-
ម៉ូតូពីរគ្រឿង បុកគ្នាពេញទំហឹង បណ្តាលឱ្យស្ត្រីម្នាក់រងរបួសសន្លប់ស្តូកស្តឹង

ភ្នំពេញ ៖ ស្រ្តីម្នាក់ បើកម៉ូតូមួយគ្រឿង អកហ្សឺបុកពីក្រោយគូថម៉ូតូមួយគ្រឿងពេញទំហឹង បណ្តាលឱ្យស្រ្តីម្នាក់រងរបួសសន្លប់ស្តូកស្តឹង ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២ និង២០នាទីរសៀល ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៥៥ កែងផ្លូវលេខ៤៧២ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
-
លួចម៉ូតូបានសម្រេចតែស្ដាយកង់ ពេលត្រឡប់មកយកកង់វិញ ក៏ជាប់ខ្នោះសមត្ថកិច្ចខណ្ឌឬស្សីកែវ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានជិះកង់មួយគ្រឿងមកធ្វេីសកម្មភាពលួចម៉ូតូបានសម្រេច ដោយទុកកង់ចោល ក្រោយមកក៏នាំបក្ខពួកមកយកកង់វិញត្រូវម្ចាស់ម៉ូតូឃេីញស្រែកថាចោរៗ ផ្អេីលដល់សមត្ថកិច្ចកំពុងល្បាតក៏ក្របួចបានទាំង២នាក់ កាលពីវេលាម៉ោង១៦និង០០នាទី ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួលផ្លូវបេតុងក្រុមទី៦ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ។
-
ហុងដាទ្រីម ប្រលះគ្នាជាមួយ Exeter ពេញទំហឹងស្លាប់ម្នាក់ របួសធ្ងន់ ៤នាក់

-
នៅខេត្តកំពង់ចាម មានបើកការប្រកួតកីឡាមហាជន ដើម្បីជ្រើសរើសរកក្រុមកីឡាករ ត្រៀមទៅចូលរួមប្រកួតស៊ីហ្គេម ២០២៣

ក្នុងឱកាសអញ្ជើញ បើកការប្រកួតកីឡាមហាជន ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាម បានថ្លែងកោតសសើរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះកម្មវិធីបើកប្រកួតនេះ ក្នុងការទិសដៅជ្រើសរើស ក្រុមកីឡាករ ដែលមានបទពិសោធន៍ បច្ចេកទេស សមត្ថភាព និងក្រមសីលធម៌ ប្រកួតបានល្អសម្រាប់ត្រៀមទៅចូលរួមប្រកួតស៊ីហ្គេម២០២៣ និងកម្មវិធីប្រកួតបន្តបន្ទាប់ទៀត ។
-
បើករថយន្តទៅទិញត្រីលក់ វេចង្កូតធ្លាក់ពីថ្នល់ក្រឡាប់ចូលប្រឡាយទឹករបួសធ្ងន់ ២នាក់

បន្ទាយមានជ័យ ៖ បងប្អូនបង្កើត ២នាក់ បើករថយន្តនៅពេលយប់ទៅទិញត្រីយកមកលក់ វេចង្កូតធ្លាក់ពីថ្នល់ជាតិក្រឡាប់ចូលប្រឡាយទឹករាក់ បណ្តាលឱ្យរងរបួសធ្ងន់ទាំង ២នាក់ ។ រឿងរាវនេះកើតឡើង នៅវេលាម៉ោង ១០ និង ៣០នាទីយប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ នៅចំណុចប្រឡាយស្ទឹងសែន ស្ថិតក្នុងភូមិតាគង់ ភូមិក្នាំង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
-
រថយន្ត Toyota Prius ពីរគ្រឿងបុកគ្នានៅផ្លូវបំបែកជាបួនយ៉ាងពេញទំហឹង និងរេចង្កូតបុកចូលហាងលក់ស៊ុប និងគ្រឿងក្លែម បន្ថែម រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ រថយន្តម៉ាកToyota Priusចំនួនពីរគ្រឿង បានបុកគ្នានៅផ្លូវបំបែកជាបួនយ៉ាងពេញទំហឹង ហេីយរេចង្កូតទៅបុកចូលហាងលក់ស៊ុប និងគ្រឿងក្លែម បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១ និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ១១៣ កែងផ្លូវ២៨៨ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
-
រថយន្ត LEXUS 570 បុករថយន្តទំនេីបម៉ាក ផច ពីចំហៀងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ទាំងសងខាង

