-
ឯកឧត្តម សាយ សំអាល់ ៖ កម្ពុជាសម្លឹងឆ្ពោះទៅកាន់អនាគតដែលប្រកបដោយនិរន្តរភាព ភាពបៃតង បរិយាប័ន្ន និងតុល្យភាពបរិស្ថាន
«រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងបរិស្ថានជាសេនាធិការលើកិច្ចការបរិស្ថាន និងការអភិវឌ្ឍ ដោយចីរភាព បាននិងកំពុងបន្តជំរុញការអនុវត្តកម្មវិធីកំណែទម្រង់ គោល នយោបាយ ផែនការយុទ្ធសាស្ត្រ ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូជាមួយ ដៃគូ អភិវឌ្ឍន៍និងអ្នកជំនាញពាក់ព័ន្ធ ដោយផ្ដោតលើការចូលរួមពង្រឹងមូលដ្ឋានសេដ្ឋកិច្ច ការរៀបចំសង្គមកម្ពុជាសម្របទៅនឹងនិន្នាការសកល …
-
កូនឈើជាង ២០០០ដើម ត្រូវបានដាំឡើងវិញ ក្នុងតំបន់៣ នៃព្រៃលិចទឹក
កូនឈើជាង ២០០០ដើម ត្រូវបានដាំឡើងវិញ ក្នុងតំបន់៣ នៃព្រៃលិចទឹក ប្រមាណជាង ៤០ហិកតា ក្នុងក្រុងសៀមរាប ៕
-
កូនឈើជាង ២០០០ដើម ត្រូវបានដាំឡើងវិញក្នុងតំបន់៣ នៃព្រៃលិចទឹកប្រមាណជាង ៤០ហិកតា ក្នុងក្រុងសៀមរាប
សៀមរាប ៖ ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្ដសៀមរាប បានដាំកូនឈើជាង ២០០០ដើម ដើម្បីស្តាឡើងវិញក្នុងតំបន់៣ នៃព្រៃលិចទឹកប្រមាណជាង ៤០ហិកតា ក្នុងក្រុងសៀមរាប ស្ថិតនៅបឹងពារាំងលើផ្ទៃដីដកហូតប្រមាណ៤០ហិកតា ក្នុងក្រុងសៀមរាប ក្នុងចំណោមព្រៃលិចទឹកសរុបជាង២ពាន់២រយហិកតាក្នុងខេត្ដសៀមរាប នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពឯកឧត្តម សូ ខនឬទ្ធិគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃអាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ង៉ាន់ ភីរុណ អភិបាលរងខេត្ត លោក ងួន សែប អគ្គនាយករងនៃអគ្គនាយកដ្ឋានសហគមន៍មូដ្ឋាននៅក្រសួងបរិស្ថាន ប្រធាមន្ទីរ អង្គភាព ស្ថាប័នបាក់ព័ន្ធជាច្រើននាក់។
-
ខ្លាឃ្មុំធំ បង្ហាញខ្លួនក្នុងតំបន់ការពារធម្មជាតិកម្ពុជា
រាជធានីភ្នំពេញ៖ កាលពីថ្មីៗមកនេះក្រុមមន្ត្រីជំនាញនៃក្រសួងបរិស្ថានក្រៅពីបានរកឃើញប្រភេទខ្លាឃ្មុំតូចដែលកំពុងបង្ហាញវត្តមាននៅក្នុងតំបន់ការពារធម្មជាតិកម្ពុជាហើយ គេក៏បានរកឃើញប្រភេទខ្លាឃ្មុំធំក៏កំពុងរស់នៅប្រទេសកម្ពុជាផងដែរ។
-
ក្រសួងបរិស្ថាន និងអង្គការដៃគូ ប្តេជ្ញាចិត្តធ្វើឱ្យប្រសើរឡើងនូវការអភិរក្សជីវៈចម្រុះ និងលើកកម្ពស់ជីវភាពសហគមន៍
ក្រសួងបរិស្ថាន និងអង្គការដៃគូ ប្តេជ្ញាចិត្តធ្វើឱ្យប្រសើរឡើងនូវការអភិរក្សជីវៈចម្រុះ និងលើកកម្ពស់ជីវភាពសហគមន៍នៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ៕
-
ការដាំកូនឈើស្តារព្រៃលិចទឹក ឡើងវិញផ្តល់ប្រយោជន៍ដល់ការពង្រឹងប្រព័ន្ធការពារធនធានជីវៈចម្រុះនៃបឹងទន្លេសាប
កំពង់ឆ្នាំង៖ ឯកឧត្តម សុខ គាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន នៅក្នុងពិធីដាំកូនឈើស្តារព្រៃលិចទឹកនៅក្នុងតំបន់៣ ក្នុងភូមិសាស្រ្តឃុំច្រណុក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បានវាយតម្លៃខ្ពស់ចំពោះ អត្ថប្រយោជន៍ នៃការដាំកូនឈើស្តារព្រៃលិចទឹកឡើងវិញនៅតាមតំបន់៣នៃបឹងទន្លេសាប ដែលនឹងផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ដល់ការពង្រឹងប្រព័ន្ធការពារធនធានជីវ៖ចម្រុះនៃបឹងទន្លេសាប។
