-
សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាចតុមុខ នឹងប្រារព្ធពិធី «ជំនួបប្រជុំទូទៅរបស់សមាជិកសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាចតុមុខឆ្នំា ២០២៤ ដែលហៅកាត់ថា GMM 2024» នៅពេលឆាប់ៗនេះ
សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាចតុមុខត្រៀមខ្លួននឹងប្រារព្ធពិធី«ជំនួបប្រជុំទូទៅរបស់សមាជិកសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាចតុមុខ ដែលហៅកាត់ថា GMM 2024»នៅថ្ងៃសៅរ៏ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសណ្ថាគារ Oakwood Premium Phnom Penh ។ កម្មវិធីដ៏ធំមួយនេះនឹងរៀបចំធ្វើឡើងដោយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាចតុមុខដែលយើងរៀបចំឡើងដេីម្បីផ្សាភ្ជាប់ទំនាក់ទំនងនិងបង្កើតភាពស្និទ្ធស្នាលរវាងសមាជិក JCI ក្រុមគ្រួសារ និងមិត្តភក្តិថែមទាំងធ្វើការណែនាំសមាជិកក្រុមប្រឹក្សា JCI ចតុមុខនៃអាណត្តិថ្មី។ លើសពីនេះទៅទៀត យើងក៏មានការលើកឡើងពីបេសកកម្ម ចក្ខុវិស័យ និងផែនការប្រចាំឆ្នាំ ព្រមទាំងផ្តល់លិខិតសរសើរដល់សមាជិកឆ្នើមJCIសាខាចតុមុខនៃសមិទ្ធផលរបស់ពួកគាត់នាអាណត្តិចាស់។ «កិច្ចប្រជុំសមាជិកសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាចតុមុខ»ត្រូវបានរៀបចំជារៀងរាល់ឆ្នាំក្នុងគោលបំណងពង្រីកបណ្តាញជាមួយ ថ្នាក់ដឹកនាំនិងសមាជិកដែលមកពីស្ថាប័នផ្សេងគ្នាក្នុងនោះដែលក៏មានវត្តមានមា្ចស់អាជីវកម្មនិងក្រុមហ៊ុនជាច្រើន បង្ហាញពីសមិទ្ធផលសគម្រោងផែនការផ្សេងៗនៅក្នុងឆ្នាំ២០២៤ ការចុះអនុស្សរណៈ ដៃគូសហការក្នុងឆ្នាំ ២០២៤ ការចែករង្វាន់សម្រាប់សមាជិកឆ្នើមរបស់ JCI Chaktomuk អាហារពេលល្ងាច ល្បែងកម្សាន្តរឹតចំណងមិត្តភាពផ្សេងៗផងដែរ។ សម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ស្វែងយល់ពី JCI និង ចង់អភិវឌ្ឃន៍ភាពជាអ្នកដឹកនាំ ហើយក៍មានឪកាសពង្រីកទំនាក់ទំនងជាមួយ សមាជិក JCI អាចចុះឈ្មោះកម្មវិធីតាមរយៈតំណLink៖ https://forms.gle/7cDtEXNT7rN4r56P7រឺក៍អាចទាក់ទងមកក្រុមការងារផ្ទាល់តាមមរយៈលេខទូរស័ព្ទ: 017 650 022
-
ឯកឧត្តម ហេង សួរ លើកទឹកចិត្តឱ្យ“សាលាសណ្ឋាគារ សាលាបាយ” ពិចារណាបង្កើន និងពង្រីកការបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ចដល់ពលរដ្ឋកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ បានជំរុញឱ្យ “សាលាសណ្ឋាគារ សាលាបាយ(Sala Bai Hotel School)”ដែលជាសាលាអង្គការទទួលជំនួយពីប្រទេសបារាំង បង្កើន និងពង្រីកការបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ចដល់ពលរដ្ឋកម្ពុជា។ ការជំរុញនេះ គឺធ្វើឡើងក្នុងជំនួបរវាងឯកឧត្តមរដ្ឋមន្ត្រី និងលោក Renaud Fichet (រីណូ ហ្វីស្យេ) នាយកសាលា និងសហការី នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នាទីស្តីការក្រសួង។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ជំនាញវិជ្ជាជីវៈក្នុងវិស័យបដិសណ្ឋារកិច្ច មានសារៈ សំខាន់ សម្រាប់ប្រទេសកម្ពុជាដែលជាគោលដៅនៃភ្ញៀវទេសចរជាតិ និងអន្តរជាតិ ហើយក្នុងពេលដែលសាលាបាយមានកេរ្តិ៍ឈ្មោះក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផ្នែកបដិសណ្ឋារកិច្ចស្រាប់នៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីភាពចាំបាច់ក្នុងការបណ្តុះបណ្តាលជំនាញបច្ចេក ទេស វិជ្ជាជីវៈ ក្នុងពេលដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាល បច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ១.