-
សង្គ្រាមក្នុងប្រទេសអ៊ុយក្រែនឈានចូលថ្ងៃទី២៧ (Video Inside)

សង្គ្រាមក្នុងប្រទេសអ៊ុយក្រែនបានឈានចូលថ្ងៃទី២៧ ខណៈដែលមានការព្រួយបារម្ភថា សង្គ្រាមដែលរុស្ស៊ីកំពុងវាយប្រហារលើអ៊ុយក្រែនក្រោមហេតុផលទប់ស្កាត់ការពង្រីកឥទ្ធិពល អង្គការណាតូមកភាគខាងកើតអឺរ៉ុបនោះ នឹងអាចមានរូបភាពស្រដៀងគ្នានៅ ក្នុងតំបន់ឥណ្ឌូ ប៉ាស៊ីហ្វិក។ ប្រទេសចិនបានថ្លែងបារម្ភលើសកម្មភាពរបស់ QUAD ដែលធ្វើសកម្មភាពស្រ ដៀងគ្នាក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយសកម្មភាពនោះ គឺដូចអ្វីដែលរុស្ស៊ីបានចោទទៅលើ អង្គការណាតូ ថាបាននិងកំពុងធ្វើនៅតំបន់អឺរ៉ុបខាងកើតផងដែរ ។ សូមទស្សនាសេចក្តីរាយការណ៍
-
ដំណើរប្រេសិតពិសេសប្រធានអាស៊ាននៅមីយ៉ាន់ម៉ាឈានចូលថ្ងៃទី២ (Video Inside)

-
ផ្លូវជាតិ២១ដាក់សម្ពោធប្រើប្រាស់នៅថ្ងៃពុធទី២៣មីនា (Video Inside)

-
ទេសចរណ៍ជាតិ និងអន្ដរជាតិជួបជុំសាឡើងវិញទស្សនាព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរ (Video Inside)

ភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិជាច្រើន បានជួបជុំគ្នាច្រើនកុះករ ក្នុងការទស្សនានូវព្រឹត្តិ ការណ៍សមរាត្រី Equinox នៅប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី២១ ខែមីនា។ ព្រឹត្តិការណ៍ សម រាត្រី Equinox ក្នុង ខេត្តសៀមរាប គឺជាព្រឹត្តិការណ៍ដែលមានព្រះអាទិត្យនឹងរះចំកំពូល កណ្ដាលនៃប្រាសាទអង្គរវត្ត ដែលព្រឹត្តិការណ៍ដ៏កម្រនេះ តែងតែកើតឡើង២ដង តែប៉ុណ្ណោះ ក្នុងមួយឆ្នាំ។
-
កម្ពុជានិងជប៉ុនចេញសេចក្តីថ្លែងការណ៍រួម២៤ចំណុចក្នុងដំណើរទស្សនកិច្ច២ថ្ងៃនៅកម្ពុជា (Video Inside)

នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា ហើយក្រោយមានជំនួបកំពូលជាមួយនឹងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងដំណើរ ទស្សនកិច្ចអបអរសាទរខួប៣០ឆ្នាំ នៃការបញ្ជូនកងកម្លាំងស្វយ័តការពារជប៉ុនមកកាន់កម្ពុជា និងការអបអរសាទរខួប ៧០ឆ្នាំនៃទំនាក់ទំនងកម្ពុជានិងជប៉ុន។ លោកហ្វូមីអូ គីស៊ីដា និង គណៈប្រតិភូ បានចាកចេញពីកម្ពុជានាថ្ងៃទី២១មីនាក្រោយដំណើរទស្សនកិច្ច២ថ្ងៃជាផ្លូវការ ក្នុងរាជធានីភ្នំពេញ។
-
ប្រេសិតពិសេសប្រធានអាស៊ានចាប់ផ្តើមទស្សនកិច្ចទៅមីយ៉ាន់ម៉ា (Video Inside)

-
សង្គ្រាមក្នុងប្រទេសអ៊ុយក្រែនឈានចូលថ្ងៃទី២៦ (Video Inside)

ប្រធានាធិបតីអ៊ុយក្រែនកំពុងប្រើយុទ្ធវិធីបង្ខំឱ្យប្រទេសលោកខាងលិចត្រូវតែជួយអ៊ុយក្រែន ដោយការបង្ហាញថាបើការចរចារុស្ស៊ីនិងអ៊ុយក្រែនបរាជ័យនោះសង្គ្រាមលោកលើកទី៣នឹង កើតឡើងជាពុំខាន។ ក្នុងសប្តាហ៍នេះ ប្រធានាធិបតីអាមេរិកលោកចូបៃដិន នឹងធ្វើដំណើរទៅ កាន់ទ្វីបអឺរ៉ុបក្នុងសប្តាហ៍នេះ ដើម្បីជួយជំរុញរកការដាក់សម្ពាធលើប្រទេសរុស្ស៊ីដើម្បីការជួយ អ៊ុយក្រែនជាអន្តរជាតិបន្ថែមទៀត។
-
រដ្ឋមន្ត្រីសេដ្ឋកិច្ចបារម្ភសង្គ្រាមនៅអ៊ុយក្រែនប៉ះពាល់វិស័យឧស្សាហកម្មកាត់ដេរកម្ពុជា (Video Inside)

-
អគារសុខាភិបាលតម្លៃ៨៥លានដុល្លារសម្ពោធបានដាក់ឱ្យប្រើប្រាស់ (Video Inside)

-
រយៈពេល២៤ម៉ោង ឆ្លងកូវីដ១៩ជាង ២៤ម៉ឺននាក់ នៅអាស៊ាន (Video Inside)

តួលេខឆ្លងកូវីដ១៩ ក្នុងប្រទេសអាស៊ាន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ២៤ម៉ឺន ៥ពាន់ ៧៥៧ករណី និងការស្លាប់ថ្មីមានចំនួន ៤០១នាក់ ។ តួលេខឆ្លងនៅថ្ងៃនេះ មាន ការថយចុះចំនួន ២ម៉ឺន ៣៣៨ករណី និងការស្លាប់ថយចុះចំនួន ៤០១នាក់ បើប្រៀបធៀប ជាមួយនឹងការឆ្លង និងការស្លាប់កាលពីម្សិលមិញ ។ គួរបញ្ជាក់ថា តួលេខឆ្លង និងស្លាប់ សរុបនៅថ្ងៃនេះ គឺជាផលបូកប្រទេសចំនួន៨ប៉ុណ្ណោះ ដោយឥណ្ឌូនេស៊ី និងឡាវ គិតត្រឹម ល្ងាចថ្ងៃទី១៨ មីនា ២០២២នេះ នៅមិនទាន់បង្ហាញតួលេខនៃការឆ្លង និងស្លាប់ ចុងក្រោយនៅ ឡើយទេ ។