Category: អប្សរាណេត

  • កម្ពុជាបន្តសម្រុកចាក់វ៉ាក់សាំងដូសជម្រុញ (Video Inside)

    កម្ពុជាបន្តសម្រុកចាក់វ៉ាក់សាំងដូសជម្រុញ (Video Inside)

    កម្ពុជាបន្តសម្រុកចាក់វ៉ាក់សាំងដូសជម្រុញខណៈជំនួយវ៉ាក់សាំងពីបរទេសបានដឹកមកដល់ កម្ពុជាជាបន្តបន្ទាប់។ ក្នុងសប្តាហ៍នេះ ជំនួយវ៉ាក់សាំងឥណ្ឌា CoviShield ចំនួន៣២ម៉ឺន ៥ពាន់ដូស បានដឹកមកដល់កម្ពុជា។ កម្ពុជានឹងរំពឹងការទទួលវ៉ាក់សាំងពីប្រទេសអ៊ីតាលី និង ពីសហរដ្ឋអាមេរិកជាបន្ថែមទៀត។ នៅជាមួយគ្នានេះផងដែរ ការសម្រុកចាក់វ៉ាក់សាំងដូស ជម្រុញបានបន្តធ្វើឡើងជាប្រចាំ។

  • ២៤ម៉ោងកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន១៧ករណី (Video Inside)

    ២៤ម៉ោងកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន១៧ករណី (Video Inside)

    តួលេខឆ្លងជម្ងឺកូវីដ១៩ក្នុងប្រទេសកម្ពុជានៅថ្ងៃនេះ បានស្ថិតនៅត្រឹមខ្ទង់ជាង១០ករណី ជាដដែល។ តួលេខឆ្លងថ្ងៃនេះ មានចំនួន១៧ករណីដែលកើនឡើង១ករណីបើប្រៀប ធៀប នឹងម្សិលមិញ។

  • ខាន់ ចេសា ឈ្នះមេដាយមាស Pan Jiu-Jitsu Championship 2022 នៅសហរដ្ឋអាមេរិក (Video Inside)

    ខាន់ ចេសា ឈ្នះមេដាយមាស Pan Jiu-Jitsu Championship 2022 នៅសហរដ្ឋអាមេរិក (Video Inside)

    កីឡាការិនីជឺជិតស៊ូ ជម្រើសជាតិកម្ពុជា ខាន់ ចេសា បានឈ្នះមេដាយមាសជើងឯក Pan លើកដំបូង មុនមកប្រកួតស៊ីហ្គេមនៅវៀតណាម ។ Pan Jiu-Jitsu គឺជាការប្រកួតពានរង្វាន់ ជឺជិតស៊ូដ៏ធំបង្អស់របស់ប្រទេសប្រេស៊ីល ហើយព្រឹត្តិការណ៍ត្រូវបានរៀបចំធ្វើជារៀងរាល់ឆ្នាំ ដោយសហព័ន្ធ ជឺជិតស៊ូ ប្រេស៊ីល។

  • រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ព្រមានមន្ត្រីក្រោមបង្គាប់ដែលមិនសូវអើតមុខនៅកន្លែងការងារ (Video Inside)

    រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ព្រមានមន្ត្រីក្រោមបង្គាប់ដែលមិនសូវអើតមុខនៅកន្លែងការងារ (Video Inside)

    រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ បានប្តេជ្ញាពង្រឹងវិន័យក្រសួងយុត្តិធម៌ខណៈមានសេចក្តីរាយការណ៍បង្ហាញថា មានមន្ត្រីខ្លះមកអើតការិយាល័យរបស់ខ្លួនតែម្តងប៉ុណ្ណោះក្នុងមួយខែ ។ លោករដ្ឋមន្ត្រី កើត រិទ្ធ ថ្លែងក្នុងសន្និសីទបាទ បូកសរុបការងារយុត្តិធម៌ ឆ្នាំ២០២១ និង ការ លើកទិសដៅការងារ ឆ្នាំ២០២២ នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២  បានថ្លែងថាបន្ទាប់ពី សន្និបាទបូកសរុបនេះទៅ លោកនឹងធ្វើការត្រួតពិនិត្យមន្ត្រីដើម្បីចង់ដឹងថាតើមានមន្ត្រីណា ខ្លះមកធ្វើការនិងមន្ត្រីណាខ្លះមិនមកធ្វើការ។

  • TYDA ចុះអនុស្សារណៈជាមួយ WING (Video Inside)

    TYDA ចុះអនុស្សារណៈជាមួយ WING (Video Inside)

    ធនាគារវីង បានចុះអនុស្សរណៈនៃការយោគយល់ ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ TYDA ដើម្បីការចូលរួមចំណែករបស់ធានាគារវីង ក្នុងសកម្មភាពបំរើមនុស្ស ធម៌ដើម្បីបុព្វហេតុសង្គម។

