-
ធនាគារពិភពលោកសន្យាជួយជម្រុញកម្ពុជាសម្រេចគោលដៅមានចំណូលមធ្យមកម្រិតខ្ពស់ (Video Inside)

-
គជបអនុញ្ញាតអ្នកសង្កេតការណ៍៧៤០០នាក់ចូលរួមសង្កេតការណ៍បោះឆ្នោត (Video Inside)

-
រយៈពេល២៤ម៉ោង ឆ្លងកូវីដ១៩ជាង ២៦ម៉ឺននាក់ នៅអាស៊ាន (Video Inside)

តួលេខឆ្លងកូវីដ១៩ ក្នុងប្រទេសអាស៊ាន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ២៦ម៉ឺន ៣១៦ករណី និងការស្លាប់ថ្មីមានចំនួន ៥៥២នាក់ ។ បើប្រៀបធៀបនឹងថ្ងៃម្សិលមិញ តួលេខឆ្លងនៅថ្ងៃនេះ មានការកើនចំនួន ៣ម៉ឺន ៤ពាន់ ៧៦០ករណី និងការស្លាប់មានកើន ឡើងចំនួន ម្នាក់ ។ ក្នុងចំណោមតួលេខឆ្លងថ្មីនៃប្រទេសទាំង១០ ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ ប្រទេសវៀតណាម នៅតែជាប្រទេសមានតួលេខឆ្លងច្រើនជាងគេបង្អស់ ដដែល ។
-
តួលេខចាក់វ៉ាក់សាំងបង្ការកូវីដ១៩កើនជាង ៩២ភាគរយ (Video Inside)

តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ និងដូសទី៤ នៅថ្ងៃនេះបានបង្ហាញថា មានចំនួនថយចុះ ជាងម្សិលមិញ ។ យោងតាមក្រសួងសុខាភិបាល តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ ក្នុងរយៈ ពេល២៤ម៉ោងកន្លងមកនេះ មានចំនួន ២ម៉ឺន ៧ពាន់ ៧១៥នាក់ ដែលជាតួលេខចាក់ថយចុះ ជាងម្សិលមិញចំនួន ២ពាន់ ៣៨៩នាក់ ។ គិតត្រឹមថ្ងៃនេះតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ បានសរុបចំនួន ៧លាន ៦៩ម៉ឺន ៩ពាន់ ៩៤៣នាក់ ។ ដោយឡែកតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ នៅថ្ងៃនេះ មានមនុស្សចាក់ចំនួន ៥ពាន់ ១៨១ នាក់ ដែលជាតួលេខចាក់ថយចុះជាងម្សិលមិញផងដែរ ។ កាលពីម្សិលមិញ តួលេខអ្នកចាក់ វ៉ាក់សាំងដូសទី៤ មានសរុបចំនួន ៦ពាន់ ៣០១នាក់។ តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ រយៈពេល ៦២ថ្ងៃ កន្លងមកនេះ ទើបបានចំនួន ១លាន ៩ម៉ឺន ៧ពាន់ ៣១៥នាក់ តែប៉ុណ្ណោះ ។ កម្ពុជាក្នុងចំណោមពលរដ្ឋ ១៦លាននាក់, ការចាក់វ៉ាក់សាំងទូទាំងប្រទេសគិតត្រឹមថ្ងៃនេះ បានសម្រេចចំនួន…
-
២៤ម៉ោងកម្ពុជាមានអ្នកឆ្លងអូមីក្រុងមាន១៤០ករណី និងស្លាប់ថ្មី១នាក់ (Video Inside)

-
កម្ពុជាបន្តទទួលវ៉ាក់សាំងពីអ៊ីតាលី, ឥណ្ឌា និងសហរដ្ឋអាមេរិក (Video Inside)