៥លាននាក់ ដើម្បីឱ្យពលរដ្ឋកម្ពុជា មានជំនាញវិជ្ជាជីវៈច្បាស់លាស់ និងទទួលបានការងារសមរម្យ។ ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ មានភាពបត់បែនដែលអាចផ្តល់ឱកាសដល់សិក្ខាកាមអាចបន្តការសិក្សាទៅតាមបំណង និងចំណង់ចំណូលចិត្ត។ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យ “សាលាសណ្ឋាគារ សាលាបាយ”លើកកម្ពស់…
-
ប្រាំមួយខែចុងក្រោយកម្ពុជាទាញបានទុនវិនិយោគជិតបួនពាន់លានដុល្លារ
ភ្នំពេញ៖ ក្នុងរយៈពេលប្រាំមួយខែចុងក្រោយ គិតពីខែសីហា ឆ្នាំ២០២៣ ដល់ខែមករា ឆ្នាំ២០២៤ កម្ពុជាទាញបានទុនវិនិយោគសរុបជិតបួនពាន់លានដុល្លារអាមេរិកពីវិនិយោគគិនក្នុងស្រុក និងមកពី១០ប្រទេសផ្សេងទៀត។ ទុនវិនិយោគនេះនឹងបង្កើតឳកាសការងារចំនួន ១៩ម៉ឺនកន្លែងនៅក្រោមគម្រោងវិនិយោគចំនួន ១៧២ នៅទូទាំងប្រទេស។ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ពីការវិវិត្តនៃទុនវិនិយោគនេះ ក្នុងពិធីបិទសន្និបាតបូក សរុបការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃចុងសប្តាហ៍មុន។ សម្តេចបានកត់សម្គាល់ថា គ្រាន់តែក្នុងខែមករាឆ្នាំ ២០២៤ នេះកម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ៣២ និងមានទុនសរុបជិត២០០លានដុល្លារ។ ទុនវិនិយោគប្រមាណជាង ៧៨ភាគរយមានប្រភពមកពី ប្រទេសចិន តាមបន្តដោយប្រទេសសិង្ហបុរី សហរដ្ឋអាមេរិក កូរ៉ខាងត្បូង និង មួយចំនួនទៀតមកពីប្រភពក្នុងស្រុក។ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែមករារួមមាន (១) គម្រោងបង្កើត រោងចក្រផលិតគ្រឿងអេឡិចត្រូនិកនៅខេត្តតាកែវ (២) គម្រោងបង្កើតរោងចក្រផ្តុំដំឡើងម៉ូតូ, កង់, រ៉ឺម៉ក (អគ្គិសនី) និងឧបករណ៍បញ្ចូល ឬសាកថ្ម នៅខេត្តកណ្តាល (៣) គម្រោងបង្កើតរោងចក្រ កែច្នៃអាលុយមីញ៉ូម, ដែក, និងទង់ដែង នៅខេត្តកំពង់ស្ពឺ និង (៤) គម្រោងបង្កើតរោងចក្រតម្បាញ ក្រណាត់…
-
កិច្ចសហការរវាងPrince Happiness Plaza និង Radisson Hotel Group នឹងជួយជំរុញការអភិវឌ្ឍក្នុងវិស័យទេសចរណ៍ របស់កម្ពុជា
(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរាចរណ៍បានថ្លែងថា កិច្ចសហការ រវាង Prince Happiness Plaza និង Radisson Hotel Group នឹងជួយជំរុញការអភិវឌ្ឍក្នុងសចរណ៍របស់កម្ពុជា។ ក្រុមហ៊ុន Prince Real Estate Group កាលពីថ្ងៃទី ៧ ខែកុម្ភៈបានប្រកាសជាផ្លូវការនូវភាពជាដៃគូរវាង Prince Happiness Plaza និង Radisson Hotel Group ដែលគ្រោងនឹងបើកដំណើរការនៅត្រីមាសទី១ ឆ្នាំ២០២៦ ។ ឯកឧត្តម សេង ម៉េងហុង រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា Prince Happiness Plaza គឺជាគម្រោងអចលនទ្រព្យដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Prince Real Estate Group ដែលជាក្រុមហ៊ុនអចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា។ ហើយកិច្ចសហប្រតិបត្តិការជាមួយ Radisson លើកនេះ នឹងជួយជំរុញការអភិវឌ្ឍក្នុងសចរណ៍របស់កម្ពុជា។ លោក Edward Lee នាយកប្រតិបត្តិនៃក្រុមហ៊ុន Prince Real…
