-
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ចែកអំណោយអាវរងារដល់មនុស្សចាស់ ក្នុងឃុំទាំង ៩នៅក្នុងស្រុកសាមគ្គីមានជ័យ

កំពង់ឆ្នាំង ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិ វឌ្ឍន៍ជនបទ និងជាប្រធានក្រុមការ ងារថ្នាក់ជាតិចុះពង្រឹងខេត្តកំពង់ឆ្នាំងនៅល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ បានចែកជូនអាវរងាដល់លោកមេឃុំទាំង៩ និងប្រជាពលរដ្ឋវ័យចំណាស់ នៅក្នុងស្រុកសាមគ្គីមានជ័យ ដែលក្នុងពិធីនេះមានការចូលរួមពី ឯក ឧត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងផងដែរ ។
-
បើកការដ្ឋានជួសជុលអ៊ុតកៅស៊ូ AC លើកំណាត់ផ្លូវលេខ១៦៤ ប្រវែង២២៥ម៉ែត្រ ក្នុងសង្កាត់អូប្ញស្សី៣

ភ្នំពេញ ៖ អនុវត្តទៅតាមការណែនាំរបស់ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រដ្ឋបាលសង្កាត់អូប្ញស្សី៣ ខណ្ឌ៧មករា បានធ្វើសកម្មភាពជួសជុលជង្ហុកសំបុកមាន់ដោយអ៊ុតកៅស៊ូប្រភេទAC លើកំណាត់ផ្លូវ លេខ១៦៤ ដើម្បីលើកកម្ពស់សោភណ្ឌភាពរាជធានីភ្នំពេញអោយកាន់តែល្អប្រសើរ និងដើម្បីសម្រួលដល់ការប្រកបរបរកទទួលទានជាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក៏ដូចជាការធ្វើដំណើរទៅមកនៅក្នុងមូលដ្ឋានសង្កាត់ អូប្ញស្សី៣ ខណ្ឌ៧មករានេះ។
-
រដ្ឋបាលខណ្ឌមានជ័យ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្តីពីការអនុវត្តយន្តការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនានាដែលមានចែងក្នុងជំពូកទី៧ នៃអនុក្រឹត្យ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌមានជ័យ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្តីពីការអនុវត្តយន្តការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនានាដែលមានចែងក្នុងជំពូកទី៧ នៃអនុក្រឹត្យ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ក្រោមអធិបតីភាព លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ នាព្រឹក ថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃ២១ ខែធ្នូ ឆ្នាំ២០២១ ។
-
រដ្ឋបាលរាជធានីភ្នំពេញគ្រោង នឹងសាងសង់ស្ពានអាកាសថ្មី មួយកន្លែងទៀត នៅចំណុចភ្លើងស្តុបផ្សារស៊ិនជូរីផ្លាហ្សា

-
អាជ្ញាធររាជធានីជូនដំណឹងពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការអគាររដ្ឋបាល នអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា

-
លោក William Guang ប្រធានគណបក្សខ្មែរក្រោកអាចជាប់ពាក់ព័ន្ធ ករណីជាមួយក្រុមចោរប្លន់អ្នកលក់ឡេដ៏ល្បីឈ្មោះ អ៊ាន សៀវម៉ី

ភ្នំពេញ ៖ នាយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ កម្លាំងកងអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្រុកចូលសម្បុកក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី ប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ និងដកហូតអាវុធចំនួន៥ដើម(វែង១ដើម ខ្លី៤ដើម) ស្ថិតនៅទីតាំងបុរី ប៉េងហួត ផ្លូវ៦០ម៉ែត្រ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
-
កាកបាទក្រហមកម្ពុជា បិទបញ្ចប់បេសកកម្មប្រគល់-ទទួលជែលលាងដៃជាជំហានទី១ ជូនសាខាកាកបាទក្រហមកម្ពុជា រាជធានី-ខេត្តចំនួន ១៧ ដែលធ្លាប់រងផលប៉ះពាល់ខ្លាំងដោយជំងឺកូវីដ-១៩

-
ប្រជាពលរដ្ឋជួបការលំបាកចំនួន ១,០០០គ្រួសារ មកពីភូមិទាំង១៨ ក្នុងឃុំចំណោម បានទទួលអំណោយពីសប្បុរសជន អជីវករក្រុងប៉ោយប៉ែត

-
កម្លាំងចម្រុះធ្វើការដកបង្គោលរបងថ្មចំនួន ១៦០ដើម ខណៈជនខិលខូចលួចបោះបង្គោលរំលោភយកដីត្រពាំងបុរាណមួយកន្លែង ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប

-
ដីកាបង្គាប់ឲ្យឃុំខ្លួន ជនសង្ស័យចំនួន ២នាក់ គឺ លោក ស៊ុ សុជាតិ និង លោក កែវ ណារុន ពាក់ព័ន្ធបទល្មើសការទន្ទ្រានកាន់កាប់ និងលក់ព្រៃលិចទឹក ទៅពន្ធនាគារ

ភ្នំពេញ ៖ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបើកការស៊ើបសួរលើសំណុំរឿងជនសង្ស័យ ២នាក់ ឈ្មោះ ស៊ុ សុជាតិ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និង ជនសង្ស័យទី២.ឈ្មោះ កែវ ណារុន ប្រធានការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ក្នុងបទល្មើសការទន្ទ្រានកាន់កាប់ និងលក់ព្រៃលិចទឹក ។