-
នៅឃុំពោធិ៍ ស្រុកកំពង់លែង មានរៀបចំកម្មវិធីប្រឡងដាល់អំបុកដើម្បីថែរក្សាប្រពៃណីជាតិខ្មែរយើង

កំពង់ឆ្នាំង ៖ កម្មវិធីប្រឡងដាល់អំបុកខ្មែរថែប្រពៃណីជាតិ បានប្រារព្ធធ្វើ ឡើងនៅថ្ងៃទី១៨ និង១៩ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងភូមិដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង ដោយលោកឧកញ៉ា អុឹងប៊ុនហូវ និងលោកជំទាវ និងក្រុមការងារ ដែលមានបេក្ខជន បេក្ខនារីមកពីក្រុមសិល្បៈ នៃក្រសួងវប្បធម៌ និងមានការចូលរួមពីលោកគ្រូ អ្នកគ្រូ អាជ្ញាធរ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានប្រមាណ ៥០០នាក់ ។
-
ជនសង្ស័យម្នាក់ ប៉ុនប៉ងលួចកញ្ចក់រថយន្ត ព្រះរាជអាជ្ញារង សាលាដំបូងរាជធានីភ្នំពេញ ត្រូវនគរបាលប៉ុស្ដិ៍ទឹកថ្លាឃាត់ខ្លួន

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លា នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប៉ុនប៉ងលួចកញ្ចក់រថយន្តព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញតែមិនបានសម្រេច កាលពីវេលាម៉ោង១០និង០០នាទីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅចំណុចមុខផ្ទះកាត់សក់សំយ៉ន ផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ។
-
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ថ្លែងថា មនុស្ស៥០នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី១៩ ខែធ្នូ ម្សិលមិញ

-
លោកជំទាវ ម៉ែន សំអន ៖ ព្រះពុទ្ធរូប ៨៤.០០០អង្គនៅវត្តពុទ្ធមណ្ឌលគិរីកម្ពុជាត្រូវបានប្រារព្ធពិធីពុទ្ធាភិសេក តាមបែបប្រពៃណីព្រះពុទ្ធសាសនា

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងលោកជំទាវ ម៉ែន ភក្តី ហុកឡងឌី រួមជាមួយពុទ្ធបរិស័ទ បានអញ្ជើញប្រារព្ធពិធីបុណ្យពុទ្ធាភិសេកព្រះពុទ្ធរូប ៨៤.០០០អង្គ នៅវត្តពុទ្ធមណ្ឌលគិរីកម្ពុជា ស្ថិតក្នុងភូមិត្រពាំងស្ការ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ
-
រថយន្តបែកដឹកខ្សាច់បត់ចូលការដ្ឋានបុកម៉ូតូហុងដាឌ្រីមមួយគ្រឿងអូសជាច្រើនបណ្ដាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ៏ម

-
បញ្ជូនខ្លួនលោក ងួន ផល្លា នាយរងប៉ុស្តិ៍ ព្រែកតាសេក និងកូនប្រុស ទៅតុលាការ

ភ្នំពេញ ៖ នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបសួរលើសុំណុំរឿងរបស់ជនសង្ស័យឈ្មោះ ងួន ផល្លា នាយរងប៉ុស្តិ៍ ព្រែកតាសេក និងកូនប្រុស ដែលបានប្រព្រឹត្តហឹង្សាដោយចេតនាបង្កររបួសស្នាម កាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ នៅភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
-
លោកអភិបាល ខណ្ឌចំការមន បានចុះចែកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន បានរៀបចំពិធីចែកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈឯកឧត្តម ឃួង ស្រេង ប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ
-
សមត្ថកិច្ចបន្តឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាធាក់ម៉ូតូប្លន់រហូតទៅដល់៩នាក់ បានជាបន្តបន្ទាប់

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចបន្តស្រាវជ្រាវរហូតឈានទៅដល់ធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់ ក្នុងនោះមានស្រីម្នាក់ ជាមុខសញ្ញាធាក់ប្លន់ម៉ូតូពីប្រជាពលរដ្ឋតាមដងផ្លូវនាពេលរាត្រីនឹងអ្នកទទួលផលចោរកម្មម្នាក់ទៀត។ ប្រតិបត្តិការ នេះ បានធ្វេីឡេីងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចភូមិអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
-
ពិធីសំណេះសំណាលជាមួយអ្នកផ្ទុកមេរោគអេដស៍១៥២នាក់ ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២១ ក្រោមប្រធានបទ «បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតសកល»

-
ពិធីបិទផ្សព្វផ្សាយជាសាធារណៈ នូវឯកសារការវិនិច្ឆ័យក្បាលដី ក្នុងភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