-
កម្ពុជា និងបែលហ្ស៊ិក ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម និងការវិនិយោគ
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណា ចក្រកម្ពុជា និងក្រសួងការបរទេស នៃព្រះរាជាណាចក្របែលហ្ស៊ិក បានរៀបចំកិច្ចពិគ្រោះប្រជុំពិគ្រោះយោបល់ទ្វេភាគី លើកទី១ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ ចែម វីឌ្យ៉ា និង ឯកឧត្តម ហ្វ្រង់ស័រ ដឺឡាយ៉េ (François DELHAYE) នាយកទទួលបន្ទុកអាស៊ី និងអូសេអានី។ ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរ បានលើកឡើងអំពី ការអភិវឌ្ឍនយោបាយ និងសេដ្ឋកិច្ចនៃប្រទេសរៀងៗខ្លួន ហើយប្តេជ្ញាពង្រឹង និងពង្រីកបន្ថែមទៀតនូវ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ ។ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈ លើបញ្ហាក្នុងតំបន់ និងពិភពលោកមួយចំនួន ដែលជាកង្វល់រួម។ មន្ត្រីជាន់ខ្ពស់ទាំងពីរបានឯកភាពថា យន្តការពិគ្រោះយោបល់ទ្វេភាគី មានសារៈ សំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការប្រទាក់ក្រឡាគ្នារវាងក្រសួងការបរទេសទាំងពីរ និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបចំកិច្ចពិគ្រោះយោបល់លើកទី ២ នៅទីក្រុងព្រុចសែល តាមពេលវេលាសមស្រប។ គួរបញ្ជាក់ថា ព្រះរាជាណាចក្រទាំងពីរ កម្ពុជា…
-
យុវជនមួយរូប កំពុងរៀនជំនាញបច្ចេកទេស៖ ព្រោះចង់ក្លាយជាវីរបុរសជួយគ្រួសារ តាមប្រសាសន៍ណែនាំរបស់រដ្ឋមន្ត្រីក្រសួងការងារ
(ភ្នំពេញ)៖ យុវជនដែលរស់នៅក្នុងគ្រួសារ មានជីវភាពក្រីក្រមួយរូប បានបង្ហាញ ពី មហិច្ឆការបស់ខ្លួន ចង់ក្លាយជាវីរបុសជួយគ្រួសារឱ្យរួចផុតពីភាពលំបាក និងការជំ ពាក់ បំណុលគេ ឱ្យដូចទៅនឹងប្រសាសន៍ណែនាំរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ឯកឧត្តមរដ្ឋមន្ត្រីធ្លាប់មានប្រសាសន៍ថា កើតមានជាកូនអ្នកក្រ សូមកុំតូចចិត្ត ប៉ុន្តែយើងត្រូវរៀនជំនាញវិជ្ជាជីវៈនិងបច្ចេកទេសឱ្យបានល្អ ដើម្បីមានមុខជំនាញមួយ ច្បាស់លាស់នៅថ្ងៃអនាគត នោះយើងនឹងក្លាយជាវីរបុស ជួយសង្គ្រោះគ្រួសារ ឱ្យរួចផុតពីភាពក្រីក្រ។ មកពីគ្រួសារក្រីក្រនៅរាជធានីភ្នំពេញ យុវជនរ៉ា សុភាព ដែលបានបោះបង់ ចោលការសិក្សាត្រឹមថ្នាក់ទី៨ បានសម្រេចសិក្សាជំនាញ បរិក្ខាគ្រឿងត្រជាក់ ក្នុងគេហដ្ឋាន វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម តាមរយៈកម្មវិធីបណ្តុះបណ្តាល វិជ្ជាជីវៈ និងបច្ចេកទេស ១.៥លាននាក់ របស់រាជរដ្ឋាភិបាល។ មានម្តាយជាអ្នកលក់បាយតាមរទេះរុញ យុវជន រ៉ា សុភាព បានបញ្ជាក់ថា ការណ៍ដែលខ្លួនបានសម្រេចចិត្តសិក្សាលើជំនាញបរិក្ខាត្រជាក់នេះ ដើម្បីទទួលបានជំនាញច្បាស់លាស់មួយ ងាយស្រួលរកប្រាក់ចំណូល ដើម្បីក្លាយជាវីរបុរស ជាបង្គោលគ្រួសារជួយដោះស្រាយភាពក្រលំបាក និងដើម្បីឱ្យរួចផុតពីការជំពាក់បំណុលគេផងដែរ។ អ្នកស្រីយ៉ុង សោភា ម្តាយយុវជនរ៉ា សុភាព បានបង្ហាញក្តីត្រេក…