  • សម្តេចក្រឡាហោមអំពាវនាវខេត្តនិងរាជធានីជួយបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ (Video Inside)

    សម្តេចក្រឡាហោមអំពាវនាវខេត្តនិងរាជធានីជួយបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ (Video Inside)

    សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវ ការយកចិត្តទុកដាក់ជួយបញ្ចៀសករណីគ្រោះថ្នាក់ចរាចរណ៍ ខណៈតួលេខមនុស្សស្លាប់ ដោយគ្រោះថ្នាក់តាមដងផ្លូវ នៅតែមានច្រើនគួរឱ្យកត់សម្គាល់។

  • សង្គ្រាមឈ្លានពានក្នុងប្រទេសអ៊ុយក្រែន បានឈានចូលដល់ថ្ងៃទី៤៨ (Video Inside)

    សង្គ្រាមឈ្លានពានក្នុងប្រទេសអ៊ុយក្រែន បានឈានចូលដល់ថ្ងៃទី៤៨ (Video Inside)

    ក្តីសង្ឃឹមរកការចរចាគ្នារវាងមេដឹកនាំរុស្ស៊ីនិងអ៊ុយក្រែនដើម្បីបញ្ចប់សង្គ្រាម នឹងមិនអាចធ្វើ បានឡើយនាពេលនេះ ខណៈមេដឹកនាំអ៊ុយក្រែនកំពុងតែជម្រុញសហរដ្ឋអាមេរិកនិង ក្រុម សម្ព័ន្ធមិត្ត ក្នុងការបញ្ជូនអាវុធមកជាជាច្រើនបន្តបន្ទាប់ដើម្បីចង់ផ្តួលរុស្ស៊ីតាមរយៈការប្រើ កម្លាំង។

  • សម្តេចតេជោ៖ ជំនួយអំណោយវ៉ាក់សាំងរបស់រដ្ឋាភិបាលប្រទេសឥណ្ឌា ជាអំណោយដ៏ថ្លៃថ្លា (Video Inside)

    សម្តេចតេជោ៖ ជំនួយអំណោយវ៉ាក់សាំងរបស់រដ្ឋាភិបាលប្រទេសឥណ្ឌា ជាអំណោយដ៏ថ្លៃថ្លា (Video Inside)

    សម្តេចនាយករដ្ឋមន្ត្រី បានចាត់ទុកជំនួយអំណោយវ៉ាក់សាំងរបស់រដ្ឋាភិបាលប្រទេសឥណ្ឌា ជាអំណោយដ៏ថ្លៃថ្លា និងជាសក្ខីភាពដ៏ពិតប្រាកដនៃចំណងមិត្តភាពនិងសាមគ្គីភាពរវាងកម្ពុជា និងឥណ្ឌា ក្រោមគំនិតផ្តួចផ្តើមចតុភាគី QUAD Initiative ។ QUAD គឺជាក្រុមសន្ទនាសន្តិសុខ ក្នុងតំបន់ដែលរួមមាន៤ប្រទេស គឺឥណ្ឌា, អូស្ត្រាលី, ជប៉ុននិងសហរដ្ឋអាមេរិក។

  • ព្រះមហាក្សត្រនិងសម្តេចម៉ែយាងវិលត្រឡប់ពីក្រុងប៉េកាំង (Video Inside)

    ព្រះមហាក្សត្រនិងសម្តេចម៉ែយាងវិលត្រឡប់ពីក្រុងប៉េកាំង (Video Inside)

    ព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែ បានយាងមកដល់ប្រទេសកម្ពុជាវិញហើយ ក្រោយការយាងពិនិត្យព្រះរាជសុខភាព នៅក្រុងប៉េកាំងនៃប្រទេសចិន ។

  • តម្លៃប្រេងសាំងថយចុះ (Video Inside)

    តម្លៃប្រេងសាំងថយចុះ (Video Inside)

    តម្លៃប្រេងសាំង បានបន្ដថយចុះតិចតួចសម្រាប់ការលក់រយៈពេល១០ ថ្ងៃខាងមុខ នេះបើ ប្រៀបធៀបនឹងរយៈពេល១០ថ្ងៃកន្លងមកនេះ។ យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេង ឥន្ធនៈ សម្រាប់ការលក់ចាប់ពីថ្ងៃទី១១ រហូត ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ គឺប្រេង សាំងធម្មតា មានតម្លៃ៥ពាន់៥០រៀលក្នុង១ លីត្រ ដែលតម្លៃនេះបានបានថយចុះមកវិញ២០០ រៀល បើធៀបទៅការលក់រយៈ ពេល១០ ថ្ងៃ មុន…ចំណែកប្រេងម៉ាស៊ូតវិញ មានតម្លៃ៥ពាន់ ១០០រៀល ក្នុង១លីត្រ ដែលតម្លៃនេះ គឺមានការចុះចំនួន២០០រៀល បើធៀបទៅនឹងការលក់ រយៈពេល១០ ថ្ងៃមុន។