កម្ពុជាគ្រោងនឹងទទួលវ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩ពីប្រទេសអ៊ីតាលីដែលនឹងមកដល់នៅក្នុង ខែមីនាឆ្នាំ២០២២នេះ។ គួរបញ្ជាក់ថាកាលពីយប់ថ្ងៃទី១៥មីនាកន្លងមកនេះ វ៉ាក់សាំង AstraZeneca ចំនួន៥២ម៉ឺន៣ពាន់១០០ដូសដែលជាជំនួយរបស់រដ្ឋាភិបាលហុងគ្រី ក៏ ត្រូវបានដឹកមកដល់កម្ពុជាផងដែរ ដែលនាំឱ្យចំនួនវ៉ាក់សាំងដែលកម្ពុជាទទួលបាននិងកំពុង ប្រើប្រាស់មានសរុបជិត៥១លានដូសហើយ។
-
កងកម្លាំងស្វ័យការពារជើងទឹកជប៉ុនទស្សនកិច្ចមូលដ្ឋានជើងទឹករាម (Video Inside)

កងកម្លាំងស្វ័យការពារជើងទឹកជប៉ុន បានធ្វើទស្សនកិច្ចនៅមូលដ្ឋានកងទ័ពជើងទឹករាម ដែលជាមូលដ្ឋានមួយតែងរងការចោទប្រកាន់ថាជាមូលដ្ឋានកសាងសម្រាប់តែការចូលចត ចំពោះនាវានៃប្រទេសចិន។ កម្ពុជាបានបដិសេធច្រើនលើកសារចំពោះការចោទប្រកាន់នេះ ហើយដំណើរទស្សនកិច្ចរបស់កងកម្លាំងស្វ័យការពារជើងទឹកជប៉ុនថ្ងៃទី១៦មីនានេះ បាន បង្ហាញភាពជាក់ស្តែងនូវអ្វីដែលកម្ពុជាបញ្ជាក់រួចមកហើយថាទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែរាម មិនមែនសម្រាប់តែចំពោះនាវាចិនចូលចតតែមួយនោះទេ។
-
សង្គ្រាមក្នុងប្រទេសអ៊ុយក្រែនឈានចូលថ្ងៃទី២១ (Video Inside)

សង្គ្រាមបង្កឡើងដោយប្រទេសរុស្ស៊ីនៅក្នុងអ៊ុយក្រែន បានឈានចូលដល់ថ្ងៃទី២១នេះហើយ ។ ភាគីចរចារុស្ស៊ីនិងអ៊ុយក្រែនកំពុងធ្វើកិច្ចការយ៉ាងសកម្មរៀងៗខ្លួន ដើម្បីរកវិធីដោះស្រាយ បញ្ហាបញ្ចប់សង្គ្រាម ប៉ុន្តែនៅជាមួយគ្នានោះ កិច្ចប្រឹងប្រែងបរទេសពីខាងក្រៅនៅមិនទាន់ បានឈានទៅជិតនូវអ្វីដែលភាគីរុស្ស៊ីនិងភាគីអ៊ុយក្រែនចង់បានដើម្បីបញ្ចប់សង្គ្រាមនោះ ឡើយ។
-
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទកម្ពុជាជួបសមភាគីសឹង្ហបុរី (Video Inside)

-
កិច្ចប្រជុំចារកម្មយោធាអាស៊ានលើកទី១៩ បញ្ចប់ក្នុងសប្តាហ៍នេះក្នុងប្រទេសកម្ពុជា (Video Inside)

កិច្ចប្រជុំចារកម្មយោធាអាស៊ានលើកទី១៩ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ បានរៀបចំធ្វើនៅ ក្រសួងការពារជាតិ ដោយមានការចូលរួមពីអគ្គនាយកស្រាវជ្រាវចារកិច្ចរបស់ក្រសួងការពារ ជាតិកម្ពុជាលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត។ កិច្ចប្រជុំចារកម្មយោធាអាស៊ានបានធ្វើនៅថ្ងៃ ទី១៥មីនា និងបានស្ថិតក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិភាពប្រកបដោយសុខដុម» ប្រព្រឹត្តទៅនៅក្រសួងការពារជាតិ។