-
របួសធ្ងន់ស្រាលជាង ១០នាក់ និងខូចខាតរថយន្ត , រុឺម៉កសណ្ដោង និងម៉ូតូ ១៣គ្រឿង បង្កដោយរថយន្តធុនធំ បេីកចុះពីលេីស្ពានព្រះមុន្នីវង្សដាច់ហ្វាំងបុករះ

ភ្នំពេញ ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រីជាង១០នាក់បានរងរបួសធ្ងន់ស្រាល និងរថយន្តជាង១០គ្រឿងទៀតរងការខូចខាតយ៉ាងដំណំ ដែលរងគ្រោះដោយរថយន្តឃ្លុបធុនធំបេីកចុះពីលេីស្ពានព្រះមុន្នីវង្សចាស់ បានដាច់ហ្វាំងមកបុករះទាំងកំរោល បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២១ នៅចំណុចស្ពានអាកាសក្បាលថ្នល់ តាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
-
ប្រជាពលរដ្ឋចំនួន ១៧០គ្រួសារ នៅស្រុកតាវែង ដែលរងគ្រោះដោយទឹកជំនន់កន្លងមក បានទទួលស្បៀងអាហារ ជាអំណោយរបស់រាជរដ្ឋាភិបាល

រតនគិរី ៖ ឯកឧត្តម មួង ប៉ាង អភិបាលរងខេត្តតំណាង ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បាននាំយកអំណោយរបស់រាជរដ្ឋាភិបាល ផ្តល់តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងទទួលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមក នៅស្រុកតាវែងចំនួន ១៧០គ្រួសារ ។
-
ផ្ទះ១ ខ្នងត្រូវបានសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ប្រគល់ជូនប្រជាពលរដ្ឋក្រីក្រ ១គ្រួសារក្នុងស្រុកថ្មពួក

បន្ទាយមានជ័យ ៖ ផ្ទះថ្មី ១ខ្នងដែលជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបាន ឯកឧត្តម អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ បានអអ្ជើញប្រគល់ជូនគ្រួសារក្រីក្រ រស់នៅភូមិបន្ទាយឆ្មារត្បូង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ។
-
អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៨៦នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី២២ ខែធ្នូ ម្សិលមិញ

-
ពិធីប្រគល់ ទទួលផ្ទះចំនួន ០២ខ្នង និងចែកអំណោយដល់ពលរដ្ឋចំនួន ៣៥០គ្រួសារ

-
សមត្ថកិច្ចចម្រុះស្រុកតាំងគោក ខេត្តកំពង់ធំ ចេញប្រតិបត្តិការបង្ក្រាបបទល្មើសដឹកជញ្ជូនឈើ តាមរ៉ឺម៉កសណ្តោង និងរថយន្ត រឹបអូសឈើអារ និងឈើមូលបានជាច្រើនម៉ែត្រគូប !

-
សមត្ថកិច្ចស្រុកជ័យសែន ខេត្តព្រះវិហារ បង្ក្រាបរថយន្តដឹកជញ្ជូនឈើ មេឈ្មួញចាស់វស្សាម្នាក់ ខណៈបានប្រព្រឹត្តបទល្មើសព្រៃឈើ ស្ទើរជារៀងរាល់ថ្ងៃ

ខេត្តព្រះវិហារ ៖ កម្លាំងសមត្ថកិច្ចរដ្ឋបាលព្រៃឈើ បានសហការជាមួយ កម្លាំងកងរាជអាវុធហត្ថស្រុកជ័យសែន ខេត្តព្រះវិហារ ស្ទាក់ចាប់រថយន្តដឹកជញ្ជូនឈើ ១គ្រឿង ដែលគេដឹងថា ជារថយន្តដឹកឈើរបស់មេឈ្មួញចាស់វស្សាម្នាក់ ឈ្មោះ ព្រុំ វុទ្ធី ដែលការបង្ក្រាបនោះ បានធ្វើឡើងកាលពីថ្ងៃទី២១ ធ្នូ ឆ្នាំ២០២១ ស្ថិតនៅក្នុងដែនដីរដ្ឋបាលស្រុកជ័យសែន ខេត្តព្រះវិហារ ។
-
សមត្ថកិច្ចខេត្តស្ទឹងត្រែង ចាប់ និងរឹបអូសឈើអារជិត ១០ម៉ែត្រគូប គ្រាដែលក្រុមឈ្មួញដឹកយកមកលាក់ទុកនៅច្រាំងទន្លេ ក្បែរភូមិអ្នកស្រុកសៀមបូក

-
រថយន្តបែនដឹកដីធុនធំមួយគ្រឿង បុកម៉ូតូពីក្រោយពេញទំហឹង បណ្ដាលក្មេងស្រីម្នាក់ស្លាប់ និងស្រ្តីម្នាក់ទៀតរងរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់ បើកបររថយន្តបែនដឹកដីធុនធំមួយគ្រឿង ក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹង បណ្ដាលឱ្យក្មេងស្រីអាយុ៣ខួបម្នាក់ ស្លាប់នៅនឹងកន្លែងកើតហេតុ និងស្ត្រីម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៤០នាទីព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់គោកឃ្លាង
-
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ថ្លែងថា មនុស្ស៧៥នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី២១ ខែធ្នូ ម្សិលមិញ