-
សត្វកម្រជា ច្រើនប្រភេទ ត្រូវបានថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ នៅក្នុងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បាត់ដំបង និងកោះកុង
ក្រសួងបរិស្ថាន នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នេះបានបង្ហាញពីទិន្នន័យនៃវត្តមានសត្វព្រៃជាច្រើនប្រភេទនៅក្នុងតំបន់ការពារធម្មជាតិរបស់ប្រទេសកម្ពុជាក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តកោះកុង។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងឱ្យដឹងថា ប្រភេទជិតផុតពូជ ប្រភេទទទួលរងគ្រោះថ្នាក់ ប្រភេទទទួលគំរាមកំហែងចំនួន ១០ប្រភេទ ត្រូវបានកត់សម្គាល់តាមរយៈទិន្នន័យប្រមូលបានពីរូបថតម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលមន្ត្រីជំនាញនៃក្រសួងបរិស្ថាន បានអនុវត្តសិក្សាក្រោមការគាំទ្រពីគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា នៃក្រសួងបរិស្ថាន។
-
ឯកឧត្តម សៅ សុភាព ៖ ប្រព័ន្ធគ្រប់គ្រងព័ត៌មានបរិស្ថានកម្ពុជា ជាយន្តការមួយដ៏សំខាន់ ក្នុងការប្រមូលចងក្រង និងបង្កើតឱ្យមានប្រព័ន្ធគ្រប់គ្រងទិន្នន័យទំនើបលើវិស័យបរិស្ថាន
ព្រះសីហនុ៖ ប្រព័ន្ធគ្រប់គ្រងព័ត៌មានបរិស្ថានកម្ពុជា (CEMIS) ” គឺពិតជាយន្តការមួយដ៏សំខាន់ ក្នុងការប្រមូលចងក្រង និងបង្កើតឱ្យមានប្រព័ន្ធគ្រប់គ្រងទិន្នន័យទំនើប មានប្រសិទ្ធភាព និងតម្លាភាពលើការបែងចែក និងវិភាគអោយបានទាន់ពេលវេលាលើវិស័យបរិស្ថាន។
-
ម៉ាស៊ីនចម្រោះទឹកស្អាតដែលបានផ្តល់ជូនវិទ្យាល័យ បឹងត្របែក នឹងរួមចំណែកធ្វើឱ្យលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សបានទទួលទឹកបរិភោគប្រកបដោយសុវត្ថិភាព និងកាត់បន្ថយការប្រើប្រាស់ដបប្លាស្ទិក
ដើម្បីចូលរួមលើកកម្ពស់ធនធានមនុស្ស និងជាការគិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសប្អូនៗយុវជន ស.ស.យ.ក រាជធានីភ្នំពេញ និង មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ដោយមានការគាំទ្រពីក្រសួងបរិស្ថាន បានបំពាក់ជូននូវម៉ាស៊ីនចម្រោះទឹកស្អាតជូនដល់វិទ្យាល័យបឹងត្របែកសម្រាប់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សបានទទួលទានទឹកស្អាត ទឹកមានគុណភាព និងសុវត្ថិភាពជាកត្តាចាំបាច់សម្រាប់ទ្រទ្រង់ដល់ការលូតលាស់ទាំងផ្នែកបញ្ញា និងស្មារតី។
-
ឯកឧត្តម សៅ សុភាព ជំរុញឲ្យមន្ទីរបរិស្ថានខេត្តកំពង់ធំបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីគ្រប់គ្រងបរិស្ថានល្អប្រសើរថែមទៀត
ខេត្តកំពង់ធំ៖ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថាបន្ទាប់ពីមេរោគកូវីដ១៩រីករាលដាលបានធ្វើឱ្យអសកម្មភាពមួយចំនួនមិនថាកម្ពុជាឬប្រទេសដទៃទេ ហើយចំពោះលើវិស័យបរិស្ថានក៏ទទួលរងផលប៉ះពាល់មួយចំនួនដែរ ប៉ុន្តែចាប់ពីបានធូរស្បើយបន្ទាប់ររាជរដ្ឋាភិបាលបានចាក់វ៉ាក់សាំងកូវីដ១៩ជូនពលរដ្ឋទូទាំងប្រទេសរួចមក យើងអាចពង្រឹងនិងបន្តសកម្មភាពឱ្យបានខ្លាំងក្លាក្នុងការគ្រប់បរិស្ថានក្នុងខេត្តបន្ថែមទៀត។