-
ធ្លាប់ជាប់ពន្ធនាគារពីបទ លួច ចេញមកវិញលួចទៀត ត្រូវនគរបាលក្រុងតាខ្មៅ ឃាត់ខ្លួន

-
ក្រុមក្មេងទំនើង បង្ហោះម៉ូតូរួចយកដុំថ្មគប់រថយន្ត ត្រូវសមត្ថកិច្ចស្រុកកណ្ដាលស្ទឹង ឃាត់ខ្លួនបានបួននាក់

កណ្តាល ៖ ក្រុមក្មេងទំនើងមានគ្នាបួននាក់ បានធ្វើសកម្មភាពបង្ហោះម៉ូតូ រួចបានយកដុំថ្មគប់លើរថយន្តដឹកដីរបស់ប្រជាពលរដ្ឋ ក៏ត្រូវបានសមត្ថកិច្ចស្រុកកណ្ដាលស្ទឹងធ្វើការឃាត់ខ្លួនភ្លាមតែម្តង ។ ហេតុការណ៌នេះបានកើតឡើងនៅ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៣និង០០នាទី នៅចំណុច ភូមិដំរីស្លាប់ ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
-
ពូសាច់ថ្លៃម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ដោយសារយកដបសាំងដុត ប្អូនថ្លៃ ព្រោះខឹងមិនឲ្យតម្លៃខ្លួន

កណ្តាល ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍កំពង់សំណាញ់និងប្រជាការពារ ធ្វើការឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពយកដបសាំងទៅដុតលើប្អូនថ្លៃរបស់ខ្លួនដោយសារកំហឹងខឹងប្អូនថ្លៃមិនឲ្យតម្លៃខ្លួន ។ ហេតុការណ៌នេះបានកើតឡើងនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង២០និង២០នាទី ចំណុចមុខផ្ទះជនរងគ្រោះ ភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
-
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រកាសថា មនុស្ស ៦៥នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី០៥ ខែមករា ម្សិលមិញ

-
នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាបរោងចក្របារីហុង អន្តរជាតិ ពាក់ព័ន្ធការផលិត វេចខ្ចប់ ចែកចាយ បារីម៉ាក JET ក្លែងក្លាយ

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋាន និង ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ បានត្រួតពិនិត្យឆែកឆេររោងចក្របារីហុង អន្តរជាតិ ដោយរកឃើញនូវសម្ភារវត្ថុតាងជាច្រើនដែលមានការពាក់ព័ន្ធទៅនឹងការផលិត វេចខ្ចប់ ចែកចាយ បារីម៉ាក JET ក្លែងក្លាយ និង បារីម៉ាក ៥៥៥ ក្លែងក្លាយ មួយចំនួនធំ នៅក្នុងឃ្លាំង ។
-
រថយន្ត LEXUS RX300 បេីកប៉ះម៉ូតូហុងដាឌ្រីមរួចរេចង្កូត ទៅបុកបេតុងបង្គោលភ្លើងក្រឡាប់ផ្ងាជើងម្ខាង

-
ស្រវឹងស្រាឡេីង ជោកបើករថយន្ត ទៅបុកបង្កាន់ដៃស្ពានអាកាស ៥មករា រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាឡេីងជោកជាំ បានបើករថយន្តស៊េរីទំនើបម៉ាកFORTUNER ជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាស៥មករា ច្រកចូលផ្លូវក្រោមដីពេញទំហឹង បណ្ដាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៣០យប់ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ នៅចំណុចគល់ស្ពានអាកាស៥មករា ច្រកចូលផ្លូវក្រោមដី តាមបណ្ដោយផ្លូវ២៨៩ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
-
រថយន្តស៊េរីទំនើប FORD RAPTOR ពាក់ស្លាកលេខកម្ពុជា B-CH-007 បុកទ្រូវផ្លូវក្រឡាប់ផ្ងារជេីងខូតខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាកFORD RAPTORមួយគ្រឿងជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្តាលឲ្យក្រឡាប់ផ្ងារជេីង និងរងការខូចខាតយ៉ាងដំណំ ដោយធ្វេីឲ្យមានការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ១០ និង ១០នាទីយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ នៅចំណុចមុខវិទ្យាល័យ ជា ស៊ីម សាមគ្គី តាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
-
ជិះម៉ូតូវ៉ាជែងជ្រុលទៅបុកម៉ូតូមួយគ្រឿងដែលជិះបញ្ច្រាស់គ្នាបណ្ដាលឲ្យបោកក្បាល និងថ្នល់ស្លាប់មួយរំពេច

ភ្នំពេញ ៖ យុវជនម្នាក់បានដួលបោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗនៅនិងកន្លែង បន្ទាប់ពីជិះម៉ូតូមួយគ្រឿងតែម្នាក់ឯងយ៉ាងលឿន និងវ៉ាជែងជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតដែលជិះបញ្ច្រាស់គ្នា ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី៥ ខែមករា ឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ច្រាំងចំរះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
-
ពិធីធ្វើសមាធិផ្សាយមេត្តាធម៌ សុំសេចក្តីសុខ ការចងចាំ និងឧទ្ទិសកុសល នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក
