនួន ១ម៉ឺនកូន ត្រូវបាន មីជាតិ លែងចូលក្នុងបឹងធម្មជាតិមួយកន្លែងនៅខេត្តបាត់ដំបង ដើម្បីអបអរសាទរទិវាមច្ឆាជាតិឆ្នាំ២០២២

បាត់ដំបង៖ ដើម្បីបំផុសចលនាដល់ប្រជាពលរដ្ឋឱ្យចូលរួមយ៉ាងសកម្ម ក្នុងការចូលរួមថែរក្សាពូជត្រីឱ្យមាននៅក្នុងទឹក និងបង្កើនផលត្រីក្នុងធម្មជាតិផងនោះ នាពេលថ្មីៗនេះ មីជាតិ បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលស្រុកគាស់ក្រឡ រៀបចំពិធីអបអរសាទរទិវាមច្ឆាជាតិឆ្នាំ២០២២ នៅបឹងជម្រកត្រីសហគមន៍ សម្តេចក្រឡាហោម ភូមិបឹងព្រះ ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
-
ប្រជាពលរដ្ឋចំនួន ៣៣៥គ្រួសារ បានចាប់ឆ្នោតទទួលយកក្បាលដីឡូតិ៍ដែលបានព្រមព្រៀងបញ្ចប់វិវាទដីធ្លីដ៏រ៉ាំរ៉ៃ តាមបែបឈ្នះឈ្នះក្រៅប្រព័ន្ធតុលាការ នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋចំនួន ៣៣៥គ្រួសារ នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានចាប់ឆ្នោតទទួលយកក្បាលដីឡូតិ៍ដែលបានព្រមព្រៀងបញ្ចប់វិវាទដីធ្លីដ៏រ៉ាំរ៉ៃ តាមបែបឈ្នះឈ្នះក្រៅប្រព័ន្ធតុលាការ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធ នាថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ។
-
ការគ្រប់គ្រងធនធានធម្មជាតិបានល្អ ផ្តល់ឱកាសដល់សហគមន៍បង្កើនសេដ្ឋកិច្ចគ្រួសារ

ឧត្តរមានជ័យ ៖ ការរកផ្សិតនៅតាមព្រៃបង្កើនចំណូលបន្ថែម ដល់ប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិ។ តាមរយៈនេះ រហូតមកដល់ខែសីហា ទៅហើយ ប្រជាសហគមន៍ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ក្នុងខេត្តឧត្តរមានជ័យ នៅតែអាចដកផ្សិតនានាបានពីព្រៃ ដើម្បីបង្កើនចំណូលបន្ថែមក្នុងគ្រួសារ។ ផ្សិតព្រៃគឺជាអនុផលព្រៃឈើតាមរដូវកាល ដែលជាទូទៅអាចរកបានតែក្នុងរដូវវស្សាប៉ុណ្ណោះ ចាប់ផ្តើមពីខែកក្កដា ដល់ខែសីហា។
-
ប្រតិភូនាយទាហាន អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឧបាសិកា ដុក ខែន ដែលជាម្តាយបង្កើត ឯកឧត្តម នាយឧត្តមសេនីយ៍ ជៀង អំ

-
ប៉មមើលទេសភាព ជួយពង្រឹងការអភិរក្ស និងជំរុញទេសចរណ៍ធម្មជាតិក្នុងតំបន់កាន់តែប្រសើរ

-
ខេត្តកោះកុង និងព្រះសីហនុ អាចប្រឈមជំនន់ទឹកភ្លៀង ដោយក្រសួងធនធានទឹក ប្រកាសថា ចាប់ពីថ្ងៃទី៣-៩ ខែសីហា, អាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន

-
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ចុះត្រួតពិនិត្យកំណត់ទីតាំងសម្រាប់អូសខ្សែកាបអុបទិច និងតម្លើងអង់តែនទូរសព្ទចល័ត ដើម្បីផ្ដល់សេវាទូរគមនាគមន៍គ្របដណ្តប់នៅតាមបណ្តោយផ្លូវល្បឿនលឿន

-
លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ថា បុរសជនជាតិនីហ្សេរីយ៉ាដែលកំពុងនៅសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ នៅមានវិជ្ជមានវីរុសអុតស្វានៅឡើយ

-
បុរសពីរនាក់រងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូលឿនពេកជ្រុលបុករថយន្តព្រូស ពីចំហៀងពេញទំហឹង

ភ្នំពេញ ៖ បុរសពីរនាក់បានជិះម៉ូតូមួយគ្រឿងឌុបគ្នាយ៉ាងលឿនមិនប្រយ័ត្នជ្រុលបុករថយន្តព្រូស ពីចំហៀងពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់ កាលពីវេលាម៉ោង ០១ និង ៣០ នាទីយប់អធ្រាត្រចូលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ នៅត្រង់ចំណុចស្តុបវត្តអង្តតាមុិញ តាមបណ្តោយផ្លូវ ២០០៤ កែងនឹងផ្លូវបេតុង ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
-
ឯកឧត្តម ហេង សួរ អញ្ជើញប្រកាសប្រធានកិត្តិយស ប្រធានជនបង្គោល ប្រធានសាខា របស់សមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (ក្រុម១៨)

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ ប្រធានសមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសប្រធានកិត្តិយស ប្រធានជនបង្គោល ប្រធានសាខា របស់សមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (ក្រុម១៨) ប្រចាំគ្រឹះស្ថានអប់រំបណ្តុះបណ្តលលបច្ចេកទេស និងវិជ្ជាជីវៈ នារសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២២។