Category: អប្សរាណេត

  • អភិបាលខេត្តចំនួន៧ត្រូវបានផ្ទេរនិងតែងតាំង (Video Inside)

    អភិបាលខេត្តចំនួន៧ត្រូវបានផ្ទេរនិងតែងតាំង (Video Inside)

    អភិបាលខេត្តចំនួន៧រូប ត្រូវបានតែងតាំងនិងផ្ទេរភារកិច្ច យោងតាមព្រះរាជក្រឹត្យមួយនៅថ្ងៃទី៣០កញ្ញានេះ។ អភិបាលខេត្តចំនួន៧ដែលត្រូវផ្ទេរនិងតែងតាំងនោះ រួមមាន ផ្ទេរភារកិច្ចលោកស្វាយ សំអ៊ាង ពីអភិបាល ខេត្ត មណ្ឌលគិរី ទៅជាអភិបាលខេត្តស្ទឹងត្រែង, លោកថង សាវុន ពីអភិបាលខេត្តរតនគិរី ទៅអភិបាលខេត្តមណ្ឌល គិរី, ផ្ទេរលោកជាវ តាយ ពីអភិខេត្តកំពតទៅជាអភិបាលខេត្តពោធិ៍សាត់, ផ្ទេរលោកម៉ៅ ធនិនពីអភិបាលខេត្ត ពោធិ៍សាត់ ទៅជាអភិបាលខេត្តកំពត, ផ្ទេរលោកសុខលូពីអភិបាលខេត្តកំពង់ធំទៅជាអភិបាលខេត្តបាត់ដំបង, ផ្ទេរ លោកងួន រតន: ពីអភិបាលខេត្តបាត់ដំបងទៅជាអភិបាលខេត្តកំពង់ធំ។ ព្រះរាជក្រិត្យថ្ងៃនេះ នៅបានតែង តាំងអភិបាលថ្មីរតនគិរី គឺលោកញ៉ែម សំអឿន ដើម្បីគ្រប់គ្រងក្នុងខេត្តភាគឥសាននោះ៕

  • ព្រះមហាក្សត្រខ្មែរអបអរខួបលើកទី៧២នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន (Video Inside)

    ព្រះមហាក្សត្រខ្មែរអបអរខួបលើកទី៧២នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន (Video Inside)

    ព្រះមហាក្សត្រនៃប្រទេសកម្ពុជា បានមានព្រះរាជបន្ទូលតាមព្រះរាជសារអបអរសាទរខួបទី ៧២ នៃការ បង្កើតសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជសាររបស់ព្រះអង្គបានបញ្ជាក់ថាព្រះរាជាណាចក្រកម្ពុជាតែង ស្ថិតនៅក្បែរជាមួយនឹងសាធារណរដ្ឋប្រជាមានិតចិននិងប្រកាន់ខ្ជាប់គោលនយោបាយចិនតែមួយ។

  • ធនាគារ Cathay United Bank មានអ្នកឆ្លងកូវីដ១៩ (Video Inside)

    ធនាគារ Cathay United Bank មានអ្នកឆ្លងកូវីដ១៩ (Video Inside)

    ធនាគារ កាថេ យូនៃធីត Cathay United Bank មានពាក់ព័ន្ធនឺងអ្នកវិជ្ជមានកូវីដ១៩។ អ្នកដែលធ្លាប់បានចូល ឬ មានទំនាក់ទំនងជាមួយនឹងបុគ្កលិកផ្នែកផ្នែកឥណទាននៃធនាគារ កាថេ យូនៃធីត Cathay United Bank ដែល មានទីតាំងស្ថិតនៅផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវប្រញាប់ធ្វើ ចត្តាឡីស័ក និងតាម ដានសុខភាព។

  • ខេត្តព្រះវិហារកំណត់កន្លែងខ្លះទៀតជាតំបន់ក្រហម (Video Inside)

    ខេត្តព្រះវិហារកំណត់កន្លែងខ្លះទៀតជាតំបន់ក្រហម (Video Inside)

    ខេត្តព្រះវិហារ បានកំណត់ភូមិអូរខ្លែងពណ៌ សង្កាត់ប៉ាលហាល ជា «តំបន់ក្រហម» និងបិទខ្ទប់២សប្តាហ៍ ដើម្បី ទប់ស្កាត់ជំងឺកូវីដ១៩។

  • ខេត្តព្រះសីហនុ ឆ្លងថ្មី៨១នាក់ (Video Inside)

    ខេត្តព្រះសីហនុ ឆ្លងថ្មី៨១នាក់ (Video Inside)

