-
យុវជនម្នាក់ជិះម៉ូតូទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធម៏

-
របាយការណ៍បង្ហាញថា គ្មានករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាលទេ នៅថ្ងៃទី០៣ ខែមករា

ភ្នំពេញ ៖ ក្នុងការអនុវត្តវិធានការនៅទូទាំងប្រទេសកម្ពុជា នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ម្សិលមិញ គឺមិនមានអ្នកប្រព្រឹត្តល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាលនោះទេ។ ទោះជាយ៉ាងនេះក្តី នៅថ្ងៃម្សិលមិញ សមត្ថកិច្ចបានអប់រំផ្សព្វផ្សាយច្បាប់ចំនួន ៤៥ទីតាំង និងអប់រំតាមគោលដៅចរាចរណ៍ផ្លូវគោក ២២០នាក់ (យានយន្ត ១៦៥គ្រឿង) ផងដែរ។ នេះបើតាមសេចក្តីប្រកាសរបស់ គណ:កម្មការដឹកនាំការអនុវត្តច្បាប់កូវីដ-១៩ ។
-
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រកាសថា មនុស្ស ១៥នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី០៣ ខែមករា ម្សិលមិញ

-
បុរសម្នាក់បែកថ្នាំញៀន យកកាំបិទផ្គាក់អារក កូនស្រីរបស់ខ្លួនស្លាប់ រួចកាប់ខ្លួនឯងរងរបួសធ្ងន់

-
តុលាការខេត្តកណ្តាល សម្រេចឃុំខ្លួនបណ្ដោះអាសន្ន នគរបាលម្នាក់ និងបក្ខពួក ផឹកស្រាស្រវឹងបាញ់កាំភ្លើងពីរគ្រាប់ឡើងលើ

កណ្តាល ៖ នៅល្ងាចថ្ងៃទី២ ខែមករា ឆ្នាំ២០២២ អ្នកស្រី ពេជ ម៉ារ៉ែន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួននគរបាលម្នាក់ និងបក្ខពួក ផឹកស្រាស្រវឹងបាញ់កាំភ្លើងពីរគ្រាប់ឡើងលើ ដាក់ពន្ធនាគារបណ្ដោះអាសន្ន ពីបទ “កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ” តាមមាត្រា៤៩០នៃក្រមព្រហ្មទណ្ឌ និងមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ។
-
ស.ស.យ.ក. ស្រុកពារាំង ផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបការងារ ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២

ព្រៃវែង៖ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកពារាំង ខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២ របស់ ស.ស.យ.ក. ខេត្តព្រៃវែង ដល់សមាជិក សមាជិកា ស.ស.យ.ក. ស្រុកពារាំង ក្រោមវត្តមានឯកឧត្តម រាជ រ៉ា ប្រធានក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកពារាំង និងក្រុមការងារ នៅព្រឹកថ្ងៃចន្ទ ទី៣ ខែមករា ឆ្នាំ២០២២។
-
ឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង ត្រូវបានសមត្ថកិច្ចចុះជួយអន្តរាគមន៍ទាន់ពេល

ភ្នំពេញ ៖ មានករណីគ្រោះអគ្គិភ័យមួយឆាប់ឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង ត្រូវបានសមត្ថកិច្ចចុះជួយអន្តរាគមន៍បានទាន់ពេលវេលា តែសំណាងល្អ មិនមានមនុស្សរងរបួសនោះទេ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៦ និង៥០នាទីព្រឹក ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ១១៦ អឺ២ហ្សិត ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៣ ភូមិ ០៤ សង្កាត់ ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
-
តំណាងរដ្ឋមន្រ្តីក្រសួងបរិស្ថាន ទទួលអង្ករ ១០០តោន ជាអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់ជួយប្រជាពលរដ្ធខ្វះខាតក្នុងខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ

ឯកឧត្តម សូ សិង្ហា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ រួមនឹងសហការីបានមកទទួលអង្ករចំនួន ១០០តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត តាមរយៈអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ និងជាអគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ។
-
ជនសង្ស័យ ០២នាក់ប៉ុនប៉ងលួចម៉ូតូ ត្រូវនគរបាលប៉ុស្ដិ៍អូរបែកក្អម ឃាត់ខ្លួន

-
បុរសម្នាក់ទៅឆក់ត្រី តែត្រូវឆក់ស្លាប់ដោយខ្លួនឯង នៅដងទន្លេសេសាន ក្នុងខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ បុរសអ្នកនេសាទម្នាក់ បានចេញទៅបំពេញរបររកត្រី នៅលើផ្ទៃទឹកទន្លេសេសាន ដោយប្រើប្រាស់ឧបករណ៍ឆក់ត្រី ដែលជាឧបករណ៍ច្បាប់ហាមឃាត់ តែមិនទាន់ឆក់បានត្រីផង ភ្លាត់ស្នៀតក៏ត្រូវឆក់ចរន្ដភ្លើងអាគុយស្លាប់ដោយខ្លួនឯង។ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង ៤ទៀបភ្លឺ ថ្ងៃទី២ ខែមករា ឆ្នាំ២០២១ ស្ថិតនៅភូមិស្រែតាប៉ាន ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។