-
ADB សរសើរកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសរបស់កម្ពុជា ថា ជាឱកាសគន្លឹះ សម្រាប់ទាក់ទាញ វិនិយោគិនបរទេស
(ភ្នំពេញ)៖ លោកស្រី Rachel Thomson នាយកប្រតិបត្តិនៃក្រុមប្រឹក្សាភិបាល នៃធនា គារ អភិវឌ្ឍន៍អាស៊ី(ADB) នៅថ្ងៃអង្គារ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧ ចំពោះការដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១.៥លាននាក់។ ការថ្លែងយ៉ាងដូចនេះ ធ្វើឡើងក្នុងពេលដែលលោកស្រី ត្រូវបានអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងគូសបញ្ជាក់ជូនសមភាគី ADB ពីផែនការជាយុទ្ធសាស្ត្ររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការបណ្តុះបណ្តាលយុវជនមកពីគ្រួសារក្រីក្រឱ្យស្របទៅតាមបំណងដ៏ពិសិដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាលដែលចង់ឃើញយុវជនកម្ពុជាដែលជាកម្លាំងចលករសេដ្ឋកិច្ចដ៏សំខាន់ មានជំនាញជាក់លាក់ច្បាស់លាស់ស្របតាមស្តង់ដារដែលមានគុណវុឌ្ឍិ នៃការបណ្តុះបណ្តាលច្បាស់លាស់ដែលជាកត្តាធ្វើឱ្យសិក្ខាកាម ទទួលបាននូវការងារសមរម្យជាងមុនដើម្បីលើកស្ទួយជីវភាពក្រុមគ្រួសារឱ្យកាន់តែប្រសើរ ។ ទន្ទឹមនឹងនេះ ក្រោយការបង្ហាញពីចក្ខុវិស័យ និងសកម្មភាពជាយុទ្ធសាស្ត្ររបស់ក្រសួង សមាជិកគណៈកម្មាធិការនាយករបស់ ADB រូបនេះ បានសង្កត់ធ្ងន់ថា ការបណ្តុះបណ្តាលបច្ចេកទេសដល់យុវជន គឺជាឱ្យកាសគន្លឹះសម្រាប់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍប្រទេស និងទាក់ទាញអ្នកវិនិយោគដែលកំពុងសំឡឹងមកកាន់តំបន់អាស៊ីអាគ្នេយ៍ ។ ដោយឡែកឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការវាយតម្លៃខ្ពស់របស់ភាគី ADB លើកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះ…
-
រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ វិស័យកាត់ដេរ និងកសិកម្ម ដើរតួនាទីសំខាន់ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នំា២០២៤ បានអញ្ជើញចូលរួមមកិច្ចប្រជុំពិភាក្សាអំពីគម្រោង Sustainable Wood & Traceability for Garment Industry Pilot Project ជាមួយអង្គការ GIZ នៅទីស្តីការក្រសួងកសិកម្ម ។ បន្ទាប់ពីបានស្តាប់ការធ្វើបទបង្ហាញ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានសម្តែងនូវចំណាប់ចំពោះកម្មវិធីគម្រោងក្នុងវិស័យកាត់ដេរ និងសេដ្ឋកិច្ច។ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា វិស័យកាត់ដេរ និងកសិកម្ម ដើរតួនាទីសំខាន់ណាស់ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ ដែលទាមទារការសិក្សាច្បាស់លាស់ផ្សារភ្ជាប់នឹងនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន ។ លើសពីនេះទៀត ត្រូវមានកិច្ចសហការល្អ ហើយត្រូវពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយទាំងទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពនយោបាយ ដើម្បីធានាដំណើរការប្រព្រឹត្តទៅរបស់គម្រោងបានរលូនដោយមិនបង្កើតបញ្ហាថ្មី។ បើតាម ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ក្រសួងបើកទូលាយ និងស្វាគមន៍ការសហការជាមួយគ្នា ដោះស្រាយបញ្ហារួមគ្នា និងចូលរួមទទួលខុសត្រូវរួមគ្នា ដើម្បីផលប្រយោជន៍ជាតិ ៕ ប្រភព ៖ ក្រសួងកសិកម្ម