    ខេត្តព្រះសីហនុ មានសេចក្តីរាយការណ៍ជុំវិញការរកឃើញអ្នកឆ្លងថ្មីជំងឺកូវីដ១៩ ចំនួន ៨១ នាក់ នៅថ្ងៃនេះ ។ សេចក្តីរាយការណ៍បានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ គឺជាពលរដ្ឋនៅក្នុងស្រុកព្រៃនប់ ៥៧នាក់ និងនៅក្នុងក្រុងព្រះសីហនុចំនួន ២៤ នាក់។

  • តុលាការសៀមរាបឃុំខ្លួនស្ត្រីថៃរត់ចេញពីកន្លែងព្យាបាលកូវីដ១៩ (Video Inside)

    តុលាការសៀមរាបឃុំខ្លួនស្ត្រីថៃរត់ចេញពីកន្លែងព្យាបាលកូវីដ១៩ (Video Inside)

    ស្ត្រីជាតិថៃម្នាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ទនឹងអំពើល្មើសច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺ កូវីដ-១៩។ ស្ដ្រីជាតិថៃអាយុ៥១ ម្នាក់ ត្រូវបានសាលាដំបូងខេត្តសៀមរាប សម្រេចដាក់ឃុំខ្លួនបណ្ដោះអាសន្ន ពាក់ព័ន្ទ នឹងអំពើល្មើសច្បាប់ ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ១៩។

  • រកឃើញអ្នកឆ្លងវីរុសបំប្លែងថ្មីដែលតា៩នាក់នៅព្រៃវែង (Video Inside)

    រកឃើញអ្នកឆ្លងវីរុសបំប្លែងថ្មីដែលតា៩នាក់នៅព្រៃវែង (Video Inside)

    អ្នកឆ្លងវីរុសបំប្លែងថ្មី Delta ៩នាក់ ត្រូវបានរកឃើញក្នុងខេត្តព្រៃវែងក្នុងចំណោមអ្នកឆ្លងចំនួន៩៥នាក់ថ្ងៃនេះ។ ខេត្តព្រៃវែងថ្ងៃនេះ មានមនុស្សស្លាប់ដោយសារកូវីដ១៩ចំនួន៤នាក់ផងដែរ។ តួលេខឆ្លង៩៥នាក់ថ្ងៃនេះ បាន ថយចុះចំនួន ១៨នាក់ ប្រៀបធៀបនឹងការរកឃើញពីម្សិលមិញ ។

  • ខេត្តកណ្តាលបន្តបិទកន្លែងប្រឈមហានិភ័យ (Video Inside)

    ខេត្តកណ្តាលបន្តបិទកន្លែងប្រឈមហានិភ័យ (Video Inside)

    ខេត្តកណ្តាលបានបន្តបិទរយៈពេល១៤ថ្ងៃទៀតនូវកន្លែងធ្វើអាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ រួមមានខារ៉ាអូខេ, រង្គសាល, ឌីស្កូតែកបៀហ្គាឌិន និងកាស៊ីណូ, អាជីវកម្មម៉ាស្សា, សូណានិងស្ទឹម, ហាងលក់និងសេពគ្រឿងស្រវឹង, រោងភាពយន្ត, រោងសម្ដែង សិល្បៈ, ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា។ ការបិទបានបន្តចាប់ពីថ្ងៃទី២៧ កញ្ញារហូតដល់ថ្ងៃទី៧តុលាឆ្នាំ២០២១ដើម្បីបង្កាការឆ្លងកូវីដ១៩។

  • ស្រុកចំនួន៥ នៃខេត្ដសៀមរាបរងជំនន់ទឹកភ្លៀង (Video Inside)

    ស្រុកចំនួន៥ នៃខេត្ដសៀមរាបរងជំនន់ទឹកភ្លៀង (Video Inside)

    យ៉ាងហោចមានស្រុកចំនួន៥ នៃខេត្ដសៀមរាប ត្រូវបានទទួលរងនូវជំនន់ទឹកភ្លៀងក្នុងស្ថានភាពដែលកម្ពុជា បាននិងកំពុងទទួលរងការធ្លាក់ភ្លៀងជាបន្តបន្ទាប់ដោយសារតែឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាបដែលគ្របដណ្តប់ មកលើកម្ពុជានិងប្រទេសក្នុងតំបន់។

  • ច្រកទឹកអូរទាំង៤នៅព្រំដែនខេត្តបន្ទាយមានជ័យស្រកចុះវិញ (Video Inside)

    ច្រកទឹកអូរទាំង៤នៅព្រំដែនខេត្តបន្ទាយមានជ័យស្រកចុះវិញ (Video Inside)

    កម្ពស់ទឹកនៅច្រកអូរចំនួន៤ក្នុងខេត្តបន្ទាយមានជ័យ បានស្រកចុះមកវិញហើយ នៅថ្ងៃទី២៩កញ្ញានេះដែលធ្វើ ឲ្យក្តីបារម្ភជុំវិញជំនន់ទឹកភ្លៀងហូរពីប្រទេសថៃមកនោះ បានស្រាកស្រានទៅវិញ។