-
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ផ្តល់មួកសុវត្ថិភាពចំនួន ៥៥៥ ដល់ខណ្ឌដង្កោ លើកកម្ពស់ «សុវត្ថិភាពអ្នក ចេញពីអ្នក»

ភ្នំពេញ ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ផ្ដល់មួកសុវត្ថិភាពចំនួន ៥៥៥ មួក និងមានការចែករំលែកពីច្បាប់ចរាចរណ៍ផ្លូវគោក ដល់តំណាងសហគមន៍ខណ្ឌដ្កោរួមមាន អជ្ញាធរ មន្ត្រី លោកគ្រូ អ្នកគ្រូ នៃសាលាខណ្ខ អធិការដ្ឋានខណ្ឌ ការិយាល័យអប់រំ និងវិទ្យាល័យ ក្នុងខណ្ឌដង្កោ ដើម្បីលើកកម្ពស់ការស្រលាញ់សុវត្ថិភាពខ្លួនពេលធ្វើដំណើរនៅលើដងផ្លូវ ព្រោះថា «សុវត្ថិភាពអ្នក ចេញពីអ្នក» នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ។
-
ឯកឧត្តម លីវ សុភក្រ្តា ឧបត្ថម្ភភូយដណ្តប់ដល់មន្ទីរអធិការកិច្ចក្នុងខេត្តចំនួន៥សម្រាប់ប្រើប្រាស់ក្នុងរដូវរងារ

-
រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងពីការប្រមូលថ្លៃសេវាបមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ សម្រាប់ខែវិច្ឆិកាឆ្នាំ២០២១

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជនទាំងអស់ ជ្រាបថា បច្ចុប្បន្ន រដ្ឋបាលរាជធានីភ្នំពេញ កំពុងទទួលការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង រាជធានីភ្នំពេញ សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២១។ ចំពោះបងប្អូនប្រជាពលរដ្ឋដែលខកខានមិនបាន បង់ថ្លៃសេវាប្រមូលសំរាមសម្រាប់ខែសីហា និងខែមុនៗ កន្លងមក ក្នុងឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្ត វិធានការដោយកត់ត្រាជាបំណុលរួចហើយ។
-
នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត្តិ

ភ្នំពេញ៖ តាមការបញ្ជាក់ពីលោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឱ្យដឹងថា កម្លាំងនគរបាលខណ្ឌ បានបង្ក្រាបជាក់ស្តែងករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត្តិ(កាំភ្លើងខ្លី) នៅថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២១ វេលាម៉ោង១១ និង ៣០នាទីនៅចំនុចផ្លូវបេតុងបន្ទប់ជួលលេខ៤c ក្រុមទី៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។
-
ពិធីបញ្ចុះបឋមសិលាសាងសង់ទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា ឃុំបន្ទាយស្ទោង មានទំហំ ៣០មX ៥០ម

-
រថយន្តហាយឡែនឌ័រមួយបេីកលឿនជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់រួមដំណេីរជាមួយប្រពន្ធបានបើករថយន្តហាយឡែនឌ័រមួយគ្រឿងជ្រុលចង្កូតទៅឡើងលើខឿនសួនពុះចែកទ្រូងផ្លូវទៅបុកបង្គោលភ្លើងពេញទំហឹង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ១២ និង ៥០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៧ ខែធ្នូឆ្នាំ ២០២១នៅចំណុចមុខសាលាអន្តរជាតិប៊ែលធី តាមបណ្តោយផ្លូវចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
-
ជិះម៉ូតូអក់ស័រគ្នាមិនប៉ះគ្នាផង ស្រាប់តែខ្មាំងកាំភ្លេីងម្នាក់ដកកាំភ្លេីងខ្លីបាញ់បុរសម្នាក់ចំនួន៣គ្រាប់ឲ្យរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីជិះម៉ូតូឌុបប្រពន្ធកូន២នាក់អក់ស័រនិងម៉ូតូមួយគ្រឿងទៀតមិនទាន់ប៉ះគ្នាផង ត្រូវជនដៃដល់ម្នាក់ខឹងដកកាំភ្លេីងខ្លីបាញ់ចំនួន៣គ្រាប់ ទាំងប្រពន្ធនិងកូន នៅក្បែរ បង្កការភ្ញាក់ផ្អេីលជាខ្លាំងនៅចំណុចស្ទុបអតីតស្ពានដែកចំការដូង តាមបណ្ដោយផ្លូវ៣៧១ កែងផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
-
ពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា យុវសិស្សមកពីវិទ្យាល័យ ស្រុកសូទ្រនិគម ,ជីក្រែង និង ស្រុកស្វាយលើ ចំនួន ១៦២នាក់ ត្រូវបានធ្វើការបំពាក់ កន្សែងយុវជនកាកបាទក្រហមកម្ពុជា

សៀមរាប ៖ នៅព្រឹកថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ២០២១នេះ នៅក្នុងបរិវេណវិទ្យាល័យហ៊ុន សែន ដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្ត និងលោកជំទាវ សោម សេរីវឌ្ឍន៍ នាយិកានាយកដ្ឋានធនធានមនុស្សនៃកាកបាទក្រហមកម្ពុជា ដោយ មានការចូលរួមពីប្រធានកិត្តិយសអនុសាខា អាជ្ញាធរស្រុកទាំងបី និង សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកផងដែរ ។
-
ឆេះផ្ទះប្រជាពលរដ្ឋមួយល្វែង យ៉ាងសន្ធោសន្ធៅ ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍

ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋមួយល្វែង ដែលសម្រាប់ស្តុកទុកទំនិញ ត្រូវបានឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកអន្តរាគមន៍។ ហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីរសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ៤៤ J៣ សិ្ថតនៅតាមបណ្តោយផ្លូវបេងតុងលេខ៣៨
-
ជនសង្ស័យមួយក្រុមធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីស្ត្រីម្នាក់បានសម្រេច តែត្រូវពលរដ្ឋជួយចាប់បានម្នាក់ និងគេចខ្លួន៣នាក់

ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមមានគ្នា៤នាក់ បានជិះម៉ូតូពីរគ្រឿងធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃ11Pro ពីស្ត្រីម្នាក់កំពុងធ្វេីដំណេីរលេីកង់បីបានសម្រេច តែត្រូវម្ចាស់កង់បីបេីកគៀឲ្យដួលចាប់បានម្នាក់ និងគេចខ្លួន៣នាក់ ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ នៅជិតសាលាប៊ែលធី សាខាផ្សារដេីមថ្កូវ តាមបណ្ដោយផ្លូវ៤៨៨ ក្នុងសង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។