ភ្នំពេញ ៖ រថយន្តស៊េរីទំនេីប LEXUS LX570 ដែលពាក់ស្លាកលេខ ខេមរភូមិន្ទ បានទៅបុករថយន្តស៊េរីទំនេីបម៉ាក ផច(Porsche) ពីចំហៀងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ទាំងសងខាង តែមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះឡេីយ ដោយបង្កការភ្ញាក់ផ្អេីលអ្នកដំណេីរ និងសមត្ថកិច្ច កាលពីវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃទី៤ ខែមករា ឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវR6 កែងផ្លូវ១០២ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
-
សមត្ថកិច្ចជំនាញបញ្ចូន ជនជាតិវៀតណាម ម្នាក់ រួមទាំង គ្រឿងញៀនជាង ១៨០គីឡូ បញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ

ភ្នំពេញ ៖ យោង តាមប្រភពព័ត៍មានពី ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ នៅរសៀល ថ្ងៃ អង្គារ ទី ០៤ ខែមករា ឆ្នាំ ២០២២នេះ បានឱ្យដឹងថា កម្លាំងជំនាញនៃការរិយាល័យប្រឆាំងគ្រឿងញៀន ត្រៀមបញ្ជូនខ្លួន ជនជាតិវៀតណាម ម្នាក់ រួមទាំង គ្រឿងញៀនជាង១៨០គីឡូ ទៅសាលាដំបូងរាជធានីភ្នំពេញ ក្រោយបង្ហាញមុខជា សាធារណៈ ពាក់ព័ន្ធ ករណី ជួញ ដូរ គ្រឿង ញៀន ដោយ ខុសច្បាប់ ។
-
សមត្ថកិច្ចចុះបង្ក្រាបគ្រឿងញៀន ជនសង្ស័យតដៃដណ្តើមអាវុធបានបាញ់រះ៥គ្រាប់ បណ្តាលឱ្យរងបួសប្រជាពលរដ្ឋ២នាក់

ភ្នំពេញ ៖ ស្នូរសម្លេងផ្ទុះអាវុធចំនួន៥គ្រាប់ផ្ទួនៗគ្នា ក្នុងហេតុការណ៍កម្លាំងសមត្ថកិច្ចមួយក្រុម ចុះទៅបង្ក្រាបគ្រឿងញៀន ធ្វេសប្រហែស ត្រូវបានជនសង្ស័យគ្រឿងញៀនតដៃដណ្តើមបានអាវុធបាញ់រះ ផ្អើលរត់ជាន់ជើងគ្នា ទាំងសមត្ថកិច្ច ទាំងប្រជាពលរដ្ឋ មិនដឹងអ្វី បណ្តាលឱ្យរងរបួសមនុស្ស២នាក់ ស្ត្រីម្នាក់ របួសស្មាស្តាំ និងក្មេងស្រីម្នាក់របួសដៃស្តាំ ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចដេញតាមចាប់
-
ការធ្វើបាតុកម្មតវ៉ា នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ មានអង្គការជួយហិរញវត្ថុពីក្រោយ រាប់សិបម៉ឺនដុល្លារ ដើម្បីបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់និងអសន្តិសុខសង្គម

ភ្នំពេញ៖ ការធ្វើបាតុកម្មតវ៉ានៅមុខក្រុមហ៊ុន ណាហ្គាវើលដ៍ លីមីតធីត ដែលមានអូសបន្លាយពេលអស់ជាង១០ថ្ងៃកន្លងមកនេះ មានអង្គការក្រៅស្រុកនិងក្នុងស្រុកមួយចំនួន បានជួយឧបត្ថម្ភជាសាច់ប្រាក់ រាប់សិបម៉ឺនដុល្លារ ដើម្បីធ្វើសកម្មភាពនៃការធ្វើបាតុកម្មបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់និងអសន្តិសុខសង្គម។ ទន្ទឹមនឹងនេះ មេដឹកនាំការតវ៉ានេះត្រូវបានសមត្ថកិច្ចដូចជាស្ថាប័នតុលាការកំពុងតែធ្វើការស្វែងរកចាប់ខ្លួនមកដាក់ទោសតាមច្បាប់ផងដែរ។