-
សហគមន៍រទេះក្របី ភូមិជ្រៃ បានធ្វើឲ្យភ្ញៀវចាប់អារម្មណ៍ សម្រាប់ជិះលំហែរ កាយាក្រៅពីតំបន់ប្រាសាទ
(ខេត្តសៀមរាប)៖ បច្ចុប្បន្ន គេសង្កេតឃើញថា បន្ទាប់ពីជម្ងឺកូវិដ.១៩ ត្រូវបានបញ្ចប់ហើយនោះ វិស័យទេចរណ៍ផ្នែកបដិសណ្ឋារកិច្ច សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន រមណីយដ្ឋាន សហគមន៍នានា ក្នុងខេត្តសៀមរាប បានចាប់ផ្តើមដំណើរការជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់ផងដែរ។ ជាក់ស្តែង នារសៀលថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២៤នេះ ស្ថិតនៅក្នុងសហគមន៏រទេះក្របី ភូមិជ្រៃ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប មានភ្ញៀវទេសចរណ៍បរទេសចំនួនប្រមាណជា ១០០នាក់ បន្ទាប់ពីបានទស្សនានៅតំបន់ប្រាសាទផ្សេងៗរួចហើយ ក៏បានមកចាប់អារម្មណ៏និងរទេះក្របីសម្រាប់ដឹកជិះលំហែរកាយនៅតាមភូមិជនបទ និងវាលស្រែយ៉ាងរំភើយ ដែលមិនធ្លាប់មាននៅស្រុកពួកគេកន្លងមក។ អ្នកគ្រប់គ្រងទូទៅនៅក្នុងសហគមន៍រទេះក្របី លោក ឆេង ឆោម បានលើកឡើងថា សហគមន៍រទេះក្របីនេះ បានបើកឲ្យដំណើរការអស់រយ:ពេលជិត ១០ឆ្នាំមកហើយ តែក្រោយមកត្រូវបានបិទរយ:ពេល ៣ឆ្នាំ ក្នុងអំឡុងវិបត្តិកូវិដ.១៩ រហូតមកដល់ ឆ្នាំ២០២៣ ក្នុងខែមេសា ទើបចាប់ផ្តើមឲ្យដំណើរការឡើងវិញ ស្របពេលដែលមានភ្ញៀវបណ្តើរៗហើយនោះ ។ លោក បានបន្តទៀតថា នៅសហគមន៍យើងនេះ គឺមានរទេះក្របីចំនួន ១៦គ្រឿង និងបុគ្គលិកប្រមាណ ២០នាក់សម្រាប់សេវាកម្មដឹក ជូនភ្ញៀវកំសាន្តតាមភូមិ តាមវាលស្រែ ដើម្បីមើលទេសភាពដ៏ស្រស់បំព្រងនារដូវប្រាំង…
-
វិស័យកសិកម្ម កំពុងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា
ភ្នំពេញ៖ វិស័យកសិកម្ម បាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា, ពិសេសក្នុងការកាត់ បន្ថយភាពក្រីក្រ, ការបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ និងការធានាបាននូវសន្តិសុខស្បៀង ។ នេះជាការបញ្ជាក់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាសតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា អញ្ជើញបើកសនិ្នសីទស្វាយចន្ទី ពិភពលោកលើកទី១០ ឆ្នាំ២០២៤ នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានលើកឡើងថា សនិ្នសីទស្វាយចន្ទីពិភពលោក លើកទី១០ ឆ្នាំ២០២៤ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ដែលបានប្រមូលផ្តុំភាគីពាក់ព័ន្ធ ក្នុងវិស័យស្វាយចន្ទី, ទាំងក្នុង និង ក្រៅប្រទេស; និង បង្កើតឱកាសដ៏មានតម្លៃ ដើម្បីពិភាក្សា និង ផ្លាស់ប្តូរព័ត៌មាន, ចំណេះដឹង និង បទពិសោធ ក្នុងវិស័យស្វាយចន្ទី; ព្រមទាំងឱកាស សម្រាប់ការផ្គូផ្គងធុរកិច្ច រវាងធុរជនដែលចូលរួមនៅក្នុងសន្និសីទនេះ ។ បន្ថែមលើនេះ, អង្គសន្និសីទ ក៏នឹងជួយជំរុញការផ្សព្វផ្សាយ…